ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 4:5 - ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ព្រះអង្គ​ក៏​យាង​មកដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​ស៊ូខារ នៅ​សាម៉ារី​។ ទីក្រុងនោះ​នៅ​ជិត​ដី​មួយ​កន្លែង​ដែល​យ៉ាកុប​បាន​ឲ្យ​យ៉ូសែប​កូន​របស់​គាត់

សូមមើលជំពូក

Khmer Christian Bible

ព្រះអង្គ​ក៏​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ឈ្មោះ​ស៊ូខារ​នៅ​ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ទៅ​លោក​យ៉ូសែប​ជា​កូន​របស់​គាត់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះ‌អង្គ​បាន​យាង​មក​ដល់​ក្រុង​មួយ​ក្នុង​ស្រុក​សា‌ម៉ារី ឈ្មោះ ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​យ៉ូសែប ជា​កូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​យាង​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី​ឈ្មោះ ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ចែក​ឲ្យ​លោក​យ៉ូសែប​ជា​កូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ទ្រង់​យាង​ទៅ​ដល់​ក្រុង​១ នៅ​ស្រុក​សាម៉ារី ហៅ​ថា ស៊ូខារ ជិត​ដី​ដែល​លោក​យ៉ាកុប​បាន​ឲ្យ​ដល់​យ៉ូសែប ជា​កូន

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​បាន​មក​ដល់​ភូមិ​មួយ​របស់​ជន‌ជាតិ​សាម៉ារី ឈ្មោះ​ភូមិ​ស៊ូខារ នៅ​ជិត​ចម្ការ​ដែល​ណាពី​យ៉ាកកូប​បាន​ចែក​ឲ្យ​ណាពី​យូសុះ​ជា​កូន។

សូមមើលជំពូក



យ៉ូហាន 4:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ទិញ​ដី​មួយ​កន្លែង​ដែល​គាត់​បាន​ដំឡើង​រោង​នោះ ពី​ដៃ​របស់​កូនចៅ​ហេម័រ​ជា​ឪពុក​របស់​ស៊ីគែម ក្នុង​តម្លៃ​មួយរយ​កាក់ប្រាក់​។


លើសពីនេះទៅទៀត យើង​បាន​ប្រគល់​តំបន់ភ្នំ​មួយ​ដល់​ឯង ជាជាង​បងប្អូន​របស់ឯង ជាដី​ដែល​យើង​បាន​ដណ្ដើមយក​ពី​ដៃ​របស់​ជនជាតិអាម៉ូរី​ដោយ​ដាវ និង​ធ្នូ​របស់យើង”៕


ព្រះអង្គ​ទ្រង់​ចាត់​អ្នកនាំសារ​ឲ្យទៅ​ខាងមុខ​ព្រះអង្គ ពួកគេ​ក៏​ចេញទៅ ហើយ​ចូលទៅ​ក្នុង​ភូមិ​មួយ​របស់​ជនជាតិសាម៉ារី ដើម្បី​រៀបចំ​សម្រាប់​ព្រះអង្គ


លោក​មិន​ធំជាង​យ៉ាកុប​ដូនតា​របស់យើងខ្ញុំ​ទេ មែនទេ​? គាត់​បាន​ឲ្យ​អណ្ដូង​នេះ​ដល់​យើងខ្ញុំ ហើយ​ខ្លួនគាត់ និង​កូន​ៗ​របស់​គាត់ ព្រមទាំងហ្វូងសត្វ​របស់​គាត់​ក៏​ផឹក​ពី​អណ្ដូងនេះ​ដែរ”។


ជនជាតិសាម៉ារី​ជាច្រើន​នៅ​ទីក្រុង​នោះ​បាន​ជឿលើ​ព្រះអង្គ ដោយសារតែ​ពាក្យ​ដែល​ស្ត្រី​នោះ​ធ្វើបន្ទាល់​ថា​: “លោក​ប្រាប់​ខ្ញុំ​អំពី​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ”។


ហើយ​អណ្ដូង​របស់​យ៉ាកុប​ក៏​នៅ​ទីនោះ​ដែរ​។ ព្រះយេស៊ូវ​ទ្រង់​អស់កម្លាំង​ក្នុង​ការធ្វើដំណើរ ក៏​គង់ចុះ​នៅ​ក្បែរ​អណ្ដូង​។ ពេល​នោះ ប្រមាណជា​ម៉ោងដប់ពីរថ្ងៃត្រង់​។


ពេលនោះ ពួក​សិស្ស​របស់​ព្រះអង្គ​ទៅ​ទីក្រុង​អស់ហើយ ដើម្បី​ទិញ​អាហារ​។