ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក’។
ម៉ាថាយ 22:38 - ព្រះគម្ពីរខ្មែរសាកល នេះជាបទបញ្ជាទីមួយ និងសំខាន់ជាងគេ។ Khmer Christian Bible នេះហើយជាបញ្ញត្ដិទីមួយ និងសំខាន់ជាងគេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ អាល់គីតាប ហ្នឹងហើយជាបទបញ្ជាទីមួយ ដែលសំខាន់ជាងគេបំផុត។ |
ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“‘អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ព្រះរបស់អ្នក អស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក’។
រីឯបទបញ្ជាទីពីរក៏ដូចទីមួយដែរ គឺ:‘ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នក ដូចស្រឡាញ់ខ្លួនឯង’។
ដោយព្រោះអ្នករាល់គ្នាដឹងសេចក្ដីទាំងនេះហើយ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាម នោះអ្នករាល់គ្នាមានពរហើយ។