តាំងពីដើមដំបូងមក ព្រះជាម្ចាស់បានបញ្ជាឲ្យប្រជារាស្ត្ររបស់ទ្រង់សាងសង់ព្រះវិហារបរិសុទ្ធ ជាកន្លែងដែលអ្នកអាចធ្វើពិធីសាសនា និងទទួលពរជ័យដោយខ្លួនឯងបាន។
ព្រះអង្គទ្រង់យាងមកសណ្ឋិតនៅក្នុងព្រះវិហារដោយព្រះវត្តមានដ៏បរិសុទ្ធរបស់ទ្រង់។ ដូច្នេះ យើងត្រូវបង្ហាញការគោរពរាល់ពេលដែលយើងនៅក្នុងព្រះវិហារ ទាំងពេលថ្វាយបង្គំ និងស្ដាប់ការអធិប្បាយ។
តង់ដែលលោកម៉ូសេ និងកូនចៅអ៊ីស្រាអែលបានសាងសង់ គឺជាព្រះវិហារចល័តមួយដែលពួកគេបានប្រើប្រាស់ក្នុងពេលធ្វើដំណើរចេញពីអេស៊ីប។
ព្រះវិហារដ៏ល្បីល្បាញបំផុតដែលបានរៀបរាប់នៅក្នុងគម្ពីរសញ្ញាចាស់ គឺជាព្រះវិហារដែលសាងសង់នៅក្រុងយេរូសាឡឹមក្នុងរជ្ជកាលស្ដេចសាឡូម៉ូន (របាក្សត្រទី២ ២-៥)។
សព្វថ្ងៃនេះ ព្រះវិហារដ៏ធំបំផុតដែលព្រះជាម្ចាស់ចង់គង់នៅ គឺបេះដូងរបស់អ្នក។ ដូច្នេះ ចូររៀបចំកន្លែងដ៏ស្រស់ស្អាតមួយនៅក្នុងចិត្តរបស់អ្នក ជាកន្លែងដែលព្រះវិញ្ញាណបរិសុទ្ធអាចគង់នៅបានដោយសេរី ហើយមិនចង់ចាកចេញឡើយ។
តើអ្នករាល់គ្នាមិនដឹងថា រូបកាយរបស់អ្នករាល់គ្នា ជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានទទួលមកពីព្រះទេឬ? អ្នករាល់គ្នាមិនមែនជារបស់ខ្លួនឯងទៀតទេ តើអ្នករាល់គ្នាមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជម្រះពិភពលោកទេឬ? ប្រសិនបើអ្នករាល់គ្នាជំនុំជម្រះពិភពលោកដូច្នេះ ម្ដេចក៏អ្នករាល់គ្នាគ្មានសមត្ថភាពនឹងជំនុំជម្រះរឿងរ៉ាវដ៏តូចបំផុតនេះ? ដ្បិតព្រះបានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរលើកតម្កើងព្រះ នៅក្នុងរូបកាយរបស់អ្នករាល់គ្នាចុះ។
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ ដល់ម៉្លេះបានជាពួកសង្ឃឈរធ្វើការងារពុំបាន ដោយព្រោះពពកនោះ ដ្បិតសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារនៃព្រះអង្គហើយ។
កាលព្រះបាទសាឡូម៉ូនបានអធិស្ឋានចប់ហើយ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ មកបញ្ឆេះតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មាន ហើយព្រះវិហារមានពេញដោយសិរីល្អនៃព្រះយេហូវ៉ា ។ នៅថ្ងៃទីម្ភៃបី ខែទីប្រាំពីរ ទ្រង់ឲ្យប្រជាជនវិលទៅទីលំនៅរបស់គេវិញ ដោយរីករាយសប្បាយ ហើយមានចិត្តត្រេកអរ ដោយព្រោះសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ដល់ព្រះបាទសាឡូម៉ូន និងអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ។ កាលព្រះបាទសាឡូម៉ូនបានស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា និងដំណាក់ស្តេចរួចជាស្រេចហើយ និងរបស់ទាំងប៉ុន្មានដែលព្រះបាទសាឡូម៉ូនមានព្រះហឫទ័យចង់ធ្វើ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងក្នុងដំណាក់របស់ព្រះអង្គ នោះក៏ធ្វើកើតទាំងអស់។ បន្ទាប់មក ព្រះយេហូវ៉ាលេចមកឲ្យព្រះបាទសាឡូម៉ូនឃើញនៅពេលយប់ មានព្រះបន្ទូលថា៖ «យើងបានទទួលសេចក្ដីអធិស្ឋានរបស់ឯងហើយ ក៏បានរើសទីនេះ ទុកជាទីសម្រាប់យើង ឲ្យបានជាទីថ្វាយយញ្ញបូជា។ បើកាលណាយើងបិទមេឃមិនឲ្យភ្លៀងធ្លាក់ចុះ ឬបើយើងបង្គាប់កណ្តូបឲ្យស៊ីបំផ្លាញស្រុក ឬឲ្យមានអាសន្នរោគកើតឡើងក្នុងពួកប្រជារាស្ត្ររបស់យើង នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។ ឥឡូវនេះ ភ្នែកយើងនឹងនៅតែបើក ហើយត្រចៀកយើងនឹងនៅតែផ្ទៀងស្តាប់សេចក្ដីដែលគេអធិស្ឋាននៅទីនេះ។ ដ្បិតឥឡូវនេះ យើងបានរើសព្រះវិហារនេះ ហើយញែកចេញជាបរិសុទ្ធ ដើម្បីឲ្យឈ្មោះយើងបានតាំងនៅទីនេះជាដរាបទៅ ឯភ្នែក និងចិត្តរបស់យើង ក៏នៅទីនេះជានិច្ច។ ចំណែកអ្នក ប្រសិនបើអ្នកដើរនៅមុខយើង ដូចជាដាវីឌ ជាបិតាអ្នក ព្រមទាំងធ្វើតាមគ្រប់ទាំងសេចក្ដីដែលយើងបានបង្គាប់ ហើយរក្សាបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មានរបស់យើង នោះយើងនឹងតាំងរាជ្យនៃនគរ ឲ្យខ្ជាប់ខ្ជួនឡើង ដូចជាយើងបានតាំងសញ្ញានឹងដាវីឌ ជាបិតាអ្នកថា "នឹងមិនដែលខានមានពូជអ្នកគ្រប់គ្រងលើអ៊ីស្រាអែលឡើយ" ។ ប៉ុន្តែ បើអ្នកងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលយើងបានដាក់សម្ញែងនៅមុខអ្នករាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ ពួកសង្ឃពុំអាចចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ។
នៅពេលពួកជាងបានចាក់គ្រឹះព្រះវិហាររបស់ព្រះយេហូវ៉ា ពួកសង្ឃដែលប្រដាប់ដោយសម្លៀកបំពាក់ជាសង្ឃ បានចេញមកទាំងកាន់ត្រែ ហើយពួកលេវី ជាកូនចៅរបស់អេសាភ កាន់ឈិង ដើម្បីសរសើរតម្កើងព្រះយេហូវ៉ា តាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចអ៊ីស្រាអែល។ គេច្រៀងឆ្លើយឆ្លងគ្នា ដោយពាក្យសរសើរតម្កើង និងអរព្រះគុណដល់ព្រះយេហូវ៉ាថា៖ «ដ្បិតព្រះអង្គល្អ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ចំពោះអ៊ីស្រាអែល»។ ប្រជាជនទាំងអស់ក៏ស្រែកឡើង ដោយសម្រែកយ៉ាងខ្លាំង នៅពេលគេសរសើរតម្កើងព្រះយេហូវ៉ា ព្រោះគេបានចាក់គ្រឹះព្រះដំណាក់របស់ព្រះយេហូវ៉ា។
៙ ដ្បិតមួយថ្ងៃនៅក្នុងព្រះលានរបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត។ ទូលបង្គំស៊ូធ្វើជាអ្នកឈរនៅមាត់ទ្វារ ក្នុងដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងលំនៅនៃសេចក្ដីអាក្រក់។
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មានសេចក្តីចែងទុកមកដូច្នេះ "ដំណាក់របស់យើងត្រូវហៅថា ជាដំណាក់សម្រាប់អធិស្ឋាន" តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរ ទៅវិញ»។
ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងរវាងបីថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ»។ គេបានយាងព្រះយេស៊ូវ និងអញ្ជើញពួកសិស្សរបស់ព្រះអង្គ ទៅចូលរួមពិធីមង្គលការនោះដែរ។ ពួកសាសន៍យូដាទូលថា៖ «គេសង់ព្រះវិហារនេះអស់សែសិបប្រាំមួយឆ្នាំ តែលោកនឹងសង់ឡើងវិញក្នុងរវាងបីថ្ងៃឬ?» ប៉ុន្តែ ព្រះអង្គមានព្រះបន្ទូលអំពីព្រះវិហារ ដែលជារូបអង្គទ្រង់ទេ។
ប្រសិនបើអ្នកណាបំផ្លាញព្រះវិហាររបស់ព្រះ នោះព្រះនឹងបំផ្លាញអ្នកនោះវិញ ដ្បិតព្រះវិហាររបស់ព្រះជាវត្ថុបរិសុទ្ធ គឺអ្នករាល់គ្នាហ្នឹងហើយជាព្រះវិហារ។
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
សិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយសិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
ខ្ញុំបានសូមសេចក្ដីតែមួយពីព្រះយេហូវ៉ា ហើយនឹងស្វែងរកសេចក្ដីនោះឯង គឺឲ្យខ្ញុំបាននៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រាល់តែថ្ងៃអស់មួយជីវិតរបស់ខ្ញុំ ដើម្បីរំពឹងមើលសោភ័ណភាពរបស់ព្រះយេហូវ៉ា ហើយពិនិត្យពិចារណានៅក្នុង ព្រះវិហាររបស់ព្រះអង្គ។
មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។
ជារៀងរាល់ថ្ងៃ គេព្យាយាមនៅក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀង ហើយធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់ ទាំងសរសើរតម្កើងព្រះ ហើយប្រជាជនទាំងអស់ក៏គោរពរាប់អានគេ។ ព្រះអម្ចាស់បានបន្ថែមចំនួនអ្នកដែលកំពុងតែបានសង្គ្រោះ មកក្នុងក្រុមជំនុំជារៀងរាល់ថ្ងៃ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នករាល់គ្នាជាព្រះវិហាររបស់ព្រះ ហើយថា ព្រះវិញ្ញាណរបស់ព្រះសណ្ឋិតក្នុងអ្នករាល់គ្នា?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានឮសេចក្ដីដែលអ្នកបានអធិស្ឋាន ហើយទូលអង្វរនៅចំពោះយើងនោះ យើងក៏បានញែកព្រះវិហារនេះ ដែលអ្នកបានស្អាងចេញជាបរិសុទ្ធ ទុកសម្រាប់នឹងតាំងឈ្មោះយើង នៅអស់កល្បជានិច្ច ភ្នែក និងចិត្តយើងនឹងស្ថិតនៅទីនោះ ជាដរាបតទៅ។
រាល់ថ្ងៃ អ្នកទាំងនោះតែងបង្រៀន និងប្រកាសថា ព្រះយេស៊ូវ ជាព្រះគ្រីស្ទ នៅក្នុងព្រះវិហារ និងនៅតាមផ្ទះ ឥតឈប់ឈរ។
ខ្ញុំមិនឃើញមានព្រះវិហារនៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត និងកូនចៀម ជាព្រះវិហាររបស់ក្រុងនោះ។
បន្ទាប់មក ព្រះយេស៊ូវយាងចូលទៅក្នុងព្រះវិហារ ហើយបណ្តេញអស់អ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ព្រះអង្គផ្កាប់តុរបស់ពួកអ្នកដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។
ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។
អ្នករាល់គ្នាត្រូវបានសង់ឡើងជាផ្ទះខាងវិញ្ញាណ ដូចជាថ្មរស់ ឲ្យបានធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ដែលព្រះសព្វព្រះហឫទ័យទទួល តាមរយៈព្រះយេស៊ូវគ្រីស្ទ។
នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។
ពួកសង្ឃពុំអាចចូលទៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាបានឡើយ ដោយព្រោះសិរីល្អនៃព្រះយេហូវ៉ា នៅពេញក្នុងព្រះវិហារនោះ។
កាលព្រះអង្គយាងចូលទៅក្នុងព្រះវិហារ ពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជន នាំគ្នាចូលមករកព្រះអង្គពេលទ្រង់កំពុងបង្រៀន ហើយសួរថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី ហើយអ្នកណាប្រគល់អំណាចនេះឲ្យលោក?»
ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។
ឱព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ ព្រះដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលមានសិរីល្អ របស់ព្រះអង្គស្ថិតនៅ។
ហេតុនេះ បងប្អូនអើយ ដោយយើងមានចិត្តជឿជាក់នឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ ប្រសិនបើអាច តើគេមិនបានឈប់ថ្វាយយញ្ញបូជាឬទេ? ព្រោះកាលបើមនសិការរបស់ពួកអ្នកថ្វាយបង្គំ ដែលបានទទួលការលាងសម្អាត ម្តងជាសម្រេចហើយនោះ គេមុខជាដឹងថា គេមិនជាប់មានបាបទៀតទេ។ តាមផ្លូវដែលព្រះអង្គបានបើកឲ្យយើង ជាផ្លូវថ្មី ហើយរស់ ឆ្លងកាត់វាំងនន គឺជារូបសាច់ព្រះអង្គ ហើយដោយយើងមានសម្តេចសង្ឃដ៏ធំមួយអង្គត្រួតលើដំណាក់ព្រះ នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
«ព្រះវិហារដែលឯងកំពុងតែស្អាងនេះ បើឯងនឹងប្រព្រឹត្តតាមបញ្ញត្តិរបស់យើង ហើយសម្រេចតាមសេចក្ដីយុត្តិធម៌ ព្រមទាំងរក្សាសេចក្ដីបង្គាប់របស់យើងទាំងប៉ុន្មាន ដើម្បីនឹងប្រព្រឹត្តតាម នោះយើងនឹងសម្រេចដល់អ្នក តាមពាក្យដែលយើងបានសន្យានឹងដាវីឌ ជាឪពុកអ្នក ហើយយើងនឹងស្ថិតនៅកណ្ដាលពួកកូនចៅអ៊ីស្រាអែល ឥតបោះបង់ចោលប្រជារាស្ត្ររបស់យើងឡើយ»។
តើព្រះនឹងគង់លើផែនដីប្រាកដឬ? មើល៍ ផ្ទៃមេឃ និងអស់ទាំងជាន់នៃផ្ទៃមេឃ នោះមិនល្មមឲ្យទ្រង់គង់ចុះទៅហើយ ចំណង់បើព្រះវិហារដែលទូលបង្គំបានស្អាងនេះ តើនឹងចង្អៀតអម្បាលម៉ានទៅទៀត
៙ ចូរនាំគ្នាចូលតាមទ្វារព្រះអង្គ ដោយអរព្រះគុណ ហើយចូលទៅក្នុងទីលានព្រះអង្គ ដោយសរសើរ! ចូរអរព្រះគុណព្រះអង្គ ចូរសរសើរព្រះនាមព្រះអង្គ!
កុំទុកចិត្តនឹងពាក្យបញ្ឆោត ដែលថា នេះជាព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។
ឥឡូវនេះ ឱព្រះនៃទូលបង្គំអើយ សូមព្រះអង្គទតមើល ហើយផ្ទៀងព្រះកាណ៌ស្តាប់ជានិច្ច ចំពោះសេចក្ដីដែលគេអធិស្ឋាននៅទីនេះ។
ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី ព្រមទាំងពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយឯទៀត នាំគ្នាប្រារព្ធពិធីបុណ្យឆ្លងព្រះដំណាក់របស់ព្រះនេះ ដោយអំណរ។
មួយទៀត យើងនឹងតាំងសញ្ញាជាមួយគេ សញ្ញានោះនឹងនៅជាប់នឹងគេអស់កល្បជានិច្ច យើងនឹងតាំងគេឡើង ហើយចម្រើនគេឲ្យមានគ្នាជាច្រើន ព្រមទាំងដាក់ទីបរិសុទ្ធរបស់យើង នៅកណ្ដាលគេឲ្យនៅអស់កល្បជានិច្ច។ ព្រះវិហាររបស់យើងនឹងនៅជាមួយគេដែរ យើងក៏នឹងធ្វើជាព្រះដល់គេ ហើយគេនឹងបានជាប្រជារាស្ត្ររបស់យើង។ អស់ទាំងសាសន៍នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែលជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ ឲ្យបាននៅអស់កល្បជានិច្ច»។
ព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងដំណាក់ដែលធ្វើដោយដៃមនុស្សឡើយ ដូចជាហោរាបានថ្លែងថា "ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង។ ព្រះអម្ចាស់មានព្រះបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់ណាឲ្យយើង ឬតើកន្លែងសម្រាករបស់យើងជាអ្វី?
ប៉ុន្ដែ ពេលព្រះគ្រីស្ទបានយាងមកក្នុងឋានៈជាសម្តេចសង្ឃ ខាងឯការល្អដែលត្រូវមក នោះដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង (ដែលមិនបានធ្វើដោយដៃមនុស្ស គឺមិនមែននៅក្នុងលោកនេះទេ)
ដ្បិតព្រះគ្រីស្ទមិនបានយាងចូលទៅក្នុងទីបរិសុទ្ធធ្វើដោយដៃមនុស្ស ដែលជាគំរូពីអ្វីៗដ៏ពិតនោះទេ គឺចូលទៅក្នុងស្ថានសួគ៌តែម្ដង ដើម្បីនឹងបង្ហាញព្រះអង្គទ្រង់នៅចំពោះព្រះភក្ត្ររបស់ព្រះជំនួសយើង។
ពេលនោះ មានពពកមកគ្របលើត្រសាលជំនុំ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញរោងឧបោសថ។ លោកម៉ូសេពុំអាចចូលទៅក្នុងត្រសាលជំនុំបានឡើយ ព្រោះមានពពកគ្របពីលើ ហើយសិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅពេញក្នុងរោងឧបោសថ។
«ចូរទៅប្រាប់ដាវីឌជាអ្នកបម្រើយើងថា "ព្រះយេហូវ៉ាបានសួរដូច្នេះ តើឯងនឹងស្អាងវិហារឲ្យយើងនៅឬ?
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។
ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា គឺអ្នកនោះនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំងពីរនាក់មានមេត្រីភាពនឹងគ្នា។
ដូច្នេះ ទូលបង្គំមានបំណងនឹងសង់ព្រះដំណាក់មួយថ្វាយព្រះយេហូវ៉ា ជាព្រះរបស់ទូលបង្គំ តាមដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតាទូលបង្គំថា "បុត្ររបស់អ្នក ដែលយើងនឹងតាំងឲ្យសោយរាជ្យជំនួសអ្នក នោះនឹងស្អាងវិហារមួយសម្រាប់ឈ្មោះយើង"។
«ព្រះបាទស៊ីរូស ជាស្តេចស្រុកពើស៊ី ទ្រង់មានរាជឱង្ការដូច្នេះថា ព្រះយេហូវ៉ា ជាព្រះនៃស្ថានសួគ៌ ព្រះអង្គបានប្រទានអស់ទាំងនគរនៅផែនដីមកយើងហើយ ក៏បានបង្គាប់ឲ្យយើងស្អាងព្រះវិហារថ្វាយព្រះអង្គ នៅក្រុងយេរូសាឡិម ក្នុងស្រុកយូដា ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមឲ្យព្រះរបស់អ្នកនោះបានគង់ជាមួយ ហើយឲ្យអ្នកនោះឡើងទៅឯក្រុងយេរូសាឡិម ដែលនៅក្នុងស្រុកយូដា ដើម្បីសង់ព្រះវិហាររបស់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលចុះ ព្រះអង្គជាព្រះដែលគង់នៅក្រុងយេរូសាឡិម។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា សិរីល្អរុងរឿងរបស់វិហារថ្មីនេះ នឹងថ្កុំថ្កើងលើសជាងព្រះវិហារជំនាន់មុនទៅទៀត ហើយយើងនឹងឲ្យមានសេចក្ដីសុខសាន្តនៅទីនេះផង»។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ប៉ុន្តែ ពេលវេលានោះ នឹងមកដល់ គឺឥឡូវនេះហើយ អ្នកថ្វាយបង្គំពិតប្រាកដ នឹងថ្វាយបង្គំព្រះវរបិតាដោយវិញ្ញាណ និងសេចក្តីពិត ព្រោះព្រះវរបិតាស្វែងរកអ្នកថ្វាយបង្គំព្រះអង្គយ៉ាងនោះឯង។ ព្រះជាវិញ្ញាណ ហើយអ្នកណាដែលថ្វាយបង្គំព្រះអង្គ ត្រូវតែថ្វាយបង្គំដោយវិញ្ញាណ និងសេចក្តីពិត»។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «ស្រីសួស្ដី!»
ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។
នៅខណៈនោះ កាលពួកផ្លុំត្រែ និងពួកចម្រៀង គេប្រគំភ្លេងព្រមគ្នាឮសំឡេងតែមួយ ដើម្បីលើកសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ា គឺកាលគេឡើងសំឡេងដោយផ្លុំត្រែ វាយឈិង និងលេងប្រដាប់ភ្លេងទាំងប៉ុន្មាន ព្រមទាំងលើកសរសើរដល់ព្រះយេហូវ៉ា ដោយពាក្យថា៖ «ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសរបស់ព្រះអង្គ នៅអស់កល្បជានិច្ច»។ ពេលនោះ ស្រាប់តែព្រះដំណាក់របស់ព្រះយេហូវ៉ា មានពេញដោយពពក។ ដូច្នេះ ពួកសង្ឃពុំអាចឈរធ្វើការងារបានឡើយ ដោយព្រោះពពកនោះ ដ្បិតសិរីល្អរបស់ព្រះយេហូវ៉ា នៅពេញក្នុងព្រះដំណាក់នៃព្រះ។
អ្នករាល់គ្នានឹងអំពាវនាវដល់យើង ហើយនឹងទៅអធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម។ អ្នករាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញ គឺកាលណាអ្នកស្វែងរកយើងឲ្យអស់អំពីចិត្ត
នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។ ត្រូវធ្វើឲ្យចិត្តរបស់ជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងភ្នែកគេមើលឃើញ ត្រចៀកស្តាប់ឮ ហើយប្រាជ្ញាយល់ រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា»។ ខ្ញុំទូលសួរថា៖ «ឱព្រះអម្ចាស់អើយ តើដល់យូរប៉ុន្មានទៅ» រួចព្រះអង្គមានព្រះបន្ទូលតបថា៖ «គឺដរាបដល់កាលណាទីក្រុងទាំងប៉ុន្មាន ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅសោះ ហើយផ្ទះទាំងប៉ុន្មានផង ឥតមានមនុស្សដរាបដល់ស្រុកនេះ បានទៅជាទីស្ងាត់ឈឹងទាំងអស់ទៅ។ ហើយដរាបដល់វេលាណាដែលព្រះយេហូវ៉ា បានរើយកមនុស្សទាំងឡាយចេញទៅឯទីឆ្ងាយ ហើយមានកន្លែងច្រើនត្រូវចោលស្ងាត់ នៅកណ្ដាលស្រុក។ ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។ នៅពីលើព្រះអង្គមានពួកសេរភីម គ្រប់គ្នាមានស្លាបប្រាំមួយ ក៏បាំងមុខដោយស្លាបពីរ បាំងជើងដោយស្លាបពីរ ហើយប្រើពីរសម្រាប់ហើរ។ មួយបន្លឺទៅកាន់មួយថា៖ «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ា នៃពួកពលបរិវារព្រះអង្គបរិសុទ្ធ ផែនដីទាំងមូលមានពេញ ដោយសិរីល្អរបស់ព្រះអង្គ»។ ក្របទ្វារក៏ញ័រ ដោយសូរសំឡេងសេរភីមដែលបន្លឺនោះ ហើយមានផ្សែងពេញព្រះដំណាក់។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់កល់ជើងយើង តើអ្នករាល់គ្នានឹងសង់វិហារបែបណាឲ្យយើង? តើមានកន្លែងណាជាទីសម្រាកសម្រាប់យើង?
ព្រះអង្គមានព្រះបន្ទូលមកយើងថា "សាឡូម៉ូន ជាកូនឯងនឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យយើង ដ្បិតយើងបានរើសគេ ឲ្យបានធ្វើជាកូនយើង ហើយយើងនឹងធ្វើជាឪពុកដល់គេ។
បន្ទាប់មក មានគេឲ្យដំបងមួយមកខ្ញុំទុកជាខ្នាត ហើយប្រាប់ថា៖ «ចូរក្រោកឡើង ហើយទៅវាស់ព្រះវិហាររបស់ព្រះ និងអាសនា ព្រមទាំងពួកអ្នកដែលថ្វាយបង្គំនៅទីនោះផង
ដែលប្រឆាំង ហើយលើកខ្លួនឡើងខ្ពស់ លើសជាងអស់ទាំងអ្វីៗដែលហៅថាព្រះ ឬវត្ថុដែលគេថ្វាយបង្គំ រហូតដល់ទៅហ៊ានអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះទៀតផង។
កាលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារទៅ ពួកសិស្សរបស់ព្រះអង្គចូលមកជិត ហើយចង្អុលបង្ហាញអាគារផ្សេងៗក្នុងបរិវេណព្រះវិហារ ថ្វាយព្រះអង្គទត។
នោះយើងនឹងនាំគេមកឯភ្នំបរិសុទ្ធរបស់យើង ហើយឲ្យគេបានអរសប្បាយ នៅក្នុងដំណាក់របស់យើង ដែលសម្រាប់ជាទីអធិស្ឋាន យើងនឹងទទួលអស់ទាំងតង្វាយដុត និងយញ្ញបូជារបស់គេ នៅលើអាសនា ដ្បិតដំណាក់យើងត្រូវហៅថា ជាទីអធិស្ឋានសម្រាប់គ្រប់ទាំងសាសន៍។
ក្នុងពេលដែលចង្កៀងនៃព្រះមិនទាន់រលត់នៅឡើយ កុមារសាំយូអែលដេកនៅក្នុងព្រះវិហារព្រះយេហូវ៉ា ជាកន្លែងដែលមានហិបនៃព្រះ
ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា
លុះពួកសង្ឃបានចេញពីទីបរិសុទ្ធមកវិញ នោះពពកក៏មកពេញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ក្រោយពីពួកកូនចៅអ៊ីស្រាអែលបានចេញពីក្រុងអេស៊ីព្ទមក បានបួនរយប៉ែតសិបឆ្នាំ គឺនៅឆ្នាំទីបួនដែលព្រះបាទសាឡូម៉ូនសោយរាជ្យលើសាសន៍អ៊ីស្រាអែល ក្នុងខែទីពីរ ព្រះបាទសាឡូម៉ូនបានចាប់តាំងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា។