ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គបទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។ 1 ឱព្រះអម្ចាស់អើយ ពីក្នុងរណ្ដៅដ៏ជ្រៅ ទូលបង្គំស្រែកអង្វរព្រះអង្គ 2 ព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្ដាប់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ដែលទូលបង្គំទទូចអង្វរ! 3 ឱព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គចងចាំកំហុស របស់យើងខ្ញុំទុកនោះ គ្មាននរណាម្នាក់អាចរួចខ្លួនបានឡើយ។ 4 ក៏ប៉ុន្តែ ព្រះអង្គតែងតែអត់ទោសឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចព្រះអង្គ។ 5 ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយខ្ញុំសង្ឃឹមលើព្រះបន្ទូលរបស់ព្រះអង្គ។ 6 ខ្ញុំទន្ទឹងរង់ចាំព្រះអម្ចាស់ ជាងអ្នកយាមរង់ចាំពេលព្រឹកទៅទៀត ពិតមែនហើយ ខ្ញុំរង់ចាំព្រះអង្គជាងអ្នកយាម រង់ចាំពេលព្រឹកទៅទៀត។ 7 អ៊ីស្រាអែលអើយ ចូរទុកចិត្តលើព្រះអម្ចាស់ ដ្បិតព្រះអង្គប្រកបដោយ ព្រះហឫទ័យមេត្តាករុណា ហើយព្រះអង្គសព្វព្រះហឫទ័យរំដោះអ្នកជានិច្ច! 8 ព្រះអង្គនឹងរំដោះអ៊ីស្រាអែល ឲ្យរួចពីកំហុសទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies