ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវបានប្រមូល ដូចជាការប្រមូលផលរបស់ដង្កូវមេអំបៅ; ដូចដែលការពពាក់ពពូនរបស់កណ្ដូបជាយ៉ាងណា គេនឹងសង្គ្រុបលើជ័យភណ្ឌទាំងនោះយ៉ាងនោះដែរ។
វិវរណៈ 9:3 - ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក មានកណ្ដូបចេញពីផ្សែងមកលើផែនដី ហើយមានអានុភាពមួយបានប្រទានដល់ពួកវា ដូចអានុភាពដែលខ្យាដំរីនៅលើផែនដីមាន។ Khmer Christian Bible មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី ហើយពួកវាបានទទួលអំណាចដូចអំណាចរបស់ខ្យាដំរីនៅលើផែនដីដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក មានកណ្តូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាច ដូចជាអំណាចខ្យាដំរីដែលនៅផែនដីដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានកណ្ដូបជាច្រើនចេញពីផ្សែងនោះ ហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានកណ្តូបជាច្រើនចេញពីផ្សែងមកលើផែនដី វាបានទទួលអំណាច ដូចអំណាចខ្យាដំរីដែលនៅផែនដី អាល់គីតាប មានកណ្ដូបជាច្រើនចេញពីផ្សែងនោះហើរមកលើផែនដី វាបានទទួលអំណាចដូចខ្យាដំរីដែរ។ |
ជ័យភណ្ឌរបស់អ្នករាល់គ្នានឹងត្រូវបានប្រមូល ដូចជាការប្រមូលផលរបស់ដង្កូវមេអំបៅ; ដូចដែលការពពាក់ពពូនរបស់កណ្ដូបជាយ៉ាងណា គេនឹងសង្គ្រុបលើជ័យភណ្ឌទាំងនោះយ៉ាងនោះដែរ។
មើល៍! ខ្ញុំបានឲ្យសិទ្ធិអំណាចដល់អ្នករាល់គ្នាឲ្យដើរជាន់ពស់ និងខ្យាដំរី ក៏ឲ្យសិទ្ធិអំណាចលើអស់ទាំងឥទ្ធិឫទ្ធិរបស់ខ្មាំងសត្រូវដែរ ដូច្នេះគ្មានអ្វីធ្វើទុក្ខអ្នករាល់គ្នាសោះឡើយ។
ក៏ប៉ុន្តែមិនបានប្រទានឲ្យកណ្ដូបទាំងនោះសម្លាប់មនុស្សទាំងនោះទេ គឺឲ្យពួកគេឈឺចាប់ក្នុងប្រាំខែ ហើយការឈឺចាប់ពីពួកវាដូចជាការឈឺចាប់ពីខ្យាដំរីពេលវាទិចមនុស្ស។
កណ្ដូបទាំងនោះ មានសណ្ឋានស្រដៀងនឹងសេះដែលត្រៀមខ្លួនទៅច្បាំង។ នៅលើក្បាលរបស់ពួកវាមានអ្វីដូចជាមកុដ ដែលស្រដៀងនឹងមាស ហើយមុខរបស់ពួកវាដូចមុខមនុស្ស។