ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 129 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទំនុកតម្កើង 129


ទំនុក​ច្រៀង​តាម​ថ្នាក់។

1 គួរ​ឲ្យ​សាសន៍​អ៊ីស្រាអែល​និយាយ ឥឡូវ​ថា តាំង​ពី​ខ្ញុំ​នៅ​ក្មេងគេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​ហើយ

2 គឺ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង​មែន តែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ

3 ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លង​គេ​ឲ្យ​វែង

4 តែ​ព្រះ‌យេហូវ៉ា​ទ្រង់​សុចរិត ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​ចំណង របស់​ពួក​មនុស្ស​អាក្រក់​ចេញ

5 សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន​បាន​ត្រូវ​ខ្មាស ហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ

6 សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ​ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ដែល​ស្វិត​ក្រៀម​ទៅ មុន​ដែល​ដុះធំ​ឡើង​ផង

7 ជា​ស្មៅ​ដែល​មិន​បាន​បំពេញ​ដល់​ដៃ​នៃ​អ្នក​ច្រូត​ឡើយ ក៏​មិន​បាន​បំពេញ​ឱប​នៃ​អ្នក​ដែល​ចង​បាច់​ដែរ

8 ហើយ​ពួក​អ្នក​ដែល​ដើរ​តាម​ទី​នោះ ក៏​មិន​ថា សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​នៅ​លើ​ឯង​ចុះ យើង​ឲ្យ​ពរ​ដល់​ឯង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​ឡើយ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia