ពេលបងប្អូននៅរស់ជុំគ្នាបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ការដែលបងប្អូននៅ រួមរស់ជាមួយគ្នា គឺជាការល្អប្រពៃ និងសប្បាយក្រៃលែង។ 2 គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅលើជាយអាវរបស់លោក 3 ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ និងប្រទានជីវិតអស់កល្បជានិច្ច។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies