លុះព្រលឹមឡើង ព្រះអង្គទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក ហើយជ្រើសរើសដប់ពីរនាក់ពីចំណោមពួកគេ ដែលព្រះអង្គហៅថាសាវ័ក:
យ៉ូហាន 4:33 - ព្រះគម្ពីរខ្មែរសាកល ពួកសិស្សក៏និយាយគ្នាថា៖ “គ្មានអ្នកណាយកអ្វីមកឲ្យលោកពិសាទេ មែនទេ?”។ Khmer Christian Bible ដូច្នេះ ពួកសិស្សក៏និយាយគ្នាថា៖ «មានអ្នកណាយកអ្វីមកជូនលោកបរិភោគទេដឹង?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សសួរគ្នាទៅវិញទៅមកថា៖ «មានអ្នកណាយកអ្វីមកជូនលោកពិសាទេដឹង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសិស្សសួរគ្នាទៅវិញទៅមកថា មានអ្នកណាយកអ្វីមកជូនលោកពិសាដែរឬអី អាល់គីតាប ពួកសិស្សក៏និយាយគ្នាថា៖ «ប្រហែលជាមាននរណាម្នាក់យកអាហារមកជូនលោកហើយទេដឹង?»។ |
លុះព្រលឹមឡើង ព្រះអង្គទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក ហើយជ្រើសរើសដប់ពីរនាក់ពីចំណោមពួកគេ ដែលព្រះអង្គហៅថាសាវ័ក:
ប៉ុន្តែពួកសិស្សមិនយល់ព្រះបន្ទូលនេះទេ ពីព្រោះព្រះបន្ទូលនេះត្រូវបានលាក់បាំងពីពួកគេ ដើម្បីកុំឲ្យយល់អត្ថន័យឡើយ ហើយពួកគេក៏មិនហ៊ានទូលសួរព្រះអង្គអំពីព្រះបន្ទូលនេះដែរ។
ម្នាក់ក្នុងអ្នកទាំងពីរដែលឮពីយ៉ូហាន ហើយទៅតាមព្រះអង្គ គឺអនទ្រេប្អូនប្រុសរបស់ស៊ីម៉ូនពេត្រុស។
ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។
ប៉ុន្តែព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ខ្ញុំមានអាហារហូបហើយ ជាអាហារដែលអ្នករាល់គ្នាមិនស្គាល់”។