ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
លោកុប្បត្តិ 24:61 - ព្រះគម្ពីរខ្មែរសាកល រេបិកា និងពួកអ្នកបម្រើស្រីរបស់នាងក៏ក្រោកឡើង ហើយឡើងជិះអូដ្ឋទៅតាមបុរសនោះ ដូច្នេះបាវបម្រើនោះក៏យករេបិកា ហើយចេញទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងរេបិកា និងពួកស្រីបម្រើរបស់នាងក៏ក្រោកឡើងជិះអូដ្ឋ ទៅតាមបុរសនោះ ហើយគាត់ក៏នាំនាងរេបិកាធ្វើដំណើរចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រេបិកាក្រោកឡើងជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបំរើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។ អាល់គីតាប រ៉ហ្វ៊ីកាក្រោកឡើង ជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋ ទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំរ៉ហ្វ៊ីកាចេញទៅ។ |
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
ពួកគេឲ្យពររេបិកា ហើយនិយាយនឹងនាងថា៖ “ប្អូនស្រីរបស់យើងអើយ សូមឲ្យឯងបានទៅជារាប់ពាន់រាប់ម៉ឺននាក់ សូមឲ្យពូជពង្សរបស់ឯងយកខ្លោងទ្វាររបស់សត្រូវជាកម្មសិទ្ធិចុះ”។
រីឯរ៉ាជែលបានយករូបព្រះប្រចាំត្រកូលទាំងនោះដាក់ក្នុងកែបអូដ្ឋ ហើយអង្គុយពីលើ។ ឡាបាន់ក៏ស្ទាបរកពេញក្នុងរោង ប៉ុន្តែរកមិនឃើញសោះ។
ចូរស្ដាប់ រាជធីតាអើយ! ចូរពិចារណា ហើយផ្ទៀងត្រចៀករបស់អ្នក ចូរបំភ្លេចសាសន៍របស់អ្នក និងផ្ទះរបស់ឪពុកអ្នកចុះ