Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ទោះ​បើ​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក៏​ដោយ តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​ល​ង្ហិ​ន​ដែល​ឮ​ខ្ទ​រ ឬ​ដូច​ជា​ឈឹ​ង​ដែល​ឮ​ទ្រ​ហឹ​ង​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ប្រសិនបើ​ខ្ញុំ​ចេះ​និយាយ​ភាសាដទៃ​របស់​មនុស្ស និង​ភាសាដទៃ​របស់​ទូតសួគ៌ ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់ជា​គង​ដែល​ឮទ្រហឹងអឺងកង ឬ​ឆាប​ដែល​ឮឆុងឆាំង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 ទោះបី​ខ្ញុំ​អាច​និយាយ​ភាសា​របស់​មនុស្ស​ និង​ភាសា​របស់​ពួក​ទេវតា​ក៏ដោយ​ បើ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ​ ខ្ញុំ​ត្រលប់​ដូចជា​គង​ដែល​បញ្ចេញ​សម្លេង​ ឬ​ជួង​ដែល​ឮ​ខ្ទរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ទោះ​បី​ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ទេវតា​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ទោះ​បើ​ខ្ញុំ​ចេះ​និយាយ ជា​ភាសា​របស់​មនុស្ស​ជាតិ​ទាំង​ប៉ុន្មាន នឹង​ភាសា​របស់​ពួក​ទេវតា​ផង តែ​គ្មាន​សេចក្ដី​ស្រឡាញ់ នោះ​ខ្ញុំ​បាន​ត្រឡប់​ដូច​ជា​លង្ហិន​ដែល​ឮ​ខ្ទរ ឬ​ដូច​ជា​ឈឹង ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ទោះ​បី ខ្ញុំ​ចេះ​និយាយ​ភាសា​របស់​មនុស្ស​លោក និង​ភាសា​របស់​ម៉ាឡា‌អ៊ីកាត់​ក្ដី បើ​សិន​ជា​ខ្ញុំ​គ្មាន​សេចក្ដី​ស្រឡាញ់​ទេ ខ្ញុំ​ប្រៀប​ដូច​ជា​សំឡេង​គង​ដែល​លាន់​ឮ​ឡើង ឬ​ដូច​ជា​ស្គរ​ដែល​ឮ​រំពង​ឡើង​តែ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 13:1
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង!


ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា "ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​អ្នក​រាល់​គ្នា​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ចំណោម​អ្នក​ទាំង​នេះ នោះ​អ្នក​រាល់​គ្នា​ក៏​មិន​បាន​ធ្វើ​ដល់​យើង​ដែរ"។


ទី​សម្គាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា ក្នុង​នាម​ខ្ញុំ គេ​នឹង​ដេញ​អារក្ស ហើយ​គេ​នឹង​និយាយ​ភាសា​ថ្មី។


ប្រសិន‌បើ​អ្នក​ធ្វើ​ឲ្យ​បង‌ប្អូន​អ្នក​ព្រួយ​ចិត្ត​ដោយ​ព្រោះ​តែ​រឿង​អាហារ នោះ​អ្នក​មិន​រស់​នៅ​ដោយ​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ កុំ​ធ្វើ​ឲ្យ​អ្នក​ណា​ដែល​ព្រះ‌គ្រីស្ទ​បាន​សុគត​ជំនួស​ត្រូវ​វិនាស ដោយ​សារ​តែ​អាហារ​របស់​អ្នក​ឲ្យ​សោះ


ឲ្យ​ម្នាក់​ទៀត​សម្ដែង​ការ​អស្ចារ្យ ឲ្យ​ម្នាក់​ទៀត​ថ្លែង​ទំនាយ ឲ្យ​ម្នាក់​ទៀត​សង្កេត​ស្គាល់​វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​ម្នាក់​ទៀត​បក​ប្រែ​ភាសា​ដទៃ។


បើ​ត្រចៀក​និយាយ​ថា «ខ្ញុំ​មិន​មែន​ជា​របស់​រូប‌កាយ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​ភ្នែក» ក៏​ត្រចៀក​នោះ​នៅ​តែ​ជា​ចំណែក​មួយ​របស់​រូប‌កាយ​ដដែល។


ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ប្រាជ្ញា តាម​រយៈ​ព្រះ‌វិញ្ញា​ណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សម្ដី​ប្រកប​ដោយ​ចំណេះ​ដឹង តាម​ព្រះ‌វិញ្ញាណ​ដ​ដែល


សេចក្ដី​ស្រឡាញ់​មិន​សាប​សូន្យ​ឡើយ តែ​ការ​ថ្លែង​ទំនាយ​នោះ​នឹង​ត្រូវ​ផុត​ទៅ ការ​និយាយ​ភាសា​ដទៃ​នឹង​ត្រូវ​ចប់ ហើយ​ចំណេះ​ដឹង​ក៏​នឹង​ត្រូវ​សាប​សូន្យ​ទៅ​ដែរ។


ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។


អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។


ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។


រីឯ​ចំណី​អាហា​រ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «យើង​ទាំង‌អស់​គ្នា​សុទ្ធ​តែ​ចេះ​ដឹង»។ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​បំប៉ោ​ង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​វិញ។


អ្នក​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​ស្ថាន‌បរម‌សុខ ហើយ​បាន​ឮ​ពាក្យ​ដែល​ថ្លែង​ប្រាប់​មិន​បាន ក៏​គ្មាន​ច្បាប់​ឲ្យ​មនុស្ស​ណា​និយាយ​ឡើយ។


រីឯ​ផល​ផ្លែ​របស់​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ​សាន្ត សេចក្ដី​អត់‌ធ្មត់ សេចក្ដី​សប្បុរស ចិត្ត​សន្ដោស ភាព​ស្មោះ‌ត្រង់


ព្រោះ​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក នោះ​មិន​សំខាន់​អ្វី​ទេ គឺ​មាន​តែ​ជំនឿដែល​ប្រព្រឹត្ត​ដោយ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។


ហេតុ​ដែល​ហាម​ប្រាម​ដូច្នេះ គឺ​ក្នុង​គោល​បំណង​ចង់​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដែល​កើត​ពី​ចិត្ត​ស្អាត ពី​មន‌សិការ​ជ្រះ​ថ្លា និង​ពី​ជំនឿ​ដ៏​ស្មោះ​ត្រង់។


លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​គ្រប​បាំង​អំពើ​បាប​ជា​អនេក‌អនន្ត ។


គេ​និយាយ​អួត​ពីសេចក្ដី​ឥត​ប្រយោជន៍ គេ​ប្រើ​តណ្ហា​ស្រើប​ស្រាល​ខាង​សាច់​ឈាម ដើម្បី​ទាក់​ទាញ​អស់​អ្នក ដែល​ទើប​តែ​នឹង​រួច​ចេញ​ពី​ពួក​អ្នក​ដែល​រស់​នៅ​ក្នុង​សេចក្ដី​វង្វេង។


ខ្ញុំ​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដូច​ជា​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​តន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម