បងប្អូនអើយ សូមចងចាំថា យើងមិនត្រូវធ្វើរូបឬរូបសំណាកអ្វីឡើយ ទោះបីជារបស់នៅលើមេឃ នៅលើដី ឬនៅក្នុងទឹកក៏ដោយ។ យើងមិនត្រូវគោរពបូជារបស់ទាំងនោះឡើយ ព្រោះខ្ញុំជឿថាព្រះយេហូវ៉ាជាព្រះរបស់យើង ទ្រង់មានឫទ្ធានុភាព និងជាព្រះដ៏ច្រណែនឈ្នានីស។ ទ្រង់ដាក់ទោសអំពើបាបរបស់ឪពុកម្តាយទៅលើកូនចៅរហូតដល់ជំនាន់ទីបី ទីបួន សម្រាប់អ្នកដែលស្អប់ទ្រង់ (និក្ខមនំ ២០:៤-៥)។
ការគោរពបូជារូបព្រះ គឺជាការគោរពបូជាព្រះក្លែងក្លាយ ដែលធ្វើឡើងដោយដៃមនុស្ស។ តាំងពីយូរលង់ណាស់មកហើយ អារក្សសាតាំងបានព្យាយាមដណ្តើមយកតំណែងរបស់ព្រះ ដោយនាំមនុស្សឲ្យធ្លាក់ទៅក្នុងអំពើបាបនៃការគោរពបូជារូបព្រះ។ អ្នកដែលគោរពបូជារូបព្រះត្រូវដឹងថា ពួកគេមិនបានគោរពបូជាពួកបរិសុទ្ធ ឬរូបសំណាកនោះទេ តែពួកគេកំពុងតែគោរពបូជាសាតាំងផ្ទាល់តែម្តង។ វាជាអំពើបាបធ្ងន់ធ្ងរ ដែលប្រសិនបើយើងមិនប្រែចិត្ត នោះយើងអាចនឹងត្រូវធ្លាក់ទៅក្នុងនរកជារៀងរហូត។
សូមចងចាំថា មានតែព្រះអង្គទេ ដែលយើងត្រូវគោរពបូជា និងលំឱនកាយចុះ។ មានតែទ្រង់ទេ ដែលជាព្រះដ៏មានឫទ្ធានុភាពគ្រប់បែបយ៉ាង ជាអ្នកបង្កើតមេឃ ផែនដី និងអ្វីៗទាំងអស់នៅក្នុងនោះ។ កុំទុកចិត្តលើរូបសំណាកធ្វើពីម្នាងសិលា ឈើ ឬដែកឡើយ ព្រោះវាមិនអាចជួយ ឬការពារអ្នកបានទេ។
សូមអធិស្ឋានដល់ព្រះយេស៊ូវ សូមឲ្យទ្រង់បើកសម្តែងប្រាជ្ញាដល់យើង និងដោះលែងយើងឲ្យរួចផុតពីអំពើបាបនៃការគោរពបូជារូបព្រះ ដើម្បីឲ្យយើងគោរពបូជាតែព្រះនាមរបស់ទ្រង់តែមួយប៉ុណ្ណោះ។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
កុំឲ្យអ្នករាល់គ្នាបែរទៅតាមរូបព្រះឡើយ ក៏កុំឲ្យធ្វើព្រះសិតសម្រាប់អ្នករាល់គ្នាផង យើងនេះជាព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា។
រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។
មិនត្រូវមានព្រះណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
មិនត្រូវមានព្រះឯណាផ្សេងនៅចំពោះ យើងឡើយ។ មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង
កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ»
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។ គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
អ្នករាល់គ្នាមិនត្រូវយកប្រាក់មកធ្វើជារូបព្រះណាទៀតអមជាមួយយើង ក៏មិនត្រូវយកមាសធ្វើជាព្រះសម្រាប់ខ្លួនឡើយ។
មិនត្រូវទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងឡាយដែលនៅជុំវិញអ្នកឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលព្រះអង្គគង់ជាមួយអ្នក ព្រះអង្គជាព្រះដែលប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាជាព្រះរបស់អ្នកបានឆួលឡើងទាស់នឹងអ្នក ហើយព្រះអង្គបំផ្លាញអ្នកពីលើផែនដីនេះចេញទៅ។
ដ្បិតការរឹងទទឹង នោះក៏ជាបាបដូចជាមន្តវិជ្ជាដែរ ហើយការរឹងចចេស ក៏ដូចជាអំពើអាក្រក់ណាមួយ និងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ដ្បិតព្រះករុណាបានបដិសេធ លែងស្តាប់តាមព្រះបន្ទូល របស់ព្រះយេហូវ៉ាហើយ ព្រះអង្គក៏បោះបង់ព្រះករុណាចោល មិនឲ្យធ្វើជាស្តេចតទៅទៀតដែរ»។
ទូលបង្គំស្អប់ អស់អ្នកដែលយកចិត្តទុកដាក់ នឹងរូបព្រះដែលឥតបានការ តែទូលបង្គំទុកចិត្តដល់ព្រះយេហូវ៉ា។
គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
យើងនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្ដាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៀត
យើងជាយេហូវ៉ា នេះហើយជាឈ្មោះរបស់យើង យើងមិនព្រមប្រគល់សិរីល្អរបស់យើងដល់អ្នកណាទៀត ឬឲ្យសេចក្ដីសរសើររបស់យើង ដល់រូបឆ្លាក់ឡើយ។
គេលីយករូបនោះទៅតម្កល់ទុកនៅទីកន្លែង ហើយរូបនោះក៏ឈរនៅ ឥតឃ្លាតចេញទៅឯណាឡើយ ទោះបើអ្នកណាអំពាវនាវដល់រូបនោះ ក៏មិនចេះតប ឬជួយសង្គ្រោះឲ្យរួចពីសេចក្ដីទុក្ខវេទនាបានឡើយ។
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
តើអ្នករាល់គ្នាមិនដឹងថា ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិត មិនអាចគ្រងព្រះរាជ្យរបស់ព្រះទុកជាមត៌កបានទេឬ? សូមកុំច្រឡំឲ្យសោះ! ពួកសហាយស្មន់ ពួកថ្វាយបង្គំរូបព្រះ ពួកផិតក្បត់ ពួកប្រុសពេស្យា ពួករួមសង្វាសនឹងភេទដូចគ្នា
នោះយើងនឹងធ្វើទោសដល់ទីក្រុងទាំងនោះ ដោយព្រោះអំពើទុច្ចរិតរបស់គេទាំងប៉ុន្មាន គឺដែលគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយដល់ព្រះដទៃ ព្រមទាំងថ្វាយបង្គំចំពោះរបស់ដែលដៃខ្លួនគេបានធ្វើផង
ដ្បិតទោះជាគេបានស្គាល់ព្រះ ក៏គេមិនបានតម្កើងព្រះអង្គជាព្រះ ឬអរព្រះគុណព្រះអង្គដែរ ផ្ទុយទៅវិញ គេបែរជាមានគំនិតឥតប្រយោជន៍ ហើយចិត្តល្ងង់ខ្លៅរបស់គេ ក៏ត្រឡប់ជាងងឹត។ គេអួតអាងថាខ្លួនមានប្រាជ្ញា តែគេបែរជាល្ងីល្ងើ គេបានប្តូរសិរីល្អរបស់ព្រះដែលមិនចេះខូច យករូបសំណាក មើលទៅដូចជាមនុស្សដែលតែងតែស្លាប់ ឬដូចជាសត្វស្លាប សត្វជើងបួន និងសត្វលូនវារជំនួសវិញ។
ឯរូបឆ្លាក់ តើមានប្រយោជន៍អ្វី បានជាជាងឆ្លាក់ធ្វើវា និងរូបសិត គឺជាគ្រូបង្រៀនសេចក្ដីកំភូតនោះ បានជាជាងដែលសិតធ្វើរាងរូបនោះ ក៏យកជាទីទុកចិត្តរបស់ខ្លួន ដើម្បីនឹងបង្កើតរូបព្រះគឡើងដូច្នេះ
ជនជាតិដែលបណ្ដាលឲ្យយើងខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ
ពេលប្រជាជនឃើញថា លោកម៉ូសេក្រចុះមកពីលើភ្នំវិញ ពួកគេប្រមូលគ្នាមកជួបលោកអើរ៉ុន ហើយពោលថា៖ «សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេជាអ្នកដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ»។ ឥឡូវនេះ ទុកឲ្យយើងចុះ ដើម្បីឲ្យសេចក្ដីក្រោធរបស់យើងបានឆេះក្តៅឡើងទាស់នឹងគេ ហើយឲ្យយើងបានបំផ្លាញគេឲ្យសាបសូន្យ រួចយើងនឹងធ្វើឲ្យមាននគរមួយធំកើតចេញពីអ្នកវិញ»។ ប៉ុន្តែ លោកម៉ូសេទូលអង្វរព្រះយេហូវ៉ា ជាព្រះរបស់លោកថា៖ «ឱព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គមានសេចក្ដីក្រោធក្តៅទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីព្ទមក ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តខ្លាំងពូកែដូច្នេះ? ហេតុអ្វីបានជាព្រះអង្គបើកឱកាសឲ្យសាសន៍អេស៊ីព្ទពោលថា "ព្រះអង្គបាននាំពួកគេចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ហើយបំផ្លាញគេឲ្យអស់ពីផែនដី"ដូច្នេះ? សូមព្រះអង្គបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គ ហើយប្រែព្រះហឫទ័យ ដែលព្រះអង្គបានគិតធ្វើឲ្យប្រជារាស្ត្រព្រះអង្គអន្តរាយនោះទៅ។ សូមនឹកចាំពីលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ដែលព្រះអង្គបានស្បថនឹងលោកទាំងនោះ ដោយព្រះអង្គទ្រង់ថា "យើងនឹងចម្រើនពូជអ្នកឲ្យបានដូចជាផ្កាយនៅលើមេឃ ឯស្រុកទាំងនេះដែលយើងបានសន្យាថានឹងឲ្យដល់ពូជពង្សរបស់អ្នក ហើយពួកគេនឹងទទួលស្រុកនោះទុកជាមត៌ករហូតតទៅ"»។ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យ លែងគិតធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គអន្តរាយចេញទៅ។ លោកម៉ូសេក៏ចុះពីលើភ្នំ មានទាំងបន្ទះថ្មនៃសេចក្ដីសញ្ញា ពីរផ្ទាំង កាន់ជាប់នៅដៃ បន្ទះថ្មទាំងពីរនោះមានអក្សរទាំងសងខាង គឺខាងមុខ និងខាងខ្នង។ បន្ទះថ្មនេះជាស្នាព្រះហស្តរបស់ព្រះ ហើយអក្សរដែលចែងនៅលើបន្ទះថ្មទាំងពីរនោះ ជាអក្សរដែលព្រះអង្គចារ។ កាលយ៉ូស្វេបានឮសូរសំឡេងរបស់ប្រជាជនដែលគេនាំគ្នាស្រែកដូច្នោះ គាត់ក៏ជម្រាបលោកម៉ូសេថា៖ «មានឮសូរចម្បាំងនៅក្នុងជំរំ»។ ប៉ុន្ដែ លោកម៉ូសេឆ្លើយថា៖ «នេះមិនមែនជាសូរសម្រែករបស់ពួកដែលឈ្នះ ឬសូរសម្រែករបស់ពួកអ្នកដែលចាញ់ទេ តែខ្ញុំឮសូរសំឡេងច្រៀងទេតើ»។ កាលលោកបានមកដល់ជិតជំរំ ឃើញរូបកូនគោ ហើយឃើញគេកំពុងតែលោតរាំលេង លោកម៉ូសេកើតមានកំហឹងជាខ្លាំង រួចលោកក៏បោះបន្ទះថ្មចេញពីដៃ ហើយបោកបំបែកនៅជើងភ្នំ។ លោកអើរ៉ុនតបទៅគេថា៖ «ដូច្នេះ ចូរដោះក្រវិលមាសពីត្រចៀកប្រពន្ធ និងកូនប្រុសកូនស្រីរបស់អ្នករាល់គ្នា យកមកឲ្យខ្ញុំ»។ លោកយករូបកូនគោដែលពួកគេបានធ្វើទៅដុតក្នុងភ្លើង កិនឲ្យម៉ដ្តដូចម្សៅ រួចបាចចោលទៅលើទឹក ហើយបង្ខំឲ្យកូនចៅអ៊ីស្រាអែលផឹក។ លោកម៉ូសេសួរលោកអើរ៉ុនថា៖ «តើប្រជាជនបានធ្វើអ្វីដល់បង បានជាបងបណ្ដោយឲ្យគេប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ដូច្នេះ?» លោកអើរ៉ុនឆ្លើយថា៖ «សូមលោកម្ចាស់កុំខឹងក្តៅឡើយ លោកក៏ជ្រាបហើយថា ប្រជាជននេះជាមនុស្សដែលចូលចិត្តតែខាងផ្លូវអាក្រក់។ ពួកគេនាំគ្នាប្រាប់ខ្ញុំថា "សូមលោកឆ្លាក់ធ្វើព្រះឲ្យយើងខ្ញុំ ដើម្បីនាំមុខយើងខ្ញុំ ដ្បិតលោកម៉ូសេ ជាអ្នកដែលនាំបានយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងខ្ញុំមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ"។ ខ្ញុំបានប្រាប់ពួកគេថា "ដូច្នេះ អ្នកណាដែលមានមាស ចូរដោះយកមក" គេក៏ប្រគល់មកខ្ញុំ ហើយខ្ញុំក៏បោះវាទៅក្នុងភ្លើង ស្រាប់តែចេញជារូបកូនគោនេះមក!»។ កាលលោកម៉ូសេឃើញថា ប្រជាជនបានផ្តាច់សេចក្ដីបង្ខាំងចោលហើយ (ដ្បិតលោកអើរ៉ុនបានបណ្ដោយឲ្យគេផ្ដាច់សេចក្ដីបង្ខាំង ព្រមទាំងបើកឱកាសឲ្យខ្មាំងសត្រូវមើលងាយ) នោះលោកម៉ូសេក៏ទៅឈរនៅមាត់ទ្វារជំរំ ហើយប្រកាសថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ត្រូវមកឯខ្ញុំ!» នោះកូនចៅលេវីទាំងអស់ក៏នាំគ្នាចូលមកឯលោក។ លោកមានប្រសាសន៍ទៅគេថា៖ «ព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ "ចូរអ្នករាល់គ្នាក្រវាត់ដាវនៅចង្កេះ ដើរទៅមកក្នុងជំរំ ពីទ្វារមួយទៅទ្វារមួយ ហើយសម្លាប់បងប្អូន មិត្តភក្តិ និងអ្នកជិតខាងរបស់ខ្លួនទៅ"»។ កូនចៅលេវីក៏ធ្វើតាមបង្គាប់លោកម៉ូសេ ហើយនៅថ្ងៃនោះ មានមនុស្សស្លាប់ប្រមាណបីពាន់នាក់។ លោកម៉ូសេប្រាប់ថា៖ «ថ្ងៃនេះ អ្នករាល់គ្នាបានថ្វាយខ្លួនដល់ព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានប្រទានពរអ្នករាល់គ្នានៅថ្ងៃនេះ ដ្បិតគ្រប់គ្នាបានទាស់នឹងកូន ព្រមទាំងបងប្អូនរបស់ខ្លួន»។ ដូច្នេះ ប្រជាជនក៏ដោះក្រវិលមាសដែលនៅត្រចៀករបស់ពួកគេ យកទៅប្រគល់ឲ្យលោកអើរ៉ុន។ លុះស្អែកឡើង លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាបានប្រព្រឹត្តអំពើបាបយ៉ាងធ្ងន់ តែឥឡូវនេះ ខ្ញុំនឹងឡើងទៅឯព្រះយេហូវ៉ា ប្រហែលជាខ្ញុំអាចសូមឲ្យព្រះអង្គលើកលែងទោសឲ្យអ្នករាល់គ្នាបានរួចពីបាប»។ ដូច្នេះ លោកម៉ូសេត្រឡប់ទៅឯព្រះយេហូវ៉ា ហើយទូលថា៖ «ប្រជាជននេះបានប្រព្រឹត្តអំពើបាបធ្ងន់ណាស់ គឺពួកគេបានឆ្លាក់ធ្វើព្រះពីមាសសម្រាប់ខ្លួនគេ។ ប៉ុន្ដែ ឥឡូវនេះ សូមព្រះអង្គអត់ទោសអំពើបាបរបស់ពួកគេផង បើមិនដូច្នោះទេ សូមលុបឈ្មោះទូលបង្គំចេញពីបញ្ជីដែលព្រះអង្គបានកត់ទុកនោះទៅ»។ ប៉ុន្ដែ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «អ្នកណាដែលបានប្រព្រឹត្តអំពើបាបទាស់នឹងយើង នោះយើងនឹងលុបឈ្មោះអ្នកនោះចេញពីបញ្ជីរបស់យើង។ ដូច្នេះ ឥឡូវនេះ ចូរទៅចុះ ហើយនាំប្រជាជនទៅកន្លែងដែលយើងបានប្រាប់អ្នក ទេវតារបស់យើងនឹងនាំមុខអ្នក។ ប៉ុន្តែ នៅថ្ងៃដែលយើងនឹងមកជំនុំជម្រះ នោះយើងនឹងដាក់ទោសពួកគេ ព្រោះតែអំពើបាបដែលពួកគេបានប្រព្រឹត្ត»។ ពេលនោះ ព្រះយេហូវ៉ាបានចាត់គ្រោះកាចមកលើប្រជាជន ព្រោះពួកគេបានធ្វើរូបកូនគោដែលលោកអើរ៉ុនបានសិតឲ្យ។ លោកទទួលយកមាសពីដៃរបស់ពួកគេ ទៅចាក់ក្នុងពុម្ព សិតធ្វើជារូបកូនគោ រួចគេប្រកាសថា៖ «ឱអ៊ីស្រាអែលអើយ នេះហើយជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក!»។ កាលលោកអើរ៉ុនឃើញដូច្នេះ លោកក៏សង់អាសនាមួយនៅមុខរូបនោះ រួចស្រែកប្រកាសថា៖ «នៅថ្ងៃស្អែកនឹងមានពិធីបុណ្យថ្វាយព្រះយេហូវ៉ា»។ លុះស្អែកឡើង ប្រជាជានទាំងអស់ក្រោកឡើងពីព្រលឹម ទៅថ្វាយតង្វាយដុត និងតង្វាយមេត្រី ហើយគេក៏នាំគ្នាអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ។
កាលលោកប៉ុលកំពុងរង់ចាំអ្នកទាំងពីរនៅក្រុងអាថែន វិញ្ញាណរបស់លោកពុះកញ្ជ្រោលជាខ្លាំង ដោយឃើញមានរូបព្រះនៅពេញក្នុងទីក្រុងនោះ។
ខ្ញុំក្រឡេកមើលទៅឃើញថា អ្នករាល់គ្នាបានធ្វើបាបទាស់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដោយបានសិតធ្វើរូបកូនគោមួយ។ អ្នករាល់គ្នាបានងាកចេញយ៉ាងរហ័សពីផ្លូវដែលព្រះយេហូវ៉ាបានបង្គាប់អ្នករាល់គ្នា។ ដូច្នេះ ខ្ញុំក៏ចាប់យកថ្មទាំងពីរផ្ទាំង ហើយគ្រវែងចេញពីដៃទាំងពីររបស់ខ្ញុំ បំបែកបន្ទះចោលនៅចំពោះមុខអ្នករាល់គ្នា។
តើអ្នករាល់គ្នានឹងធៀបយើងដូចជាអ្នកណា ហើយផ្ទឹមយើងឲ្យស្មើនឹងអ្នកណា ឬប្រៀបយើងឲ្យបានដូចជាអ្នកណា?
មិនត្រូវយកកូនចៅរបស់អ្នកណាមួយទៅធ្វើយញ្ញបូជា ថ្វាយព្រះម៉ូឡុកឡើយ ក៏កុំឲ្យបង្អាប់ដល់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ យើងជាព្រះយេហូវ៉ា។
អស់អ្នកដែលថ្វាយបង្គំរូបឆ្លាក់នឹងត្រូវអាម៉ាស់ គឺជាអ្នកដែលអួតអាងពីរូបព្រះ ដែលឥតប្រយោជន៍របស់គេ។ នែ៎ ព្រះទាំងឡាយអើយ ចូរថ្វាយបង្គំព្រះអង្គ!
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
«កាលណាព្រះយេហូវ៉ាជាព្រះរបស់អ្នក កាត់សាសន៍នានាចេញពីមុខអ្នក នៅក្នុងស្រុកដែលអ្នកចូលទៅចាប់យកពីគេ ហើយអ្នកបណ្តេញគេចេញពីស្រុកនោះ រួចរស់នៅក្នុងស្រុករបស់គេ ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។ នោះចូរប្រយ័ត្ន ក្រែងអ្នកចូលទៅក្នុងអន្ទាក់ ហើយទៅតាមគេ ក្រោយដែលគេត្រូវបំផ្លាញពីមុខអ្នកចេញហើយ ឬក្រែងអ្នកស៊ើបសួរពីព្រះរបស់គេ ដោយពាក្យថា "តើសាសន៍ទាំងនេះគោរពប្រតិបត្តិដល់ព្រះរបស់គេយ៉ាងដូចម្ដេច? ដើម្បីឲ្យខ្ញុំបានធ្វើដូចគេដែរ"។ មិនត្រូវថ្វាយបង្គំព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាតាមបែបដូច្នេះឡើយ ដ្បិតគេប្រព្រឹត្តដល់ព្រះរបស់គេ តាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាស្អប់ខ្ពើម គេបានទាំងដុតកូនប្រុសកូនស្រីរបស់គេក្នុងភ្លើង ថ្វាយដល់ព្រះគេ។
ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
«កូនមនុស្សអើយ ពួកអ្នកទាំងនេះបានតាំងរូបព្រះរបស់គេ នៅក្នុងចិត្តគេ ក៏បានដាក់ហេតុចំពប់របស់អំពើទុច្ចរិតខ្លួន នៅចំពោះមុខហើយ ដូច្នេះ តើគួរឲ្យគេមកសួរយើងឬ? ចូរអ្នកប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ឯអស់អ្នកណានៅក្នុងពួកវង្សអ៊ីស្រាអែល ដែលតាំងរូបព្រះរបស់ខ្លួននៅក្នុងចិត្ត ហើយដាក់ហេតុចំពប់នៃអំពើទុច្ចរិតរបស់ខ្លួននៅចំពោះមុខដូច្នេះ រួចមករកហោរា នោះយើងនេះគឺព្រះយេហូវ៉ា នឹងឆ្លើយដល់គេតាមចំនួនរូបព្រះរបស់គេវិញ។ ដើម្បីឲ្យយើងបានចាប់ទោសពួកវង្សអ៊ីស្រាអែល ដោយនូវចិត្តរបស់ខ្លួនគេ ពីព្រោះគេសុទ្ធតែព្រាត់ប្រាសពីយើងដោយសាររូបព្រះរបស់គេទាំងអស់ហើយ។
ចូរទៅហៅរកព្រះទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានជ្រើសរើសនោះទៅ ទុកឲ្យព្រះទាំងនោះសង្គ្រោះអ្នករាល់គ្នា ក្នុងពេលដែលអ្នករាល់គ្នាមានសេចក្ដីវេទនានេះទៅ!»។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជារបស់ដែលដៃជាងបានធ្វើ រួចយកទៅដាក់នៅទីសម្ងាត់"។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នា ដោយពាក្យថា "អាម៉ែន!"។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
ព្រះយេហូវ៉ាមានព្រះបន្ទូលនឹងលោកម៉ូសេ ក្នុងពេលក្រោយដែលកូនលោកអើរ៉ុនទាំងពីរបានត្រូវស្លាប់ ដោយព្រោះបានចូលទៅចំពោះព្រះអង្គ
ដ្បិតនៅថ្ងៃនោះនឹងបានធ្វើឲ្យធួននឹងអ្នករាល់គ្នា ដើម្បីញែកចេញជាស្អាត នោះអ្នករាល់គ្នានឹងបានស្អាតពីអំពើបាបទាំងប៉ុន្មាននៅចំពោះព្រះយេហូវ៉ា
ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ?
សូមបង្វែរភ្នែកទូលបង្គំកុំឲ្យមើលអ្វីៗ ដែលឥតប្រយោជន៍ ហើយប្រទានឲ្យទូលបង្គំមានជីវិតរស់នៅ តាមផ្លូវរបស់ព្រះអង្គ។
«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ «សាតាំង ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា "ត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ"» ។
គេបានធ្វើឲ្យយើងប្រចណ្ឌ ដោយសាររបស់ដែលមិនមែនជាព្រះ ក៏បានបណ្ដាលឲ្យយើងខឹង ដោយសាររូបព្រះរបស់គេ។ ដូច្នេះ យើងនឹងធ្វើឲ្យគេប្រចណ្ឌដែរ ដោយសារពួកអ្នកដែលមិនមែនជាប្រជាជនណាមួយ យើងបណ្ដាលឲ្យគេខឹង ដោយសារសាសន៍មួយដែលឥតប្រាជ្ញា។
គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។
ព្រោះអស់ទាំងព្រះនៃសាសន៍ដទៃសុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ព្រះអង្គបានបង្កើតផ្ទៃមេឃ
យើងក៏ប្រាប់គេថា ចូរឲ្យគ្រប់គ្នាបោះចោលអស់ទាំងរបស់គួរស្អប់ខ្ពើម ដែលគាប់ភ្នែកអ្នក កុំធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់ស្រុកអេស៊ីព្ទឡើយ យើង គឺយេហូវ៉ានេះ ជាព្រះរបស់អ្នករាល់គ្នាហើយ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។
ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។
មិនត្រូវឲ្យមានព្រះដទៃណា នៅក្នុងចំណោមអ្នកឡើយ ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ នៃសាសន៍ដទៃណាមួយដែរ។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។
នោះសណ្ឋានខ្ពស់របស់មនុស្ស នឹងត្រូវបង្ឱនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ នៅគ្រានោះ នឹងមានតែព្រះយេហូវ៉ា មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។ អស់ទាំងរូបព្រះនឹងសាបសូន្យបាត់អស់រលីង។
កាលណាអ្នកអំពាវនាវ នោះឲ្យពួកដែលអ្នកបានប្រមូលជួយអ្នកឲ្យរួចចុះ តែខ្យល់នឹងផាត់គេទៅទាំងអស់ សេចក្ដីទទេៗនឹងចាប់យកគេទៅអស់រលីង ប៉ុន្តែ អស់អ្នកណាដែលពឹងជ្រកនឹងយើងវិញ គេនឹងបានស្រុកទុកជាកេរអាករ ហើយនឹងបានភ្នំបរិសុទ្ធរបស់យើងទុកជាមត៌ក។
គ្រប់គ្នាបានត្រឡប់ជាមនុស្សល្ងីល្ងើ ហើយក៏ឥតមានតម្រិះ ជាងទងគ្រប់គ្នាត្រូវខ្មាស ដោយសាររូបឆ្លាក់របស់គេ ដ្បិតរូបសិតរបស់គេជាសេចក្ដីភូតភរ គ្មានខ្យល់ដង្ហើមនៅក្នុងវាឡើយ។ វាសុទ្ធតែឥតប្រយោជន៍ ជារបស់ក្លែងបញ្ឆោត នៅគ្រាដែលធ្វើទោសវា នោះវានឹងសូន្យបាត់ទៅ។
ហេតុនោះបានជាយើងចាក់សេចក្ដីក្រោធរបស់យើងទៅលើគេ គឺដោយព្រោះឈាមដែលគេបានកម្ចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ។
ហេតុអ្វីបានជាសាសន៍នានាពោលថា «តើព្រះរបស់ពួកគេនៅឯណា?» ៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
ប៉ុន្តែ ពួកលេវីដែលបានឃ្លាតឆ្ងាយពីយើង ក្នុងកាលដែលពួកអ៊ីស្រាអែលវង្វេងចេញ គឺដែលគេបានលះចោលយើង ទៅតាមរូបព្រះទាំងប៉ុន្មានរបស់គេ គេនឹងត្រូវរងទ្រាំសេចក្ដីទុច្ចរិតរបស់ខ្លួន។
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ ដ្បិតមានអ្នកខ្លះ ដោយធ្លាប់ថ្វាយបង្គំរូបព្រះរហូតដល់ពេលនេះ គេនៅតែគិតថា អាហារដែលគេបរិភោគ ជាសំណែនដែលបានសែនដល់រូបព្រះ ម៉្លោះហើយមនសិការរបស់គេដែលខ្សោយ ក៏ត្រូវសៅហ្មង។
មិនត្រូវឲ្យអ្នកណាមកបញ្ឆោតយករង្វាន់របស់អ្នករាល់គ្នាឡើយ គេធ្វើឫកជាដាក់ខ្លួន ហើយថ្វាយបង្គំពួកទេវតា ទាំងសៀតស៊កចូលទៅក្នុងនិមិត្តដែលខ្លួនមើលមិនឃើញ ហើយមានចិត្តប៉ោងឡើងដោយឥតហេតុ ដោយគំនិតខាងសាច់ឈាមរបស់គេ
តើព្រះវិហាររបស់ព្រះ និងរូបព្រះ ត្រូវគ្នាបានឬ? ដ្បិតយើងជាវិហាររបស់ព្រះដ៏មានព្រះជន្មរស់ ដូចព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងនៅក្នុងគេ ហើយដើរជាមួយគេ យើងនឹងធ្វើជាព្រះរបស់គេ ហើយគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង» ។
គេគោរពប្រតិបត្តិរូបព្រះ របស់សាសន៍ទាំងនោះ ជាការដែលត្រឡប់ជាអន្ទាក់ដល់គេ។ គេបានយកកូនប្រុសកូនស្រីរបស់គេ ទៅធ្វើយញ្ញបូជាឲ្យអារក្ស គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ ដូច្នេះ គេបានធ្វើឲ្យខ្លួនមានសៅហ្មង ដោយសារអំពើដែលប្រព្រឹត្ត ហើយបានក្បត់ព្រះដោយសារអំពើរបស់គេ។
គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។
ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី? ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។
អ្នកមិនត្រូវក្រាបថ្វាយបង្គំ ឬគោរពប្រតិបត្តិព្រះរបស់គេឡើយ ក៏កុំប្រព្រឹត្តតាមអំពើរបស់គេនោះដែរ គឺត្រូវបំផ្លាញឲ្យអស់ ព្រមទាំងបំបែករូបព្រះរបស់គេឲ្យខ្ទេចខ្ទីផង។
«កុំប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅលើផែនដី ជាកន្លែងដែលមានកន្លាត និងច្រែះស៊ីបំផ្លាញ ហើយជាកន្លែងដែលមានចោរទម្លុះចូលមកលួចប្លន់នោះឡើយ ដូច្នេះ ពេលណាអ្នកធ្វើទាន ចូរកុំផ្លុំត្រែនៅពីមុខអ្នក ដូចមនុស្សមានពុតធ្វើនៅក្នុងសាលាប្រជុំ និងនៅតាមផ្លូវ ដើម្បីឲ្យមនុស្សសរសើរខ្លួននោះឡើយ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានទទួលរង្វាន់របស់គេហើយ។ តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅស្ថានសួគ៌ ជាកន្លែងដែលគ្មានកន្លាត ឬច្រែះស៊ីបំផ្លាញ និងជាកន្លែងដែលគ្មានចោរទម្លុះចូលមកលួចប្លន់នោះវិញ ដ្បិតទ្រព្យសម្បត្តិរបស់អ្នកនៅកន្លែងណា នោះចិត្តរបស់អ្នកក៏នឹងនៅកន្លែងនោះដែរ»។
គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម ព្រះអង្គជាអសារឥតការ!
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។ ដ្បិតទោះបើមានអ្វីដែលហៅថាព្រះនៅលើមេឃ ឬនៅផែនដីក៏ដោយ (ហើយទោះជាមានព្រះជាច្រើន និងម្ចាស់ជាច្រើនមែន) តែសម្រាប់យើង យើងមានព្រះតែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីព្រះអង្គ ហើយយើងមានជីវិតសម្រាប់ព្រះអង្គ យើងមានព្រះអម្ចាស់តែមួយ គឺព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតក៏ដោយសារព្រះអង្គដែរ។
ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។
ពួកនោះមិនដឹងទេ ក៏មិនយល់សោះ ដ្បិតភ្នែកគេត្រូវបាំងមិនឲ្យមើលឃើញ ហើយចិត្តគេក៏មិនឲ្យយល់បាន។
អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
ដ្បិតព្រះអង្គមិនមែនជាព្រះ ដែលសព្វព្រះហឫទ័យនឹងអំពើទុច្ចរិតទេ អំពើអាក្រក់មិនអាចនៅជាមួយ ព្រះអង្គបានឡើយ។
គេបានបណ្ដាលឲ្យព្រះអង្គប្រចណ្ឌដោយសារព្រះដទៃ ក៏បានចាក់រុកឲ្យព្រះអង្គខ្ញាល់ ដោយសារការគួរស្អប់ខ្ពើម។ គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
ដូច្នេះ ខ្ញុំក៏ចូលទៅមើល ហើយឃើញមានគំនូរគ្រប់ទាំងសត្វលូនវារ សត្វគួរខ្ពើមឆ្អើម និងអស់ទាំងរូបព្រះរបស់ពូជពង្សសាសន៍អ៊ីស្រាអែល ដែលគេគូរលើជញ្ជាំងនៅជុំវិញ ក៏មានពួកចាស់ទុំនៃពួកអ៊ីស្រាអែលចិតសិបនាក់ ឈរនៅមុខរូបទាំងនោះ ហើយមានយ្អាសានាជាកូនសាផាន ឈរនៅកណ្ដាលគេ គ្រប់គ្នាកាន់ជើងពាន ហើយផ្សែងពីគ្រឿងក្រអូបក៏ហុយឡើងយ៉ាងក្រាស់។ ព្រះអង្គមានព្រះបន្ទូលសួរខ្ញុំថា៖ «កូនមនុស្សអើយ តើឃើញអំពើដែលពួកចាស់ទុំសាសន៍អ៊ីស្រាអែល ធ្វើដោយសម្ងាត់នៅក្នុងគំនិតគេរៀងខ្លួនឬទេ? ដ្បិតគេថា "ព្រះយេហូវ៉ាមិនឃើញយើងទេ ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ"»។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។ ដូច្នេះ មិនត្រឹមតែអន្តរាយដល់មុខរបររបស់យើង ដោយគេលែងរាប់អានប៉ុណ្ណោះទេ គឺក្រែងគេលែងទាំងគោរពប្រតិបត្តិដល់ព្រះវិហាររបស់ព្រះនាងឌីអានដ៏ធំថែមទៀតផង រួចសិរីល្អនៃព្រះរបស់យើង ដែលអ្នកស្រុកអាស៊ីទាំងអស់ និងពិភពលោកទាំងមូលថ្វាយបង្គំ ក៏នឹងត្រូវសាបសូន្យដែរ»។
ចំណែកឯពួកបរិសុទ្ធនៅលើទឹកដីនេះ គេជាមនុស្សដ៏ប្រសើរ ដែលគាប់ចិត្តទូលបង្គំគ្រប់ជំពូក។
ដ្បិតគេនឹងមានសេចក្ដីខ្មាស ចំពោះដើមម៉ៃសាក់ ដែលអ្នករាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយអ្នករាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលអ្នករាល់គ្នា បានរើសយកនោះ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
៙ កុំឲ្យទុកចិត្តនឹងអ្នកធំ ឬទុកចិត្តនឹងមនុស្សលោក ដែលមិនអាចសង្គ្រោះអ្នកណាបាននោះឡើយ។ កាលគេផុតដង្ហើមទៅ គេវិលត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង គំនិតរបស់គេ ក៏សូន្យបាត់ទៅដែរ។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
ត្រូវកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក និងគោរពប្រតិបត្តិព្រះអង្គ ហើយត្រូវស្បថដោយព្រះនាមព្រះអង្គ ។
គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
ដ្បិតសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម តែងតែទាស់នឹងព្រះវិញ្ញាណ ហើយសេចក្ដីប៉ងប្រាថ្នារបស់ព្រះវិញ្ញាណ ក៏ទាស់នឹងសាច់ឈាមដែរ ព្រោះទាំងពីរនេះប្រឆាំងគ្នា ក៏រាំងរាអ្នករាល់គ្នាមិនឲ្យធ្វើការ ដែលអ្នករាល់គ្នាចង់ធ្វើទៅកើត។
(ដ្បិតអ្នករាល់គ្នាមិនត្រូវក្រាបថ្វាយបង្គំព្រះណាទៀតឡើយ ព្រោះព្រះយេហូវ៉ាដែលព្រះនាមជាព្រះប្រចណ្ឌ ព្រះអង្គជាព្រះទ្រង់មានព្រះហឫទ័យប្រចណ្ឌ)។
គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
អ្នកណាសម្លាប់គោ នោះដូចជាបានប្រហារជីវិតមនុស្ស អ្នកណាដែលថ្វាយកូនចៀមទុកជាយញ្ញបូជា នោះដូចជាបានបំបាក់កឆ្កែ អ្នកណាដែលថ្វាយតង្វាយម្សៅ នោះដូចជាបានថ្វាយឈាមជ្រូក អ្នកណាដែលដុតកំញានថ្វាយ នោះក៏ដូចជាអ្នកដែលថ្វាយបង្គំដល់រូបព្រះដែរ អ្នកទាំងនោះបានរើសផ្លូវរបស់ខ្លួនគេ ព្រលឹងរបស់គេក៏រីករាយចំពោះ ការគួរស្អប់ខ្ពើមរបស់ខ្លួនគេហើយ។
ត្រូវឲ្យប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរវិលមកវិញ ចូរបែរចេញពីរូបព្រះរបស់អ្នករាល់គ្នាទៅ ហើយងាកមុខពីអស់ទាំងការគួរស្អប់ខ្ពើមរបស់អ្នករាល់គ្នាចុះ
ទូលបង្គំនឹងត្រេកអរ ហើយរីករាយ នឹងព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ព្រោះព្រះអង្គបានឃើញទុក្ខវេទនារបស់ទូលបង្គំ ក៏ជ្រាបពីសេចក្ដីថប់ព្រួយនៃព្រលឹងទូលបង្គំដែរ
អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
ដូច្នេះ ចូរប្រយ័ត្នខ្លួនឲ្យមែនទែន ដ្បិតអ្នករាល់គ្នាមិនបានឃើញរូបអង្គបែបយ៉ាងណា នៅថ្ងៃដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកអ្នករាល់គ្នា ពីក្នុងភ្លើងនៅភ្នំហោរែបនោះឡើយ ក្រែងអ្នករាល់គ្នាបង្ខូចខ្លួន ដោយឆ្លាក់ធ្វើរូបមានរាងដូចជាអង្គណាមួយ ទោះជាប្រុស ឬស្រីក្តី
ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
«ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូច្នេះ? យើងខ្ញុំក៏ជាមនុស្សធម្មតាដូចអ្នករាល់គ្នាដែរ យើងខ្ញុំនាំដំណឹងល្អមកប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានបែរចេញពីសេចក្ដីឥតប្រយោជន៍ទាំងនេះ មករកព្រះដ៏មានព្រះជន្មរស់នៅវិញ ជាព្រះដែលបានបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់ដែលនៅទីទាំងនោះ។
ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
ដ្បិត ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុត នៅលើផែនដីទាំងមូល ព្រះអង្គបានថ្កើងឡើងលើសជាងអស់ទាំងព្រះ។
អ្នករាល់គ្នាមិនមែនជាអ្វីទេ ហើយការរបស់អ្នករាល់គ្នាក៏ជាទទេសោះ អ្នកណាដែលរើសយកអ្នករាល់គ្នា នោះគួរខ្ពើមឆ្អើមហើយ។
ដ្បិតគេឃុបឃិតគ្នាធ្វើបាបព្រះករុណា តែគេមិនអាចសម្រេចតាមបំណងអាក្រក់ របស់ខ្លួនបានឡើយ។
ដ្បិតការដែលស្រឡាញ់ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង ហើយដោយការលោភចង់បានប្រាក់ អ្នកខ្លះក៏បានវង្វេងចេញពីជំនឿ ទាំងចាក់ទម្លុះខ្លួនគេ ដោយការឈឺចាប់ជាច្រើន។
មិនមែនយើងខ្ញុំទេ ឱព្រះយេហូវ៉ាអើយ មិនមែនយើងខ្ញុំទេ តែព្រះនាមព្រះអង្គវិញ ដែលទទួលការលើកតម្កើង ដោយយល់ដល់ព្រះហឫទ័យសប្បុរស និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ «អ្នករាល់គ្នាបានឃើញគ្រប់សេចក្ដីអាក្រក់ ដែលយើងបាននាំមកលើក្រុងយេរូសាឡិម និងលើអស់ទាំងទីក្រុងស្រុកយូដាហើយ មើល៍! សព្វថ្ងៃនេះ ទីក្រុងទាំងនោះត្រូវខូចបង់ ឥតមានអ្នកណានៅឡើយ ឯបណ្ដាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកហោរាយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា៖ «កំញានដែលអ្នករាល់គ្នាបានដុត នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ហើយនៅអស់ទាំងផ្លូវក្រុងយេរូសាឡិម ទោះទាំងអ្នករាល់គ្នា បុព្វបុរស ពួកស្តេច ពួកចៅហ្វាយ និងបណ្ដាជននៅក្នុងស្រុកទាំងប៉ុន្មាន តើព្រះយេហូវ៉ាមិនបាននឹកចាំ តើព្រះអង្គមិនបានរឭកពីអំពើទាំងនោះទេឬ? ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។ ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ា ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យព្រះអង្គ ឬតាមបញ្ញត្តិច្បាប់ ឬសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ បានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ»។ លោកយេរេមាក៏ប្រាប់ដល់ជនទាំងឡាយ គឺដល់ទាំងពួកស្រីៗផងថា៖ «នែពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យនៅស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នករាល់គ្នាព្រមទាំងប្រពន្ធរបស់អ្នក បានចេញវាចាពីមាត់រៀងខ្លួនហើយ ក៏បានសម្រេចតាម ដោយដៃខ្លួនដែរ ថាយើងរាល់គ្នានឹងលាបំណន់ ដែលយើងបានបន់ជាមិនខាន គឺនឹងដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយច្រូចថ្វាយទ្រង់ដែរ ដូច្នេះ ចូរអ្នករាល់គ្នាបន់ទៅ ហើយលាបំណន់របស់អ្នកចុះ។ នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។ មើល៍! យើងនឹងត្រួតមើលគេ សម្រាប់ជាសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់ ដរាបដល់អស់រលីងទៅ។ ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ នឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់យើង ឬពាក្យរបស់គេក្ដី"។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "នេះជាទីសម្គាល់ឲ្យអ្នករាល់គ្នាដឹងថា យើងនឹងធ្វើទោសដល់អ្នកនៅទីនេះ ដើម្បីឲ្យអ្នករាល់គ្នាបានដឹងថា ពាក្យរបស់យើងនឹងបានតាំងទាស់នឹងអ្នក សម្រាប់ជាការអាក្រក់" ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត ជាការដែលនាំឲ្យយើងខឹង ដោយគេបានទៅដុតកំញានគោរពដល់ព្រះដទៃ ជាព្រះដែលគេ ឬអ្នករាល់គ្នា ឬបុព្វបុរសអ្នក មិនបានស្គាល់ផង។ គឺព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា: យើងនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាយើងបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ"»។ ប៉ុន្តែ យើងបានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើងឲ្យមកឯអ្នករាល់គ្នា គឺបានក្រោកពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ដោយពាក្យថា "ឱសូមកុំធ្វើការគួរខ្ពើម ដែលយើងស្អប់នេះឡើយ"។ ប៉ុន្តែ គេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀក ដើម្បីបែរចេញពីអំពើអាក្រក់របស់គេ ដោយលែងដុតកំញានថ្វាយដល់ព្រះដទៃឡើយ។
ព្រះអង្គលូកមក មានរាងដូចជាដៃចាប់សក់ក្បាលខ្ញុំ រួចព្រះវិញ្ញាណព្រះអង្គលើកខ្ញុំពីដីឡើងទៅលើមេឃ នាំខ្ញុំក្នុងនិមិត្តរបស់ព្រះទៅក្រុងយេរូសាឡិម គឺទៅដល់មាត់ទ្វារនៃទីលានខាងក្នុង ដែលបើកទៅទិសខាងជើង ជាកន្លែងមានរូបភាពប្រចណ្ឌ ដែលបណ្ដាលឲ្យប្រចណ្ឌ។
ពួកអ្នកដែលឆ្លាក់ធ្វើរូបព្រះ គឺសុទ្ធតែឥតប្រយោជន៍ ហើយរបស់ទាំងប៉ុន្មានដែលគេចូលចិត្តនោះ ក៏គ្មានប្រយោជន៍ដូចគ្នា។ ស្មរបន្ទាល់របស់គេមើលមិនឃើញ ក៏មិនដឹងអ្វីផង ជាការដែលនាំឲ្យគេត្រូវខ្មាស។
មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់។
រួចលោកអេលីយ៉ាក៏ចូលទៅជិតពួកជន សួរថា៖ «តើអ្នករាល់គ្នានៅតែស្ទាក់ស្ទើរនាកណ្ដាលផ្លូវទាំងពីរនេះ ដល់កាលណាទៀត បើព្រះយេហូវ៉ាជាព្រះ នោះចូរដើរតាមទ្រង់ទៅ តែបើព្រះបាលជាព្រះវិញ នោះចូរប្រតិបត្តិតាមចុះ»។ តែពួកប្រជាជនមិនបានឆ្លើយ សូម្បីមួយម៉ាត់ឡើយ។
គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។ គេបានភ្លេចព្រះដែលសង្គ្រោះគេ ជាព្រះដែលបានធ្វើការយ៉ាងធំសម្បើម នៅស្រុកអេស៊ីព្ទ
អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
ដ្បិតនៅក្នុងភ្នែកគេ គេបញ្ជោរខ្លួនឯងថា អំពើទុច្ចរិតរបស់គេ មិនអាចមានអ្នកណា ឃើញ ឬស្អប់ឡើយ។
មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។
ទាំងអស់នេះមានប្រយោជន៍ដល់មនុស្សសម្រាប់ធ្វើឧសដុត គេក៏យកខ្លះមកដុតអាំង ក៏យកខ្លះបង្កាត់ភ្លើងដុតនំបុ័ង ហើយក៏ធ្វើព្រះមួយឡើង រួចក្រាបថ្វាយបង្គំ គឺគាត់ឆ្លាក់ធ្វើជារូប ហើយក្រាបចុះគោរពដល់រូបនោះ។ ដូច្នេះ គាត់យកខ្លះធ្វើឧសដុត ខ្លះទៀតដុតធ្វើម្ហូប គឺគាត់អាំងសាច់ ហើយស៊ីឆ្អែត។ គាត់កម្ដៅខ្លួនដែរ ដោយពោលថា "អៃយ៉ា កក់ក្តៅស្រួលណាស់ ពេលខ្ញុំអាំងភ្លើង"។ ឯឈើដែលសល់ គាត់យកទៅធ្វើជារូបឆ្លាក់សម្រាប់ក្រាបចុះថ្វាយបង្គំ ហើយអធិស្ឋានដល់រូបនោះ ដោយពាក្យថា "សូមជួយសង្គ្រោះខ្ញុំផង ពីព្រោះលោកជាព្រះនៃខ្ញុំ"។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។