ប្អូនស្រឡាញ់អើយ សូមគិតអំពីការប្រែចិត្តចុះ។ ការប្រែចិត្តកើតចេញពីសេចក្តីស្រឡាញ់ចំពោះព្រះ និងបំណងប្រាថ្នាចង់គោរពតាមបទបញ្ជារបស់ទ្រង់។
ដូចដែលបានចែងនៅក្នុងកិច្ចការ 3:19 «ដូច្នេះ ចូរប្រែចិត្ត ហើយងាកមករកព្រះវិញ ដើម្បីឲ្យអំពើបាបរបស់អ្នករាល់គ្នាត្រូវបានលុបចេញ ដើម្បីឲ្យពេលវេលានៃការសម្រាកបានមកពីព្រះអម្ចាស់»។ ការប្រែចិត្តជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ដំបូងនៃដំណឹងល្អ ហើយវាសំខាន់សម្រាប់សុភមង្គលរបស់យើងទាំងក្នុងជីវិតនេះ និងជារៀងរហូត។
ការប្រែចិត្តគឺជាការផ្លាស់ប្តូរចិត្តគំនិត និងបេះដូង ដែលផ្តល់នូវទស្សនៈថ្មីចំពោះព្រះ ចំពោះខ្លួនឯង និងចំពោះពិភពលោក។ វាជាអ្វីដែលនាំអ្នកចេញពីជីវិតដែលប្រឡាក់ប្រឡូស ហើយចាប់ផ្តើមរស់នៅក្នុងភាពបរិសុទ្ធដែលព្រះអង្គសព្វព្រះហឫទ័យ។
ការប្រែចិត្តមិនមែនផ្អែកលើទឹកភ្នែកដែលហូរចេញពីខាងក្នុងនោះទេ វាគឺជាការប្រែចិត្តពិតប្រាកដ ដែលអ្នកលែងរស់នៅដើម្បីបំពេញការងាររបស់សាច់ឈាមទៀតហើយ ប៉ុន្តែខិតខំប្រឹងប្រែងដោយអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីកម្លាំងដើម្បីផ្គាប់ព្រះហឫទ័យព្រះអង្គលើសអ្វីៗទាំងអស់។
មានតែបេះដូងដែលប្រែចិត្តទាំងស្រុងទេ ទើបទទួលបានសេចក្តីសង្គ្រោះ អំពើបាបនឹងត្រូវបានលើកលែងទោស ហើយអាចរីករាយនឹងជីវិតអមតៈនៅក្នុងព្រះគ្រីស្ទយេស៊ូ។ ដូច្នេះ មុននឹងអ្វីៗទាំងអស់ សូមអធិស្ឋានសុំព្រះវិញ្ញាណបរិសុទ្ធពិនិត្យ និងនាំអ្នកឲ្យវិលចេញពីផ្លូវអាក្រក់ ដើម្បីឲ្យអ្នកផ្តាច់ខ្លួនចេញពីភាពងងឹត ហើយរស់នៅជាកូននៃពន្លឺ។
តាំងពីពេលនោះមក ព្រះយេស៊ូវបានចាប់ផ្តើមប្រកាសថា៖ «ចូរប្រែចិត្ត ដ្បិតព្រះរាជ្យនៃស្ថានសួគ៌នៅជិតបង្កើយ»។
ដូច្នេះ ចូរនឹកចាំ ដែលអ្នកបានទទួល ហើយបានឮជាយ៉ាងណា ចូរកាន់តាម ហើយប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ខ្លួនទេ នោះយើងនឹងមកដូចជាចោរ ហើយអ្នកមិនដឹងថា យើងនឹងមករកអ្នកនៅពេលណាឡើយ។
ពីមុន ព្រះបានទតរំលងគ្រាខ្លៅល្ងង់នោះមែន តែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែងឲ្យប្រែចិត្តវិញ
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ដូច្នេះ ចូរប្រែចិត្តចេញពីសេចក្តីអាក្រក់នេះទៅ ហើយអធិស្ឋានដល់ព្រះអម្ចាស់ ក្រែងទ្រង់អត់ទោសឲ្យអ្នកដែលមានបំណងបែបនេះ។
យើងបន្ទោស ហើយវាយផ្ចាលអស់អ្នកដែលយើងស្រឡាញ់ ដូច្នេះ ចូរមានចិត្តឧស្សាហ៍ ហើយប្រែចិត្តឡើង។
លោកពេត្រុសឆ្លើយទៅគេថា៖ «ចូរប្រែចិត្ត ហើយទទួលពិធីជ្រមុជទឹកទាំងអស់គ្នា ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទៅ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលការអត់ទោសបាប ហើយអ្នកនឹងទទួលបានអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ។
កាលគេបានឮសេចក្ដីទាំងនេះ គេក៏ស្ងាត់មាត់ ហើយបែរជាលើកតម្កើងព្រះ ដោយពោលថា "ដូច្នេះ សូម្បីតែសាសន៍ដទៃ ក៏ព្រះប្រទានឱកាសឲ្យប្រែចិត្ត ឲ្យគេមានជីវិតដែរហ្ន៎!"។
ព្រះយេស៊ូវតបទៅគេថា៖ «អស់អ្នកដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកដែលឈឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សបាបឲ្យប្រែចិត្តវិញ»។
ដូច្នេះ ចូរប្រែចិត្ត ហើយវិលមករកព្រះវិញចុះ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
ខ្ញុំប្រាប់អ្នករាល់គ្នាថា មិនមែនទេ ប៉ុន្តែ បើអ្នករាល់គ្នាមិនប្រែចិត្ត នោះនឹងត្រូវវិនាសទាំងអស់គ្នាដូច្នោះដែរ។
មិនត្រូវហែកអាវខ្លួនទេ គឺត្រូវហែកចិត្ត ហើយវិលមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ដ្បិតព្រះអង្គប្រកបដោយព្រះគុណ និងព្រះហឫទ័យមេត្តាករុណា ព្រះអង្គយឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសជាបរិបូរ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងដាក់ទោសទេ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ប្រសិនបើយើងលន់តួបាបរបស់យើង នោះព្រះអង្គមានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ព្រះអង្គនឹងអត់ទោសបាបឲ្យយើង ហើយសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់។
ដ្បិតទុក្ខព្រួយដែលគាប់ព្រះហឫទ័យព្រះ បង្កើតឲ្យមានការប្រែចិត្តដែលនាំទៅរកការសង្គ្រោះ ហើយមិនស្តាយក្រោយឡើយ តែទុក្ខព្រួយរបស់លោកីយ៍ នោះបង្កើតជាសេចក្តីស្លាប់វិញ។
ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការប្រែចិត្ត ប៉ុន្តែ ព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចជាងខ្ញុំ ហើយខ្ញុំមិនសមនឹងកាន់សុព័ណ៌បាទថ្វាយព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានសេចក្តីត្រេកអរយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការប្រែចិត្ត»។
ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលវេលាបានសម្រេចហើយ ឯព្រះរាជ្យរបស់ព្រះក៏មកជិតបង្កើយ ដូច្នេះ ចូរប្រែចិត្ត ហើយជឿដំណឹងល្អចុះ»។
យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។
នោះបើប្រជារាស្ត្ររបស់យើង ដែលបានហៅតាមឈ្មោះយើង បន្ទាបខ្លួន ហើយអធិស្ឋានរកមុខយើង ព្រមទាំងងាកបែរចេញពីផ្លូវអាក្រក់របស់គេ នោះយើងនឹងស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសអំពើបាបរបស់គេ ទាំងមើលស្រុកគេឲ្យជាផង។
ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
កាលបានឮដូច្នេះ ពួកលោកក៏នាំគ្នាចូលទៅក្នុងព្រះវិហារតាំងពីព្រលឹម ហើយចាប់ផ្ដើមបង្រៀន។ ពេលសម្តេចសង្ឃ និងអស់អ្នកដែលនៅជាមួយលោកមកដល់ គេហៅក្រុមប្រឹក្សា និងពួកចាស់ទុំសាសន៍អ៊ីស្រាអែលទាំងអស់មកជួបជុំគ្នា រួចចាត់គេឲ្យទៅឯគុក ដើម្បីនាំពួកសាវកមក។
ឬតើអ្នកមើលងាយសេចក្តីសប្បុរស សេចក្តីទ្រាំទ្រ និងសេចក្តីអត់ធ្មត់ដ៏បរិបូររបស់ព្រះអង្គឬ? តើអ្នកមិនដឹងថា សេចក្តីសប្បុរសរបស់ព្រះ នាំអ្នកឲ្យប្រែចិត្តទេឬ?
បន្ទាប់មក ព្រះអង្គក៏ចាប់ផ្តើមបន្ទោសក្រុងនានា ដែលព្រះអង្គបានធ្វើការអស្ចារ្យជាច្រើន ដោយព្រោះគេមិនបានប្រែចិត្ត។
ប្រជាជនក្រុងនីនីវេនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះគេបានប្រែចិត្ត ពេលឮសេចក្តីប្រកាសរបស់លោកយ៉ូណាស ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងលោកយ៉ូណាសទៅទៀត។
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះព្រះអង្គនឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតព្រះអង្គនឹងអត់ទោសឲ្យជាបរិបូរ។
ចូរប្រយ័ត្នប្រយែង ក្រែងមានអ្នកណាប្រព្រឹត្តសហាយស្មន់ ឬទមិឡល្មើសដូចអេសាវ ដែលលក់សិទ្ធិកូនច្បងរបស់ខ្លួន សម្រាប់តែអាហារមួយពេលប៉ុណ្ណោះនោះឡើយ។ ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។ ចូរយកនឹម របស់ខ្ញុំដាក់លើអ្នករាល់គ្នា ហើយរៀនពីខ្ញុំទៅ នោះអ្នករាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព។ «តើទ្រង់ជាព្រះអង្គដែលត្រូវយាងមក ឬយើងខ្ញុំត្រូវរង់ចាំមួយអង្គទៀត?» ដ្បិតនឹមរបស់ខ្ញុំងាយ ហើយបន្ទុករបស់ខ្ញុំក៏ស្រាលដែរ»។
ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
បងប្អូនអើយ ប្រសិនបើមានអ្នកណាម្នាក់ត្រូវគេទាន់ពេលកំពុងប្រព្រឹត្តអ្វីមួយខុស អ្នករាល់គ្នាដែលដើរដោយព្រះវិញ្ញាណ ចូរតម្រង់អ្នកនោះដោយចិត្តសុភាព។ ចូរប្រយ័ត្នខ្លួនឯងផង ក្រែងធ្លាក់ក្នុងការល្បួងដូចគេដែរ។
ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។
ដូច្នេះ ចូរនឹកចាំថា អ្នកបានធ្លាក់ចេញពីសណ្ឋានណា ចូរប្រែចិត្ត ហើយប្រព្រឹត្តដូចដើមឡើងវិញ។ បើពុំនោះទេ យើងនឹងមករកអ្នក ហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា លើកលែងតែអ្នកប្រែចិត្ត។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
កាលទូលបង្គំគិតអំពីផ្លូវប្រព្រឹត្តរបស់ខ្លួន នោះជើងទូលបង្គំក៏បែរទៅរក សេចក្ដីបន្ទាល់របស់ព្រះអង្គ
ចូរទៅរៀនពីន័យរបស់ពាក្យនេះថា "យើងចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ"។ ដ្បិតខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ តែមកហៅមនុស្សបាបវិញ»។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។ ចូរផ្ទេរគ្រប់ទាំងទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើព្រះអង្គ ដ្បិតទ្រង់យកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នា។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។
ព្រះអង្គបានមានព្រះបន្ទូលថា៖ ចូរអ្នករាល់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួន ហើយពីអំពើអាក្រក់ដែលគ្រប់គ្នាប្រព្រឹត្តឥឡូវចុះ នោះអ្នករាល់គ្នានឹងបាននៅក្នុងស្រុក ដែលព្រះយេហូវ៉ាបានប្រទានដល់អ្នក និងបុព្វបុរសអ្នក តាំងពីបុរាណ ហើយរហូតតទៅ។
ដែលទ្រង់សព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយបានស្គាល់សេចក្ដីពិត។
ព្រះអង្គនឹងក្រោកឡើង ហើយអាណិតមេត្តាក្រុងស៊ីយ៉ូន ដ្បិតដល់ពេលប្រណីសន្ដោសក្រុងនេះហើយ អើ ពេលកំណត់បានមកដល់ហើយ។
ចូរភ្ញាក់ដឹងខ្លួន រស់នៅដោយសុចរិត ហើយឈប់ធ្វើបាប ដ្បិតអ្នកខ្លះមិនស្គាល់ព្រះទេ ខ្ញុំនិយាយដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន? ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។
ព្រះយេហូវ៉ាគង់នៅជិតអស់អ្នក ដែលអំពាវនាវរកព្រះអង្គ គឺដល់អស់អ្នកដែលអំពាវនាវរកព្រះអង្គ ដោយពិតត្រង់។
«តើអ្នករាល់គ្នាយល់យ៉ាងណា? បុរសម្នាក់មានកូនប្រុសពីរ គាត់ចូលទៅប្រាប់កូនទីមួយថា "កូនអើយ ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ!" កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។ បន្ទាប់មក ឪពុកចូលទៅប្រាប់កូនទីពីរដូចគ្នា កូននោះតបថា "ខ្ញុំទៅ លោកឪពុក" តែមិនបានទៅទេ។ ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា
គឺទូលបង្គំបានប្រាប់អស់អ្នកដែលនៅក្រុងដាម៉ាសមុនគេ បន្ទាប់មក នៅក្រុងយេរូសាឡិម និងស្រុកយូដាទាំងមូល ហើយដល់សាសន៍ដទៃដែរ ដើម្បីឲ្យគេប្រែចិត្ត ហើយងាកបែរមករកព្រះ ទាំងប្រព្រឹត្តអំពើដែលបង្ហាញពីការប្រែចិត្តផង។
ចូរប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាបានស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងមិនរីករាយចំពោះសេចក្ដីស្លាប់របស់មនុស្សអាក្រក់ឡើយ គឺចូលចិត្តឲ្យគេលះចោលផ្លូវរបស់ខ្លួន ហើយមានជីវិតរស់ ចូរអ្នករាល់គ្នាបែរមក ចូរបែរពីផ្លូវអាក្រក់របស់ខ្លួនចុះ។ ដ្បិតឱពួកវង្សអ៊ីស្រាអែលអើយ ហេតុអ្វីបានជាចង់ស្លាប់?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់អ្នក ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ។
ចូរប្រយ័ត្នខ្លួន! ប្រសិនបើមានបងប្អូនធ្វើបាបនឹងអ្នក អ្នកត្រូវបន្ទោសដល់គាត់ ហើយបើគាត់ប្រែចិត្តមក ចូរអត់ទោសឲ្យគាត់ទៅ។ នៅថ្ងៃដែលកូនមនុស្សលេចមក នោះក៏នឹងកើតមានយ៉ាងដូច្នោះដែរ។ នៅថ្ងៃនោះ បើអ្នកណានៅលើដំបូល ហើយមានទ្រព្យសម្បត្តិនៅក្នុងផ្ទះ កុំចុះទៅយកឡើយ ហើយអ្នកណាដែលនៅចម្ការក៏ដូច្នោះដែរ កុំត្រឡប់មកវិញឲ្យសោះ។ ចូរនឹកចាំពីប្រពន្ធរបស់លោកឡុត អ្នកណាដែលខំរក្សាជីវិតឲ្យរួចផុតភ័យ នោះនឹងបាត់ជីវិតទៅ ហើយអ្នកណាដែលបាត់ជីវិត នោះនឹងបានគង់នៅវិញ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ បើមានមនុស្សពីរនាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ បើមានស្ត្រីពីរនាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ។ [បើមានមនុស្សពីរនាក់នៅចម្ការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅ] »។ នោះគេទូលសួរថា៖ «ព្រះអម្ចាស់អើយ តើនៅឯណា?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «សាកសពនៅកន្លែងណា ត្មាតនឹងប្រជុំគ្នានៅទីនោះ»។ ប្រសិនបើគាត់ធ្វើបាបនឹងអ្នកប្រាំពីរដងក្នុងមួយថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នកប្រាំពីរដងថា "ខ្ញុំប្រែចិត្ត" នោះចូរអត់ទោសឲ្យគាត់ទៅ»។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ទូលបង្គំបានវង្វេងទៅ ដូចចៀមដែលបាត់បង់ សូមយាងមករកអ្នកបម្រើរបស់ព្រះអង្គផង ដ្បិតទូលបង្គំមិនភ្លេចបទបញ្ជា របស់ព្រះអង្គឡើយ។
បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានបំណងមួយ គឺថា ខ្ញុំភ្លេចសេចក្ដីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅរកអ្វីៗខាងមុខទៀត ទាំងរត់តម្រង់ទៅទី ដើម្បីឲ្យបានរង្វាន់នៃការត្រាស់ហៅរបស់ព្រះពីស្ថានដ៏ខ្ពស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេច? តើយើងត្រូវបន្តរស់ក្នុងអំពើបាបតទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬ? ដ្បិតដែលព្រះអង្គសុគត នោះព្រះអង្គសុគតខាងឯបាប ម្ដងជាសូរេច ហើយដែលព្រះអង្គមានព្រះជន្មរស់ គឺរស់ខាងឯព្រះវិញ។ ដូច្នេះ អ្នករាល់គ្នាក៏ត្រូវចាត់ទុកខ្លួនដូចជាបានស្លាប់ខាងឯបាប ហើយរស់ខាងឯព្រះវិញ នៅក្នុងព្រះគ្រីស្ទយេស៊ូវដែរ។ ដូច្នេះ កុំឲ្យបាបសោយរាជ្យក្នុងរូបកាយរបស់អ្នករាល់គ្នា ដែលតែងតែស្លាប់ ដើម្បីឲ្យអ្នករាល់គ្នាស្តាប់តាមសេចក្តីប៉ងប្រាថ្នារបស់បាបនោះឡើយ។ មិនត្រូវប្រគល់អវយវៈរបស់អ្នករាល់គ្នា ទៅក្នុងអំពើបាប ទុកដូចជាឧបករណ៍បម្រើឲ្យសេចក្ដីទុច្ចរិតនោះឡើយ តែត្រូវប្រគល់ខ្លួនទៅព្រះ ដូចពួកអ្នកដែលបានរស់ពីស្លាប់ ហើយថ្វាយអវយវៈរបស់អ្នករាល់គ្នាទៅព្រះ ទុកដូចជាឧបករណ៍បម្រើឲ្យសុចរិតវិញ។ ដ្បិតបាបនឹងគ្មានអំណាចលើអ្នករាល់គ្នាទៀតឡើយ ព្រោះអ្នករាល់គ្នាមិនស្ថិតនៅក្រោមក្រឹត្យវិន័យទេ គឺស្ថិតនៅក្រោមព្រះគុណវិញ។ ដូច្នេះ ដោយព្រោះយើងស្ថិតនៅក្រោមព្រះគុណ មិនស្ថិតនៅក្រោមក្រឹត្យវិន័យ តើយើងគួរប្រព្រឹត្តអំពើបាបឬ? ទេ មិនមែនដូច្នោះទេ! អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។ ប៉ុន្តែ អរព្រះគុណដល់ព្រះ ដែលអ្នករាល់គ្នាពីដើមជាបាវបម្រើរបស់បាប ទាំងបានស្តាប់បង្គាប់យ៉ាងអស់ពីចិត្ត តាមគំរូនៃសេចក្ដីបង្រៀនដែលគេបានប្រគល់មកអ្នករាល់គ្នា ហើយដោយអ្នករាល់គ្នាបានរួចពីបាប នោះក៏ត្រឡប់ជាបាវបម្រើរបស់សេចក្តីសុចរិតវិញ។ ខ្ញុំនិយាយតាមរបៀបមនុស្សលោកដូច្នេះ ព្រោះតែភាពទន់ខ្សោយខាងសាច់ឈាមរបស់អ្នករាល់គ្នា ដ្បិតដូចដែលពីដើម អ្នករាល់គ្នាបានប្រគល់អវយវៈរបស់ខ្លួន ឲ្យធ្វើជាបាវបម្រើឲ្យសេចក្តីស្មោកគ្រោក និងសេចក្តីទទឹងច្បាប់ កាន់តែច្រើនឡើងយ៉ាងណា ឥឡូវនេះ ចូរប្រគល់អវយវៈរបស់អ្នករាល់គ្នា ធ្វើជាបាវបម្រើឲ្យសេចក្តីសុចរិតវិញ ដើម្បីឲ្យបានបរិសុទ្ធយ៉ាងនោះដែរ។ ទេ មិនមែនដូច្នោះទេ! យើងដែលស្លាប់ខាងឯអំពើបាបហើយ តើឲ្យយើងនៅតែរស់ក្នុងអំពើបាបតទៅទៀតដូចម្ដេចកើត?
ព្រះគុណរបស់ព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងឲ្យលះចោលសេចក្ដីទមិឡល្មើស និងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះដោយមានចិត្តធ្ងន់ សុចរិត និងដោយគោរពប្រតិបត្តិដល់ព្រះ