Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 8:18 - អាល់គីតាប

18 លោក​សេរ៉ា‌យ៉ា ជា​លេខា‌ធិការ​របស់​ស្តេច។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត មាន​មុខ‌ងារ​ជា​អ៊ីមុាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​សេនា‌បតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។ លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ក្រុម​កេរេ‌ធីម និង​ក្រុម​ពេរេ‌ធីម។ រីឯ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ​មាន​មុខងារ​ជា​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 8:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​បម្រើ​ទាំង​អស់​នាំ​គ្នា​ដើរ​នៅ​មុខ​ទត គឺ​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពួក​កាថ ទាំង​ប្រាំ​មួយ​រយ​នាក់ ដែល​មក​ពី​ក្រុង​កាថ​តាម​បម្រើ​ទត។


លោក​យ៉ូអាប់​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល។ លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​កង‌ពល​កេរេ‌ធីម និង​ពេលេ‌ធីម។


លោក​អ៊ីរ៉ា ពី​អំបូរ​យ៉ា‌អៀរ ក៏​ជា​អ៊ីមុាំ​ផ្ទាល់​របស់​ស្តេច​ទត​ដែរ។


ដូច្នេះ ទាហាន​របស់​លោក​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម ពួក​ពេលេ‌ធីម និង​ពល​ទាហាន​ដ៏​ខ្លាំង​ពូកែ នាំ​គ្នា​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក​អប៊ី‌សាយ ដេញ​តាម​លោក​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី។


អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម នាំ​គ្នា​លើក​ស្តេច​ស៊ូ‌ឡៃម៉ាន ឲ្យ​ឡើង​នៅ​លើ​ខ្នង​លា​របស់​ស្តេច​ទត ហើយ​ដង្ហែ​ទៅ​កាន់​ប្រភព​ទឹក​គីហុន។


ទត​ចាត់​អ៊ីមុាំ​សាដុក ណាពី​ណាថាន និង​លោក​បេណា‌យ៉ា​ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពេលេ‌ធីម​ឲ្យ​លើក​សម្តេច​ស៊ូ‌ឡៃម៉ាន ឡើង​នៅ​លើ​ខ្នង​លា​របស់​គាត់ ហើយ​ដង្ហែ​ចេញ​ទៅ។


ផ្ទុយ​ទៅ​វិញ អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ណាពី​ណាថាន ព្រម​ទាំង​លោក​ស៊ី‌ម៉ៃ លោក​រេអ៊ី និង​នាយ​ទាហាន​ដ៏​អង់‌អាច​របស់​ទត មិន​បាន​ចូល​រួម​ជា​មួយ​សម្តេច​អដូ‌នី‌យ៉ា​ទេ។


ស្តេច​ស៊ូឡៃ‌ម៉ាន ចាត់​លោក​បេ‌ណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ឲ្យ​ទៅ​ប្រហារ​ជីវិត​សម្តេច​អដូ‌នី‌យ៉ា។ សម្តេច​អដូ‌នី‌យ៉ា​ក៏​ស្លាប់​ទៅ។


លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា‌ការ​របស់​កង‌ទ័ព អ៊ីមុាំ​សាដុក និង​លោក​អបៀ‌ថើរ​ជា​អ៊ីមុាំ។


លោក​អសារា ជា​កូន​របស់​ណាថាន់ ជា​ប្រមុខ​លើ​ពួក​រាជ​ប្រតិ‌ភូ។ លោក​សាប៊ូដ ជា​កូន​របស់​ណាថាន​ជា​អ៊ីមុាំ និង​ជា​មន្ត្រី​ជំនិត​របស់​ស៊ូឡៃ‌ម៉ាន។


លុះ​ដល់​ឆ្នាំ​ទី​ប្រាំ​ពីរ អ៊ីមុាំ​យេ‌ហូ‌យ៉ា‌ដា​ចាត់​គេ​ទៅ​អញ្ជើញ​ពួក​នាយ​ទាហាន​ស្តេច ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន​មក​ជួប​នឹង​គាត់​នៅ​ដំណាក់​របស់អុលឡោះ‌តាអាឡា។ គាត់​បាន​ចុះ​កិច្ច‌សន្យា​ជា​មួយ​ពួក​គេ ព្រម​ទាំង​សុំ​ឲ្យ​ពួក​គេ​ស្បថ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា រួច​គាត់​នាំ​បុត្រា​របស់​ស្តេច​មក​បង្ហាញ​ឲ្យ​ពួក​គេ​ឃើញ។


លោក​បេណា‌យ៉ា​ជា​អ្នក​ស្រុក​កាប‌សៀល ជា​កូន​របស់​លោក​យេហូ‌យ៉ាដា និង​ជា​ចៅ​របស់​ទាហាន​ដ៏​អង់‌អាច​មួយ​នាក់។ គាត់​បាន​បញ្ចេញ​ស្នា​ដៃ​ថ្មី​យ៉ាង​ច្រើន។ គឺ​គាត់​ហើយ​ដែល​បាន​វាយ​ពួក​ក្លាហាន​ពីរ​នាក់​នៅ​ស្រុក​ម៉ូអាប់ ព្រម​ទាំង​ចុះ​ទៅ​ក្នុង​រណ្តៅ ដើម្បី​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​ដែល​មាន​ទឹក​កក​ធ្លាក់។


លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​កូន​ទាំង​ប៉ុន្មាន​របស់​ទត មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្តេច។


«យើង​នឹង​ប្រហារ​ស្រុក​ភីលី‌ស្ទីន យើង​នឹង​ដក​ជីវិត​ពួក​កេរេ‌ធីម យើង​នឹង​លុប​បំបាត់​ប្រជា‌ជន​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ។


ប្រជា‌ជាតិ​កេរេ‌ធីម​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន អុលឡោះ‌តាអាឡា​មាន​បន្ទូល​ប្រឆាំង​នឹង អ្នក​រាល់​គ្នា​ថា៖ «ទឹក​ដី​កាណាន ស្រុក​ភីលី‌ស្ទីន​អើយ យើង​នឹង​បំផ្លាញ​អ្នក លែង​ឲ្យ​មាន​ប្រជា‌ជន​រស់​នៅ​ទៀត​ហើយ។


កាល​ពី​មុន ពួក​យើង​បាន​ទៅ​រាត​ត្បាត​នៅ​ប៉ែក​ខាង​ត្បូង​ស្រុក​របស់​ជន‌ជាតិ​កេរេ‌ធីម ទឹក​ដី​ជន‌ជាតិ​យូដា និង​ខាង​ត្បូង​ស្រុក​កាលែប ហើយ​ដុត​ក្រុង​ស៊ីគ‌ឡាក់​ចោល​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម