Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក

62 ខគម្ពីរអំពីអំណោយទាននៃការបកប្រែភាសា

62 ខគម្ពីរអំពីអំណោយទាននៃការបកប្រែភាសា
១ កូរិន‌ថូស 12:10

ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:28

ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:27-31

អ្នក​រាល់​គ្នា​ជា​រូប‌កាយ​របស់​ព្រះ‌គ្រីស្ទ ហើយ​ជា​អវ‌យវៈ​របស់​រូប‌កាយ​រៀងៗ​ខ្លួន។ ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។ តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​សាវក​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​ហោរា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ជា​គ្រូ​បង្រៀន​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​ធ្វើ​ការ​អស្ចារ្យ​ឬ? ហេតុ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា គ្មាន​អ្នក​ណា​ម្នាក់​និយាយ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ថា «ព្រះ‌យេ‌ស៊ូវ​ត្រូវ​បណ្តាសា» នោះ​ឡើយ ហើយក៏​គ្មាន​អ្នក​ណា​អាច​និយាយ​ថា «ព្រះ‌យេ‌ស៊ូវ​ជា​ព្រះ‌អម្ចាស់» បាន​ដែរ ប្រសិន‌បើ​គ្មាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ តើ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ភាសា​ដទៃ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​បក​ប្រែ​ភាសា​ដទៃ​ឬ? ចូរ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ដែល​ប្រសើរ​ជាង​គេ​ចុះ។ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​អ្នក​រាល់​គ្នា​អំពី​ផ្លូវ​មួយ​ដែល​វិសេស​ជាង​ទៅ​ទៀត។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:30

តើ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​និយាយ​ភាសា​ដទៃ​ឬ? តើ​គ្រប់​គ្នា​សុទ្ធ​តែ​បក​ប្រែ​ភាសា​ដទៃ​ឬ?

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 13:1

ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:4

គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:1-5

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។ នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។ បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។ ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។ ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ? តែ​បើ​ថ្លែង​ទំនាយ​ទាំង‌អស់​គ្នា​វិញ ហើយ​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ខ្លះ​ដែល​មិន​ដឹង​ចូល​មក នោះ​គេ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​សារ​អ្នក​រាល់​គ្នា ហើយ​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​សារ​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។ ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។ បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។ តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។ ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។ បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។ ដ្បិត​អ្នក​រាល់​គ្នា​ទាំង‌អស់ អាច​ថ្លែង​ទំនាយ​បាន​ម្នាក់​ម្ត​ងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀ​ន ហើយ​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ ស្ត្រីៗ​ត្រូវ​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ក្រុម​ជំនុំ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឡើយ គឺ​នាង​ត្រូវ​ចុះ​ចូល ដូច​មាន​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ស្រាប់។ ប្រសិន‌បើ​មាន​អ្វី​មួយ​ដែល​នាង​ចង់​ដឹង ត្រូវ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ស្រ្ដីៗ​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​អ្នក​រាល់​គ្នា​មក​ឬ? ឬ​មួយ​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​ទទួល​បាន? ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នេះ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ចុះ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។ តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:5

ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:13

ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:1-2

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។ នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:26

ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:13-14

ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:27-28

បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។ តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:15

ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:39

ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:16-17

ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:18-19

ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។

ជំពូក    |  កំណែ ចម្លង
ម៉ាកុស 16:17

ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:22

ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:11

ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:23-25

ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ? តែ​បើ​ថ្លែង​ទំនាយ​ទាំង‌អស់​គ្នា​វិញ ហើយ​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ខ្លះ​ដែល​មិន​ដឹង​ចូល​មក នោះ​គេ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​សារ​អ្នក​រាល់​គ្នា ហើយ​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​សារ​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:26-28

ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។ បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។ តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:29-33

ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។ បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។ ដ្បិត​អ្នក​រាល់​គ្នា​ទាំង‌អស់ អាច​ថ្លែង​ទំនាយ​បាន​ម្នាក់​ម្ត​ងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀ​ន ហើយ​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:39-40

ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។ តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:4-6

គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។ លោក​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​ជា​ច្រើន ហើយ​បាន​បន្ដ​ដាស់​តឿន​ពួកគេ​ទៀត​ថា៖ «សូម​អ្នក​រាល់​គ្នា​សង្គ្រោះ​ខ្លួន​ចេញ​ពី​តំណ​មនុស្ស​វៀច​នេះ​ទៅ»។ ដូច្នេះ អស់​អ្នក​ដែល​ទទួល​ពាក្យ​របស់​លោក ក៏​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​ប្រមាណ​ជា​បីពាន់​នាក់​កើន​ឡើង​ថែម​ទៀត។ ពួក​គេ​ព្យាយាម​នៅ​ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវក ក្នុង​ការ​ប្រកប​គ្នា ធ្វើ​ពិធី​កាច់​នំបុ័ង និង​ការ​អធិស្ឋាន។ គ្រប់​គ្នា​មាន​ចិត្ត​កោត​ខ្លាច ហើយ​មាន​ការ​អស្ចារ្យ និង​ទី​សម្គាល់​ជា​ច្រើន​កើត​ឡើង​ដោយ‌សារ​ពួក​សាវក។ អស់​អ្នក​ដែល​បាន​ជឿ គេ​នៅ​មូល​ជា‌មួយ​គ្នា ហើយ​គេ​យក​របស់​ទាំង​ប៉ុន្មាន​មក​ដាក់​រួម​គ្នា។ គេ​លក់​ទ្រព្យ‌សម្បត្តិ និង​អ្វីៗ​ដែល​ជា​របស់​ខ្លួន មក​ចែក​គ្នា​តាម​សេចក្ដី​ត្រូវ​ការ​របស់​គេ​ម្នាក់ៗ។ ជា​រៀង​រាល់​ថ្ងៃ គេ​ព្យាយាម​នៅ​ក្នុង​ព្រះ‌វិហារ ដោយ​មាន​ចិត្ត​ព្រម​ព្រៀង ហើយ​ធ្វើ​ពិធី​កាច់​នំបុ័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិ‌ភោគ​អាហារ​ដោយ​អំណរ និង​ចិត្ត​ស្មោះ​ត្រង់ ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ពេល​នោះ មាន​សាសន៍​យូដា​ដែល​គោរព​កោត​ខ្លាច​ព្រះ មក​ពី​គ្រប់​ប្រទេស​នៅ​ក្រោម​មេឃ ស្នាក់​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​សូរ​សព្ទ​ពី​ការ​នោះ​បាន​ឮ​សុស​សាយ​ទៅ មហាជន​នាំ​គ្នា​ចូល​មក ហើយ​ភ្ញាក់‌ផ្អើល​ជា​ខ្លាំង ព្រោះ​ម្នាក់ៗ​ឮ​គេ​និយាយ​ភាសា​កំណើត​របស់​ខ្លួន។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 2:11

សាសន៍​ក្រេត និង​សាសន៍​អារ៉ាប់​ដែរ យើង​ឮ​គេ​និយាយ​ពី​អស់​ទាំង​ការ​អស្ចារ្យ​របស់​ព្រះ តាម​ភាសា​របស់​យើង​ផ្ទាល់»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 10:46

ដ្បិត​គេ​បាន​ឮ​អ្នក​ទាំង​នោះ​និយាយ​ភាសា​ដទៃ ហើយ​លើក​តម្កើង​ព្រះ។ ពេល​នោះ លោក​ពេត្រុស​ប្រកាស​ថា៖

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:6

កាល​លោក​ប៉ុល​បាន​ដាក់​ដៃ​លើ​គេ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​គេ ហើយ​គេ​ចាប់​ផ្ដើម​និយាយ​ភាសា​ដទៃ និងថ្លែង​ទំនាយ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:6-8

យើង​មាន​អំណោយ‌ទាន​ផ្សេង​ពី​គ្នា តាម​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​យើង បើ​ជា​អំណោយ‌ទាន​ថ្លែង​ទំនាយ នោះ​ចូរ​ថ្លែង​តាម​ខ្នាត​ជំនឿ​របស់​យើង​ចុះ បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 2:10-13

ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។ យើង​និយាយ​សេចក្តី​ទាំង​នេះ មិន​មែន​ដោយ​ពាក្យ​សម្ដី ដែល​ប្រាជ្ញា​មនុស្ស​បាន​បង្រៀន​ទេ គឺ​ដោយ​ពាក្យ​សម្ដី ដែល​ព្រះ‌វិញ្ញាណ​បង្រៀន​វិញ ទាំង​បក​ស្រាយ​សេចក្តី​ខាង​វិញ្ញាណ ដល់​អស់​អ្នក​ដែល​មាន​ព្រះ‌វិញ្ញាណ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 3:1-2

រីឯ​ខ្ញុំ​វិញ បង‌ប្អូន​អើយ ខ្ញុំ​ពុំ​អាច​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដូច​មនុស្ស​ខាង​វិញ្ញាណ​បាន​ឡើយ គួរ​តែ​និយាយ​ដូច​មនុស្ស​ខាង​សាច់​ឈាម​វិញ គឺ​ដូច​ជា​និយាយ​ទៅ​កាន់​កូន​ខ្ចី​ក្នុង​ព្រះ‌គ្រីស្ទ។ ខ្ញុំ​បាន​ចាក់​គ្រឹះ ដូច​ជា​មេ​ជាង​ផ្ទះ​ដ៏​ជំនាញ តាម​ព្រះ‌គុណ​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ហើយ​មាន​ម្នាក់​ទៀត​សង់​ពី​លើ។ ប៉ុន្តែ ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​ពី​របៀប​ដែល​ខ្លួន​សង់​ពី​លើ​គ្រឹះ​នោះ។ ដ្បិត​គ្មាន​អ្នក​ណា​អាច​ចាក់​គ្រឹះ​ណា​ផ្សេង​ទៀត ក្រៅ​ពី​គ្រឹះ​ដែល​បាន​ចាក់​រួច​មក​ហើយ​នោះ​ឡើយ ហើយ​គ្រឹះ​នោះ​គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ។ ប្រសិន‌បើ​អ្នក​ណា​យក​មាស ប្រាក់ ត្បូង ឈើ ស្បូវ ឬ​ស្លឹក មក​សង់​លើ​គ្រឹះ​នេះ នោះ​កិច្ច‌ការ​ដែល​ម្នាក់ៗ​ធ្វើ នឹង​លេច​មក​ឲ្យ​ឃើញ ដ្បិត​ថ្ងៃ​នោះ​នឹង​បង្ហាញ​ពី​ការ​នោះ ព្រោះ​ការ​នោះ​នឹង​សម្ដែង​ឲ្យ​ដឹង​ដោយ​សារ​ភ្លើង ហើយ​ភ្លើង​នោះ​នឹង​ល្បង​មើល​ពី​ប្រភេទ​នៃ​កិច្ច‌ការ​ដែល​ម្នាក់ៗ​បាន​ធ្វើ។ បើ​កិច្ច‌ការ​ដែល​បាន​សង់​នៅ​លើ​គ្រឹះ​នោះ​បាន​ជាប់​នៅ អ្នក​នោះ​នឹង​បាន​រង្វាន់។ បើ​កិច្ច‌ការ​នោះ​ត្រូវ​ឆេះ អ្នក​នោះ​នឹង​ត្រូវ​ខាត តែ​ខ្លួន​អ្នក​នោះ​នឹង​បាន​រួច​ជីវិត ប៉ុន្តែ នឹង​រួច​ដូច​ជា​ឆ្លង​កាត់​ភ្លើង។ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ‌វិ​ហារ​របស់​ព្រះ ហើយ​ថា ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា? ប្រសិន‌បើ​អ្នក​ណា​បំផ្លាញ​ព្រះ‌វិ​ហារ​របស់​ព្រះ នោះ​ព្រះ​នឹង​បំផ្លាញ​អ្នក​នោះ​វិញ ដ្បិត​ព្រះ‌វិ​ហារ​របស់​ព្រះ​ជា​វត្ថុ​បរិសុទ្ធ គឺ​អ្នក​រាល់​គ្នា​ហ្នឹង​ហើយ​ជា​ព្រះ​វិហារ។ សូមកុំ​បញ្ឆោត​ខ្លួន​ឯង​ឡើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ស្មាន​ថា ខ្លួន​មាន​ប្រាជ្ញា​ក្នុង​លោកីយ៍​នេះ ត្រូវ​ឲ្យ​អ្នក​នោះ​ត្រឡប់​ជា​ល្ងី‌ល្ងើ​សិន ដើម្បី​ឲ្យ​អ្នក​នោះ​មាន​ប្រាជ្ញា​ឡើង។ ព្រោះ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ជា​សេចក្តី​ល្ងី‌ល្ងើ​នៅ​ចំពោះ​ព្រះ ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា «ព្រះ‌អង្គ​ចាប់​ពួក​អ្នក​ប្រាជ្ញ ដោយ​សារ​កិច្ច‌កល​របស់​គេ» ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​អ្នក​រាល់​គ្នា​ជា​អាហារ មិន​ឲ្យ​អាហារ​រឹង​ទេ ដ្បិត​កាល​ណោះ អ្នក​រាល់​គ្នា​ពុំ​អាច​ទទួល​អាហារ​រឹង​បាន ហើយ​សូម្បី​តែ​ឥឡូវ​នេះ ក៏​នៅ​តែ​ពុំ​អាច​ទទួល​បាន

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 4:1

ដូច្នេះ ចូរ​ចាត់​ទុក​យើង ដូច​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រីស្ទ និង​ជា​អ្នក​មើល​ខុស​ត្រូវ​ចំពោះ​សេចក្តី​អាថ៌‌កំបាំង​របស់​ព្រះ​ចុះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 12:7

ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:1

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 12:12

ពិត​មែន មាន​ទី​សម្គាល់​បាន​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បញ្ជាក់​ការ‌ងារ​ជា​សាវក​របស់​ខ្ញុំ គឺ​ដោយការ​អត់​ធ្មត់ ដោយ​ទី​សម្គាល់ ការ​អស្ចារ្យ និង​ការ​ឫទ្ធិ‌បារមី​គ្រប់​យ៉ាង។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:22-23

រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់ ចិត្ត​ស្លូត‌បូត និង​ការ​ចេះ​គ្រប់​គ្រង​ចិត្ត គ្មាន​ក្រឹត្យ‌វិន័យ​ណា​ទាស់​នឹង​សេចក្ដី​ទាំង​នេះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 4:11-12

ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន ដើម្បី​នាំ​ឲ្យ​ពួក​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍ សម្រាប់​កិច្ច‌ការ​បម្រើ ហើយ​ស្អាង​ព្រះ‌កាយ​របស់​ព្រះ‌គ្រីស្ទ​ឡើង

ជំពូក    |  កំណែ ចម្លង
ភីលីព 1:27

ចូរ​អ្នក​រាល់​គ្នា​គ្រាន់​តែ​រស់​នៅ​ឲ្យ​ស័ក្ត‌សម​នឹង​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​ចុះ ទោះ​បី​ជា​ខ្ញុំ​មក​ជួប​អ្នក​រាល់​គ្នា ឬ​នៅ​ឆ្ងាយ ហើយ​បាន​ឮ​អំពី​អ្នក​រាល់​គ្នា​ក្តី នោះ​ខ្ញុំ​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​បាន​ឈរ​មាំ‌មួន ដោយ​មាន​ចិត្ត​គំនិត​តែ​មួយ ទាំង​តតាំង​ជា​មួយ​គ្នា​ដើម្បី​ជំនឿ​លើ​ដំណឹង​ល្អ

ជំពូក    |  កំណែ ចម្លង
កូឡុស 3:16

ចូរ​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​ជា​បរិបូរ។ ចូរ​បង្រៀន ហើយ​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ប្រាជ្ញា​គ្រប់​យ៉ាង។ ចូរ​អរ​ព្រះ​គុណ​ដល់​ព្រះ​នៅ​ក្នុង​ចិត្ត ដោយ​ច្រៀង​ទំនុក​តម្កើង ទំនុក​បរិសុទ្ធ និង​ចម្រៀង​ខាង​វិញ្ញាណ​ចុះ។

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:19-21

កុំ​ឲ្យ​ពន្លត់​ព្រះ‌វិញ្ញាណ ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នឹង​មក​ដល់ ដូច​ជា​ចោរ​មក​នៅ​ពេល​យប់។ កុំ​មើល​ងាយ​សេចក្ដី​ទំនាយ ចូរ​ល្បង​មើល​អ្វីៗ​ទាំង​អស់ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​ដែល​ត្រឹម​ត្រូវ

ជំពូក    |  កំណែ ចម្លង
ហេព្រើរ 2:4

ព្រះ​បាន​ធ្វើ​បន្ទាល់​ជា​មួយ​ពួក​គេ ដោយ​សម្តែង​ការ​អស្ចារ្យ និង​ឫទ្ធិ‌បារមី​ជា​ច្រើន​យ៉ាង ទាំង​ចែក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មក តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
យ៉ាកុប 1:17

គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
១ ពេត្រុស 4:10

ចូរ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក តាម​អំណោយ​ទាន​ដែល​ម្នាក់ៗ​បាន​ទទួល ដូច​ជា​អ្នក​មើល​ខុស​ត្រូវ​ល្អ អំពី​ព្រះ‌គុណ​ច្រើន​យ៉ាង​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:130

ការ​បើក​សម្ដែង​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ប្រទាន​ឲ្យ​មាន​ពន្លឺ ក៏​ធ្វើ​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​យោបល់។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 18:21

ទោះ​ទាំង​សេចក្ដី​ស្លាប់ និង​ជីវិត ក៏​នៅ​ក្នុង​អំណាច​នៃ​អណ្ដាត​ដែរ អ្នក​ណា​ដែល​ចូល​ចិត្ត​ប្រើ នោះ​នឹង​ស៊ី​ផល​នៃ​អណ្ដាត​នោះ​ឯង។

ជំពូក    |  កំណែ ចម្លង
អេសាយ 28:11-12

ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ដល់​ជន​ជាតិ​នេះ ដោយ​សម្ដី​រឡប់ និង​ភាសា​ដទៃ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា៖ "នេះ​នែ​ជា​សេចក្ដី​សម្រាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សម្រាក​ចុះ នេះ​ជា​ទី​លំ‌ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ"

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 10:20

ដ្បិត​មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​និយាយ គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌វរបិតា​របស់​អ្នក​រាល់​គ្នា​ទ្រង់​មាន​ព្រះ‌បន្ទូល​ក្នុង​អ្នក​រាល់​គ្នា​វិញ។

ជំពូក    |  កំណែ ចម្លង
លូកា 12:12

ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​សេចក្តី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ នៅ​វេលា​នោះ​ឯង»។

ជំពូក    |  កំណែ ចម្លង
រ៉ូម 8:26-27

ព្រះ‌វិញ្ញាណ​ក៏​ជួយ​ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ថា​គួរ​អធិស្ឋាន​ដូច​ម្តេច​ទេ តែ​ព្រះ‌វិញ្ញាណ​ផ្ទាល់ ទ្រង់​ទូល​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន។ ឯ​ព្រះ‌អង្គ​ដែល​ឈ្វេង​យល់​ចិត្ត ទ្រង់​ជ្រាប​ពី​គំនិត​របស់​ព្រះ‌វិញ្ញាណ ព្រោះ​ព្រះ‌វិញ្ញាណ​ទូល​អង្វរ​ឲ្យ​ពួក​បរិសុទ្ធ ស្រប​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:10

នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 14:20

បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 5:17

ដូច្នេះ បើ​អ្នក​ណា​នៅ​ក្នុង​ព្រះ‌គ្រីស្ទ អ្នក​នោះ​កើត​ជា​ថ្មី​ហើយ អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ មើល៍ អ្វីៗ​ទាំង​អស់​បាន​ត្រឡប់​ជា​ថ្មី​វិញ!

ជំពូក    |  កំណែ ចម្លង
ភីលីព 4:13

ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ​ចម្រើន​កម្លាំង​ដល់​ខ្ញុំ។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 3:24

អ្នក​ណា​ដែល​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ អ្នក​នោះ​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​ស្ថិត​នៅជាប់​ក្នុង​គេ​ដែរ។ យើង​ដឹង​ដោយ​សារ​សេចក្ដី​នេះ​ថា ព្រះ‌អង្គ​ស្ថិត​នៅជាប់​ក្នុង​យើង ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​យើង។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:20

យើង​ដឹង​ថា ព្រះ‌រាជ‌បុត្រា​របស់​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ ហើយ​យើង​នៅ​ក្នុង​ព្រះ‌អង្គ​ដែល​ពិត​ប្រាកដ គឺ​នៅ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ជីវិត​អស់​កល្ប​ជា‌និច្ច។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 4:31

កាល​គេ​បាន​អធិស្ឋាន​រួច​ហើយ កន្លែង​ដែល​គេ​ប្រជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ទាំង​អស់​គ្នា ហើយគេ​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះដោយ​ចិត្ត​ក្លា‌ហាន។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 8:14-17

កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។ លុះ​អ្នក​ទាំង​ពីរ​បាន​ចុះ​ទៅ​ដល់ ក៏​អធិស្ឋាន​ឲ្យ​ពួក​គេដើម្បី​ឲ្យ​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដ្បិត​ព្រះ‌វិញ្ញាណ​មិន​ទាន់​បាន​យាង​ចុះ​មកសណ្ឋិត​លើ​ពួក​គេ​ណា​ម្នាក់​នៅ​ឡើយ​ទេ គេ​គ្រាន់​តែ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ​ប៉ុណ្ណោះ។ ពេល​នោះ អ្នក​ទាំង​ពីរ​បាន​ដាក់​ដៃ​លើ​គេ ហើយ​គេ​ក៏​បាន​ទទួល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 15:8-9

ព្រះ​ដែល​ជ្រាប​ចិត្ត​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​យើង​ដែរ ព្រះ‌អង្គ​មិន​បាន​រាប់​ពួក​យើង និង​ពួក​គេ ខុស​ពី​គ្នា​ទេ គឺ​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​ស្អាត​ដោយ​សារ​ជំនឿ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

ការគាបសង្កត់អត្ថន័យនៃជីវិតយើងអំណោយទាននៃជំនឿសុភាសិតប្រកបដោយប្រាជ្ញាអំណោយទាននៃចំណេះដឹងវិទ្យាសាស្ត្រអំណោយទានពីការព្យាបាលអំណោយទានព្យាករណ៍វិញ្ញាណ​ស្គាល់​ច្បាស់អំណោយទានភាសាចម្រុះអំណោយទាននៃការបកប្រែភាសាស្វែងរកគោលបំណងជីវិតសារៈសំខាន់នៃព្រះបញ្ញត្តិទាំងដប់ថែរក្សារាងកាយដូចជាប្រាសាទការសោកស្តាយយ៉ាងស្មោះស្ម័គ្រសារៈសំខាន់នៃការអត់ធ្មត់ការបន្ធូរបន្ថយការឈឺចាប់ផ្លូវចិត្តការផ្លាស់ប្តូរជីវិតភាពងងឹតភាពមិនទាន់ពេញវ័យខាងវិញ្ញាណការបែងចែកការពិតនិងការក្លែងបន្លំផ្សះស្មារតីជាមួយព្រះអត្ថន័យនៃឈើឆ្កាងអំពីបាបកម្មនរកការល្បួងអ្នកដែលមានវិញ្ញាណអាក្រក់ចូលការសោយស្តាយអំពី​ស្មារតីសេរីភាពជ្រើសរើសការបំផុសគំនិតពីព្រះគម្ពីរអមតភាពនៃព្រលឹងអំណោយទានខាងវិញ្ញាណនិយាយភាសាផ្សេងៗឋាននរកភាពចាស់ទុំខាងវិញ្ញាណការអភិវឌ្ឍខ្លួនឯងអស់កម្លាំងសុបិន្តភាពសង្ស័យដាក់ដៃព្យាបាលសម្ព័ន្ធភាពជាមួយព្រះគ្រីស្ទអារក្សភាពរាំងស្ទះខាងវិញ្ញាណការអំពាវនាវភាពប្លែក
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម