រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។
សុភាសិត 4:8 - ព្រះគម្ពីរខ្មែរសាកល ចូរឲ្យតម្លៃប្រាជ្ញា នោះនាងនឹងលើកកូនឡើង; ប្រសិនបើកូនឱបប្រាជ្ញា នោះនាងនឹងលើកតម្កើងកូន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរតម្កើងប្រាជ្ញាឲ្យខ្ពស់ឡើងនោះ និងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរដំកើងប្រាជ្ញាឲ្យខ្ពស់ឡើង នោះនឹងឲ្យឯងខ្ពស់ឡើងដែរ ក៏នឹងនាំឲ្យឯងបានកិត្តិសព្ទ ដោយឯងឱបក្រសោបជាប់ អាល់គីតាប ចូរឱបរឹតប្រាជ្ញាឲ្យជាប់ក្នុងដួងចិត្ត នោះប្រាជ្ញានឹងលើកតម្កើងកូនឡើងយ៉ាងថ្លៃថ្នូរ។ |
រង្វាន់នៃការបន្ទាបខ្លួន និងការកោតខ្លាចព្រះយេហូវ៉ា ជាភាពស្ដុកស្ដម្ភ សិរីរុងរឿង និងជីវិត។
មនុស្សមានប្រាជ្ញានឹងទទួលសិរីរុងរឿងជាមរតក រីឯមនុស្សល្ងង់វិញ នឹងទទួលបានសេចក្ដីអាម៉ាស់៕
ពួកមនុស្សមានប្រាជ្ញានឹងភ្លឺត្រចះត្រចង់ដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលធ្វើឲ្យមនុស្សជាច្រើនត្រូវបានរាប់ជាសុចរិត នឹងបានដូចជាផ្កាយ គឺជារៀងរហូតអស់កល្បជានិច្ច។