ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។
លោកុប្បត្តិ 35:10 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងគាត់ថា៖ “ឈ្មោះរបស់អ្នកគឺយ៉ាកុប ប៉ុន្តែមិនត្រូវហៅឈ្មោះរបស់អ្នកថាយ៉ាកុបទៀតឡើយ គឺអ៊ីស្រាអែលជាឈ្មោះរបស់អ្នកវិញ”។ គឺយ៉ាងនេះឯងដែលព្រះអង្គដាក់ឈ្មោះគាត់ថា អ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកឈ្មោះយ៉ាកុប ហើយឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គបានដាក់ឈ្មោះលោកថា អ៊ីស្រាអែល ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកុប តែគេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺអ្នកនឹងមានឈ្មោះថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គក៏ដាក់ឈ្មោះលោកថា អ៊ីស្រាអែល ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែលឲ្យគាត់ អាល់គីតាប អុលឡោះមានបន្ទូលថា៖ «អ្នកឈ្មោះយ៉ាកកូប តែគេនឹងលែងហៅអ្នកថាយ៉ាកកូបទៀតហើយ គឺអ្នកនឹងមានឈ្មោះថា អ៊ីស្រអែលវិញ»។ ដូច្នេះ អុលឡោះក៏ដាក់ឈ្មោះគាត់ថា អ៊ីស្រអែល។ |
ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។
ឈ្មោះរបស់អ្នកមិនត្រូវហៅថាអាប់រ៉ាមទៀតឡើយ គឺឈ្មោះរបស់អ្នកត្រូវហៅថាអ័ប្រាហាំវិញ ដ្បិតយើងបានតែងតាំងអ្នកជាឪពុករបស់ប្រជាជាតិជាច្រើន។
យ៉ាកុបក៏សួរដែរថា៖ “សូមប្រាប់ឈ្មោះរបស់លោកផង”។ ប៉ុន្តែបុរសនោះតបថា៖ “ហេតុអ្វីបានជាអ្នកសួរឈ្មោះរបស់យើងដូច្នេះ?” រួចក៏ឲ្យពរយ៉ាកុបនៅទីនោះ។