Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 4:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ខ្ញុំ​សួរ​គាត់​ម្ដងទៀត​ថា​៖ “តើ​មែក​ទាំង​ពីរ​របស់​ដើមអូលីវ ដែល​នៅក្បែរ​បំពង់​មាស​ទាំង​ពីរ​សម្រាប់​បង្ហូរ​ប្រេង​មាស​ចេញ​នោះ ជា​អ្វី​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា៖ «តើ​មែក​អូលីវ​ទាំង​ពីរ ដែល​នៅ​ក្បែរ​បំពង់​មាស​ទាំង​ពីរ បង្ហូរ​ប្រេង​ពណ៌​មាស ចេញ​នោះ​ជា​អ្វី?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ខ្ញុំ​សួរ​ម៉ាឡា‌អ៊ីកាត់​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។

សូមមើលជំពូក ចម្លង




សាការី 4:12
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​ទី​១ ខែ​ភទ្របទ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ស្តេច​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​សូរ៉ូ‌បា‌បិល កូន​សាល‌ធាល ជា​ចៅហ្វាយ​លើ​ស្រុក​យូដា ហើយ​ដល់​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ ដោយ‌សារ​ហោរា​ហាកាយ​ថា


នោះ​ខ្ញុំ​ក៏​សួរ​ទេវតា​ថា ដើម​អូលីវ​ទាំង​២ ដែល​នៅ​ខាង​ស្តាំ ហើយ​ខាង​ឆ្វេង​នៃ​ជើង​ចង្កៀង នោះ​តើ​ជា​អ្វី


រួច​ទេវតា​ក៏​សួរ​តប​មក​ថា តើ​ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ នោះ​ខ្ញុំ​ឆ្លើយ​ថា លោក​ម្ចាស់​អើយ​មិន​ស្គាល់​ទេ


នោះ​ទ្រង់​មាន​បន្ទូល​ថា អ្នក​រាល់​គ្នា​នឹង​ផឹក​ពី​ពែង​ខ្ញុំ ហើយ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ដែល​ខ្ញុំ​ទទួល​មែន តែ​ដែល​អង្គុយ​ខាង​ស្តាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ នោះ​មិន​ស្រេច​នឹង​ខ្ញុំ​ទេ គឺ​សំរាប់​តែ​អ្នក​ណា ដែល​ព្រះវរ‌បិតា​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​វិញ


អ្នក​២​នាក់​នោះ គេ​ជា​ដើម​អូលីវ​ទាំង​២ ហើយ​ជា​ចង្កៀង​ទាំង​២ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម