ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 123 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
ទំនុកតម្កើង 123

រំពឹងមើលទៅសេចក្ដីមេត្តារបស់ព្រះ
ចម្រៀង​សម្រាប់​ឡើងទៅព្រះវិហារ​។

1 ព្រះអង្គដែល​គង់​នៅ​ស្ថានសួគ៌​អើយ ទូលបង្គំ​ងើបភ្នែកឡើង​ទៅ​ព្រះអង្គ​!

2 មើល៍! ដូចដែល​ភ្នែក​របស់​បាវបម្រើ​រំពឹងមើលទៅ​ដៃ​ចៅហ្វាយ​របស់ខ្លួន ហើយ​ដូចដែល​ភ្នែក​របស់​បាវបម្រើស្រី​រំពឹងមើលទៅ​ដៃ​ចៅហ្វាយស្រី​របស់ខ្លួន​យ៉ាងណា ភ្នែក​របស់យើង​ក៏​រំពឹងមើលទៅ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់យើង​យ៉ាងនោះដែរ រហូតដល់​ព្រះអង្គ​មេត្តា​ដល់​យើង​។

3 សូម​មេត្តា​ដល់​យើងខ្ញុំ​ផង ព្រះយេហូវ៉ា​អើយ សូម​មេត្តា​ដល់​យើងខ្ញុំ​ផង​! ដ្បិត​យើងខ្ញុំ​បាន​ឆ្អែត​យ៉ាងខ្លាំង​នឹង​សេចក្ដីមើលងាយ​។

4 ព្រលឹង​របស់យើងខ្ញុំ​បាន​ឆ្អែត​យ៉ាងខ្លាំង នឹង​ការចំអកឡកឡឺយ​របស់​មនុស្ស​ឥតកង្វល់ និង​ការមើលងាយ​របស់​មនុស្សមានអំនួត​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative