ចូរយើងចងចាំថា ចិត្តរាបទាប និង ចិត្តដឹងគុណគឺជាលក្ខណៈសំខាន់ ដែលបង្ហាញថាយើងស្គាល់ព្រះគុណរបស់ព្រះនៅក្នុងជីវិត។
ពេលខំប្រឹងធ្វើការងារដោយឧត្តមភាព និង សុចរិត យើងកំពុងតែលើកតម្កើងព្រះអង្គ ហើយបើកទ្វារឲ្យព្រះពររបស់ទ្រង់ហូរចូលមកក្នុងជីវិត។ ដូច្នេះ ក្នុងកិច្ចការទាំងអស់ដែលយើងធ្វើ ចូរចាំថាយើងធ្វើសម្រាប់ព្រះអង្គ។
ដោយមានជំនឿ និង ការគោរពប្រតិបត្តិតាមព្រះបន្ទូលរបស់ទ្រង់ (យ៉ូហាន ១៤:១៥) យើងនឹងឃើញផែនការរបស់ទ្រង់ចម្រើនឡើងក្នុងជីវិតយើង។
កាលយើងនៅជាមួយអ្នករាល់គ្នា យើងបានបង្គាប់អ្នករាល់គ្នាថា បើអ្នកណាមិនព្រមធ្វើការ មិនត្រូវឲ្យអ្នកនោះបរិភោគឡើយ។
អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ទោះជាពាក្យសម្ដី ឬការប្រព្រឹត្តក៏ដោយ ចូរធ្វើទាំងអស់ក្នុងព្រះនាមព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះ ជាព្រះវរបិតា តាមរយៈព្រះអង្គផង។
ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក
ព្រះពររបស់ព្រះយេហូវ៉ា ធ្វើឲ្យទៅជាមាន ហើយព្រះអង្គមិនបន្ថែមទុក្ខព្រួយឡើយ។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ ដោយដឹងថា អ្នករាល់គ្នានឹងទទួលរង្វាន់ជាមត៌កពីព្រះអម្ចាស់ ដ្បិតអ្នករាល់គ្នាបម្រើព្រះគ្រីស្ទជាព្រះអម្ចាស់។
កុំខំប្រឹងឲ្យបានតែអាហារ ដែលតែងតែពុករលួយនោះឡើយ ចូរខំឲ្យបានអាហារ ដែលនៅស្ថិតស្ថេរ រហូតដល់ជីវិតអស់កល្បជានិច្ចវិញ ជាអាហារដែលកូនមនុស្សនឹងឲ្យមកអ្នករាល់គ្នា ដ្បិតគឺកូនមនុស្សនេះហើយ ដែលព្រះវរបិតាដ៏ជាព្រះបានដៅចំណាំទុក»។
ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសម្រេច។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
សូមឲ្យព្រះគុណនៃព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ បានសណ្ឋិតលើយើងខ្ញុំ ហើយតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួន អើ សូមតាំងកិច្ចការដែលដៃយើងខ្ញុំធ្វើ ឲ្យបានខ្ជាប់ខ្ជួនតទៅ។
ប៉ុន្តែ ដែលខ្ញុំជាយ៉ាងណាសព្វថ្ងៃនេះ គឺដោយសារព្រះគុណរបស់ព្រះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ មិនមែនឥតប្រយោជន៍ឡើយ។ ផ្ទុយទៅវិញ ខ្ញុំបានធ្វើការលើសជាងអ្នកទាំងនោះទៅទៀត ប៉ុន្តែ មិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះ ដែលស្ថិតនៅជាមួយខ្ញុំវិញ។
ទ្រព្យសម្បត្តិដែលរកបានរហ័ស នោះក៏រលោះទៅរហ័សដែរ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងចម្រើនឡើងជាដរាប។
ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្ត ទុកដូចជាធ្វើថ្វាយព្រះអម្ចាស់ មិនមែនដល់មនុស្សទេ
គំនិតរបស់មនុស្សឧស្សាហ៍ នាំឲ្យបានបរិបូរឡើងតែម៉្យាង តែអស់អ្នកណាដែលមានចិត្តរលះរលាំង នោះនឹងបានតែសេចក្ដីខ្វះខាតវិញ។
ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឈរឲ្យមាំមួន កុំរង្គើ ទាំងធ្វើការព្រះអម្ចាស់ឲ្យបរិបូរជានិច្ច ដោយដឹងថា កិច្ចការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនឥតប្រយោជន៍ឡើយ។
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។
ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនសិន ដើម្បីឲ្យដឹងជាថាខ្លួនមានល្មមនឹងធ្វើបង្ហើយបាន ឬមិនបាន?
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ចូរត្រៀមការឯងនៅខាងក្រៅចុះ ហើយរៀបចំសម្រាប់ខ្លួន នៅឯវាលជាមុនសិន ទើបសង់ផ្ទះឯងឡើងជាក្រោយ។
អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។
ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។
ដៃរបស់មនុស្សព្យាយាម នឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូស នឹងត្រូវទទួលការបម្រើវិញ។
ឱមនុស្សខ្ជិលច្រអូសអើយ ចូរទៅមើលស្រមោចចុះ ចូរពិចារណាផ្លូវទាំងប៉ុន្មានរបស់វា ហើយមានប្រាជ្ញាឡើង។ វាគ្មានមេ គ្មានអ្នកត្រួតត្រា ឬគ្មានអ្នកគ្រប់គ្រងឡើយ គង់តែវាផ្គត់ផ្គង់អាហារវានៅខែប្រាំង ហើយក៏ប្រមូលស្បៀង ទុកនៅក្នុងរដូវចម្រូតបាន។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ មិនមែនបម្រើតែក្នុងកាលដែលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវបម្រើដូចជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ ទាំងធ្វើតាមព្រះហឫ័យរបស់ព្រះឲ្យអស់ពីចិត្ត។ ចូរបម្រើដោយស្ម័គ្រពីចិត្ត ដូចបម្រើព្រះអម្ចាស់ មិនមែនបម្រើមនុស្សឡើយ ដោយដឹងថា ការល្អអ្វីដែលមនុស្សម្នាក់ៗធ្វើ នោះនឹងទទួលរង្វាន់ពីព្រះអម្ចាស់ ទោះជាបាវបម្រើ ឬអ្នកជាក្តី។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ហើយខំប្រឹងរស់នៅដោយស្រគត់ស្រគំ គិតតែកិច្ចការរបស់ខ្លួន និងធ្វើការដោយដៃខ្លួនឯង ដូចយើងបានបង្គាប់អ្នករាល់គ្នាហើយ ដើម្បីឲ្យអ្នករាល់គ្នាបានរស់នៅយ៉ាងត្រឹមត្រូវនៅចំពោះអ្នកខាងក្រៅ ហើយមិនត្រូវពឹងផ្អែកលើអ្នកណាឡើយ។
អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។ ដ្បិតម្នាក់ៗត្រូវទទួលបន្ទុករបស់ខ្លួន។
ដូច្នេះ យើងយល់ឃើញថា គ្មានអ្វីប្រសើរដល់មនុស្ស ជាជាងមានចិត្តរីករាយក្នុងការដែលគេធ្វើនោះទេ ដ្បិតនោះហើយជាចំណែករបស់គេ តើមានអ្នកណាអាចនាំមនុស្សមកមើលការដែលនឹងកើតមកក្រោយពីគេស្លាប់ទៅបាន?
ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
អ្នកណាដែលធ្វើការដោយដៃខ្ជិលច្រអូស នោះរមែងធ្លាក់ខ្លួនជាក្រ តែដៃមនុស្សដែលឧស្សាហ៍ នាំឲ្យមានវិញ។ ចំណែកអ្នកណាដែលខំប្រឹងប្រមូលទុក នៅក្នុងរដូវក្តៅ នោះឯងជាកូនដែលមានគំនិត តែឯអ្នកណាដែលរវល់តែដេកនៅរដូវចម្រូតវិញ នោះគឺជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស។
ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ក្នុងគ្រប់ការទាំងអស់ចុះ មិនមែនតែពេលគេមើលឃើញ ដូចជាចង់ផ្គាប់ចិត្តមនុស្សនោះឡើយ គឺត្រូវធ្វើដោយអស់ពីចិត្ត ដោយកោតខ្លាចដល់ព្រះអម្ចាស់វិញ។
ចូរឃ្វាលហ្វូងចៀមរបស់ព្រះ ដែលនៅជាមួយអ្នករាល់គ្នាចុះ ដោយគ្រប់គ្រងស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំ គឺតាមព្រះហឫទ័យរបស់ព្រះ ក៏មិនមែនចង់បានកម្រៃដែរ តែដោយសុទ្ធចិត្តវិញ មិនមែនដោយប្រើអំណាចជិះជាន់អស់អ្នកដែលនៅជាមួយអ្នករាល់គ្នានោះទេ គឺធ្វើជាគំរូដល់ហ្វូងចៀមវិញ។
ចូរបម្រើគ្នាទៅវិញទៅមក តាមអំណោយទានដែលម្នាក់ៗបានទទួល ដូចជាអ្នកមើលខុសត្រូវល្អ អំពីព្រះគុណច្រើនយ៉ាងរបស់ព្រះ។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
«ដ្បិតដំណើរនេះប្រៀបដូចជាបុរសម្នាក់ ដែលហៀបនឹងចេញដំណើរ បានហៅពួកអ្នកបម្រើរបស់ខ្លួនមកប្រគល់ទ្រព្យសម្បត្តិទុកនឹងគេ។ គាត់ឲ្យទៅម្នាក់ប្រាំពាន់ ម្នាក់ទៀតពីរពាន់ ហើយម្នាក់ទៀតមួយពាន់ គឺឲ្យម្នាក់ៗតាមសមត្ថភាពរបស់គេរៀងៗខ្លួន រួចគាត់ក៏ចេញទៅ។ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាក់ចេញទៅរកស៊ីភ្លាម ហើយចំណេញបានប្រាំពាន់ទៀត។ អ្នកដែលបានទទួលពីរពាន់ក៏ដូច្នោះដែរ គឺចំណេញបានពីរពាន់ទៀត។ ប៉ុន្តែ អ្នកដែលបានទទួលមួយពាន់ គាត់ចេញទៅ ហើយជីកដីកប់ប្រាក់ចៅហ្វាយរបស់ខ្លួនទុក។ លុះអស់រយៈពេលជាយូរក្រោយមក ចៅហ្វាយរបស់អ្នកបម្រើទាំងនោះត្រឡប់មកវិញ ហើយគិតបញ្ជីជាមួយពួកគេ។ ក្នុងចំណោមពួកនាង មានប្រាំនាក់ល្ងង់ ហើយប្រាំនាក់មានគំនិត ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ចៅហ្វាយពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ អ្នកដែលបានទទួលពីរពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ពីរពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញពីរពាន់ទៀត"។ ចៅហ្វាយរបស់គាត់ ពោលទៅគាត់ថា "ប្រសើរណាស់ អ្នកបម្រើល្អ ហើយស្មោះត្រង់អើយ! អ្នកមានចិត្តស្មោះត្រង់នឹងរបស់បន្តិចបន្តួច ខ្ញុំនឹងតាំងអ្នកឲ្យមើលខុសត្រូវលើរបស់ជាច្រើន។ ចូរចូលមកអរសប្បាយជាមួយចៅហ្វាយរបស់អ្នកចុះ"។ បន្ទាប់មក អ្នកដែលបានទទួលមួយពាន់ ក៏ចូលមកដែរ ហើយជម្រាបថា "លោកម្ចាស់ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹង លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ ដូច្នេះ ខ្ញុំខ្លាច ហើយយកប្រាក់របស់លោកទៅកប់ទុកក្នុងដី មើល៍ សូមលោកយកប្រាក់របស់លោកវិញចុះ"។ ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ នោះអ្នកគួរតែយកប្រាក់របស់ខ្ញុំទៅផ្ញើទុកនឹងអ្នកចងការ ហើយពេលខ្ញុំមកវិញ ខ្ញុំនឹងបានទទួលប្រាក់របស់ខ្ញុំ ទាំងដើមទាំងការ។ ដូច្នេះ ចូរយកប្រាក់ពីអ្នកនេះ ហើយប្រគល់ឲ្យអ្នកដែលមានមួយម៉ឺនវិញ។ ដ្បិតនឹងឲ្យកាន់តែច្រើនដល់អស់អ្នកដែលមាន ហើយគេនឹងមានជាបរិបូរ តែអ្នកណាដែលគ្មាន នោះនឹងត្រូវដកយក សូម្បីតែអ្វីៗដែលអ្នកនោះមានផង។ ដ្បិតពេលស្ត្រីល្ងង់យកចង្កៀងទៅ ពួកនាងមិនបានយកប្រេងទៅជាប់ជាមួយទេ ចំណែកឯអ្នកបម្រើឥតប្រយោជន៍នេះ ចូរយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ"»។
គ្មានអ្វីវិសេសដល់មនុស្សជាជាងការស៊ី ហើយផឹកទេ ព្រមទាំងឲ្យចិត្តបានរីករាយសប្បាយ ដោយផលនៃការដែលខ្លួនបានធ្វើផង ខ្ញុំក៏បានឃើញដែរថា ការនេះមកពីព្រះហស្តនៃព្រះទេ ដ្បិតបើមិនមកពីព្រះអង្គ ទេ តើមានអ្នកណាអាចនឹងបរិភោគ ឬមានអំណរបាន?
ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។ អ្នកនឹងបានបរិភោគផល ចេញពីកម្លាំងដៃរបស់អ្នក អ្នកនឹងមានពរ ហើយមានសេចក្ដីសុខ។
ដ្បិតព្រះទ្រង់មិនមែនអយុត្តិធម៌ ហើយភ្លេចកិច្ចការ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសម្ដែងចំពោះព្រះនាមព្រះអង្គ ដោយបានបម្រើពួកបរិសុទ្ធ ហើយនៅតែបម្រើទៀតនោះទេ។
ការដេកលក់របស់មនុស្សដែលធ្វើការនឿយហត់ ស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិច ឬច្រើនក្តី ប៉ុន្តែ ការបរិភោគហួសប្រមាណរបស់អ្នកមាន មិនឲ្យគេដេកលក់បានទេ។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
សេចក្ដីខ្ជិលច្រអូស រមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នឹងត្រូវអត់ឃ្លាន។
បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស រមែងសម្លាប់ខ្លួន ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មនុស្សអាក្រក់លោភលន់ចង់តែបានរហូត តែមនុស្សសុចរិតវិញ តែងធ្វើទាន ឥតសំចៃឡើយ។
ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។ ដ្បិតដៃរបស់មនុស្សអាក្រក់នឹងត្រូវបាក់ តែព្រះយេហូវ៉ាទ្រទ្រង់មនុស្សសុចរិត។
ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ» ហើយ «ជើងឈ្នួលសមនឹងទទួលប្រាក់ឈ្នួល» ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ព្រះនៃខ្ញុំ ព្រះអង្គនឹងបំពេញគ្រប់ទាំងអស់ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ។
ហើយយើងបានធ្វើឲ្យគាត់ពេញដោយព្រះវិញ្ញាណរបស់ព្រះ ឲ្យមានគំនិតវាងវៃ មានយោបល់ មានចំណេះចេះធ្វើការគ្រប់មុខទាំងអស់ ឲ្យប្រសប់នឹងបង្កើតគម្រោង ឲ្យចេះខាងគ្រឿងមាស ប្រាក់ និងលង្ហិន ចេះច្នៃត្បូងសម្រាប់ដាំ ចេះឆ្លាក់ឈើ និងការងារគ្រប់មុខ។
គេខំធ្វើការមិនមែនឥតប្រយោជន៍ ឬបង្កើតមកឲ្យតែបានត្រូវវិនាសទៅនោះឡើយ ដ្បិតគេជាពូជនៃពួកដ៏មានពររបស់ព្រះយេហូវ៉ា ព្រមទាំងកូនដែលគេបង្កើតមកនោះដែរ។