បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លោកុប្បត្តិ 29:2 - ព្រះគម្ពីរខ្មែរសាកល ពេលគាត់មើល នោះមើល៍! មានអណ្ដូងមួយនៅទីវាល ហើយមើល៍! មានចៀមបីហ្វូងកំពុងដេកនៅក្បែរអណ្ដូងនោះ ពីព្រោះគេឲ្យហ្វូងសត្វផឹកពីអណ្ដូងនោះ។ មានថ្មធំនៅលើមាត់អណ្ដូង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកបានឃើញអណ្តូងមួយនៅទីវាល ហើយមានចៀមបីហ្វូងដេកនៅក្បែរនោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឃើញអណ្ដូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្ដូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្ដូងមានទំហំធំណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក្រឡេកមើលទៅឃើញអណ្តូង១នៅទីវាល ក៏ឃើញមានចៀម៣ហ្វូងដេកនៅត្រង់នោះ ដ្បិតគេធ្លាប់តែឲ្យហ្វូងសត្វផឹកទឹកនៅទីអណ្តូងនោះ តែថ្មដែលគ្របមាត់អណ្តូងធំណាស់ អាល់គីតាប គាត់ឃើញអណ្តូងទឹកមួយនៅទីវាល ហើយឃើញចៀមបីហ្វូងសម្រាកនៅក្បែរនោះដែរ ដ្បិតគេនាំហ្វូងសត្វមកឲ្យផឹកទឹកពីអណ្តូងនោះ រីឯផ្ទាំងថ្មដែលគ្របពីលើមាត់អណ្តូង មានទំហំធំណាស់។ |
បន្ទាប់មក បាវបម្រើនោះយកអូដ្ឋដប់ក្បាលពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួន ហើយចេញដំណើរទៅ ទាំងយករបស់ល្អផ្សេងៗរបស់ចៅហ្វាយខ្លួននៅក្នុងដៃទៅជាមួយដែរ។ គាត់ក្រោកឡើងចេញដំណើរទៅមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លុះមកដល់ហើយ គាត់ឲ្យអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងក្បែរអណ្ដូងទឹក។ ពេលនោះល្ងាចហើយ ជាពេលដែលស្រីៗចេញមកដងទឹក។
មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងនេះកំពុងចេញមកដងទឹក។
ហើយកាលណាហ្វូងសត្វទាំងអស់បានជុំគ្នានៅទីនោះ ទើបគេប្រមៀលថ្មនោះចេញពីមាត់អណ្ដូង ហើយឲ្យចៀមផឹក រួចគេដាក់ថ្មនោះលើមាត់អណ្ដូងត្រង់កន្លែងដើមវិញ។
ព្រះអង្គទ្រង់ឲ្យខ្ញុំដេកសម្រាកនៅវាលស្មៅខៀវខ្ចី ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរទឹកស្ងប់ស្ងៀម។
ពួកគេនឹងមិនឃ្លាន ក៏មិនស្រេកដែរ រីឯកម្ដៅ និងព្រះអាទិត្យនឹងមិនធ្វើទុក្ខពួកគេឡើយ ដ្បិតព្រះដែលអាណិតមេត្តាពួកគេ នឹងដឹកនាំពួកគេ ព្រះអង្គនឹងនាំផ្លូវពួកគេដល់ប្រភពទឹក។
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។
ហើយអណ្ដូងរបស់យ៉ាកុបក៏នៅទីនោះដែរ។ ព្រះយេស៊ូវទ្រង់អស់កម្លាំងក្នុងការធ្វើដំណើរ ក៏គង់ចុះនៅក្បែរអណ្ដូង។ ពេលនោះ ប្រមាណជាម៉ោងដប់ពីរថ្ងៃត្រង់។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕