ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 23 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 23

ព្រះជាអ្នកគង្វាលរបស់ខ្ញុំ
បទតម្កើង​របស់​ដាវីឌ​។

1 ព្រះយេហូវ៉ា​ជា​អ្នកគង្វាល​របស់ខ្ញុំ ខ្ញុំ​មិន​ខ្វះ​អ្វីឡើយ​។

2 ព្រះអង្គ​ទ្រង់​ឲ្យ​ខ្ញុំ​ដេកសម្រាក​នៅ​វាលស្មៅ​ខៀវខ្ចី ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​ទឹក​ស្ងប់ស្ងៀម​។

3 ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​បានដូចដើមវិញ ព្រះអង្គ​ទ្រង់​នាំ​ខ្ញុំ​តាម​ផ្លូវ​នៃ​សេចក្ដីសុចរិត ដោយយល់ដល់​ព្រះនាម​របស់ព្រះអង្គ​។

4 ទោះបីជា​ទូលបង្គំ​ដើរ​ក្នុង​ជ្រលងភ្នំ​ស្រមោលនៃសេចក្ដីស្លាប់​ក៏ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​មហន្តរាយ​ឡើយ ដ្បិត​ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ​; ដំបង និង​ឈើច្រត់​របស់ព្រះអង្គ​កម្សាន្តចិត្ត​ទូលបង្គំ​។

5 ព្រះអង្គ​រៀប​តុអាហារ​នៅមុខ​ទូលបង្គំ នៅចំពោះ​ពួក​សត្រូវ​របស់ទូលបង្គំ ព្រះអង្គ​លាប​ប្រេង​លើ​ក្បាល​ទូលបង្គំ​; ពែង​ទូលបង្គំ​ក៏​ពេញហូរហៀរ​។

6 ប្រាកដជា​សេចក្ដី​ល្អ និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹង​ដេញតាម​ខ្ញុំ ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​រស់នៅ​ក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា រហូត​អស់កល្បជានិច្ច​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative