Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

63 ខគម្ពីរអំពីការបដិសេធអំពើអន្ធពិសាច

63 ខគម្ពីរអំពីការបដិសេធអំពើអន្ធពិសាច
លេវី‌វិន័យ 19:31

អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​គ្រូ​មន្ត‌គា‌ថា​ឡើយ កុំ​ឲ្យ​ពឹង​រក​គេ​ឲ្យ​សោះ ក្រែង​អ្នក​ទៅ​ជា​ស្មោក‌គ្រោក​ដោយ‌សារ​គេ​ដែរ យើង​នេះ​គឺ​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:6

អ្នក​ណា​ដែល​បែរ​ទៅ​តាម​ពួក​គ្រូ​ខាប ឬ​ពួក​គ្រូ​មន្ត‌គា‌ថា ដែល​ផិត​ទៅ​តាម​គេ នោះ​យើង​នឹង​តាំង​មុខ​ទាស់​ចំពោះ​អ្នក​នោះ ហើយ​កាត់​ចេញ​ពី​សាសន៍​ខ្លួន​ទៅ។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 10:20-21

មិន​មែន​ជា​អ្វី​ទេ! ខ្ញុំ​ចង់​និយាយ​ថា អ្វី​ដែល​សាសន៍​ដទៃ​ថ្វាយ គេ​ថ្វាយ​ដល់​អារក្ស មិន​មែន​ថ្វាយ​ដល់​ព្រះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ជា​គូកន​របស់​អារក្ស​ឡើយ។ អ្នក​រាល់​គ្នា​មិន​អាច​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​ផង ហើយ​ផឹក​ពី​ពែង​របស់​អារក្ស​ផង​បាន​ទេ។ អ្នក​រាល់​គ្នា​ក៏​មិន​អាច​រួម​តុ​ជាមួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជាមួយ​អារក្ស​ផង​បាន​ដែរ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 22:18

មិន​ត្រូវ​ទុក​ឲ្យ​ស្ត្រី​ដែល​ជា​គ្រូ​អាប​ធ្មប់​នៅ​រស់​ឡើយ។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:19-20

រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
កិច្ចការ 19:19

ហើយ​ក៏​មាន​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​មន្ត​អាគម​ជា​ច្រើន បាន​យក​ក្បួន​តម្រា​របស់​ខ្លួន​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ គេ​បាន​គិត​តម្លៃ​ក្បួន​តម្រា​ទាំង​នោះ​មើល ឃើញ​មាន​តម្លៃ​ជា​សាច់​ប្រាក់​ប្រាំម៉ឺន​កាក់។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:17

គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 20:27

មនុស្ស​ប្រុស ឬ​ស្រី​ណា​ដែល​ធ្វើ​ជា​គ្រូ​ខាប ឬ​ជា​គ្រូ​មន្ត‌គាថា នោះ​ត្រូវ​សម្លាប់​ចោល​កុំ​ខាន ត្រូវ​គប់​គេ​នឹង​ថ្ម​ទៅ ឈាម​គេ​ត្រូវ​ធ្លាក់​លើ​គេ​វិញ»។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 18:10-12

ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​យក​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ទៅ​បូជា​ក្នុង​ភ្លើង​ជា​តង្វាយ មិន​ត្រូវ​ឲ្យ​ឃើញ​មាន​គ្រូ​ទស្សន៍​ទាយ គ្រូ​គន់‌គូរ‌ក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់ គ្រូ​ស្នេហ៍ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោចឡើយ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​អំពើ​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 6:24

«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។

ជំពូក    |  កំណែ ចម្លង
កាឡាទី 5:19-21

រីឯ​កិច្ច‌ការ​របស់​សាច់​ឈាម នោះ​ប្រាកដ​ច្បាស់​ហើយ គឺ​សហាយ‌ស្មន់ ស្មោក‌គ្រោក អាស‌អាភាស មើល៍! ខ្ញុំ ប៉ុល សូម​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​ទទួល​ពិធី​កាត់​ស្បែក នោះ​ព្រះ‌គ្រីស្ទ​គ្មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ទេ។ ថ្វាយ​បង្គំ​រូប​ព្រះ មន្ត‌អាគម សម្អប់​គ្នា ឈ្លោះ​ប្រ‌កែក ឈ្នានីស កំហឹង ទាស់‌ទែង​គ្នា បាក់​បែក បក្ស‌ពួក ច្រណែន [កាប់​សម្លាប់] ប្រមឹក ស៊ី​ផឹក​ជ្រុល និង​អំពើ​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​ការ​ទាំង​នេះ។ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ជា​មុន ដូច​ខ្ញុំ​បាន​ប្រាប់​រួច​មក​ហើយ​ថា អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើដូច្នេះ មិនអាចទទួល​ព្រះរាជ្យ​របស់​ព្រះ​ទុក​ជា​មត៌ក​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:17

គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:17

ឯ​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​ឆ្លាក់ ហើយ​ដែល​និយាយ​ទៅ​រូប​សិត​ថា "លោក​ជា​ព្រះ​របស់​យើង​ខ្ញុំ" នោះ​នឹង​ត្រូវ​បែរ​ខ្នង​ចេញ​វិញ ហើយ​មាន​សេចក្ដី​ខ្មាស​ជ្រប់​មុខ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:6

ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:5-6

ដ្បិត​ទោះ​បើ​មាន​អ្វី​ដែល​ហៅ​ថា​ព្រះ​នៅ​លើ​មេឃ ឬ​នៅ​ផែនដី​ក៏​ដោយ (ហើយ​ទោះ​ជា​មាន​ព្រះ​ជា​ច្រើន និង​ម្ចាស់​ជា​ច្រើន​មែន) តែ​សម្រាប់​យើង យើង​មាន​ព្រះ​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ គឺ​ព្រះ‌វរបិតា ដែល​របស់​សព្វ​សារ‌ពើ​កើត​មក​ពី​ព្រះ‌អង្គ ហើយ​យើង​មាន​ជីវិត​សម្រាប់​ព្រះ‌អង្គ យើង​មាន​ព្រះ‌អម្ចាស់​តែ‌មួយ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​របស់​សព្វ​សារពើ​កើត​មក​ដោយ​សារ​ព្រះ‌អង្គ ហើយ​យើង​មាន‌ជីវិត​ក៏​ដោយ​សារ​ព្រះ‌អង្គ​ដែរ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 11:14-15

សូមកុំ​ឆ្ងល់​អ្វី​ឡើយ! សូម្បី​តែ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ធ្វើ​ជា​ទេវតា​នៃ​ពន្លឺ​ដែរ។ ដូច្នេះ បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​សេចក្តី​សុចរិត នោះ​គ្មាន​អ្វី​ចម្លែក​ឡើយ។ ចុង​បញ្ចប់​របស់​គេ នឹង​បាន​ស្រប​តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:36

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:11

កុំ​ចូល​រួម​ក្នុង​កិច្ច‌ការ​ឥត​ផល​ប្រយោជន៍​របស់​សេចក្តី​ងងឹត​ឡើយ ប៉ុន្តែ ត្រូវ​លាត​ត្រដាង​ការ​ទាំង​នោះ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:4-5

ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ

ជំពូក    |  កំណែ ចម្លង
អេសាយ 47:9

តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:24

មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:3

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
មីកា 5:12

យើង​នឹង​កម្ចាត់​អស់​ទាំង​របៀន​អាប‌ធ្មប់​ពី​ដៃ​ឯង​ចេញ ឯង​នឹង​គ្មាន​គ្រូ​នក្ខត្តឫក្ស​តទៅ​ទៀត​ទេ

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:6

ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19-20

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី ហើយ​យើង​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក»។ ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

ជំពូក    |  កំណែ ចម្លង
យេរេមា 27:9

ដូច្នេះ មិន​ត្រូវ​ស្តាប់​តាម​ពួក​ហោរា​របស់​អ្នក ឬ​តាម​ពួក​គ្រូ​ទាយ ពួក​យល់‌សប្តិ ពួក​គ្រូ​អង្គុយ​ធម៌ ឬ​ពួក​គ្រូ​នក្ខត្តឫក្ស​នោះឡើយ ដែល​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ទៅ​បម្រើ​ស្តេច​បាប៊ីឡូន។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:6

ហេតុ​នេះ​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ចោល ពួក​វង្ស​យ៉ាកុប​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ព្រោះ​មាន​គ្រូ​មន្ត​អាគម ពី​ស្រុក​ខាង​កើត បាន​ចូល​មក​ពេញ​ទី​ហើយ គេ​ធ្វើ​ជា​គ្រូ​អាប​ធ្មប់​ដូច​ជា​សាសន៍​ភីលី‌ស្ទីន ក៏​ចង​សម្ពន្ធ‌មិត្ត​នឹង​ពួក​សាសន៍​ដទៃ។

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 33:6

ក៏​ធ្វើ​ឲ្យ​បុត្រ​ទ្រង់​ឆ្លង​កាត់​ភ្លើង នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ហ៊ីន‌ណម ក៏​ប្រព្រឹត្ត​នក្ខត្ត‌ឫក្ស អង្គុយ​ធម៌ អាប​ធ្មប់ ហើយ​រក​គ្រូ​ខាប និង​គ្រូ​គាថា។ ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ជា​ច្រើន​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ហេតុ​ដែល​បណ្ដាល​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 15:23

ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។

ជំពូក    |  កំណែ ចម្លង
១ ធីម៉ូថេ 4:1

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:25

ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:23

ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​និមិត្ត​កំភូត ឬ​ថ្លែងទំនាយ​ទំនាយ​ទៀត​ឡើយ យើង​នឹង​ជួយ​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 9:20

រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 8:19

កាល​បើ​អ្នក​ណា​ពោល​ដល់​អ្នក​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គា​ថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្ដា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី

ជំពូក    |  កំណែ ចម្លង
ណាហ៊ុម 3:4

នេះ​គឺ​ដោយ​ព្រោះ​ការ​កំផិត​យ៉ាង​សន្ធឹក​របស់​ស្រី​ពេស្យា ដែល​មាន​រូប​ឆោម‌ឆាយ​ជា​មេ​នៃ​អស់​ទាំង​អំពើ​អាប‌ធ្មប់ ជា​អ្នក​ដែល​លក់​សាសន៍​ទាំង​ឡាយ ដោយ‌សារ​ការ​កំផិត​របស់​វា ព្រម​ទាំង​គ្រួ​មនុស្ស​ផង ដោយ‌សារ​របៀន​អាប‌ធ្មប់​របស់​វា។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:16

តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:2

គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ កុំ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សម្គាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សម្គាល់​ទាំង​នោះ

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 12:31

មិន​ត្រូវ​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​តាម​បែប​ដូច្នេះ​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង ថ្វាយ​ដល់​ព្រះ​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:25

យើង​លើក​ទី​សម្គាល់​របស់​ពួក​មនុស្ស​ភូត‌ភរ​ចោល​ចេញ ហើយ​ក៏​ធ្វើ​ឲ្យ​គ្រូ​ថ្លែងទំនាយ​ទៅ​ជា​ឆ្កួត ជា​ពួក​អ្នក​ដែល​បំបែរ​មនុស្ស​មាន​ប្រាជ្ញា​ឲ្យ​វិល​ទៅ​ក្រោយ ឲ្យ​ចំណេះ​របស់​គេ​ទៅ​ជា​ល្ងី‌ល្ងើ​វិញ

ជំពូក    |  កំណែ ចម្លង
អេសាយ 57:3

ឯ​អ្នក​រាល់​គ្នា ពួក​កូន​ចៅ​នៃ​ស្រី​ដែល​ជា​គ្រូ​នក្ខត្ត‌ឫក្ស គឺ​ជា​ពូជ​របស់​អ្នក​ក្បត់​ប្រពន្ធ និង​ស្រី​ពេស្យា​អើយ ចូរ​មក​ជិត​នេះ​ចុះ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:21-25

ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 13:1-5

«ប្រសិន‌បើ​មាន​ហោរា​ណាម្នាក់ ឬ​អ្នក​យល់​សប្ដិ​ណា​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​នោះ​ប្រាប់​ទី​សម្គាល់ ឬ​ពី​ការ​អស្ចារ្យ​ណា ត្រូវ​ចោល​សម្លាប់​នឹង​ថ្ម ដ្បិត​អ្នក​នោះ​រក​ទាញ​ឲ្យ​អ្នក​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ។ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​ឮ រួច​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​សេចក្ដី​អាក្រក់​បែប​នេះ នៅ​ក្នុងចំណោម​អ្នក​រាល់​គ្នា​ទៀត។ ប្រសិន‌បើ​អ្នក​ឮ​និយាយ​ពី​ទី​ក្រុង​ណា​មួយ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក​រស់​នៅ​ថា មាន​មនុស្ស​ទមិឡ​ល្មើស​ខ្លះ បាន​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ទាញ​ពួក​អ្នក​ក្រុង​នោះចេញ ដោយ​ពាក្យ​ថា ចូរ​យើង​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់ នោះ​ត្រូវ​ស៊ើប‌សួរ ហើយ​តាម​ដាន​រក​ឲ្យ​អស់​ពី​ចិត្ត ហើយ​បើ​ឃើញ​ពិត​ប្រាកដ​ថា មាន​អំពើរ​គួរ​ស្អប់​ខ្ពើម​កើត​ឡើង​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នោះ​មែន នោះ​ត្រូវ​ប្រហារ​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ គឺ​ត្រូវ​បំផ្លាញ​ចេញ​ឲ្យ​អស់​កុំឲ្យ​សល់ គឺ​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ទីក្រុង ព្រម​ទាំង​របស់​របរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី​ក្រុង​នោះ ហើយទាំង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ។ ត្រូវ​ប្រមូល​អស់​ទាំង​ជ័យ​ភណ្ឌនៅ​ទី​ក្រុង​នោះ មក​ដាក់​នៅ​ចំកណ្ដាល​ទីលាន​ក្រុង ហើយ​ដុត​ទាំង​អស់ ទាំង​ទី​ក្រុង និង​ជ័យ​ភណ្ឌ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ។ មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ នៅ​ក្នុង​ដៃ​របស់​អ្នក​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ងាក​ពី​សេចក្ដី‌ក្រោធ​ដ៏សហ័ស​ចេញ ហើយសម្ដែង​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​អ្នក​វិញ ព្រម​ទាំង​ចម្រើន​អ្នក​ឲ្យ​ច្រើន​ឡើង ដូច​ព្រះ‌អង្គបាន​ស្បថ​នឹង​បុព្វ​បុរស​របស់​អ្នក ប្រសិន‌បើ​អ្នក​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អ្វី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។ រួច​ទី​សម្គាល់ ឬ​ការ​អស្ចារ្យ​ដែល​អ្នក​នោះ​ប្រាប់​កើត​ឡើង​មែន ហើយ​គេ​និយាយ​ថា ចូរ​យើង​ទៅ​តាម​ព្រះ​ដទៃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ទាំង​នោះ​វិញ (ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ស្គាល់) នោះ​មិន​ត្រូវ​ស្តាប់​តាម​ពាក្យ​របស់​ហោរា​នោះ ឬ​អ្នក​យល់​សប្តិ​នោះ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គ្រាន់​តែ​ល្បង​ល​អ្នក​រាល់​គ្នា​មើល ឲ្យ​ដឹង​ថា តើអ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ឬ​យ៉ាង​ណា។ ត្រូ​វ​ដើរ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ត្រូវ​កោត‌ខ្លាច​ព្រះ‌អង្គ ហើយ​កាន់​តាម​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ត្រូវ​ស្តាប់​តាម​សូរ​សៀង​របស់​ព្រះ‌អង្គ និង​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹងព្រះ‌អង្គ។ រី​ឯ​ហោរា ឬ​អ្នក​យល់​សប្តិ​នោះ នឹង​ត្រូវ​សម្លាប់ចោល ព្រោះ​បាន​ល្បួង​ឲ្យ​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ទ្រង់​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​លោះ​ឲ្យ​រួច​ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ អ្នក​នោះ​ចង់​តែ​ទាញ​អ្នក​រាល់​គ្នា​ឲ្យ​បែរ​ចេញ​ពី​ផ្លូវ​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ឲ្យ​ដើរ​តាម។ ធ្វើ​ដូច្នេះ អ្នក​នឹង​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 13:18-23

ដោយ​ពាក្យ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ពួក​ស្រីៗ​ដែល​ធ្វើ​អំបោះ​ពាក់​នៅ​ក​ដៃ​មនុស្ស ហើយ​ធ្វើ​ស្បៃ​បាំង​មុខ សម្រាប់​ក្បាល​គ្រប់​មនុស្ស ទោះ​ទាំង​ធំ​ទាំង​តូច ដើម្បី​នឹង​ចាប់​ព្រលឹង​គេ អ្នក​រាល់​គ្នា​រក​ចាប់​ព្រលឹង​របស់​សាសន៍​យើង​ដូច្នេះ តើ​អាច​ជួយ​សង្គ្រោះ​ព្រលឹង​គេ​ដែល​មក​ឯ​អ្នក​ឲ្យ​រស់​នៅ​បាន​ឬ? អ្នក​រាល់​គ្នា​បាន​បន្ទាប‌បន្ថោក​យើង នៅ​កណ្ដាល​ប្រជា‌រាស្ត្រ​យើង ឲ្យ​តែ​បាន​ស្រូវ​ឱក​មួយ​កំប៉ុង​ពីរ និង​ចំណិត​នំបុ័ង​តិច​តួច​ប៉ុណ្ណោះ ដើម្បី​នឹង​សម្លាប់​ព្រលឹង​មនុស្ស​ដែល​មិន​គួរ​ស្លាប់​ទេ ហើយ​នឹង​រក្សា​ព្រលឹង​ឲ្យ​រស់​នៅ ដែល​មិន​គួរ​រស់​នៅ ដោយ​អ្នក​កុហក​ដល់​ប្រជា‌រាស្ត្រ​យើង ដែល​ស្តាប់​តាម​សេចក្ដី​កុហក​នោះ។ «កូន​មនុស្ស​អើយ ចូរ​ថ្លែងទំនាយ​ទាស់​នឹង​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រា‌អែល​ដែល​ធ្លាប់​ទាយ ហើយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​ថ្លែងទំនាយ​ចេញ​ពី​ចិត្ត​ខ្លួន​គេ​ចុះ ដោយ​ពាក្យ​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល៍ យើង​ទាស់​នឹង​ខ្សែ​យ័ន្ត​របស់​អ្នក​រាល់​គ្នា ដែល​ប្រើ​សម្រាប់​ប្រមាញ់​ព្រលឹង​មនុស្ស ដូច​ប្រមាញ់​សត្វ​ស្លាប យើង​នឹង​ហែក​វា​ចេញ​ពី​ដៃ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​លែង​ព្រលឹង​ទាំង​នោះ​ឲ្យ​រួច គឺ​ជា​ព្រលឹង​ដែល​អ្នក​រាល់​គ្នា​បាន​តាម​ប្រមាញ់ ដូច​ប្រមាញ់​សត្វ​ស្លាប​នោះ។ យើង​នឹង​ហែក​ស្បៃ​របស់​អ្នក​រាល់​គ្នា​ដែរ ព្រម​ទាំង​ជួយ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​រួច​ពី​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ផង នោះ​គេ​នឹង​មិន​នៅ​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ឲ្យ​អ្នក​ដេញ​ចាប់​ទៀត​ឡើយ ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​បញ្ឈឺ​ចិត្ត​ពួក​សុចរិត ដោយ​ភូត​កុហក ជា​ពួក​អ្នក​ដែល​យើង​មិន​បាន​ឲ្យ​ព្រួយ​ចិត្ត​សោះ ហើយ​អ្នក​បាន​ចម្រើន​កម្លាំង​ដៃ​នៃ​មនុស្ស​អាក្រក់ ដើម្បី​មិន​ឲ្យ​គេ​លះ​ចោល​ផ្លូវ​អាក្រក់​របស់​ខ្លួន ឲ្យ​បាន​សង្គ្រោះ​រួច​ជីវិត​វិញ​ឡើយ។ ហេតុ​នោះ អ្នក​រាល់​គ្នា​នឹង​មិន​ឃើញ​និមិត្ត​កំភូត ឬ​ថ្លែងទំនាយ​ទំនាយ​ទៀត​ឡើយ យើង​នឹង​ជួយ​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។

ជំពូក    |  កំណែ ចម្លង
កូឡុស 2:18-19

មិន​ត្រូវ​ឲ្យ​អ្នក​ណា​មក​បញ្ឆោត​យក​រង្វាន់​របស់​អ្នក​រាល់​គ្នា​ឡើយ គេ​ធ្វើ​ឫក​ជា​ដាក់​ខ្លួន ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា ទាំង​សៀត​ស៊ក​ចូល​ទៅ​ក្នុង​និមិត្ត​ដែល​ខ្លួន​មើល​មិន​ឃើញ ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ​ឥត​ហេតុ ដោយ​គំនិត​ខាង​សាច់​ឈាម​របស់​គេ គេ​មិន​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែល​ជា​ព្រះ​សិរសា​ទេ គឺ​ដោយ​សារ​សិរសា​នោះ​ហើយ​ដែល​ព្រះកាយ​ទាំង​មូល​បាន​ផ្គត់​ផ្គង់ ហើយ​បាន​ត​ភ្ជាប់​គ្នា​ដោយ​សារ​សន្លាក់ និង​សរសៃ ទាំង​ចម្រើន​ឡើង ដោយ​សេចក្តី​ចម្រើន​ដែល​មក​ពី​ព្រះ។

ជំពូក    |  កំណែ ចម្លង
១ របា‌ក្សត្រ 10:13-14

ដូច្នេះ ស្ដេច​សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា និង​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​គ្រូ​ខាប ឲ្យ​ទស្សន៍​ទាយ ហើយ​មិន​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។ ហេតុ​នេះ ព្រះ​យេហូវ៉ា​ក៏​ធ្វើ​ឲ្យ​ស្ដេច​សុគត រួច​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:37-39

គេ​បាន​យក​កូន​ប្រុស​កូន​ស្រីរបស់​គេ ទៅធ្វើ​យញ្ញបូជា​ឲ្យ​អារក្ស គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។ ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 47:12-14

ចូរ​ឈរ​ឥឡូវ ដោយ​ពឹង​ដល់​វេទ​មន្ត និង​របៀន​របស់​អ្នក​ដែល​មាន​ជា​ច្រើន​នោះ ជា​វិជ្ជា​ដែល​អ្នក​បាន​ខំ​ប្រព្រឹត្ត​តាម តាំង​តែ​ពី​ក្មេង​មក ហើយ​ល​មើល ប្រហែល​ជា​អ្នក​នឹង​បាន​ប្រយោជន៍​ខ្លះ ឬ​ប្រហែល​ជា​អ្នក​អាច​ឈ្នះ។ អ្នក​មាន​ការនឿយ​ណាយ​ចិត្ត ដោយ​គំនិត​យោបល់​គ្រូ​ហោរ​ជា​ច្រើន​របស់អ្នក ចូរ​ឲ្យ​ពួក​គ្រូ​ទាយ ពួក​គ្រូ​ជតា‌រាសី និង​ពួក​គ្រូ​ថ្លែងទំនាយ​ដោយ​ខែ​ពេញ​បូណ៌ ឈរ​ឡើង​ឥឡូវ ហើយ​សង្គ្រោះ​អ្នក​ឲ្យ​រួច​ពី​ការ​ដែល​ត្រូវ​មក​លើ​អ្នក​ចុះ។ មើល៍ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ដូច​ជា​ភ្លើង​ឆេះ​គេ គេ​មិន​អាច​ដោះ​ខ្លួន​ឲ្យ​រួច​ពី​អំណាច​ភ្លើង​នោះ​បានឡើយ ភ្លើង​នោះ​មិន​មែន​ជា​រងើក ដែល​គ្រាន់​តែ​ល្មម​អាំងសាច់ ឬ​ជា​ភ្លើង​ដែល​អង្គុយ​កម្ដៅ​ខ្លួន​ជុំ‌វិញ​នោះ​ទេ។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-7

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។ កុំ​ឲ្យ​មើល​ខ្លួន​ថា​មាន​ប្រាជ្ញា​ឡើយ ចូរ​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចៀស​ចេញ​ពី​ការ​អាក្រក់​ទៅ ។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 6:14-16

មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ ដ្បិត​តើ​សេចក្តី​សុចរិត និង​សេចក្ដី​ទទឹង​ច្បាប់ មាន​អ្វី​ប្រកប​នឹង​គ្នា? ឬ​ពន្លឺ និង​សេចក្ដី​ងងឹត លាយ​ឡំ​គ្នា​ដូច​ម្តេច​បាន? តើ​ព្រះ‌គ្រីស្ទ និង​អារក្ស​បេ‌លាល​ត្រូវ​គ្នា​ដូច​ម្ដេច​បាន? ឬ​មួយ​អ្នក​ជឿ​មាន​ចំណែក​អ្វី​ជាមួយ​អ្នក​មិន​ជឿ? តើ​ព្រះ​វិហារ​របស់​ព្រះ និង​រូប​ព្រះ ត្រូវ​គ្នា​បាន​ឬ? ដ្បិត​យើង​ជា​វិហារ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «យើង​នឹង​នៅ​ក្នុង​គេ ហើយ​ដើរ​ជា​មួយ​គេ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា​រាស្ត្រ​របស់​យើង» ។

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 3:5

យើង​នឹង​មក​ជិតអ្នក​រាល់​គ្នា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ យើង​នឹង​ធ្វើ​ជា​សាក្សី​យ៉ាង​រហ័ស ទាស់​នឹង​ពួក​គ្រូ​អាប‌ធ្មប់ ទាស់​នឹង​ពួក​កំផិត ទាស់​នឹង​ពួក​អ្នក​ដែល​ស្បថ​បំពាន ទាស់​នឹង​ពួក​ដែល​កេង​បំបាត់​ឈ្នួល​របស់​កូន​ឈ្នួល ព្រម​ទាំង​សង្កត់‌សង្កិន​ស្ត្រី​មេម៉ាយ និង​មនុស្ស​កំព្រា​ផង ហើយធ្វើ​បាប​អ្នក​ដែល​ចូល​មក​ស្នាក់​អាស្រ័យ ឥត​កោត​ខ្លាច​យើង​សោះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 7:25-26

ត្រូវ​ដុត​កម្ទេច​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ មិន​ត្រូវ​នឹក​ស្តាយ​ប្រាក់ ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ដែរ ក្រែងវា​ក្លាយ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ មិន​ត្រូវ​នាំ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែងអ្នក​ត្រឡប់​ទៅ​ជា​ត្រូវ​វិនាស ដូច​របស់​ទាំង​នោះ​ដែរ។ ត្រូវ​ស្អប់​ខ្ពើម​របស់ទាំង​នោះ​ឲ្យ​អស់​ពី​ចិត្ត ដ្បិត​វា​ជា​របស់​ដែល​ត្រូវ​វិនាស»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 101:3

ទូល‌បង្គំ​នឹង​មិន​តាំង​អ្វីមួយ​ដែលឥត​ប្រយោជន៍ នៅ​ចំពោះ​ភ្នែក​ទូល‌បង្គំ​ឡើយ។ ទូល‌បង្គំ​ស្អប់​កិច្ច‌ការ​របស់​អស់​អ្នក ដែល​ងាក​ចេញពី​ព្រះ កិរិយា​បែប​នេះ​នឹង​មិន​ជាប់ នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 14:14-15

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ពួក​ហោរា​គេ​ថ្លែងទំនាយ​កុហក​ដោយ​នូវ​ឈ្មោះ​យើង​ទេ យើង​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ថ្លែងទំនាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្ដី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្ដី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ។ ដូច្នេះ ឯ​ពួក​ហោរា​ដែល​ថ្លែងទំនាយ​ដោយ​នូវ​ឈ្មោះ​យើង ដោយ​យើង​មិន​បាន​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​អំណត់​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ពួក​ហោរា​នោះ​ថា៖ គេ​នឹង​ត្រូវ​វិនាស ដោយ‌សារ​ដាវ និង​អំណត់​នោះ​ឯង

ជំពូក    |  កំណែ ចម្លង
កាឡាទី 3:1-3

ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។ រីឯ​អស់​អ្នក​ដែល​អាង​លើការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ គេ​ត្រូវ​បណ្ដាសា​ហើយ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អស់​អ្នក​ដែល​មិន​កាន់​ខ្ជាប់ និង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ» ។ ឥឡូវ​នេះ ច្បាស់​ហើយ​ថា គ្មាន​អ្នក​ណា​ម្នាក់​បាន​រាប់​ជា​សុចរិត​នៅ​ចំពោះ​ព្រះ ដោយ‌សារ​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត «មនុស្ស​សុចរិត​នឹង​រស់​ដោយ​ជំនឿ» ។ ប៉ុន្តែ ក្រឹត្យ‌វិន័យ​មិន​អាង​លើ​ជំនឿ​ទេ ផ្ទុយ​ទៅ​វិញ «អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នោះ អ្នក​នោះ​នឹង​រស់​នៅ​ដោយ‌សារ​សេចក្ដី​ទាំង​នោះ» ។ ព្រះ‌គ្រីស្ទ​បាន​លោះ​យើង​ឲ្យ​រួច​ពី​បណ្ដាសា​របស់​ក្រឹត្យ‌វិន័យ ដោយ​ទ្រង់​ត្រឡប់​ជា​ត្រូវ​បណ្ដាសា​ជំនួស​យើង (ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ត្រូវ​បណ្ដាសា​ហើយ​អ្នក​ណា​ដែល​ត្រូវ​គេ​ព្យួរ​នៅ​លើ​ឈើ») ដើម្បី​ឲ្យ​ពរ​របស់​លោក​អ័ប្រា‌ហាំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ​បាន​ទៅ​ដល់​សាសន៍​ដទៃ ហើយ​ឲ្យ​យើង​អាច​ទទួល​ព្រះ‌វិញ្ញាណ​ជា​សេចក្តី​សន្យា​ដោយ‌សារ​ជំនឿ។ បង‌ប្អូន​អើយ ខ្ញុំ​សូម​លើក​ឧទាហរណ៍​មួយ​អំពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ថា កាល​បើ​កិច្ច​ព្រម​ព្រៀង​របស់​មនុស្ស​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ហើយ គ្មាន​អ្នក​ណា​អាច​លុប​បំបាត់ ឬ​បន្ថែម​អ្វី​បាន​ឡើយ។ ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។ ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ក្រឹត្យ‌វិន័យ​ដែល​មក​ដល់​បួនរយ​សាមសិប​ឆ្នាំ​ក្រោយ មិន​មែន​លុប​ចោល​សេចក្តី​សញ្ញា ដែល​ព្រះ​បាន​ទទួល​ស្គាល់​ពី​មុន​នោះ​ឡើយ ពុំ​នោះ​ទេ​សេចក្តី​សន្យា​នឹង​ទៅ​ជា​អសា​ឥត​ការ។ ដ្បិត​ប្រសិន‌បើ​មត៌ក​នោះ​បាន​មក​ដោយ​អាង​លើក្រឹត្យ‌វិន័យ នោះ​មិន​អាង​លើ​សេចក្ដី​សន្យា​ទេ តែ​ព្រះ​បាន​ប្រទាន​មត៌ក​នោះ​ដល់​លោក​អ័ប្រា‌ហាំ តាម​សេចក្ដី​សន្យា​វិញ។ ដូច្នេះ ហេតុ​អ្វី​បាន​ជា​មាន​ក្រឹត្យ‌វិន័យ? ក្រឹត្យ‌វិន័យ​បន្ថែម​ដោយ​ព្រោះ​អំពើ​រំលង​ច្បាប់ រហូត​ដល់​ពូជ​ដែល​ព្រះ​បាន​សន្យា​នោះ​យាង​មក​ដល់ ហើយ​ពួក​ទេវតា​បាន​នាំ​យក​ក្រឹត្យ‌វិន័យ​នេះ​មក តាម​រយៈ​អ្នក​កណ្ដាល​ម្នាក់។ ខ្ញុំ​គ្រាន់​តែ​ចង់​សួរ​អ្នក​រាល់​គ្នា​ប៉ុណ្ណេះ​ថា តើ​អ្នក​រាល់​គ្នា​បាន​ទទួល​ព្រះ‌វិញ្ញាណ ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ ឬ​ដោយ​ឮ​ដំណឹង​ល្អ ហើយ​មាន​ជំនឿ? អ្នក​កណ្ដាល​មិន​មែន​សម្រាប់​តែ​ភាគី​ម្ខាង​នោះ​ឡើយ រីឯ​ព្រះ​វិញ មាន​តែ​មួយព្រះ‌អង្គ​ប៉ុណ្ណោះ។ ដូច្នេះ តើ​ក្រឹត្យ‌វិន័យ​ទាស់​ទទឹង​នឹង​សេចក្ដី​សន្យា​របស់​ព្រះ​ឬ? មិន​មែន​ទេ! ដ្បិត​ប្រសិន‌បើ​មាន​ក្រឹត្យ‌វិន័យ​ណា​ដែល​មនុស្ស​ទទួល ហើយ​អាច​នឹង​ធ្វើ​ឲ្យ​រស់​បាន នោះ​ប្រាកដ​ជា​សេចក្ដី​សុចរិត​នឹង​មក ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ​ហើយ។ ប៉ុន្តែ គម្ពីរ​បាន​បង្ខាំង​គ្រប់​ទាំង​អស់​ក្រោម​អំពើ​បាប ដើម្បី​ឲ្យ​សេចក្ដី​សន្យា​ដោយ​សារ​ជំនឿ​ក្នុង​ព្រះ‌យេស៊ូវ‌គ្រីស្ទ បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ជឿ។ មុន​ពេល​ជំនឿ​ចូល​មក យើង​បានជាប់​ឃុំ​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ទាំង​បង្ខាំង​ទុក​រហូត​ទាល់​តែ​ជំនឿ​ត្រូវ​លេច​ចេញ​មក។ ដូច្នេះ ក្រឹត្យ‌វិន័យ​ជា​អ្នក​មើល​ថែ​យើង រហូត​ដល់​ព្រះ‌គ្រីស្ទ​យាង​មក ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ​សារ​ជំនឿ។ ឥឡូវ​នេះ ជំនឿ​បាន​មក​ដល់​ហើយ យើង​មិន​នៅ​ក្រោម​អំណាច​របស់​អ្នក​មើល​ថែ​នោះ​ទៀត​ទេ ដ្បិត​នៅ​ក្នុង​ព្រះ​គ្រីស្ទ‌យេស៊ូវ អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​កូន​របស់​ព្រះ។ ដ្បិត​អស់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​រួម​ជាមួយ​ព្រះ‌គ្រីស្ទ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌គ្រីស្ទ​ហើយ។ គ្មាន​សាសន៍​យូដា ឬ​សាសន៍​ក្រិក គ្មាន​បាវ​បម្រើ ឬ​អ្នក​ជា គ្មាន​ប្រុស ឬ​គ្មាន​ស្រី​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ទាំង​អស់​រួម​មក​តែ​មួយ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជា​របស់​ព្រះ‌គ្រីស្ទ នោះ​អ្នក​រាល់​គ្នា​ជា​ពូជ​របស់​លោក​អ័ប្រា‌ហាំ ជា​អ្នក​គ្រង​មត៌ក​តាម​សេចក្ដី​សន្យា។ ម្ដេច​ក៏​អ្នក​រាល់​គ្នា​ល្ងង់​ខ្លៅ‌ម៉្លេះ? អ្នក​រាល់​គ្នា​បាន​ចាប់​ផ្តើម​ដោយ​ព្រះ‌វិញ្ញាណ តែ​ឥឡូវ​នេះ បញ្ចប់​ដោយ​សាច់​ឈាម​ដូច្នេះ​ឬ?

ជំពូក    |  កំណែ ចម្លង
រ៉ូម 12:2

មិន​ត្រូវ​ត្រាប់​តាម​សម័យ​នេះ​ឡើយ តែ​ចូរ​ឲ្យ​បាន​ផ្លាស់​ប្រែ ដោយ​គំនិត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ជា​ថ្មី ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ស្គាល់​អ្វី​ជា​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ គឺ​អ្វី​ដែល​ល្អ អ្វី​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ ហើយ​គ្រប់​លក្ខណ៍។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 4:1

ពួក​ស្ងួន‌ភ្ងា​អើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ គឺ​ត្រូវ​ល្បង​មើល​ឲ្យ​ស្គាល់​វិញ្ញាណ​ទាំង​នោះ​វិញ ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ​ឬ​យ៉ាង​ណា ដ្បិត​មាន​ហោរា​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​ចេញ​មក​ក្នុង​លោកីយ៍​នេះ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:10

ឱ​អស់​អ្នក​ដែល​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្អប់​អំពើ​អាក្រក់! ព្រះ‌អង្គ​ការ​ពារ​ជីវិត​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ មនុស្ស​អាក្រក់។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 4:19

ហើយ​ក្រែង​អ្នក​រាល់​គ្នា​ងើប​ភ្នែក​ទៅ​លើ​មេឃ ហើយ​ឃើញ​ថ្ងៃ ខែ និង​អស់​ទាំង​ផ្កាយ គឺ​គ្រប់​ទាំង​អស់​នៅ​លើ​មេឃ នោះ​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ទៅ​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​របស់​ទាំង​នោះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​បណ្ដោយ​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ក្រោម​មេឃ​វិញ។

ជំពូក    |  កំណែ ចម្លង
២ ធីម៉ូថេ 4:3-4

ដ្បិត​នឹង​មាន​គ្រា​មួយ​មកដល់ ដែល​មនុស្ស​មិន​ទ្រាំទ្រ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទេ គឺ​គេ​នឹង​មាន​ត្រចៀក​រមាស់ ហើយ​ហៅ​គ្រូ​កាន់​តែ​ច្រើន​ឡើង មក​បង្រៀន​ឲ្យ​ត្រូវ​ចិត្ត​របស់​គេ គេ​នឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដី​ពិត ហើយ​ទៅ​ស្ដាប់​រឿង​ព្រេង​វិញ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម