បងប្អូនអើយ សូមគិតមើលថា អំពើបាបគឺជាចិត្តគំនិតមួយដែលនាំទៅរកការប្រព្រឹត្តផ្ទុយនឹងព្រះ។ វាមិនមែនគ្រាន់តែជាទង្វើរមួយនោះទេ តែវាជាទម្លាប់នៃការបះបោរ និងមើលងាយព្រះដ៏ជាអ្នកបង្កើតរបស់យើង។
ចិត្តគំនិតបែបនេះធ្វើឲ្យយើងងងឹតភ្នែក មិនអាចមើលឃើញពីតម្រូវការនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ទ្រង់មានប្រាជ្ញាដ៏មហាសាល ហើយទ្រង់ដឹងច្បាស់ពីអ្វីដែលល្អបំផុតសម្រាប់យើង។
ផ្ទុយទៅវិញ នៅពេលដែលយើងដើរតាមផ្លូវរបស់ខ្លួន ដោយមិនអើពើនឹងច្បាប់ និងព្រះហឫទ័យដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ នោះវានឹងនាំទៅរកផលវិបាកធ្ងន់ធ្ងរដូចជា ការបាត់បង់សេចក្តីអំណរ អារម្មណ៍មានទោស ទុក្ខព្រួយផ្លូវចិត្ត និងរាងកាយ ធ្វើឲ្យវិញ្ញាណបរិសុទ្ធរលត់បាត់ និងបំបែកចំណងមិត្តភាពជាមួយព្រះ។
មធ្យោបាយតែមួយគត់ដើម្បីរួចផុតពីផលវិបាកនៃអំពើបាប គឺត្រូវបន្ទាបខ្លួននៅចំពោះមុខព្រះយេស៊ូវ សារភាពអំពើបាបរបស់យើង ហើយទទួលបានព្រះហឫទ័យមេត្តាករុណារបស់ទ្រង់។
ដ្បិតឈ្នួលរបស់បាប ជាសេចក្តីស្លាប់ តែអំណោយទានរបស់ព្រះវិញ គឺជីវិតអស់កល្បជានិច្ច នៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើង។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប គេជាបាវបម្រើរបស់អំពើបាបហើយ។
រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
ដូច្នេះ ដូចដែលបាប បានចូលមកក្នុងពិភពលោក តាមរយៈមនុស្សម្នាក់ ហើយសេចក្តីស្លាប់ចូលមកតាមរយៈបាបជាយ៉ាងណា នោះសេចក្តីស្លាប់ក៏រាលដាលដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាប។
គឺជាអំពើទុច្ចរិតរបស់អ្នករាល់គ្នាទេតើ ដែលបានខណ្ឌកណ្ដាលអ្នក និងព្រះ ហើយអំពើបាបរបស់អ្នករាល់គ្នា បានបាំងព្រះភក្ត្រព្រះអង្គមិនឲ្យអ្នកឃើញ ហេតុនោះហើយបានជាព្រះអង្គមិនព្រមស្តាប់។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
ក្រុងយេរូសាឡិមបានធ្វើបាបយ៉ាងធ្ងន់ ហេតុនោះបានជាត្រូវត្រឡប់ដូចជារបស់ស្មោកគ្រោក អស់អ្នកដែលធ្លាប់លើកមុខនាង ឥឡូវគេមើលងាយវិញ ពីព្រោះគេបានឃើញកេរខ្មាសនាងហើយ នាងកំពុងតែថ្ងូរ ហើយបែរថយក្រោយ
សេចក្ដីសុចរិតតែងតែការពារអ្នកណា ដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះមកពីអារក្ស ដ្បិតអារក្សបានធ្វើបាបចាប់តាំងពីដើមរៀងមក។ ដោយហេតុនេះហើយបានជាព្រះរាជបុត្រារបស់ព្រះបានលេចមក គឺដើម្បីបំផ្លាញកិច្ចការរបស់អារក្ស។
ដ្បិតបើព្រះមិនបានប្រណីពួកទេវតាដែលបានធ្វើបាប គឺទម្លាក់ទៅក្នុងនរក ហើយឲ្យជាប់ច្រវាក់នៃសេចក្ដីងងឹតដ៏ជ្រៅ ដើម្បីឃុំទុករហូតដល់គ្រាជំនុំជម្រះ
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។
តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
អ្នករាល់គ្នាមិនដឹងទេឬ បើអ្នករាល់គ្នាប្រគល់ខ្លួនទៅធ្វើជាបាវបម្រើ ហើយស្តាប់បង្គាប់ចៅហ្វាយណា នោះអ្នកជាបាវបម្រើរបស់ចៅហ្វាយដែលអ្នកស្តាប់តាមនោះឯង ទោះជាបាវបម្រើរបស់បាប ដែលនាំទៅរកសេចក្តីស្លាប់ ឬជាបាវបម្រើរបស់ការស្តាប់បង្គាប់ ដែលនាំឲ្យបានសុចរិតក្តី។
គ្រប់ទាំងអំពើទុច្ចរិត សុទ្ធតែជាបាបទាំងអស់ តែមានអំពើបាបខ្លះ ដែលមិនមានទោសដល់ស្លាប់ឡើយ។
ទោះជាមនុស្សអាក្រក់ដុះឡើងដូចជាស្មៅ ហើយមនុស្សប្រព្រឹត្តអំពើទុច្ចរិត លូតលាស់ឡើងក៏ដោយ ក៏គង់តែគេនឹងត្រូវវិនាសអន្តរាយជារៀងរហូត
ប៉ុន្ដែ ត្រូវចៀសវាងពាក្យសម្ដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នាំឲ្យមនុស្សកើតមានសេចក្ដីទមិឡល្មើស កាន់តែច្រើនឡើងៗ
យើងដឹងថា ក្រឹត្យវិន័យត្រូវខាងវិញ្ញាណ តែខ្ញុំជាមនុស្សខាងសាច់ឈាម ដែលលក់ខ្លួនជាទាសករឲ្យបាប។
ប្រសិនបើអ្នកប្រព្រឹត្តល្អ តើនឹងមិនបានរីករាយទេឬ? ហើយបើអ្នកប្រព្រឹត្តមិនល្អទេ បាបកំពុងតែក្រាបនៅមាត់ទ្វារស្រាប់ ហើយវាប្រាថ្នាចង់បានអ្នក តែអ្នកត្រូវតែមានអំណាចលើវាវិញ»។
ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។
អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ពួកអ្នកទាំងនេះនឹងចេញទៅទទួលទោសអស់កល្បជានិច្ច រីឯពួកមនុស្សសុចរិតនឹងចូលទៅទទួលជីវិតអស់កល្បជានិច្ចវិញ»។
ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។
រួចបោះមនុស្សអាក្រក់ទាំងនោះចូលទៅក្នុងគុកភ្លើង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ»។
ខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ ដ្បិតខ្ញុំមិនធ្វើអ្វីដែលខ្ញុំចង់ធ្វើ តែបែរជាធ្វើការណាដែលខ្ញុំស្អប់ទៅវិញ។
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
មានអន្ទាក់នៅក្នុងអំពើរំលងរបស់មនុស្សអាក្រក់ តែមនុស្សសុចរិតច្រៀងដោយអរសប្បាយវិញ។
ហើយបើអ្នកណាគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិត អ្នកនោះត្រូវបោះទៅក្នុងបឹងភ្លើង។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
មនុស្សសុចរិតនឹងមិនត្រូវកើតមាន សេចក្ដីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់ នឹងបានឆ្អែតដោយការអាក្រក់។
យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទម្លាក់អំពើទុច្ចរិត របស់យើងទាំងអស់គ្នាទៅលើព្រះអង្គ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។
រីឯកិច្ចការរបស់សាច់ឈាម នោះប្រាកដច្បាស់ហើយ គឺសហាយស្មន់ ស្មោកគ្រោក អាសអាភាស មើល៍! ខ្ញុំ ប៉ុល សូមប្រាប់អ្នករាល់គ្នាថា បើអ្នករាល់គ្នាទទួលពិធីកាត់ស្បែក នោះព្រះគ្រីស្ទគ្មានប្រយោជន៍ដល់អ្នករាល់គ្នាទេ។ ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន [កាប់សម្លាប់] ប្រមឹក ស៊ីផឹកជ្រុល និងអំពើផ្សេងៗទៀតដែលស្រដៀងការទាំងនេះ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាជាមុន ដូចខ្ញុំបានប្រាប់រួចមកហើយថា អស់អ្នកដែលប្រព្រឹត្តអំពើដូច្នេះ មិនអាចទទួលព្រះរាជ្យរបស់ព្រះទុកជាមត៌កបានឡើយ។
ដ្បិតក្រោយពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ហើយយើងនៅតែប្រព្រឹត្តអំពើបាបដោយស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណានឹងលោះបាបយើងទៀតឡើយ គឺមានតែរង់ចាំការជំនុំជម្រះក៏គួរឲ្យភ័យខ្លាច និងភ្លើងដ៏សហ័ស ដែលនឹងឆាបឆេះពួកទាស់ទទឹងប៉ុណ្ណោះ។
ដូច្នេះ ចូរសម្លាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺអំពើសហាយស្មន់ ស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងចិត្តលោភលន់ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។
ពីដើម អ្នករាល់គ្នាបានស្លាប់ក្នុងអំពើរំលង និងក្នុងអំពើបាប ដ្បិតយើងជាស្នាព្រះហស្ត ដែលព្រះអង្គបានបង្កើតមកក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ ដែលព្រះបានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្តតាម។ ដូច្នេះ ចូរនឹកចាំថា កាលពីដើមអ្នករាល់គ្នាជាសាសន៍ដទៃខាងសាច់ឈាម ដែលត្រូវបានពួកអ្នកកាត់ស្បែកខាងសាច់ឈាមដោយដៃមនុស្ស ហៅអ្នករាល់គ្នាថា ពួកមិនកាត់ស្បែក នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។ តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ដ្បិតព្រះអង្គជាសេចក្ដីសុខសាន្តរបស់យើង ព្រះអង្គបានធ្វើទាំងពីររួមមកតែមួយ ហើយបានរើជញ្ជាំងខណ្ឌញែក គឺភាពជាសត្រូវនឹងគ្នារវាងយើងចេញ ដោយរូបសាច់របស់ព្រះអង្គ។ ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត ហើយឲ្យព្រះអង្គបានផ្សះផ្សាសាសន៍ទាំងពីរជាមួយព្រះ ក្នុងរូបកាយតែមួយ តាមរយៈឈើឆ្កាង ទាំងបំបាត់ភាពជាសត្រូវចោល តាមរយៈឈើឆ្កាងនោះឯង។ ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង ដ្បិតដោយសារព្រះអង្គ យើងទាំងពីរសាសន៍មានផ្លូវចូលទៅរកព្រះវរបិតា ដោយព្រះវិញ្ញាណតែមួយ។ ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកក្រៅទៀតទេ គឺជាជនរួមជាតិតែមួយជាមួយពួកបរិសុទ្ធ និងជាសមាជិកគ្រួសាររបស់ព្រះ ជាការដែលអ្នករាល់គ្នាបានរស់នៅតាមរបៀបលោកីយ៍នេះ តាមមេគ្រប់គ្រងរាជ្យលើអាកាស ជាវិញ្ញាណដែលសព្វថ្ងៃនេះ កំពុងត្រួតត្រាអស់អ្នកដែលមិនស្ដាប់បង្គាប់។ ដែលបានសង់ឡើងលើគ្រឹះរបស់ពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទអង្គទ្រង់ផ្ទាល់ ជាថ្មជ្រុងយ៉ាងឯក។ នៅក្នុងព្រះអង្គ សំណង់ទាំងមូលបានផ្គុំភ្ជាប់គ្នា ទាំងចម្រើនឡើងជាព្រះវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏ត្រូវបានសង់ឡើងក្នុងព្រះអង្គដែរ សម្រាប់ជាដំណាក់របស់ព្រះ ក្នុងព្រះវិញ្ញាណ។ ពីដើម យើងទាំងអស់គ្នាក៏បានរស់នៅតាមតណ្ហាខាងសាច់ឈាមរបស់យើង ក្នុងចំណោមអ្នកទាំងនោះដែរ ដោយប្រព្រឹត្តតាមសេចក្តីប៉ងប្រាថ្នារបស់គំនិតខាងសាច់ឈាម ហើយយើងជាប់នៅក្នុងសេចក្ដីក្រោធតាំងកំណើត ដូចជាមនុស្សឯទៀតដែរ។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។
៙ ទូលបង្គំបានសារភាពអំពើបាប របស់ទូលបង្គំ នៅចំពោះព្រះអង្គ ឥតលាក់លៀមអំពើទុច្ចរិតរបស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ទូលបង្គំនឹងលន់តួអំពើរំលង របស់ទូលបង្គំចំពោះព្រះយេហូវ៉ា» ហើយព្រះអង្គក៏បានអត់ទោសអំពើបាប ឲ្យទូលបង្គំ។ –បង្អង់
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលសម្លឹងមើលស្ត្រីណាម្នាក់ ដោយចិត្តស្រើបស្រាល នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនៅក្នុងចិត្តរបស់ខ្លួនរួចទៅហើយ។
ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបសោះនោះទេ។
កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាធ្វើបាប។ ប៉ុន្ដែ ប្រសិនបើអ្នកណាធ្វើបាប នោះយើងមានព្រះដ៏ជួយការពារមួយអង្គ ដែលគង់នៅជាមួយព្រះវរបិតា គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត។ អ្នកណាស្រឡាញ់បងប្អូនរបស់ខ្លួន អ្នកនោះរស់នៅក្នុងពន្លឺ ហើយនៅក្នុងអ្នកនោះ គ្មានហេតុនឹងជំពប់ដួលឡើយ។ ប៉ុន្ដែ អ្នកណាស្អប់បងប្អូនរបស់ខ្លួន អ្នកនោះស្ថិតនៅក្នុងសេចក្ដីងងឹត ហើយដើរនៅក្នុងសេចក្ដីងងឹត ក៏មិនដឹងជាខ្លួនកំពុងទៅឯណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេទៅជាខ្វាក់។ កូនតូចៗរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះព្រះអង្គបានអត់ទោសបាបរបស់អ្នករាល់គ្នាហើយ ដោយយល់ដល់ព្រះនាមព្រះអង្គ។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះអង្គ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានឈ្នះមេកំណាចហើយ។ ក្មេងរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះវរបិតា។ ឪពុករាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកបានស្គាល់ព្រះ ដែលគង់នៅតាំងពីដើមរៀងមក។ យុវជនរាល់គ្នាអើយ ខ្ញុំសរសេរមកអ្នករាល់គ្នា ព្រោះអ្នកមានកម្លាំង ហើយព្រះបន្ទូលក៏ស្ថិតនៅក្នុងអ្នក ហើយអ្នកបានឈ្នះមេកំណាចហើយ។ កុំស្រឡាញ់លោកីយ៍ ឬអ្វីៗនៅក្នុងលោកីយ៍នេះឡើយ បើអ្នកណាស្រឡាញ់លោកីយ៍ សេចក្ដីស្រឡាញ់របស់ព្រះវរបិតាមិនស្ថិតនៅក្នុងអ្នកនោះទេ។ ដ្បិតអស់ទាំងសេចក្ដីដែលនៅក្នុងលោកីយ៍នេះ គឺជាសេចក្ដីប៉ងប្រាថ្នារបស់សាច់ឈាម សេចក្ដីប៉ងប្រាថ្នារបស់ភ្នែក និងអំនួតរបស់ជីវិត នោះមិនមែនមកពីព្រះវរបិតាទេ គឺមកពីលោកីយ៍នេះវិញ។ លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។ ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។ គេបានចេញពីពួកយើងទៅ តែមិនមែនជាពួកយើងទេ ដ្បិតបើគេជាគ្នាយើងមែន នោះនឹងបាននៅជាប់ជាមួយយើងហើយ។ ប៉ុន្ដែ ដែលគេបានចេញទៅ នោះបង្ហាញឲ្យឃើញថា ពួកគេមិនមែនសុទ្ធតែជាគ្នាយើងទាំងអស់គ្នាទេ។ ព្រះអង្គជាតង្វាយលោះយើងឲ្យរួចពីបាប ហើយមិនត្រឹមតែលោះបាបរបស់យើងប៉ុណ្ណោះ គឺថែមទាំងលោះបាបមនុស្សលោកទាំងមូលផងដែរ។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
ទូលបង្គំសូមលន់តួអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសោកស្ដាយដោយព្រោះអំពើបាប របស់ទូលបង្គំ។
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។ អ្នកណាដែលសាបព្រោះខាងសាច់ឈាមរបស់ខ្លួន អ្នកនោះនឹងច្រូតបានជាសេចក្ដីពុករលួយពីសាច់ឈាមនោះ តែអ្នកណាដែលសាបព្រោះខាងព្រះវិញ្ញាណ អ្នកនោះនឹងច្រូតបានជីវិតអស់កល្បជានិច្ច ពីព្រះវិញ្ញាណវិញ។
ដ្បិតព្រះគ្រីស្ទដែលមិនបានស្គាល់បាបសោះ តែព្រះបានធ្វើឲ្យព្រះអង្គត្រឡប់ជាតួបាបជំនួសយើង ដើម្បីឲ្យយើងបានត្រឡប់ជាសេចក្តីសុចរិតរបស់ព្រះ នៅក្នុងព្រះអង្គ។
ដូច្នេះ ដែលមានស្មរបន្ទាល់ជាច្រើនដល់ម៉្លេះនៅព័ទ្ធជុំវិញយើង ត្រូវឲ្យយើងលះចោលអស់ទាំងបន្ទុក និងអំពើបាបដែលព័ទ្ធជុំវិញយើងយ៉ាងងាយនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់
៙ ទាំងយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ បានប្រព្រឹត្តអំពើបាប យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិត គឺយើងបានប្រព្រឹត្តអំពើអាក្រក់។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ឱពួកវង្សអ៊ីស្រាអែលអើយ យើងនឹងជំនុំជម្រះអ្នករាល់គ្នា គ្រប់គ្នាតាមអំពើប្រព្រឹត្តរៀងខ្លួន ចូរអ្នករាល់គ្នាវិលមកវិញ ចូរបែរចេញពីអំពើរំលងរបស់អ្នក នោះសេចក្ដីទុច្ចរិតនឹងមិនបំផ្លាញអ្នកទេ។
សូមអត់ទោសកំហុសរបស់យើងខ្ញុំ ដូចយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ។
ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា ក៏មានសេចក្តីត្រេកអរ នៅមុខពួកទេវតានៃព្រះយ៉ាងនោះដែរ ដោយសារមនុស្សបាបតែម្នាក់ដែលប្រែចិត្ត»។
ដ្បិតសេចក្តីក្រោធរបស់ព្រះ បានសម្ដែងពីស្ថានសួគ៌មក ទាស់នឹងគ្រប់ទាំងសេចក្តីទមិឡល្មើស និងសេចក្តីទុច្ចរិតរបស់មនុស្ស ដែលបង្ខាំងសេចក្តីពិត ដោយសេចក្តីទុច្ចរិតរបស់គេ
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
«ប្រសិនបើមានបងប្អូនណាម្នាក់ប្រព្រឹត្តអំពើបាបចំពោះអ្នក ចូរទៅប្រាប់អ្នកនោះឲ្យដឹងពីកំហុសរបស់គាត់ ក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងប្អូននោះមកវិញ។
ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។
ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។
ដូច្នេះ អ្នកណាស្គាល់អំពើល្អដែលត្រូវធ្វើ តែមិនព្រមធ្វើ នោះរាប់ជាមានបាបដល់អ្នកនោះហើយ។
ដ្បិតអស់អ្នកដែលបានភ្លឺម្តងមកហើយ ហើយបានភ្លក់អំណោយទានពីស្ថានសួគ៌ ក៏មានចំណែកជាមួយព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងបានភ្លក់ព្រះបន្ទូលដ៏ល្អរបស់ព្រះ និងព្រះចេស្ដាទាំងឡាយនៃបរលោក ហើយបន្ទាប់មក ប្រសិនបើគេធ្លាក់ចេញពីជំនឿ នោះគ្មានផ្លូវណានឹងនាំឲ្យគេប្រែចិត្តម្តងទៀតបានឡើយ ព្រោះគេបានឆ្កាងព្រះរាជបុត្រារបស់ព្រះសាជាថ្មី ព្រមទាំងធ្វើឲ្យព្រះអង្គអាម៉ាស់មុខជាសាធារណៈទៀតផង។
ប្រសិនបើខ្ញុំលាក់អំពើទុច្ចរិតនៅក្នុងចិត្ត នោះព្រះអម្ចាស់មិនស្តាប់ខ្ញុំឡើយ។
កុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះព្រួយព្រះហឫទ័យឡើយ ដ្បិតព្រះអង្គបានដៅចំណាំអ្នករាល់គ្នា ទុកសម្រាប់ថ្ងៃប្រោសលោះ។
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នា ដោយសេចក្តីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយទុកជាយញ្ញបូជារស់ បរិសុទ្ធ ហើយគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយជាការថ្វាយបង្គំរបស់អ្នករាល់គ្នាតាមរបៀបត្រឹមត្រូវ។ ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងជាប្អូន ចូរផ្តល់កិត្តិយសគ្នាទៅវិញទៅមក ដោយការគោរព។ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ចូរអរសប្បាយដោយមានសង្ឃឹម ចូរអត់ធ្មត់ក្នុងសេចក្តីទុក្ខលំបាក ចូរខ្ជាប់ខ្ជួនក្នុងការអធិស្ឋាន។ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ចូរឲ្យពរដល់អស់អ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំដាក់បណ្ដាសាគេឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំជាមួយអ្នកណាដែលយំ ចូររស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក មិនត្រូវមានគំនិតឆ្មើងឆ្មៃឡើយ តែត្រូវរាប់អានមនុស្សទន់ទាបវិញ។ មិនត្រូវអួតខ្លួនថាមានប្រាជ្ញាឡើយ ។ កុំតបស្នងការអាក្រក់ដោយការអាក្រក់ឡើយ តែត្រូវតាំងចិត្តធ្វើល្អនៅចំពោះមុខមនុស្សទាំងអស់វិញ ។ ចំណែកខាងឯអ្នករាល់គ្នាវិញ ប្រសិនបើអាចធ្វើទៅបាន នោះចូររស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ចុះ។ បងប្អូនស្ងួនភ្ងាអើយ មិនត្រូវសងសឹកដោយខ្លួនឯងឡើយ តែចូរទុកឲ្យព្រះសម្ដែងសេចក្ដីក្រោធវិញ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ការសងសឹកនោះស្រេចលើយើង យើងនឹងសងដល់គេ» ។ មិនត្រូវត្រាប់តាមសម័យនេះឡើយ តែចូរឲ្យបានផ្លាស់ប្រែ ដោយគំនិតរបស់អ្នករាល់គ្នាបានកែជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចស្គាល់អ្វីជាព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ អ្វីដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយគ្រប់លក្ខណ៍។
ពាក្យនេះពិតប្រាកដមែន ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដែលខ្ញុំរូបនេះជាលេខមួយ។
ឯអ្នករាល់គ្នាដែលបានស្លាប់ក្នុងអំពើរំលង និងក្នុងសណ្ឋានមិនកាត់ស្បែកខាងសាច់ឈាម នោះព្រះបានប្រោសអ្នករាល់គ្នាឲ្យរស់ជាមួយព្រះអង្គ ដោយបានអត់ទោសគ្រប់ទាំងអំពើរំលងរបស់យើង ទាំងលុបចោលសេចក្តីដែលកត់ទុកទាស់នឹងយើង ក្នុងបញ្ញត្តិដែលប្រឆាំងនឹងយើង ហើយព្រះអង្គបានលើកចោល ដោយបោះភ្ជាប់នៅនឹងឈើឆ្កាង។
ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេរស់នៅជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ។ ទីបំផុត គេនឹងត្រូវហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្ដីគួរខ្មាសរបស់គេទុកជាសិរីល្អ គេគិតតែពីអ្វីៗនៅផែនដីនេះប៉ុណ្ណោះ។
«កុំថ្កោលទោសគេ ដើម្បីកុំឲ្យព្រះថ្កោលទោសអ្នក ឬបើកូនសូមត្រី តើនឹងឲ្យពស់ទៅកូនឬ? ដូច្នេះ បើអ្នករាល់គ្នាជាមនុស្សអាក្រក់ ចេះឲ្យរបស់ល្អដល់កូនរបស់ខ្លួនទៅហើយ ចុះចំណង់បើព្រះវរបិតារបស់អ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អដល់អស់អ្នកដែលសូម លើសជាងអម្បាលម៉ានទៅទៀត!» «ដូច្នេះ អ្នករាល់គ្នាចង់ឲ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនយ៉ាងណា ចូរប្រព្រឹត្តចំពោះគេយ៉ាងនោះចុះ ដ្បិតគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាចែងទុកមកដូច្នេះ។ ចូរចូលតាមទ្វារចង្អៀត ដ្បិតទ្វារធំ ហើយផ្លូវទូលាយ នោះនាំទៅរកសេចក្តីវិនាស ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ។ រីឯទ្វារដែលតូច ហើយផ្លូវចង្អៀត នោះនាំទៅរកជីវិត ហើយមានមនុស្សតិចទេដែលរកផ្លូវនោះឃើញ»។ «ចូរប្រយ័ត្ននឹងពួកហោរាក្លែងក្លាយ ដែលពាក់រោមចៀមមករកអ្នករាល់គ្នា តែខាងក្នុងរបស់គេជាឆ្កែចចកដ៏ស្រេកឃ្លាន។ អ្នករាល់គ្នានឹងស្គាល់គេបានដោយសារផលផ្លែរបស់គេ។ តើគេប្រមូលផលផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដើមដំបងយក្សឬ? ដូចេ្នះ អស់ទាំងដើមឈើល្អ តែងផ្តល់ផ្លែល្អ រីឯដើមឈើអាក្រក់ ក៏តែងផ្តល់ផ្លែអាក្រក់ដែរ។ ដើមឈើល្អមិនអាចផ្តល់ផ្លែអាក្រក់បានទេ ហើយដើមឈើអាក្រក់ ក៏មិនអាចផ្តល់ផ្លែល្អបានដែរ អស់ទាំងដើមឈើណាដែលមិនផ្តល់ផ្លែល្អ ត្រូវកាប់ចោល ហើយបោះទៅក្នុងភ្លើង។ ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ប៉ុន្ដែ បើខ្ញុំសង់អ្វីដែលខ្ញុំបានរំលំពីមុនឡើងវិញ នោះឈ្មោះថា ខ្ញុំជាអ្នករំលងច្បាប់ហើយ។