Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 22:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល៍ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ទៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ហេតុ​នោះព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​ត្រឡប់​ជា​អាចម៍​ប្រាក់​ទាំង​អស់​គ្នា​ទៅ​ហើយ នោះ​មើល អញ​នឹង​ប្រមូល​ឯង​រាល់​គ្នា​ទៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ហេតុ​នេះអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ដោយ​អ្នក​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​លោហ‌ធាតុ​មិន​សុទ្ធ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​មក​ដាក់​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 22:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ផាត់​មនុស្ស​អាក្រក់​ទាំង​ប៉ុន្មាន នៅ​លើ​ផែនដី​ចោល ដូច​កម្ទេច​សំរាម ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ស្រឡាញ់ ដំបូន្មាន​របស់​ព្រះអង្គ។


យេរូ‌សាឡឹម​អើយ យើង​នឹង​វាយ​ប្រដៅ​អ្នក យើង​នឹង​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​លោហ‌ធាតុ យើង​ក៏​នឹង​ដក​អ្វីៗ​ទាំង​អស់​ដែល​សៅហ្មង ចេញ​ពី​អ្នក​ដែរ។


ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា សាក‌សព​ដែល​អ្នក​រាល់​គ្នា​បាន​សម្លាប់​នៅ​ក្នុង​ទីក្រុង ប្រៀប​បាន​នឹង​សាច់​មែន ហើយ​ទីក្រុង​ជា​ឆ្នាំង។ រីឯ​អ្នក​រាល់​គ្នា​វិញ យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ក្រុង​នេះ។


«កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ» ។


យើង​នឹង​គរ​អ្នក​រាល់​គ្នា​ដុត តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង ដូច​គេ​ប្រមូល​ប្រាក់ លង្ហិន ដែក សំណ និង​ស្ពាន់​មក​ដាក់​ជា​គំនរ ដុត​រំលាយ​នៅ​ក្នុង​ភ្លើង​យ៉ាង​នោះ​ដែរ។


ប៉ុន្តែ ពួក​គេ​ពុំ​ស្គាល់​ព្រះ‌ហឫទ័យ របស់​ព្រះ‌អម្ចាស់​ទេ ហើយ​ក៏​ពុំ​យល់​គម្រោង‌ការ​របស់​ព្រះអង្គ​ដែរ ព្រះអង្គ​ប្រមូល​ពួក​គេ​ដូច​ប្រមូល​កណ្ដាប់​ស្រូវ នៅ​ក្នុង​លាន​បោក​បែន។


ទុក​ឲ្យ​វា​ដុះ​ជា​មួយ​គ្នា​រហូត​ដល់​ស្រូវ​ទុំ​ចុះ ពេល​នោះ ខ្ញុំ​នឹង​ប្រាប់​ពួក​អ្នក​ច្រូត​ថា ចូរ​ប្រមូល​ស្រងែ​ចង​ជា​បាច់ យក​ទៅ​ដុត​ចោល​ជា​មុន​សិន រួច​សឹម​ប្រមូល​ស្រូវ​ដាក់​ជង្រុក​ឲ្យ​ខ្ញុំ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម