នាងបង្កើតបានកូនប្រុសម្ដងទៀត ហើយដាក់ឈ្មោះកូននោះថា សេឡា។ កាលនាងបង្កើតកូននោះ យូដានៅកេស៊ីប។
នាងបង្កើតបានកូនប្រុសមួយទៀត ហើយនាងដាក់ឈ្មោះកូននោះថា "សេឡា"។ កាលនាងសម្រាលកូននោះ នាង រស់នៅភូមិកេស៊ីប។
នាងមានផ្ទៃពោះម្ដងទៀត ហើយសម្រាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសម្រាលកូននោះ លោកយូដារស់នៅភូមិកេស៊ីប។
រួចនាងបង្កើតបានកូនប្រុស១ទៀត ក៏ឲ្យឈ្មោះថា សេឡា កាលនាងសំរាលកូននោះ យូដានៅត្រង់កេស៊ីប
នាងមានផ្ទៃពោះម្តងទៀត ហើយសំរាលបានកូនប្រុសមួយ ដែលនាងដាក់ឈ្មោះថា “សេឡា”។ ពេលនាងសំរាលកូននោះ យូដារស់នៅភូមិកេស៊ីប។
ពេលនោះ យូដានិយាយនឹងតាម៉ារកូនប្រសាស្រីរបស់គាត់ថា៖ “ចូររស់នៅជាមេម៉ាយក្នុងផ្ទះរបស់ឪពុកនាង រហូតដល់សេឡាកូនប្រុសរបស់យើងធំឡើងចុះ” ដ្បិតគាត់គិតថា៖ “ក្រែងលោវាស្លាប់ដូចពួកបងប្រុសរបស់វាដែរ”។ ដូច្នេះ តាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។
យូដាបានពិនិត្យមើល ក៏និយាយថា៖ “នាងសុចរិតជាងខ្ញុំ ពីព្រោះខ្ញុំមិនបានឲ្យសេឡាកូនប្រុសរបស់ខ្ញុំទៅនាងទេ”។ ដូច្នេះ គាត់មិនបានរួមដំណេកជាមួយនាងទៀតឡើយ។
យូដាយកប្រពន្ធឲ្យអ៊ើរកូនច្បងរបស់គាត់ នាងឈ្មោះតាម៉ារ។
ពួកកូនប្រុសរបស់យូដា មានអ៊ើរ អូណាន់ សេឡា ពេរេស និងសេរ៉ាស ប៉ុន្តែអ៊ើរ និងអូណាន់បានស្លាប់នៅដែនដីកាណាន រីឯពួកកូនប្រុសរបស់ពេរេស មានហេស្រុន និងហាមុល។