Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

149 ខគម្ពីរព្រះគម្ពីរអំពីសម្រស់នៃការបង្កើត

149 ខគម្ពីរព្រះគម្ពីរអំពីសម្រស់នៃការបង្កើត
លោកុ‌ប្បត្តិ 1:1

កាល​ដើម​ដំបូង​ឡើយ ព្រះ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:1

ផ្ទៃ​មេឃ​ថ្លែង​ពី​សិរី‌ល្អ​នៃ​ព្រះ ហើយ​លំហ​អាកាស​ប្រកាស​ពី ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:31

ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:20

តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:3-4

ពេល​ទូល‌បង្គំ​ពិចារណា​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ គឺ​ទាំង​ខែ និង​ផ្កាយ ដែល​ព្រះ‌អង្គ​បាន​ប្រតិស្ឋាន នោះ​តើ​មនុស្ស​ជា​អ្វី ដែល​ព្រះ‌អង្គ​នឹក​គិត​ដល់​គេ ហើយ​កូន​មនុស្ស ដែល​ព្រះ‌អង្គ យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​នឹង​គេ​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24-25

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។ ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:26

ចូរ​ងើយ​ភ្នែក​អ្នក​មើល​ទៅ​លើ ហើយ​ពិចារ‌ណា​ពី​អ្នក​ណា​ដែល​បាន​បង្កើត​របស់​ទាំង​នេះ ដែល​នាំ​ឲ្យ​ពួក​ពល‌បរិវារ​ចេញ​មក​តាម​ចំនួន​ដូច្នេះ ព្រះ‌អង្គ​ក៏​ហៅ​របស់​ទាំង​នោះ​តាម​ឈ្មោះ​រៀង​រាល់​តួ ដោយ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ ហើយ​គ្មាន​ណា​មួយ​ខាន​ឡើយ ដោយ​ព្រោះ​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:6

ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង​ដោយ‌សារ​ខ្យល់​ដង្ហើម ចេញ​ពី​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 24:1-2

ផែនដី​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​អ្វីៗ​សព្វ​សារពើ​នៅលើ​ផែនដី ពិភព​លោក ព្រម​ទាំង​អស់​អ្នក ដែល​រស់​នៅក្នុងពិភព​លោក ក៏​ជា​របស់​ព្រះ‌យេហូវ៉ា​ដែរ តើ​មហា‌ក្សត្រ​ដ៏​មាន​សិរី‌ល្អ​នេះ​ជា​អ្នក​ណា? គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ហើយ​ជា​មហា‌ក្សត្រ ដ៏​មាន​សិរី‌ល្អ។ -បង្អង់ ដ្បិត​ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី​នៅ​លើ​សមុទ្រ ហើយ​បាន​តាំង​វា​យ៉ាង​មាំនៅ​លើ​ទន្លេ​នានា។

ជំពូក    |  កំណែ ចម្លង
អេសាយ 55:12-13

ដ្បិត​អ្នក​រាល់​គ្នា​នឹង​ចេញ​ទៅ​ដោយ​អំណរ ហើយ​គេ​នាំ​អ្នក​ចេញ​ទៅ​ដោយ​សុខ‌សាន្ត ឯ​អស់​ទាំង​ភ្នំ​ធំ និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន នឹង​ធ្លាយ​ចេញ​ជា​ចម្រៀង​នៅ​មុខ​អ្នក ហើយ​គ្រប់​ទាំង​ដើម​ឈើ​នៅ​ព្រៃ​នឹង​ទះ​ដៃ។ នឹង​មាន​ដើម​កកោះ​ដុះ​ឡើង ជំនួស​គុម្ព​បន្លា ហើយ​ដើម​យីថោ​នឹង​ដុះ​ឡើង ជំនួស​អញ្ចាញ ការ​ទាំង​នេះ​នឹង​បាន​សម្រាប់​ជា​ល្បី​ព្រះ‌នាម​ដល់​ព្រះ‌យេហូវ៉ា ហើយ​សម្រាប់​ជា​ទី​សម្គាល់​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប​ត​រៀង​ទៅ ដែល​មិន​ត្រូវ​កាត់​ផ្តាច់​ចេញ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:12-13

ព្រះ​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិ‌តេជះ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​តាំង​លោកិយ៍​ឡើង ដោយ‌សារ​ប្រាជ្ញា​របស់​ព្រះ‌អង្គ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់។ កាល​ណា​ព្រះ‌អង្គ​បព្ចោញ​ព្រះ‌សៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេក‌បន្ទោរ សម្រាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 96:11-12

ចូរ​ឲ្យ​ផ្ទៃ​មេឃ​រីក​រាយឡើង ហើយ​ឲ្យ​ផែនដី​បាន​ត្រេក​អរ ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅទី​នោះ សប្បាយ​រីក​រាយ​ឡើង! នោះ​ដើម​ឈើទាំង​ប៉ុន្មាន​នៅក្នុង​ព្រៃ​ព្រឹក្សា នឹង​ច្រៀង​ដោយ​អំណរ

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:19-20

ព្រះ‌យេហូវ៉ា​បាន​ប្រតិ‌ស្ឋាន​ផែនដី ដោយ‌សារ​ប្រាជ្ញា ក៏​បាន​តាំង​ផ្ទៃ​មេឃ ដោយ‌សារ​យោបល់​ដែរ ដ្បិត​សេចក្ដី​ទាំង​នោះ​នឹង​បន្ថែម ឲ្យ​ឯង​បាន​ថ្ងៃ​វែង និង​អាយុ​យឺន​យូរ ព្រម​ទាំង​សេចក្ដី​សុខ​ផង ដោយ‌សារ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ នោះ​អស់​ទាំង​ទី​ជម្រៅ​បាន​ធ្លាយ​ចេញ ហើយ​ពពក​ក៏​ស្រក់​ទឹក​សន្សើម​មក

ជំពូក    |  កំណែ ចម្លង
នេហេមា 9:6

លោក​អែសរ៉ា​ទូល​ថា៖ «ព្រះ‌អង្គ​តែ​មួយ​ដែល​ជា​ព្រះ‌ឯក‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ គឺ​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​ជាន់​ទាំង​នោះ ក៏​បាន​បង្កើត​ផែន‌ដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែន​ដី ហើយ​សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ ព្រះ‌អង្គ​ប្រទាន​ជីវិត​ឲ្យ​របស់​ទាំង​អស់​នោះ ហើយ​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ថ្វាយ‌បង្គំ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:1-2

ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ព្រះ‌អង្គ​ធំ​អស្ចារ្យ​ណាស់ ព្រះ‌អង្គ​ប្រដាប់​អង្គ​ដោយ​ភាព​រុង​រឿង និង​តេជា‌នុភាព ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។ បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។ ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។ ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។ ដើម​ឈើ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា មាន​ទឹក​ជាបរិបូរ គឺ​ដើម​តា‌ត្រៅ​នៅ​ភ្នំ​ល្បាណូន ជា​ដើម​ដែល​ព្រះ‌អង្គ​បាន​ដាំ។ បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។ ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។ ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

ជំពូក    |  កំណែ ចម្លង
កូឡុស 1:16

ដ្បិត​ព្រះ‌អង្គ​ហើយ ដែល​បង្កើត​អ្វី​ទាំង​អស់ ទាំង​នៅ​ស្ថាន‌សួគ៌ និង​នៅ​ផែនដី ទាំង​អ្វីៗ​ដែល​មើល​ឃើញ ទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញ ទោះ​រាជ‌បល្ល័ង្ក ឬ​អំណាច​ជា​ព្រះ‌អម្ចាស់ ឬ​អំណាច​គ្រប់​គ្រង ឬ​អំណាច​ណា​ក៏​ដោយ អ្វីៗ​ទាំង​អស់​កើត​មក​ដោយ​សារ​ព្រះ‌អង្គ និង​សម្រាប់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 17:24-25

ព្រះ​ដែល​បង្កើត​ពិភព‌លោក និង​អ្វីៗ​សព្វ​សារពើ ទ្រង់​ជា​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌ និង​ផែនដី ទ្រង់​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​ឡើយ ក៏​មិន​បាច់​មាន​ដៃ​មនុស្ស​បម្រើ​ព្រះ‌អង្គ ដូច​ជា​ទ្រង់​ត្រូវ​ការ​អ្វី​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ហ្នឹង​ហើយ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត មាន​ដង្ហើម និង​មាន​អ្វីៗ​សព្វ​សារពើ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:1-6

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ពី​លើ​អាកាស ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​តាម​ទី​ខ្ពស់! សត្វ​ព្រៃ និង​សត្វ​ស្រុក​ទាំង​ប៉ុន្មាន សត្វ​លូន​វារ ព្រម​ទាំង​សត្វ​ហើរ​ដែរ។ ៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ! ៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។ ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា ! អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! ៙ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ផ្កាយ​ដ៏​ភ្លឺ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ! ផ្ទៃ​មេឃ​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ហើយ​ឯង​ដែរ អស់​ទាំង​ទឹក ដែល​នៅ​ពី​លើ​មេឃ​អើយ! ៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។ ព្រះ‌អង្គ​បាន​តាំង​របស់​ទាំង​នោះ ឲ្យ​នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច ព្រះ‌អង្គ​បាន​ដាក់​ចេញ​ជា​ច្បាប់ ហើយ​ច្បាប់​នោះ​មិន​អាច​កន្លង​បាត់​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:4-7

តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។ ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ? តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ? បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី? តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់? តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី ឬ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ ក្នុង​ពេល​ផ្កាយ​ព្រឹក​ច្រៀង​ជា‌មួយ​គ្នា និង​អស់​ទាំងពួក​ស្ថានសួគ៌ ស្រែក​ហ៊ោ​ដោយ​អំណរ?

ជំពូក    |  កំណែ ចម្លង
យ៉ូហាន 1:3

គ្រប់​របស់​ទាំង​អស់​បាន​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​គ្មាន​អ្វី​ណា​មួយ​កើត​មក​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:5-9

គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា​ញាណ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ដល់​ព្រះ‌អង្គ​ដែល​បាន​បង្កើត​តួ​ពន្លឺ​ៗ​ធំ ដ្បិតព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច គឺ​ព្រះ‌អាទិត្យ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​ថ្ងៃ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច ព្រះ‌ចន្ទ និងហ្វូង​ផ្កាយ ឲ្យ​គ្រប់​គ្រង​នៅ​ពេល​យប់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 111:2-3

ស្នាព្រះហស្ដ​របស់​ព្រះ‌យេហូវ៉ា​ធំអស្ចារ្យ អស់​អ្នក​ដែលរីករាយ​នឹង​ការ​ទាំង​នោះ នាំ​គ្នា​ស្វែង​យល់។ ស្នាព្រះហស្ត​របស់​ព្រះ‌អង្គ ពេញ​ដោយ​ភាពរុងរឿង ហើយ​ថ្លៃ​វិសេស សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:31

៙ សូម​ឲ្យ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច សូម​ឲ្យ​ព្រះ‌យេហូវ៉ា​រីក‌រាយ នឹង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
សាស្តា 3:11

ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:4-5

អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ សមុទ្រ​ជា​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​សមុទ្រ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​បាន​សូន​ធ្វើ​ដី​គោក​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:12

យើង​បាន​រៀបចំ​ផែនដី ហើយ​បង្កើត​មនុស្ស​ឲ្យ​អាស្រ័យ​នៅ គឺ​ដៃ​យើង​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​បាន​បង្គាប់​ដល់​អស់​ទាំង​ពល‌បរិវារ ដែល​នៅ​លើ​ស្ថាន​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 11:36

ដ្បិត​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ ដោយ​សារ​ព្រះ‌អង្គ ហើយ​សម្រាប់​ព្រះ‌អង្គ។ សូម​លើក​តម្កើង​សិរី​ល្អ​របស់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច! អាម៉ែន!។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 4:11

«ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ទ្រង់​ស័ក្តិសម​នឹង​ទទួល​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ព្រះ‌ចេស្តា ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារ‌ពើ​មក ហើយ​របស់​ទាំង​នោះ​សុទ្ធ​តែ​បាន​កើត​មក និង​ស្ថិត‌ស្ថេរ​នៅ ដោយ​សារ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 102:25

កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ត របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:7-8

ព្រះ‌អង្គ​ត្រដាង​ទិស​ខាង​ជើង ពី​លើ​ទី​ល្ហល្ហេវ ហើយ​ក៏​ព្យួរ​ផែនដី​នៅ​លើ​លំហ។ ព្រះ‌អង្គ​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក យ៉ាង​ក្រាស់​របស់​ព្រះ‌អង្គ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 9:13

គឺ​យើង​ដាក់​ឥន្ទ‌ធនូ​របស់​យើង​នៅ​ក្នុង​ពពក ហើយ​ឥន្ទ‌ធនូ​នេះ​នឹង​បាន​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា ដែល​យើង​បាន​តាំង​ជា‌មួយ​ផែន‌ដី។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:8

ស្មៅ​ក៏​ស្វិត​ក្រៀម ហើយ​ផ្កា​រោយ​រុះ​ចុះ តែ​ព្រះ‌បន្ទូល​របស់​ព្រះ​នៃ​យើង​រាល់​គ្នា ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:8-9

ព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ​ដោយ​ពពក ព្រះ‌អង្គ​រៀប​ចំ​ឲ្យ​មាន​ភ្លៀង​សម្រាប់​ផែនដី ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​លើ​ភ្នំ។ ព្រះ‌អង្គ​ប្រទានឲ្យ​សត្វ​ពាហនៈ​មាន​អាហារ ហើយ​ក៏​ប្រទាន​ឲ្យ​កូន​ក្អែក​ដែល​យំ​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:12-13

តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់ ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:10-11

ដ្បិត​អស់​ទាំង​សត្វ​នៅក្នុង​ព្រៃ សុទ្ធ​តែ​ជា​របស់យើង ព្រម​ទាំង​សត្វ​ទាំង​ប៉ុន្មាន​នៅ​លើ​ភ្នំ​ទាំង​ពាន់​ផង។ យើង​ស្គាល់​អស់​ទាំង​សត្វ​ស្លាប​នៅ​លើ​ភ្នំ ហើយ​សត្វ​ទាំង‌ឡាយ​ដែលរក​ស៊ី​នៅ​ទី​វាល ក៏​ជា​របស់​យើង​ដែរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 5:22

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច​ដល់​យើង​ទេ​ឬ? តើ​អ្នក​រាល់​គ្នា​មិន​ញាប់‌ញ័រ​នៅ​ចំពោះ​យើង​ទេ​ឬ? ដែល​យើង​បាន​ដាក់​ខ្សាច់​ធ្វើ​ជា​ព្រំ​ខណ្ឌ​សមុទ្រ ដោយ​បញ្ញត្តិ​នៅ​ជា‌និច្ច ដើម្បី​មិន​ឲ្យ​ហូរ​រំលង ហើយ​ទោះ​បើ​រលក​បោក​មាត់​ច្រាំង គង់​តែ​នឹង​ឈ្នះ​មិន​បាន ទោះ​បើ​ឮ​សន្ធឹក​យ៉ាង​ណា គង់​តែ​នឹង​ហូរ​រំលង​មិន​បាន​ដែរ

ជំពូក    |  កំណែ ចម្លង
អេសាយ 40:22

គឺ​ព្រះ​ដែល​គង់​ពី​លើ​រង្វង់​ផែនដី ហើយ​មនុស្ស​នៅ​ផែនដី​ប្រៀប​ដូច​ជា​កណ្តូប គឺ​ព្រះ‌អង្គ​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ហើយ​សន្ធឹង​ទៅ ដូច​ជា​ត្រសាល​សម្រាប់​អាស្រ័យ​នៅ

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:28-29

ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ខ្វល់‌ខ្វាយ​នឹង​សម្លៀក‌បំពាក់? ចូរ​ពិចារណា​មើល​ពី​ផ្កា​ដែល​ដុះ​នៅ​ទី​វាល វា​ដុះ​ឡើង​យ៉ាង​ណា វា​មិន​ធ្វើ​ការ​នឿយ​ហត់ ឬ​ស្រាវ​រវៃ​ទេ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ព្រះ‌បាទ​សាឡូម៉ូន ក្នុង​គ្រា​ដែល​ទ្រង់​មាន​គ្រប់​ទាំង​សេចក្តី​រុង‌រឿង ក៏​មិន​បាន​តែង​កាយ​ដូច​ជា​ផ្កា​មួយ​ទង​នោះ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:4

ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:1-2

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:22

តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 11:3

ដោយ​សារ​ជំនឿ យើង​យល់​ថា ពិភព‌លោក​បាន​កើត​មក​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ ដូច្នេះ អ្វី​ៗ​ដែល​មើល​ឃើញ មិន​មែន​កើត​ចេញ​ពី​របស់​ដែល​មើល​ឃើញ​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:27-29

កាល​ព្រះ‌អង្គ​ប្រតិ‌ស្ឋាន​ផ្ទៃ​មេឃ ខ្ញុំ​ក៏​នៅ​ទី​នោះ​ដែរ កាល​ព្រះ‌អង្គ​បាន​គូស​វង់​នៅ​លើ​ទី​ជម្រៅ​ទឹក ពេល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពពក​នៅ​ខាង​លើ និង​រន្ធ​ទឹក​ទាំង​ប៉ុន្មាន នៅ​ទី​ជម្រៅ​ឲ្យ​បាន​មាន​កម្លាំង ពេល​ព្រះ‌អង្គ​បាន​កំណត់​ព្រំ​ខណ្ឌ​នៃ​សមុទ្រ ដើម្បី​មិន​ឲ្យ​ទឹក​ឡើង​រំលង​បង្គាប់​ព្រះ‌អង្គ ពេល​ព្រះ‌អង្គ​បាន​កំណត់​រាង​ឫស​នៃ​ផែនដី

ជំពូក    |  កំណែ ចម្លង
អេសាយ 40:12

តើ​អ្នក​ណា​បាន​វាល់​ទឹក​ទាំង​ប៉ុន្មាន​ដោយ​ក្បង់​ដៃ ហើយ​វាស់​ផ្ទៃ​មេឃ​ដោយ​ចំអាម​ដែរ ព្រម​ទាំង​ដាក់​ធូលី​ដី​ទាំង​អស់​ចុះ​ក្នុង​រង្វាល់ ហើយ​ថ្លឹង​អស់​ទាំង​ភ្នំ​ធំ ដោយ​ជញ្ជីង និង​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ដោយ​ជញ្ជីង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:6-8

ព្រះ‌អង្គ​បាន​តាំង​គេឲ្យ​គ្រប់​គ្រង លើ​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បានដាក់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ គឺ​អស់​ទាំង​ចៀម ទាំង​គោ និង​សត្វ​ព្រៃ សត្វ​ហើរ​លើ​អាកាស និង​ត្រី​នៅ​ក្នុង​សមុទ្រ គឺ​សត្វ​ផង​ទាំង​ពួង​ដែល​ហែល​នៅ​បាត​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 14:17

ក៏​ប៉ុន្តែ ព្រះ‌អង្គ​មិន​ដែល​ខាន​នឹង​បង្ហាញ​ទី​បន្ទាល់អំពី​ព្រះ‌អង្គ​ទ្រង់​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​សម្តែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដោយ​ប្រទាន​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​បង្កើត​ផល ដើម្បី​បំពេញ​ចិត្ត​យើង​ដោយ​អាហារ និង​អំណរ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 43:20-21

ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​យើង គឺ​ទាំង​ចចក និង​សត្វ​អូទ្រុស​ផង ពី​ព្រោះ​យើង​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រយើង ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក ជា​ប្រជា‌រាស្ត្រ​ដែល​យើង​បាន​ជប‌សូន​សម្រាប់​តែ​ខ្លួនយើង ដើម្បី​ឲ្យ​គេ​បាន​សម្ដែង​ចេញ ជា​សេចក្ដី​សរសើរ​របស់​យើង​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 36:5-6

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ខ្ពស់ដល់​ផ្ទៃ​មេឃ ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ ខ្ពស់​ដល់​ពពក។ សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ប្រៀប​ដូច​ជា​ភ្នំ​នៃ​ព្រះ ការ​វិនិច្ឆ័យ​របស់​ព្រះ‌អង្គ ប្រៀប​ដូច​មហា​សមុទ្រ​ដ៏​ជ្រៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​សង្គ្រោះ ទាំង​មនុស្ស​លោក ទាំង​សត្វ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:9

ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:25-29

ដ្បិត​ព្រះ‌អង្គ​បាន​បញ្ជា នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្ដាល​ឲ្យ​រលក​សមុទ្រ​កម្រើក​ឡើង។ រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ចុះ​ទៅ​វិញ​ដល់​ទី​ជម្រៅ សេចក្ដី​ក្លាហាន​របស់​គេ​ក៏​រលាយ នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់ គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ដើរ​ទទ្រេត‌ទទ្រោត ដូច​មនុស្ស​ស្រវឹង ហើយ​គេ​ក៏​ទាល់​ប្រាជ្ញា។ គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:5

ទូល‌បង្គំ​នឹង​សញ្ជឹង​គិត​អំពី​ឫទ្ធា‌នុភាព ដ៏​រុង‌រឿង​ឧត្តម និង​អំពី​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 95:3-4

ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដ៏​ធំ​អស្ចារ្យ ហើយ​ជា​ព្រះ​មហា‌ក្សត្រ​ដ៏​ធំ​លើ​អស់​ទាំង​ព្រះ។ អស់​ទាំង​ទី​ជម្រៅ​នៃ​ផែនដី នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ហើយ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
លោកុ‌ប្បត្តិ 1:14-15

បន្ទាប់​មក ព្រះ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ឲ្យ​មាន​តួ​ពន្លឺ​នៅ​ក្នុង​លំហ​អាកាស ដើម្បី​ញែក​ថ្ងៃ​ចេញ​ពី​យប់ សម្រាប់​ទុក​ជា​ទី​សម្គាល់​នៃ​រដូវ ថ្ងៃ និង​ឆ្នាំ ហើយ​សម្រាប់​ជា​តួ​ពន្លឺ​នៅ​លើ​មេឃ ដើម្បី​បំភ្លឺ​មក​លើ​ផែន‌ដី» នោះ​ក៏​កើត​មាន​ដូច្នោះ​មែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:14-15

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​សត្វ ហើយ​រុក្ខ‌ជាតិ​សម្រាប់​មនុស្ស​ដាំ​ដុះ ដើម្បី​ឲ្យ​គេ​មាន​អាហារ​ចេញ​ពី​ផែនដី ហើយ​មាន​ស្រា​ទំពាំង‌បាយ‌ជូរ ដែល​នាំ​ឲ្យ​ចិត្ត​មនុស្ស​បាន​រីក​រាយ មាន​ប្រេង​សម្រាប់​ឲ្យ​មុខ​គេ​បាន​ភ្លឺ​រលោង ព្រម​ទាំង​អាហារសម្រាប់ ចម្រើន​កម្លាំង​ចិត្ត​មនុស្ស។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:13

៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 98:7-8

ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ ក្នុងពិភព​លោកផង! ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ

ជំពូក    |  កំណែ ចម្លង
អេសាយ 41:18-20

យើង​នឹង​បើក​ផ្លូវ​ទឹក​ឲ្យ​ហូរ​នៅ​លើ​ទី​ខ្ពស់​ត្រងិល ហើយ​នឹង​ទឹក​ផុស​នៅ​កណ្ដា​ជ្រលង​ភ្នំ យើង​នឹង​ធ្វើ​ឲ្យ​ទី​រហោ‌ស្ថាន​ត្រឡប់​ទៅ​ជា​ត្រពាំង​ទឹក ហើយ​ឲ្យ​ដី​ហួត‌ហែង​មាន​រន្ធ​ទឹក​ហូរ យើង​នឹង​ធ្វើ​ឲ្យ​ដើម​តា‌ត្រៅ ដើម​នាង‌នួន ដើម​ពពាល​ខែ និង​ដើម​សំរោង ដុះ​នៅ​ទី​រហោ‌ស្ថាន យើង​នឹង​ដាំ​ដើម​កកោះ ដើម​ស្រល់ និង​ដើម​ស្រឡៅ ជា‌មួយ​គ្នា​នៅ​ទី​សមុទ្រ​ខ្សាច់។ តើ​អ្នក​ណា​បាន​លើក​ម្នាក់​ឡើង​ពី​ទិស​ខាង​កើត ទាំង​ហៅ​មក​ដល់​ជើង​ខ្លួន​ក្នុង​សេចក្ដី​សុចរិត ព្រម​ទាំង​ប្រគល់​អស់​ទាំង​សាសន៍​ដល់​អ្នក​នោះ ហើយ​លើក​ឲ្យ​គ្រប់‌គ្រង​លើ​អស់​ទាំង​ស្តេច​ផង ក៏​យក​គេ​ដូច​ជា​ធូលី ប្រគល់​ដល់​ដាវ​របស់​អ្នក​នោះ ហើយ​ដូច​ជា​ចំបើង ដែល​ត្រូវ​ផាត់​តាម​ខ្យល់ ដោយ​ធ្នូ​ដែរ។ ដើម្បី​ឲ្យ​គេ​បាន​ឃើញ ហើយ​ដឹង ព្រម​ទាំង​ពិចារ‌ណា​យល់​ជា‌មួយ​គ្នា​ថា គឺ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​សម្រេច​ការ​នោះ គឺ​ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​បង្កើត​ឡើង»។

ជំពូក    |  កំណែ ចម្លង
អេសាយ 65:17-18

ដ្បិត​មើល៍ យើង​នឹង​បង្កើត​ផ្ទៃ​មេឃ​ថ្មី ផែនដី​ថ្មី ឯ​របស់​ពី​មុន នោះ​គ្មាន​អ្នក​ណា​នឹង​ចាំ​ទៀត ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​ឡើយ។ ប៉ុន្តែ អ្នក​រាល់​គ្នា​ត្រូវ​មាន​អំណរ ហើយ​រីក‌រាយ​ជា​ដរាប​ចំពោះ​ការ​ដែល​យើង​បង្កើត​នោះ ដ្បិត​មើល៍ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​បាន​ជា​ទី​រីក‌រាយ ហើយ​ប្រជាជន​ទាំង‌ឡាយ​ជា​អំណរ។

ជំពូក    |  កំណែ ចម្លង
យេរេមា 32:17

ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ាអើយ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយ‌សារ​ព្រះ‌ចេស្តា​ដ៏​ធំ​របស់​ព្រះ‌អង្គ និង​ព្រះ‌ពាហុ​ដ៏​លើក​សម្រេច គ្មាន​អ្វី​ដែល​ពិបាក​សម្រាប់​ព្រះ‌អង្គ​ទេ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:15-18

ព្រះ‌អង្គ​ចាត់​ព្រះ‌រាជ​បញ្ជា​របស់​ព្រះ‌អង្គ​មក​ផែនដី ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ក៏រត់​ទៅ​យ៉ាង​រហ័ស។ ព្រះ‌អង្គ​ប្រទាន​ឲ្យ​មាន​ព្រឹល​សក្បុស ដូច​រោម​ចៀម ព្រះ‌អង្គ​បាច​សាច​សន្សើម កកដូច​ផេះ។ ព្រះ‌អង្គ​បោះ​ទឹក​កក​របស់​ព្រះ‌អង្គ​មក​ជា​ដុំៗ តើ​អ្នក​ណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ របស់​ព្រះ‌អង្គ​បាន? ព្រះ‌អង្គចាត់​ព្រះ‌បន្ទូល​ទៅ ហើយ​ទាំង​អស់​ក៏​រំលាយ​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្យល់​របស់​ព្រះ‌អង្គ​បក​មក ហើយ​ទឹក​នោះ​ក៏​ហូរ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 8:30-31

នៅ​គ្រា​នោះ ខ្ញុំ​នៅ​ជិត​ព្រះ‌អង្គ​ដូច​ជា​មេ​ជាង ហើយ​ខ្ញុំ​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យព្រះ‌អង្គ​រាល់​ថ្ងៃ ទាំង​មាន​សេចក្ដី​រីក‌រាយ នៅ​ចំពោះ​ព្រះ‌អង្គ​ជា‌និច្ច ក៏​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​ផែនដី ទាំង​ដុំ​មូល​នៃ​ព្រះ‌អង្គ ហើយ​បាន​អំណរ ដោយ​នៅ​ជា‌មួយ​ពួក​មនុស្ស​លោក។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:10-14

ព្រះ‌អង្គ​បាន​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ​ទឹក ដរាប​ដល់​ពន្លឺ ហើយ​នឹង​ងងឹត​ផុត​ទៅ​ហើយ។ សសរ​នៃ​ផ្ទៃ​មេឃ​ញញ័រ ហើយ​មាន​សេចក្ដី​អស្ចារ្យ ដោយ​ព្រះ‌អង្គ​បន្ទោស។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​កម្រើក​ឡើង ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ហើយ​ក៏​វាយ​កម្ទេច​សេចក្ដី​ឆ្មើង‌ឆ្មៃ។ ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ។ ការ​ទាំង​នេះ​គ្រាន់​តែ​ជា​កិច្ច​ខាង​ក្រៅ របស់​ព្រះ‌អង្គ​ទេ ហើយ​យើង​ឮ​និយាយ​ពី​ព្រះ‌អង្គ ជា​សំឡេង​ខ្សាវៗ​យ៉ាង​ណា​ទៅ ឯ​សំឡេង​លាន់​ឮ​ពី​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ តើ​អ្នក​ណា​នឹង​យល់​បាន?»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:2

ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត ហើយ​យប់​មួយ​ក៏​សម្ដែង​ប្រាប់​យប់​មួយ​ទៀត ឲ្យ​បាន​ដឹង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:5

៙ ចូរ​ឲ្យ​អ្វីៗ​សព្វ​សារពើ​សរសើរ​ត​ម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា! ដ្បិត​ព្រះ‌អង្គ​បាន​ចេញ​បង្គាប់ នោះ​អ្វី​ៗ​ទាំង​អស់​ក៏​បាន​កើត​មក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:7

ព្រះ‌អង្គ​ធ្វើឲ្យ​ទឹក​សមុទ្រ​ផ្ដុំ​គ្នា​ឡើង​ជា​គំនរ ព្រះ‌អង្គ​យក​ទី​ជម្រៅ​ដាក់​ក្នុង​ឃ្លាំង។

ជំពូក    |  កំណែ ចម្លង
អេសាយ 11:6-9

នៅ​គ្រា​នោះ ឆ្កែ​ព្រៃ​នឹង​នៅ​ជា‌មួយ​កូន​ចៀម ឯ​ខ្លា‌រខិន នឹង​ដេក​នៅ​ជា‌មួយ​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​យ៉ាង​ធាត់​នឹង​នៅ​ជា‌មួយ​គ្នា ហើយ​ក្មេង​តូចៗ​ជា​គង្វាល​វា។ គោ​ញី និង​ខ្លា​ឃ្មុំ​នឹង​រក​ស៊ី​ជា‌មួយ​គ្នា ហើយ​កូន​វា​នឹង​ដេក​នៅ​ជា‌មួយ​ដែរ ឯ​សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ​វិញ។ កូន​មនុស្ស​ដែល​នៅ​បៅ​ដោះ នឹង​លេង​នៅ​ត្រង់​មាត់​រន្ធ​ពស់​ហនុ‌មាន ហើយ​ក្មេង​លែង​ដោះ​នឹង​លូក​ដៃ​ចូល​ទៅ​ក្នុង រូង​ពស់​វែក​បាន។ វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ​បំផ្លាញ​គ្នា នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​យើង ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះ‌យេហូវ៉ា នៅ​ពេញ‌ពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញ‌ពាស​ក្នុង​សមុទ្រ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 5:45

ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជា​កូន​របស់​ព្រះ‌វរបិតា​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ថ្ងៃ​របស់​ព្រះ‌អង្គ​រះ​បំភ្លឺ​ទាំង​មនុស្ស​អាក្រក់ និង​មនុស្ស​ល្អ ហើយ​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:24

កាល​ពួក​គេ​បាន​ឮ​ដូច្នោះ គេ​ក៏​បន្លឺ​សំឡេង​ឡើង​ព្រម​គ្នា ទូល​ព្រះ​ថា «ឱ​ព្រះ​ជា​ម្ចាស់​ដ៏​ធំ​បំផុត​អើយ ព្រះ‌អង្គ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ ផែនដី សមុទ្រ និង​អ្វីៗ​ទាំង​អស់​នៅ​ទី​ទាំង​នោះ

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:19-21

ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។ ព្រោះ​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក បែរ​ទៅ​ជា​ឥត​ប្រយោជន៍ មិន​មែន​ដោយ​ស្ម័គ្រ​ពី​ចិត្ត តែ​ដោយ​ព្រះ‌អង្គ​ដែល​បាន​តម្រូវ ដោយ​សង្ឃឹម​ថា អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក នឹង​បាន​រួច​ពី​ចំណង​នៃ​សេចក្តី​ពុក​រលួយ ហើយ​នឹង​បាន​សេរីភាព​នៃ​សិរី‌ល្អ​របស់​ពួក​កូន​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:18-22

ភ្នំ​ខ្ពស់​ៗ​ជា​ទី​សម្រាប់​ពពែ​ព្រៃ ហើយ​ថ្ម​ដា​នានា​ជា​ទី​ពឹង​ជ្រក នៃ​សត្វ​ទន្សាយ​ថ្ម។ ព្រះ‌អង្គ​បាន​តម្រូវ​ព្រះ‌ចន្ទ ទុក​សម្រាប់​ជា​ទី​កំណត់​រដូវ ចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ។ ក៏​គ្រប​ដណ្ដប់​ព្រះ‌អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសា ព្រះ‌អង្គ​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។ សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះ។ កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:13-15

៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 37:14-16

ឱ​លោក​យ៉ូប​អើយ សូម​ស្តាប់​សេចក្ដី​នេះ​ចុះ សូម​ឈរ​ឲ្យ​នឹង ហើយ​ពិចារ‌ណា អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ​សិន។ តើ​លោក​ជ្រាប​ពី​ព្រះ​ដាក់​កម្រិត​របស់​ទាំង​នោះ ជា​យ៉ាង​ណា ពី​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ផ្លេក‌បន្ទោរ នៃ​ពពក​ព្រះ‌អង្គ​ភ្លឺ​ផ្លេកៗ​ដូច​ម្តេច​ឬ​ទេ? តើ​លោក​យល់​ពី​ទម្ងន់​នៃ​ពពក​ជា​យ៉ាង​ណា គឺ​ជា​កិច្ច‌ការ​អស្ចារ្យ​របស់​ព្រះ ដ៏​មាន​តម្រិះ​សព្វ​គ្រប់​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:24

នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:24

ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​ប្រោស​លោះ​អ្នក គឺ​ជា​ព្រះ​ដែល​ជប​សូន​អ្នក តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា យើង​ជា​យេហូវ៉ា ជា​ព្រះ​ដែល​បង្កើត​របស់​សព្វ​សារពើ យើង​លាត​សន្ធឹង​ផ្ទៃ​មេឃ​តែ​ម្នាក់​ឯង ហើយ​បាន​ក្រាល​ផែនដី​ដោយ​ខ្លួនយើង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:8

ដល់​ម៉្លេះ​បាន​ជា​អស់​អ្នក ដែល​រស់​នៅ​ឯ​ចុង​បំផុត​ផែន​ដី ស្ញែង​ខ្លាច​ដោយ​ឃើញ ទី​សម្គាល់​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​អស់​អ្នក ដែល​រស់​នៅ​ទិស​ខាង​កើត និង​ទិស​ខាង​លិច​ស្រែក​ហ៊ោរ​ដោយ​អំណរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:13

ព្រះ‌អង្គ​តុប‌តែង​ផ្ទៃ​មេឃ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់ ដែល​កំពុង​តែ​លឿន​ទៅ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:15-16

ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។ ព្រះ‌អង្គ​លា​ព្រះ‌ហស្ត ព្រះ‌អង្គ​ប្រទាន​ឲ្យ​ជីវិត​ទាំង‌ឡាយ ឲ្យ​ឆ្អែត​បាន​ស្កប់​ស្កល់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:4-5

៙ មាន​ទន្លេ​មួយ​ដែល​ព្រែក​ទាំង​ប៉ុន្មាន ហូរ​នាំ​អំណរ​ចូល​មក​ទី​ក្រុង​របស់​ព្រះ គឺ​ជាព្រះ​ដំណាក់​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ។ ព្រះ​គង់​នៅ​កណ្ដាល​ទី​ក្រុង​នោះ ហើយ​ទី​ក្រុង​នោះ​មិន​ត្រូវ​រង្គើ​ឡើយ ព្រះ​នឹង​ជួយ​ទី​ក្រុង​នោះ ចាប់​តាំង​ពី​ព្រលឹម​ស្រាង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 72:3

សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:69

ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 16:30-34

គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ និង​បណ្ដា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចម្ការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដើម្បី​ជំនុំ​ជម្រះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច

ជំពូក    |  កំណែ ចម្លង
អេសាយ 42:5

ឯ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​បង្កើត និង​លាត​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ គឺ​ជា​ព្រះ​ដែល​បាន​ក្រាល​ផែនដី និង​របស់​សព្វ​សារពើ​ដែល​ចេញ​ពី​នោះ​មក គឺ​ព្រះ‌អង្គ​ដែល​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន នៅ​ផែនដី​មាន​ដង្ហើម ព្រម​ទាំង​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​ដើរ​ក្នុង​លោក មាន​វិញ្ញាណ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 147:4

ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:1-2

បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដ្បិត​ផ្ទៃ​មេឃ​មុន និង​ផែនដី​មុន​បាន​កន្លង​បាត់​ទៅ ហើយ​ក៏​គ្មាន​សមុទ្រ​ទៀត​ឡើយ។ ទេវតា​ក៏​នាំ​យក​វិញ្ញាណ​ខ្ញុំ ទៅ​លើ​ភ្នំ​ធំ​មួយ ហើយ​ខ្ពស់ រួច​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ ជា​ក្រុង​យេរូ‌សាឡិម​ដែល​កំពុង​តែ​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។ ក្រុង​នោះ​មាន​កំផែង​ធំ​ខ្ពស់ មាន​ទ្វារ​ដប់ពីរ នៅ​លើ​ទ្វារ​ទាំង​នោះ​មាន​ទេវតា​ដប់ពីរ ហើយ​មាន​ឆ្លាក់​ឈ្មោះ​កុល‌សម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ នៅ​ទិស​ខាង​កើត​មាន​ទ្វារ​បី ទិស​ខាង​ជើង​មាន​ទ្វារ​បី ទិស​ខាង​ត្បូង​មាន​ទ្វារ​បី ហើយ​ទិស​ខាង​លិច​មាន​ទ្វារ​បី។ កំផែង​ក្រុង​មាន​គ្រឹះ​ដប់ពីរ ហើយ​នៅ​លើ​គ្រឹះ​នោះ មាន​ឈ្មោះ​សាវក​ទាំង​ដប់ពីរ​របស់​កូន​ចៀម។ ទេវតា​ដែល​និយាយ​មក​ខ្ញុំ​នោះ មាន​កាន់​ដំបង​មាស​មួយ​ជា​រង្វាស់ សម្រាប់​វាស់​ទី​ក្រុង ទ្វារ​ក្រុង និង​កំផែង​ក្រុង។ ទី​ក្រុង​នោះ​មាន​រាង​បួន​ជ្រុង បណ្តោយ និង​ទទឹង​ស្មើ​គ្នា ទេវតា​នោះ​បាន​យក​ដំបង​របស់​លោក​វាស់​ទី​ក្រុង ឃើញ​មាន​ប្រវែង​ដប់ពីរ​ពាន់​ស្តាដ គឺ​បណ្តោយ ទទឹង និង​កម្ពស់ មាន​ប្រវែង​ស្មើ​គ្នា​ទាំង​អស់។ ទេវតា​ក៏​បាន​វាស់​កំផែង​ក្រុង ឃើញ​មាន​ប្រវែង​មួយរយ​សែសិប​បួន​ហត្ថ តាម​រង្វាស់​មនុស្ស ដែល​ទេវតា​ប្រើ។ កំផែង​ក្រុង​សង់​ពី​ត្បូង​ពេជ្រ ហើយ​ទី​ក្រុង​សង់​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​ជា​កែវ។ គ្រឹះ​កំផែង​ក្រុង​តុប​តែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង ទី​មួយ​ជា​ត្បូង​ពេជ្រ ទី​ពីរ​ត្បូង​កណ្តៀង ទី​បី​ត្បូង​មោរ៉ា ទី​បួន​ត្បូង​មរកត ពេល​នោះ ខ្ញុំ​ឃើញ​ទី​ក្រុង​បរិសុទ្ធ គឺ​ជា​ក្រុង​យេរូ‌សាឡិម​ថ្មី ចុះ​ពី​ស្ថាន‌សួគ៌​មក​ពី​ព្រះ តាក់​តែង​ដូច​ជា​ប្រពន្ធ​ថ្មោង​ថ្មី​តែង​ខ្លួន​ទទួល​ប្តី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:10-12

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ សព្វ​សត្វ​ទាំង​ឡាយ​នៅ​ទី​វាល​ផឹក​ទឹក​នោះ ឯ​លា​ព្រៃ​ក៏​បំបាត់​សម្រេក​របស់​វា​ដែរ។ បក្សា​បក្សី​ហើរ​លើ​អាកាស​ធ្វើ​សម្បុក នៅ​ក្បែរ​ផ្លូវ​ទឹក​ទាំង​នោះ ហើយ​នាំ​គ្នា​ស្រែក​ខ្ញៀវ​ខ្ញារ​នៅ​លើ​មែក​ព្រឹក្សា។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 13:32

គ្រាប់​ពូជ​នេះ​តូច​ជាង​គ្រាប់​ពូជ​ទាំង​អស់ ប៉ុន្តែ ពេល​ដុះ​ឡើង វា​ធំ​ជាង​រុក្ខជាតិ​ណា​ទាំង​អស់ រួច​ក្លាយ​ជា​ដើម​ឈើ​មួយ​ដើម ហើយ​សត្វ​ហើរ​លើ​អាកាស​មក​ធ្វើ​សម្បុក​នៅ​តាម​មែក​របស់​វា»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 8:1-2

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​នៃ​យើងខ្ញុំ​អើយ ព្រះ‌នាម​របស់​ព្រះ‌អង្គ​ថ្កុំ​ថ្កើង​រុងរឿង ពាស​ពេញ​លើ​ផែនដី​ទាំង​មូល! ព្រះ‌អង្គ​បាន​តម្កល់​សិរី‌ល្អរបស់​ព្រះ‌អង្គ នៅ​លើ​ផ្ទៃ​មេឃ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ពាក្យ​សរសើរ ដោយ‌សារ​មាត់​កូន​ក្មេង និង​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ព្រោះបច្ចា​មិត្ត​របស់​ព្រះ‌អង្គ ដើម្បី​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ ព្រម​ទាំង​ពួក​សង‌សឹក បាន​នៅ​ស្ងៀម។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:25

ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:17

ព្រះ‌យេហូវ៉ា​សុចរិត​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ក៏​សប្បុរស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ របស់​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:25-26

ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រទាន​អាហារ ដល់​អស់​ទាំង​សាច់ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។ ៙ សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ស្ថាន‌សួគ៌ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
សាស្តា 1:5-7

ថ្ងៃ​រះ​ឡើង ហើយ​លិច​ទៅ​វិញ រួច​ប្រញាប់​នឹង​វិល​ទៅ​ឯ​កន្លែង ដែល​រះ​ឡើង​នោះ​ទៀត ឯ​ខ្យល់​ក៏​បក់​ទៅ​ខាង​ត្បូង រួច​វិល​មក​ខាង​ជើង​វិញ គឺ​វិល​ទៅ​វិល​មក​ជា‌និច្ច ហើយ​ក៏​ត្រឡប់​មក​តាម​ផ្លូវ​ដដែល​ទៀត។ ទន្លេ​ទាំង​ប៉ុន្មាន​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ តែ​សមុទ្រ​មិន​ចេះ​ពេញ​ឡើយ ហើយ​ទឹក​ទន្លេ​ក៏​ត្រឡប់​ទៅ​ហូរ តាម​ផ្លូវ​ដដែល​វិញ​ទៀត

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 29:3-4

៙ ព្រះ‌សូរ‌សៀងរបស់​ព្រះ‌យេហូវ៉ា លាន់​ឮ​លើ​ផ្ទៃ​ទឹក ព្រះ​ដ៏​មាន​សិរី‌ល្អ​ព្រះ‌អង្គ​បញ្ចេញ​ផ្គរ​លាន់ គឺ​ព្រះ‌យេហូវ៉ា​គង់​លើ​មហាសាគរ។ ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា​មាន​អំណាច ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ឫទ្ធា‌នុភាព។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:1-2

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​យើង តើ​អ្នក​រាល់​គ្នា​នឹង​សង់​វិហារ​បែប​ណា​ឲ្យ​យើង? តើ​មាន​កន្លែង​ណា​ជា​ទី​សម្រាក​សម្រាប់​យើង? ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ជា‌មួយគ្នា ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​បៅ​ដោះ ជា​សេចក្ដី​កម្សាន្ត​ចិត្ត​របស់​វា​ឲ្យ​ឆ្អែត ហើយ​ឲ្យ​បាន​ជព្ជាក់​ទឹក​ដោះ​របស់​វា ព្រម​ទាំង​ចាប់​ចិត្ត​ចំពោះ​សិរី‌ល្អ​ដ៏​បរិបូរ​របស់​វា​ផង។ ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូចេ្នះ​ថា យើង​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​អ្នក ហើយ​ថ្នម​អ្នក​នៅ​លើ​ភ្លៅ។ យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត ចំពោះ​ក្រុង​យេរូ‌សាឡិម។ អ្នក​រាល់​គ្នា​នឹង​ឃើញ ហើយ​មាន​អំណរ​រីក‌រាយ​ក្នុង​ចិត្ត ឯ​អ្នក​រាល់​គ្នា​នឹង​បាន​ស្រស់​ដូច​ស្មៅ​ខ្ចី ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​ចេញ ដល់​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​សង្កត់​លើ​អស់​ទាំង​ខ្មាំង​សត្រូវ។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​មក​ក្នុង​ភ្លើង ហើយ​ព្រះ‌រាជ‌រថ​របស់​ព្រះ‌អង្គ​ដូច​ជា​ខ្យល់​កួច ដើម្បី​សម្រេច​តាម​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ព្រះ‌អង្គ និង​តាម​ពាក្យ​ស្តី​បន្ទោស​របស់​ព្រះ‌អង្គ ដោយ‌សារ​អណ្ដាត​ភ្លើង។ ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ដល់​មនុស្ស​ទាំង​អស់ ដោយ‌សារ​ភ្លើង និង​ដោយ​សារ​ដាវ​របស់​ព្រះ‌អង្គ ដូច្នេះ ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ប្រហារ​ជីវិត នោះ​មាន​គ្នា​ច្រើន​ណាស់។ ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ជម្រះ​ខ្លួន​សម្រាប់​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​សួន‌ច្បារ គោរព​ដល់​រូប​ព្រះ​មួយ​នៅ​កណ្ដាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌មួយ​គ្នា​ទាំង​អស់។ យើង​ស្គាល់​អស់​ទាំង​កិច្ច‌ការ និង​គំនិត​របស់​គេ​ហើយ យើង​នឹង មក​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ និង​គ្រប់​ភាសា ហើយ​គេ​នឹង​ចូល​មក ឃើញ​សិរី‌ល្អ​របស់​យើង។ យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​នៅ​កណ្ដាល​ពួក​គេ ហើយ​ចាត់​ពួក​គេ​ខ្លះ​ដែល​រួច​ខ្លួន ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ ជា​សាសន៍​ដែល​ជំនាញ​បាញ់​ធ្នូ ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ហើយ​ទៅ​កោះ​ទាំង​ប៉ុន្មាន ដែល​នៅ​ឆ្ងាយ ជា​ពួក​អ្នក​ដែល​មិន​ទាន់​ឮ​និយាយ​ពី​កិត្តិ‌យស​របស់​យើង ឬ​ឃើញ​សិរី‌ល្អ​របស់​យើង​នៅ​ឡើយ។ អ្នក​ទាំង​នោះ​នឹង​ប្រកាស​ប្រាប់​ពី​សិរី‌ល្អ​របស់​យើង នៅ​កណ្ដាល​សាសន៍​ទាំង​ប៉ុន្មាន។ ដ្បិត​របស់​ទាំង​នេះ គឺ​ដៃ​យើង​ដែល​បាន​បង្កើត​មក គឺ​យ៉ាង​នោះ​ដែល​របស់​ទាំង​នេះ​បាន​កើត​មាន​ឡើង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ប៉ុន្តែ យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​នេះ​វិញ គឺ​ចំពោះ​អ្នក​ណា​ដែល​ក្រ​លំបាក និង​មាន​ចិត្ត​ខ្ទេច‌ខ្ទាំ ជា​អ្នក​ញាប់​ញ័រ ដោយ​ឮ​ពាក្យ​របស់​យើ​ង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:24

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ មាន​ច្រើន​ប្រការ​ណាស់! ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស់​នោះ ដោយ​ព្រះ​ប្រាជ្ញា​ញាណ ផែនដី​មាន​ពេញ​ដោយ​អ្វីៗ​សព្វ​សារពើ ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

ជំពូក    |  កំណែ ចម្លង
យ៉ូប 12:10

ដែល​ជីវិត​នៃ​សត្វ​ទាំង‌ឡាយ សុទ្ធ​តែ​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ព្រម​ទាំង​ខ្យល់​ដង្ហើម​របស់​មនុស្ស​ផង​ដូច្នេះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:33-34

៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​រហោស្ថាន ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 3:5

ព្រោះ​គេ​ចង់​បំភ្លេច​ការ​នេះ​ថា ផ្ទៃ​មេ​ឃ​មាន​តាំង​ពី​យូរ​លង់​មក​ហើយ ឯផែន​ដី​កើត​ចេញ​ពី​ទឹក នៅ​ក្នុង​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:4-5

ដ្បិត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត​មក សុទ្ធ​តែ​ល្អ​ទាំង​អស់ ហើយ​មិន​ត្រូវ​ចោល​មួយ​ណា​ឡើយ ឲ្យ​គ្រាន់​តែ​ទទួល​ដោយ​អរ​ព្រះ‌គុណ​ប៉ុណ្ណោះ ព្រោះ​អាហារ​ទាំង​នោះ​បាន​ញែក​ជា​បរិសុទ្ធ ដោយ‌សារ​ព្រះ‌បន្ទូល​របស់ព្រះ និង​សេចក្ដី​អធិស្ឋាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 144:5-6

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមផ្អៀង​ផ្ទៃ​មេឃ ហើយ​យាង​ចុះ​មក! សូម​ពាល់​ភ្នំ​ទាំង​ប៉ុន្មាន ដើម្បី​ឲ្យ​មាន​ផ្សែង​ហុយ​ឡើង! សូម​បញ្ចេញ​ផ្លេក‌បន្ទោរ ហើយ​កម្ចាត់‌កម្ចាយ​ពួក​គេ សូម​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​បំបាក់​ទ័ព​ពួក​គេ!

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 16:4

ព្រះ‌យេហូវ៉ា​បាន​ធ្វើ​គ្រប់​របស់​ទាំង​អស់ ឲ្យ​សម​នឹង​ប្រ‌យោជន៍​នៃ​របស់​នោះ​ឯង ទោះ​ទាំង​មនុស្ស​អាក្រក់​ក៏​បាន​កើត​មក សម្រាប់​ថ្ងៃ​នៃ​សេចក្ដី​អាក្រក់​ដែរ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 5:9

ដែល​ព្រះ‌អង្គ​ធ្វើ​ការ​យ៉ាង​ធំ រក​គិត​មិន​យល់ ជា​ការ​យ៉ាង​អស្ចារ្យ​ឥត​គណនា។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:1-2

បន្ទាប់​មក ទេវតា​ក៏​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ ដែល​មាន​ទឹក​ជីវិត ថ្លា​ដូច​កែវ​ចរណៃ ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះ និង​បល្ល័ង្ក​របស់​កូន​ចៀម ទេវតា​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «កុំ​បំបិទ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ឡើយ ដ្បិត​ពេល​កំណត់​ជិត​ដល់​ហើយ។ អ្នក​ណា​ទុច្ចរិត ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​ទុច្ចរិត​ទៅ អ្នក​ណា​ស្មោក‌គ្រោក ឲ្យ​អ្នក​នោះ​នៅ​តែ​ស្មោក‌គ្រោក​ទៅ តែ​អ្នក​ណា​សុចរិត​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​នៅ​តែ​ប្រព្រឹត្ត​សុចរិត ហើយ​អ្នក​ណា​បរិសុទ្ធ ឲ្យ​អ្នក​នោះ​នៅ​តែ​បរិសុទ្ធ​ទៀត​ចុះ។ មើល៍! យើង​មក​ជា​ឆាប់ ទាំង​នាំ​យក​រង្វាន់​មក​ជា​មួយ ដើម្បី​ចែក​ឲ្យ​គ្រប់​គ្នា តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ យើង​ជា​អាល‌ផា និង​អូ‌មេកា គឺ​មុន​គេ ហើយ​ក្រោយ​គេ ជា​ដើម​ដំបូង ហើយ​ជា​ចុង​បង្អស់។ មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។ ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។ យើង យេស៊ូវ បាន​ចាត់​ទេវតា​របស់​យើង​មក​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា ពី​សេចក្ដី​ទាំង​នេះ​ដល់​ក្រុម​ជំនុំ។ យើង​ជា​ឫស និង​ជា​ពូជ​ពង្ស​របស់​ព្រះបាទ​ដាវីឌ ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង»។ ព្រះ‌វិញ្ញាណ និង​កូន​ក្រមុំ​ពោល​ថា៖ «សូម​យាង​មក!» សូម​ឲ្យ​អ្នក​ណា​ដែល​ឮ​ពោល​ឡើង​ដែរ​ថា៖ «សូម​យាង​មក!»។ អ្នក​ណា​ដែល​ស្រេក សូម​ចូល​មក! ហើយ​អ្នក​ណា​ដែល​ចង់​បាន សូម​មក​យក​ទឹក​ជីវិត​នេះ​ចុះ ឥត​បង់​ថ្លៃ​ទេ។ ខ្ញុំ​សូម​ប្រាប់​អស់​អ្នក​ដែល​ឮ​ពាក្យ​ទំនាយ​នៅ​ក្នុង​គម្ពីរ​នេះ​ថា បើ​អ្នក​ណា​បន្ថែម​អ្វី​ទៅ​ក្នុង​សេចក្ដី​ទាំង​នេះ ព្រះ​នឹង​បន្ថែម​គ្រោះ​កាច ដែល​មាន​រៀប​រាប់​នៅ​ក្នុង​គម្ពីរ​នេះ ដល់​អ្នក​នោះ ហើយ​បើ​អ្នក​ណា​ដក​អ្វី​ចេញ​ពី​ព្រះ‌បន្ទូល​នៅ​ក្នុង​គម្ពីរ​ទំនាយ​នេះ ព្រះ​ក៏​នឹង​ដក​ចំណែក​របស់​អ្នក​នោះ ចេញ​ពី​ដើម​ជីវិត និង​ពី​ទី​ក្រុង​បរិសុទ្ធ ដូច​បាន​រៀប​រាប់​ក្នុង​គម្ពីរ​នេះ​ដែរ។ កាត់​តាម​កណ្ដាល​ផ្លូវ​ក្រុង ហើយ​នៅ​មាត់​ទន្លេ​ទាំង​សង​ខាង មាន​ដើម​ឈើ​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ដង គឺ​មួយ​ខែ​ម្តងៗ ឯ​ស្លឹក​ឈើ​នោះ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជាតិ​សាសន៍​នានា​ឲ្យ​ជា ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:11-13

៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី យុវជន និង​យុវនារី មនុស្ស​ចាស់ ព្រម​ទាំង​កូន​ក្មេង​ដែរ! ៙ ចូរ​ឲ្យ​ទាំង​អស់​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដ្បិត​មាន​តែ​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ ត្រូវ​លើក​តម្កើង តេជានុភាពរបស់​ព្រះ‌អង្គ ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ។

ជំពូក    |  កំណែ ចម្លង
អេសាយ 61:3

ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 103:22

អស់​ទាំង​ស្នាព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នៅ​គ្រប់​ទី​កន្លែង​ដែល​ព្រះ‌អង្គ​គ្រប់​គ្រង​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:1-3

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​បាន​ស្គាល់​ទូល‌បង្គំ។ ក៏​គង់​តែ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នឹង​នាំ​ទូល‌បង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ នឹង​ក្តាប់​ទូល‌បង្គំ​ជាប់។ ប្រសិន‌បើ​ទូល‌បង្គំ​ពោល​ថា៖ «ប្រាកដ​ជា​ភាព​ងងឹត​នឹង​គ្រប​ពី​លើខ្ញុំ ហើយ​ពន្លឺ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ នឹង​ត្រឡប់​ទៅ​ជា​យប់» នោះ​សូម្បី​តែ​ភាព​ងងឹត ក៏​លាក់​ពី​ព្រះ‌អង្គ​មិន​បាន​ឡើយ គឺ​យប់​ភ្លឺ​ដូច​ជា​ថ្ងៃ ដ្បិត​ភាព​ងងឹត និង​ពន្លឺ ស្មើ​គ្នា​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។ ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។ កាល​ទូល‌បង្គំ​បាន​កកើត​ឡើង​ក្នុង​ទី​កំបាំង គឺ​បាន​ចាក់​ស្រែះ​យ៉ាង​ស្មុគ​ស្មាញ ក្នុង​ទី​ជ្រៅ​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូល‌បង្គំ មិន​កំបាំង​នឹង​ព្រះ‌អង្គ​ឡើយ។ ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា! ប្រសិន‌បើ​ទូល‌បង្គំ​ខំ​ប្រឹង​រាប់ នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង នោះ​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ‌អង្គ​ដដែល។ ៙ ឱ​ព្រះ​អើយ សូម​ទ្រង់​ប្រហារ​មនុស្ស​អាក្រក់​ទៅ! ឱ​មនុស្ស​កម្ចាយ​ឈាម​អើយ ចូរ​ថយ​ចេញ​ពីខ្ញុំ​ទៅ! ព្រះ‌អង្គ​ជ្រាប​ពេល​ដែល​ទូល‌បង្គំ​អង្គុយ​ចុះ និង​ពេល​ដែល​ទូល‌បង្គំ​ក្រោក​ឡើង ព្រះ‌អង្គ​យល់​គំនិត​របស់​ទូល‌បង្គំ​តាំង​ពី​ចម្ងាយ។ គេ​ពោល​ពាក្យ​អាក្រក់​ទាស់​នឹង​ព្រះ‌អង្គ ហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចេញ​ព្រះ‌នាម ព្រះ‌អង្គ​ជា​អសារ​ឥត​ការ! ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ទូល‌បង្គំ​មិន​បាន​ស្អប់​អស់​អ្នក ដែល​ស្អប់​ព្រះ‌អង្គ​ទេ​ឬ? តើ​ទូល‌បង្គំ​មិន​បាន​ខ្ពើម​អស់​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​ព្រះ‌អង្គ​ទេ​ឬ? ទូល‌បង្គំ​ស្អប់​អ្នក​ទាំង​នោះ​ពេញ​ទី​ហើយ ទូល‌បង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ។ ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។ សូម​ទត​មើល ប្រសិន‌បើ​មាន​អំពើ​អាក្រក់​ណា នៅ​ក្នុង​ទូល‌បង្គំ ហើយ​នាំ​ទូល‌បង្គំ តាម​ផ្លូវ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច​ផង។ ព្រះ‌អង្គ​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក​របស់​ទូល‌បង្គំ និង​ទី​ដេក​សម្រាក​របស់​ទូល‌បង្គំ ហើយ​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
សាស្តា 12:1

ចូរ​នឹក​ចាំ​ពី​ព្រះ​អាទិករ​របស់​អ្នក ក្នុង​កាល​ដែល​នៅ​ក្មេង​នៅ​ឡើយ មុន​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា «ខ្ញុំ​អស់​សប្បាយ​ហើយ»

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:2

ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 10:14

មើល៍ ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក

ជំពូក    |  កំណែ ចម្លង
អេសាយ 65:25

ឆ្កែ​ព្រៃ និង​កូន​ចៀម​រក​ស៊ី​ជា‌មួយ​គ្នា សិង្ហ​នឹង​ស៊ី​ចំបើង​ដូច​ជា​គោ ចំណែក​ពស់ នឹង​មាន​ធូលី​ដី​ជា​អាហារ សត្វ​ទាំង‌ឡាយ​នឹង​មិន​បៀត‌បៀន ឬ​បំផ្លាញ​អ្វី​នៅ​គ្រប់​ក្នុង​ស្រុក​ភ្នំ​បរិសុទ្ធ​របស់​យើង​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 50:6

ផ្ទៃ​មេឃ​ប្រកាស​ពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ផ្ទាល់​ជា​ចៅ‌ក្រម។ –បង្អង់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 124:8

ជំនួយ​របស់​យើង គឺ​នៅ​ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 148:14

ព្រះ‌អង្គ​បាន​លើក​ស្នែង​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គ​ជា​ទី​សរសើរ​ដល់ អស់​ទាំង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដល់​ប្រជា​អ៊ីស្រា‌អែល ដែល​នៅ​ជិត​ដិត​នឹង​ព្រះ‌អង្គ។ ហាលេលូយ៉ា !

ជំពូក    |  កំណែ ចម្លង
យេរេមា 5:24

គេ​ក៏​មិន​ដែល​នឹក​ក្នុង​ចិត្ត​ថា ឥឡូវ​នេះ ចូរ​យើង​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ ដែល​ព្រះ‌អង្គ​ប្រទាន​ភ្លៀង​មក គឺ​ទាំង​ភ្លៀង​ដើមរដូវ ហើយ​ចុង​រដូវ តាម​រដូវ​ភ្លៀង ហើយ​ក៏​កំណត់​រក្សា​ទុក​ប៉ុន្មាន​អាទិត្យ ដែល​សម្រាប់​ច្រូត​កាត់​ដល់​យើង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:16-17

ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ បាន​ឃើញ​ធាតុ​នៃ​ទូល‌បង្គំ តាំង​ពី​ទូល‌បង្គំ​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ។ គ្រប់​ទាំង​អស់​សុទ្ធ​តែ​បាន​កត់​ទុក ក្នុង​បញ្ជី​របស់​ព្រះ‌អង្គ គឺ​អស់​ទាំង​ថ្ងៃ​អាយុ​ដែល​បាន​តម្រូវ ឲ្យ​ទូល‌បង្គំ​រស់​នៅ មុន​នឹង​មាន​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ​អើយ ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ មាន​តម្លៃ​វិសេសដល់​ទូល‌បង្គំ​ណាស់​ហ្ន៎ គឺ​មាន​ច្រើន​ឥត​គណនា!

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:16

តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជម្រៅ នៃ​បាត​សមុទ្រ​ឬ​ទេ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:4-5

ប៉ុន្តែ សំឡេង នៃ​របស់​ទាំង​នោះ ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​នៃ​របស់​ទាំង​នោះ លាន់​ឮ​ទៅ​ដល់​ជើង​មេឃ។ នៅ​លើ​មេឃ ព្រះ‌អង្គ​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ ព្រះ​អាទិត្យ​ក៏​ចេញ​មក​ដូច​ជា​កូន​កំលោះ ចេញ​ពី​ក្រឡា​បន្ទំ ក៏​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ យាត្រា​តាម​ផ្លូវ​របស់​ខ្លួន​ដោយ​អំណរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:18-19

ខ្ញុំ​យល់​ឃើញ​ថា ទុក្ខ​លំបាក​នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ប្រៀប​ផ្ទឹម​នឹង​សិរី‌ល្អ ដែល​ត្រូវ​បើក​សម្ដែង​ឲ្យ​យើង​ឃើញ​បាន​ឡើយ។ ដ្បិត​អ្វីៗ​សព្វ​សារ​ពើ​ដែល​ព្រះ​បង្កើត​មក កំពុង​អន្ទះ​អន្ទែង រង់​ចាំ​ពួក​កូន​របស់​ព្រះ​លេច​មក

ជំពូក    |  កំណែ ចម្លង
អេសាយ 35:1-2

ទី​រហោ‌ស្ថាន ហើយ​ទី​ហួត‌ហែង នឹង​មាន​អំណរ ឯ​សមុទ្រ​ខ្សាច់ នឹង​រីក‌រាយ ហើយ​ផ្កា​ឡើង​ដូច​ជា​កុលាប ឯ​ពួក​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​រួច គេ​នឹង​វិល​មក​វិញ គេ​នឹង​មក​ដល់​ក្រុង​ស៊ីយ៉ូន​ដោយ​ច្រៀង ហើយ​មាន​អំណរ​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច ពាក់​នៅ​លើ​ក្បាល​គេ គេ​នឹង​បាន​សេចក្ដី​ត្រេក‌អរ និង​សេចក្ដី​រីក‌រាយ ឯ​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ និង​ដំងូរ​ទាំង​ប៉ុន្មាន​នោះ​នឹង​រត់​បាត់​ទៅ។ គឺ​នឹង​ផ្កា​ឡើង​យ៉ាង​សន្ធឹក ក៏​នឹង​រីក‌រាយ​ដោយ​អំណរ និង​បទ​ចម្រៀង​ផង គេ​នឹង​លើក​សេចក្ដី​សរសើរ​ពី​លម្អ​នៃ​ព្រៃ​ល្បាណូន ផ្ទេរ​ទៅ​ឲ្យ​ដល់​សមុទ្រ​ខ្សាច់​វិញ ព្រម​ទាំង​សេចក្ដី​រុងរឿង​នៃ​ភ្នំ​កើមែល និង​វាល​សារ៉ុន​ផង គេ​នឹង​ឃើញ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​រុងរឿង​របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:25-26

ន៎ុះន៏ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយ នៅ​ទី​នោះ​មាន​មច្ឆា​ជាតិ​រស់​រវើក ច្រើន​ឥត​គណនា ជា​សត្វ​មាន​ជីវិត ទាំង​តូច ទាំង​ធំ។ មាន​នាវា​បើក​ទៅ​មក ហើយ​មាន​សត្វ​ធំ​សម្បើម​ដែល​ព្រះ‌អង្គ បាន​បង្កើតមក​ឲ្យ​លេង​នៅ​ក្នុង​សមុទ្រ។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:12-13

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូចេ្នះ​ថា យើង​នឹង​ផ្សាយ​សេចក្ដី​សុខ ឲ្យ​ហូរ​ទៅ​ដល់​វា​ដូច​ជា​ទន្លេ ព្រម​ទាំង​សិរី‌ល្អ​របស់​អស់​ទាំង​សាសន៍ ដូច​ជា​ទឹក​ជ្រោះ​ដែល​ហូរ​លិច​ច្រាំង​ផង នោះ​អ្នក​រាល់​គ្នា​នឹង​ជព្ជាក់​បៅ វា​នឹង​ពរ​អ្នក ហើយ​ថ្នម​អ្នក​នៅ​លើ​ភ្លៅ។ យើង​នឹង​កម្សាន្ត​ចិត្ត​អ្នក ដូច​ជា​ម្តាយ​ដែល​លួង‌លោម​កូន នោះ​អ្នក​រាល់​គ្នា​នឹង​មាន​សេចក្ដី​កម្សាន្ត​ចិត្ត ចំពោះ​ក្រុង​យេរូ‌សាឡិម។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:39-41

តើ​ឯង​នឹង​រក​រំពា​ឲ្យ​សិង្ហ​ញី ឬ​ចម្អែត​ដល់​កូន​សិង្ហ​ដែល​ឃ្លាន តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។ ក្នុង​កាល​ដែល​ដេក​នៅ​ក្នុង​រូង​របស់​វា ឬ​ចាំ​សង្គ្រុប​នៅ​ទី​កំបាំង​បាន​ឬ​ទេ? តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ?

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 27:4

ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 102:18-22

៙ សូម​ឲ្យ​សេចក្ដី​ទាំង​នេះ​បាន​កត់​ត្រា​ទុក សម្រាប់​មនុស្សជំនាន់​ក្រោយ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​មួយ​ដែល​នឹង​កើត​ឡើង បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា។ ដ្បិត​ព្រះ‌អង្គ​បាន​ទតមើល​ពី​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​នៅ​ស្ថានដ៏​ខ្ពស់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌ មើល​មក​ផែនដី សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន! ដើម្បី​ស្តាប់​សំឡេងស្រែក​ថ្ងូរ​របស់​ពួក​ឈ្លើយ ហើយ​ដោះ​លែង​អស់​អ្នក ដែល​គេ​កាត់​ទោស​ឲ្យ​ស្លាប់ ប្រយោជន៍​ឲ្យ​គេ​បាន​ប្រកាស​ព្រះ‌នាម របស់​ព្រះ‌យេហូវ៉ា​នៅ​ក្រុង​ស៊ីយ៉ូន ហើយ​សរសើរតម្កើង​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម នៅ​ពេល​ជាតិ​សាសន៍​នានា និង​នគរ​ទាំង​ប៉ុន្មាន​ជួប​ជុំ​គ្នា ដើម្បី​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 65:5-7

ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ ព្រះ‌អង្គ​បាន​តាំង​ភ្នំ​ទាំង​ឡាយ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព ព្រះ‌អង្គ​ធ្វើ​ឲ្យ​សូរ​សន្ធឹក នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង គឺ​សូរ​សន្ធឹក​នៃ​រលក ការ​ច្របូក​ច្របល់​របស់​ប្រជាជន

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 89:11-12

ផ្ទៃ​មេឃ​ជា​របស់​ព្រះ‌អង្គ ផែនដី​ជា​របស់​ព្រះ‌អង្គ ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុង​ពិភព​លោក គឺ​ព្រះ‌អង្គ​បាន​បង្កើត​មក​ទាំង​អស់។ ព្រះ‌អង្គ​បាន​បង្កើត​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ឯ​ភ្នំ​តាបោរ និង​ភ្នំ​ហ៊ើរម៉ូន សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​ដោយ​អំណរ។

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 1:10

ហើយ​ថា «ព្រះ‌អម្ចាស់​អើយ កាល​ដើម​ដំបូង ព្រះ‌អង្គ​បាន​ចាក់​គ្រឹះ​ផែនដី ហើយ​ផ្ទៃ​មេឃ​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 107:35-38

ព្រះ‌អង្គធ្វើ​ឲ្យ​ទី​រហោស្ថាន​ទៅ​ជា​អាង​ទឹក ហើយ​ដី​ស្ងួត​ហួត​ហែង​ទៅ​ជាប្រភព​ទឹក។ ព្រះ‌អង្គឲ្យ​មនុស្ស​អត់​ឃ្លាន​ទៅ​រស់​នៅ​ទី​នោះ ហើយ​គេ​សង់​ទី​ក្រុង​សម្រាប់​អាស្រ័យ​នៅ។ គេ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មាន​ផល​ផ្លែ​ចម្រើន​ឡើង។ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ របស់​គេ​ថយ​ចុះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 38:22-23

តើ​ឯង​បាន​ចូល​ទៅ​ក្នុង​ឃ្លាំង​នៃ​ហិមៈ​ហើយ​ឬ? តើ​បាន​ឃើញ​ឃ្លាំង​នៃ​ព្រឹល ដែល​យើង​បាន​បម្រុង​ទុក សម្រាប់​គ្រា​អន្តរាយ​ឬ? គឺ​ដល់​ថ្ងៃ​តតាំង​គ្នា​ក្នុង​គ្រា​មាន​ចម្បាំង

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:20-23

ព្រះ‌អង្គ​ធ្វើ​ឲ្យ​ងងឹត ហើយ​នោះ​ជា​រាត្រី​កាល ជា​ពេល​ដែល​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន សសៀរ​ចេញ​មក។ សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពា វា​ស្វែង​រក​អាហារ​របស់​វា​ពី​ព្រះ។ កាល​ព្រះ​អាទិត្យ​រះ​ឡើង វា​ក៏​ដក​ខ្លួន​ថយ ចូល​ទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។ ឯ​មនុស្ស​ចេញ​ទៅ​ធ្វើ​ការ​របស់​ខ្លួន ហើយ​គេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:5

៙ ព្រះ‌អង្គ​បានដាក់​ផែនដីនៅ​លើ​គ្រឹះ​របស់​វា មិន​ឲ្យ​ផែន​ដី​រង្គើ​សោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យ៉ូប 26:8

ព្រះ‌អង្គ​ចង​ទប់​ទឹក​នៅ​ក្នុង​ពពក យ៉ាង​ក្រាស់​របស់​ព្រះ‌អង្គ ហើយ​ពពក​មិន​ធ្លាយ​ពី​ក្រោម​ទេ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 33:8-9

ចូរ​ឲ្យ​ផែនដី​ទាំង​មូល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ពិភព​លោក កោត​ស្ញប់​ស្ញែង​ព្រះ‌អង្គ! ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល នោះអ្វីៗ​ក៏​កើត​មាន ព្រះ‌អង្គ​បាន​បង្គាប់ នោះ​អ្វី​ៗ​ក៏​មាន​នៅ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 10:6

ហើយ​ស្បថ​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផ្ទៃ​មេឃ ផែនដី និង​អ្វីៗ​ដែល​មាន​នៅ​លើ​ផែនដី ព្រម​ទាំង​សមុទ្រ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សមុទ្រ ថា «គ្មាន​ពេល​បង្អង់​ទៀត​ឡើយ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 66:1-2

ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើងដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ល្បង​ល​យើង​ខ្ញុំ ក៏​បានលត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ ចេញ​មក​កន្លែង​ដែល​មាន​បរិបូរ។ ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។ ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់ ៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។ មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។ ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។ ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:29-31

តើ​គេ​មិន​លក់​ចាប​ពីរ​ថ្លៃ​មួយ​សេន​ទេ​ឬ? តែ​គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​មិន​យល់​ព្រម​នោះ​ឡើយ។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជា​អ្នក​ទារ​ពន្ធ យ៉ាកុប ជា​កូន​របស់​លោក​អាល់ផាយ និង[លេបេ ដែល​ហៅ​ថា] ថាដេ សូម្បី​តែ​សក់​របស់​អ្នក​រាល់​គ្នា​នៅ​លើ​ក្បាល ក៏​ព្រះ‌អង្គ​រាប់​ទាំង​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ អ្នក​រាល់​គ្នា​មាន​តម្លៃ​វិសេស​ជាង​ចាប​ជា​ច្រើន​ទៅ​ទៀត»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 93:4

ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​មាន​មហិទ្ធិឫទ្ធិ ជាង​សូរ​គ្រាំ‌គ្រេង​នៃ​មហាសាគរ គឺ​ជាង​រលក​គំហុក​នៃ​សមុទ្រ!

ជំពូក    |  កំណែ ចម្លង
យេរេមា 14:22

ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ? តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​មួយ​មេ​បាន​ឬ​ទេ? ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ? ដូច្នេះ យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ព្រះ‌អង្គ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 145:3

ព្រះ‌យេហូវ៉ា​ធំ ហើយ​គួរ​សរសើរ​តម្កើង​យ៉ាង​ក្រៃ‌លែង ភាព​ធំ​អស្ចារ្យ​របស់​ព្រះ‌អង្គ នោះ​រក​យល់​មិន​បាន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 104:13

ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:15-16

៙ នៅ​ក្នុងជំរំ​របស់​មនុស្ស​សុចរិត មាន​ចម្រៀង​យ៉ាង​សប្បាយ​រីករាយ អំពីការ​សង្គ្រោះ គឺ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​បាន​ថ្កើង​ឡើង ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា​សម្ដែង​ឥទ្ធិ‌ឫទ្ធិ!

ជំពូក    |  កំណែ ចម្លង
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម