ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 130 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 130

រង់ចាំការប្រោសលោះ
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ពី​ទីជម្រៅ​!

2 ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ​ផង​! សូម​ឲ្យ​ព្រះកាណ៌​របស់ព្រះអង្គ​ផ្ទៀង​នឹង​សំឡេង​នៃ​ពាក្យអង្វរករ​របស់ទូលបង្គំ​ផង​។

3 ព្រះអម្ចាស់​យេហូវ៉ា​អើយ ប្រសិនបើ​ព្រះអង្គ​កត់ចំណាំ​អំពើទុច្ចរិត តើ​នរណា​អាច​នៅឈរ​បាន​?

4 ប៉ុន្តែ​មាន​ការលើកលែងទោស​នៅនឹង​ព្រះអង្គ ដើម្បីឲ្យ​ព្រះអង្គ​ត្រូវបាន​កោតខ្លាច​។

5 ខ្ញុំ​ទន្ទឹងរង់ចាំ​ព្រះយេហូវ៉ា​; ព្រលឹង​របស់ខ្ញុំ​ទន្ទឹងរង់ចាំ ហើយ​ខ្ញុំ​សង្ឃឹម​លើ​ព្រះបន្ទូល​របស់ព្រះអង្គ​។

6 ព្រលឹង​របស់ខ្ញុំ​រំពឹងចាំ​ព្រះអម្ចាស់​របស់ខ្ញុំ លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក លើសជាង​អ្នកយាម​រំពឹងចាំ​ពេលព្រឹក​ទៅទៀត​!

7 អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!

8 ព្រះអង្គ​នឹង​ប្រោសលោះ​អ៊ីស្រាអែល​ពី​អស់ទាំង​សេចក្ដីទុច្ចរិត​របស់ពួកគេ​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative