ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។
ទំនុកតម្កើង 106:6 - ព្រះគម្ពីរខ្មែរសាកល យើងខ្ញុំបានប្រព្រឹត្តបាប ដូចដូនតារបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត ហើយប្រព្រឹត្តអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ យើងខ្ញុំរាល់គ្នាបានធ្វើបាប ដូចជាពួកឰយុកោយើងខ្ញុំដែរ ក៏បានប្រព្រឹត្តអំពើទុច្ចរិត ហើយធ្វើការអាក្រក់ផង អាល់គីតាប យើងខ្ញុំបានប្រព្រឹត្តអំពើបាប ដូចបុព្វបុរសរបស់យើងខ្ញុំ យើងខ្ញុំបានប្រព្រឹត្តខុស និងប្រព្រឹត្តអំពើអាក្រក់! |
ហើយមិនបានដូចដូនតារបស់ពួកគេ ដែលជាជំនាន់ចចេស និងបះបោរ ជាជំនាន់ដែលចិត្តពួកគាត់មិនស្ថិតស្ថេរ ហើយវិញ្ញាណពួកគាត់មិនស្មោះត្រង់នឹងព្រះ។