អុលឡោះអើយ សូមមកសង្គ្រោះខ្ញុំបទពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ស្តេចទត។ សម្រាប់ពិធីរំលឹក។ 1 ឱអុលឡោះអើយ សូមមករំដោះខ្ញុំផង! អុលឡោះតាអាឡាអើយ សូមមកសង្គ្រោះខ្ញុំជាប្រញាប់! 2 សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតខ្ញុំ ត្រូវអាប់អោន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យខ្ញុំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ! 3 សូមឲ្យអស់អ្នកដែលសើចចំអកដាក់ខ្ញុំ ត្រូវបរាជ័យ ទាំងបាត់បង់កិត្តិយស! 4 រីឯអស់អ្នកដែលស្វែងរកទ្រង់វិញ សូមឲ្យគេបានសប្បាយរីករាយ រួមជាមួយទ្រង់ សូមឲ្យអស់អ្នកដែលស្រឡាញ់ ការសង្គ្រោះរបស់ទ្រង់ អាចថ្លែងឥតឈប់ឈរថា «សូមលើកតម្កើងអុលឡោះ!» 5 ឱអុលឡោះអើយ ខ្ញុំជាមនុស្សកំសត់ទុគ៌ត សូមប្រោសប្រណីដល់ខ្ញុំផង! ទ្រង់តែងតែសង្គ្រោះ និងរំដោះខ្ញុំ ឱអុលឡោះតាអាឡាអើយ សូមមកកុំបង្អង់ឡើយ! |
© 2014 United Bible Societies, UK.
United Bible Societies