គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
លោកុប្បត្តិ 31:25 - ព្រះគម្ពីរខ្មែរសាកល ឡាបាន់ក៏តាមយ៉ាកុបទាន់។ ពេលនោះ យ៉ាកុបបានបោះរោងរបស់គាត់នៅតំបន់ភ្នំ ដូច្នេះឡាបាន់ក៏បោះរោងជាមួយបងប្អូនរបស់គាត់នៅតំបន់ភ្នំកាឡាតដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឡាបាន់បានតាមទាន់លោកយ៉ាកុប។ ឯលោកយ៉ាកុបបានបោះជំរំនៅស្រុកភ្នំកាឡាត ហើយលោកឡាបាន់ និងបងប្អូនរបស់គាត់ក៏បោះជំរំនៅស្រុកភ្នំកាឡាតនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់បានតាមលោកយ៉ាកុបទាន់។ លោកយ៉ាកុបបោះជំរំនៅលើភ្នំ រីឯលោកឡាបាន់វិញ លោកក៏បោះជំរំជាមួយបងប្អូនលោក នៅលើភ្នំកាឡាដដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឡាបាន់ក៏ទៅដល់គាត់ ឯយ៉ាកុប បានដំឡើងត្រសាលនៅលើភ្នំកាឡាត ហើយឡាបាន់នឹងបងប្អូនគាត់ក៏តំឡើងត្រសាលគេនៅលើភ្នំនោះដែរ អាល់គីតាប ឡាបាន់បានតាមយ៉ាកកូបទាន់។ យ៉ាកកូបបោះជំរំនៅលើភ្នំ រីឯឡាបាន់វិញ គាត់ក៏បោះជំរំជាមួយបងប្អូនគាត់ នៅលើភ្នំកាឡាដដែរ។ |
គាត់រើចេញពីទីនោះទៅតំបន់ភ្នំនៅខាងកើតបេត-អែល រួចដំឡើងរោងរបស់គាត់នៅខាងលិចបេត-អែល និងខាងកើតអៃ។ នៅទីនោះ គាត់សង់អាសនាមួយទៀតដល់ព្រះយេហូវ៉ា ហើយស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
ឡាបាន់និយាយនឹងយ៉ាកុបថា៖ “តើឯងបានធ្វើអីដូច្នេះ ដែលឯងបានបញ្ឆោតយើង ហើយនាំកូនស្រីរបស់យើងទៅ ដូចជាចាប់ជាឈ្លើយសឹកដោយដាវនោះ?
យ៉ាកុបមកដល់ក្រុងស៊ីគែមដែលនៅក្នុងដែនដីកាណានដោយសុវត្ថិភាព តាមដំណើរមកពីប៉ាដាន់-អើរ៉ាមវិញ ហើយបោះជំរំទល់មុខទីក្រុងនោះ។
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ