Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:58 - Khmer Christian Bible

58 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ ប៉ុន្ដែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

58 ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា៖“កញ្ជ្រោង​មាន​រូង ហើយ​បក្សាបក្សីនៅលើអាកាស​ក៏​មាន​សម្បុក​ដែរ រីឯ​កូនមនុស្ស​វិញ គ្មាន​កន្លែង​កើយ​ក្បាល​ឡើយ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

58 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «កញ្ជ្រោង​មាន​រូង​របស់​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សម្បុក​របស់​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

58 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រ​មនុស្ស*​គ្មាន​ទី​ជម្រក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

58 ព្រះ‌យេស៊ូវ​មាន​បន្ទូល​តប​ថា កញ្ជ្រោង​មាន​រូង​វា ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មាន​សំបុក​ដែរ តែ​កូន​មនុស្ស​គ្មាន​កន្លែង​ណា​នឹង​កើយ​ក្បាល​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

58 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​វិញ​ថា៖ «សត្វ​កញ្ជ្រោង​មាន​រូង​របស់​វា បក្សា‌បក្សី​ក៏​មាន​សំបុក​របស់​វា​ដែរ ប៉ុន្តែ បុត្រា​មនុស្ស​គ្មាន​ទី​ជំរក​សម្រាក​សោះ​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 9:58
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រាប់​ពូជ​នោះ​តូច​ល្អិត​ជាង​គ្រាប់​ពូជ​ណាៗ​ទាំង​អស់​ ប៉ុន្ដែ​ពេល​ដុះ​ឡើង​ វា​ធំ​ជាង​រុក្ខជាតិ​ផ្សេងៗ​ ហើយ​វា​ប្រែជា​ដើម​ឈើ​មួយ​ដើម​ ដូច្នេះ​សត្វ​ស្លាប​ហើរ​លើ​អាកាស​មក​អាស្រ័យ​នៅ​តាម​មែក​របស់​វា‍»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​


ដ្បិត​អ្នក​រាល់គ្នា​ស្គាល់​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​ គឺ​ថា​ ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ ក៏​ព្រះអង្គ​បាន​ត្រលប់​ជា​អ្នក​ក្រ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។​


ចូរ​ស្ដាប់​ចុះ​ បងប្អូន​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ!​ តើ​ព្រះជាម្ចាស់​មិន​បាន​ជ្រើសរើស​អ្នកក្រ​នៅ​ក្នុង​ពិភព​លោក​នេះ​ ឲ្យ​ធ្វើ​ជា​អ្នកមាន​ខាង‍​ឯ​ជំនឿ​ និង​ជា​អ្នក​ទទួល​បាន​នគរ​ដែល​ព្រះអង្គ​បាន​សន្យា​សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ​ទុក​ជា​មរតក​ទេ​ឬ‍?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម