រួចខ្ញុំសួរទូតសួគ៌នោះថា៖ “តើដើមអូលីវទាំងពីរនេះដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វី?”។
សាការី 4:12 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសួរគាត់ម្ដងទៀតថា៖ “តើមែកទាំងពីររបស់ដើមអូលីវ ដែលនៅក្បែរបំពង់មាសទាំងពីរសម្រាប់បង្ហូរប្រេងមាសចេញនោះ ជាអ្វី?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំក៏សួរម្តងទៀតថា៖ «តើមែកអូលីវទាំងពីរ ដែលនៅក្បែរបំពង់មាសទាំងពីរ បង្ហូរប្រេងពណ៌មាស ចេញនោះជាអ្វី?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសួរទេវតាទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏សួរម្តងទៀតថា ឯមែកអូលីវទាំង២នេះ នៅក្បែរបំពង់មាសទាំង២ ដែលបង្ហូរប្រេងសម្បុរមាសចេញនោះ តើជាអ្វី អាល់គីតាប ខ្ញុំសួរម៉ាឡាអ៊ីកាត់ទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។ |
រួចខ្ញុំសួរទូតសួគ៌នោះថា៖ “តើដើមអូលីវទាំងពីរនេះដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វី?”។
គាត់តបនឹងខ្ញុំថា៖ “តើអ្នកមិនដឹងថាទាំងនេះជាអ្វីទេឬ?”។ ខ្ញុំក៏ឆ្លើយថា៖ “មិនដឹងទេ លោកម្ចាស់នៃខ្ញុំអើយ”។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“អ្នករាល់គ្នានឹងផឹកពីពែងរបស់ខ្ញុំមែន ប៉ុន្តែការដែលអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ មិនមែនខ្ញុំជាអ្នកឲ្យទេ គឺសម្រាប់អ្នកដែលព្រះបិតារបស់ខ្ញុំបានរៀបចំទុកឲ្យវិញ”។