"ត្រូវបណ្ដាសាហើយ អ្នកណាដែលឆ្លាក់ ឬសិតធ្វើរូប ដែលជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ជារបស់ដែលដៃជាងបានធ្វើ រួចយកទៅដាក់នៅទីសម្ងាត់"។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នា ដោយពាក្យថា "អាម៉ែន!"។
ហើយក៏មានអ្នកដែលប្រព្រឹត្តអំពើមន្តអាគមជាច្រើន បានយកក្បួនតម្រារបស់ខ្លួនមកដុតចោលនៅចំពោះមុខមនុស្សទាំងអស់។ គេបានគិតតម្លៃក្បួនតម្រាទាំងនោះមើល ឃើញមានតម្លៃជាសាច់ប្រាក់ប្រាំម៉ឺនកាក់។
ប៉ុន្តែ សម្រាប់ពួកកំសាក ពួកមិនជឿ ពួកគួរខ្ពើម ពួកសម្លាប់គេ ពួកសហាយស្មន់ ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ និងគ្រប់ទាំងមនុស្សភូតកុហក គេនឹងមានចំណែកនៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ទីពីរ»។
ដូច្នេះ ចំពោះការបរិភោគចំណីអាហារ ដែលគេបានសែនដល់រូបព្រះ នោះយើងដឹងថា «ក្នុងលោកនេះ រូបព្រះមិនមែនជាអ្វីទេ» ហើយថា «ក្រៅពីព្រះមួយព្រះអង្គ គ្មានព្រះឯណាទៀតសោះ»។
រីឯសំណល់មនុស្សដែលមិនបានស្លាប់ដោយសារគ្រោះកាចនោះ មិនព្រមប្រែចិត្តចេញពីកិច្ចការដែលដៃគេធ្វើឡើយ ក៏មិនព្រមលះបង់ការថ្វាយអារក្ស និងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ថ្ម ឬពីឈើ ដែលមើលមិនឃើញ ស្តាប់មិនឮ ហើយដើរមិនរួចនោះដែរ។
ដូច្នេះ ប្រសិនបើយើងជាពូជរបស់ព្រះមែន យើងមិនគួរគិតថា ព្រះទ្រង់ដូចជាមាស ឬប្រាក់ ឬថ្ម ឬជារបស់ឆ្លាក់ តាមការរចនា តាមគំនិតរបស់មនុស្សនោះឡើយ។
យើងនឹងប្រោះទឹកស្អាតទៅលើអ្នករាល់គ្នា ដូចេ្នះ អ្នកនឹងបានស្អាត យើងនឹងជម្រះអ្នករាល់គ្នាឲ្យស្អាត ពីគ្រប់សេចក្ដីស្មោកគ្រោក និងពីអស់ទាំងរូបព្រះរបស់អ្នក។
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
មិនត្រូវឆ្លាក់ធ្វើរូបណាសម្រាប់អ្នក ក៏មិនត្រូវធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីឡើយ។ មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ រហូតបីបួនតំណចំពោះអស់អ្នកដែលស្អប់យើង
ត្រូវដុតកម្ទេចអស់ទាំងរូបព្រះឆ្លាក់របស់គេ មិនត្រូវនឹកស្តាយប្រាក់ ឬមាស ដែលជាប់នៅនឹងរូបនោះឡើយ ក៏មិនត្រូវយកមកធ្វើជារបស់ខ្លួនដែរ ក្រែងវាក្លាយជាអន្ទាក់ដល់អ្នក ដ្បិតរបស់ទាំងនោះជាទីស្អប់ខ្ពើមនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។ មិនត្រូវនាំយករបស់ដែលគួរស្អប់ខ្ពើមចូលក្នុងផ្ទះរបស់អ្នកឡើយ ក្រែងអ្នកត្រឡប់ទៅជាត្រូវវិនាស ដូចរបស់ទាំងនោះដែរ។ ត្រូវស្អប់ខ្ពើមរបស់ទាំងនោះឲ្យអស់ពីចិត្ត ដ្បិតវាជារបស់ដែលត្រូវវិនាស»។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង។ មិនត្រូវកោរក្រឡឹងសក់ក្បាលជុំវិញ ឬកាត់តម្រឹមពុកចង្ការបស់អ្នកឡើយ។ អ្នកមិនត្រូវឆូតស្បែកដោយកាន់ទុក្ខមនុស្សស្លាប់ ឬសាក់ខ្លួនផងដែរ យើងនេះជាព្រះយេហូវ៉ា។
ក៏ធ្វើឲ្យបុត្រទ្រង់ឆ្លងកាត់ភ្លើង នៅក្នុងច្រកភ្នំរបស់កូនហ៊ីនណម ក៏ប្រព្រឹត្តនក្ខត្តឫក្ស អង្គុយធម៌ អាបធ្មប់ ហើយរកគ្រូខាប និងគ្រូគាថា។ ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ជាច្រើននៅព្រះនេត្រព្រះយេហូវ៉ា ជាហេតុដែលបណ្ដាលឲ្យព្រះមានសេចក្ដីក្រោធ។
គឺព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ កុំរៀនតាមកិរិយារបស់សាសន៍ដទៃឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះទីសម្គាល់នៅលើមេឃដែរ ដ្បិតសាសន៍ដទៃគេខ្លាចទីសម្គាល់ទាំងនោះ ត្រសាលខ្ញុំបានត្រូវបំផ្លាញបង់ អស់ទាំងខ្សែក៏ដាច់ចេញហើយ កូនចៅខ្ញុំបានចេញចាកចោលខ្ញុំ ហើយមិននៅទៀតទេ គ្មានអ្នកណានឹងដំឡើងត្រសាល ហើយចងរនាំងខ្ញុំទៀតឡើយ ដ្បិតពួកគង្វាល បានត្រឡប់ជាមនុស្សល្ងីល្ងើទាំងអស់ ហើយមិនបានសួរដល់ព្រះយេហូវ៉ាទេ ហេតុនោះបានជាគេមិនបានចម្រើន ហើយពួកគេទាំងប៉ុន្មានក៏ត្រូវខ្ចាត់ខ្ចាយទៅ។ មានឮសូរគ្រឹកគ្រេង ដែលចេញពីស្រុកខាងជើងមក ដើម្បីធ្វើឲ្យទីក្រុងនានាក្នុងស្រុកយូដាត្រូវបំផ្លាញ ក្លាយជាទីអាស្រ័យរបស់ចចកវិញ។ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងថា ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលតម្រង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ។ ឱព្រះយេហូវ៉ាអើយ សូមផ្ចាលទូលបង្គំចុះ តែគឺតាមសេចក្ដីទៀងត្រង់ មិនមែនដោយសេចក្ដីក្រោធរបស់ព្រះអង្គឡើយ ក្រែងព្រះអង្គធ្វើឲ្យទូលបង្គំសាបសូន្យទៅ។ សូមព្រះអង្គចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ទៅលើសាសន៍ដទៃទាំងប៉ុន្មានដែលមិនស្គាល់ព្រះអង្គ ហើយទៅលើអស់ទាំងគ្រួមនុស្ស ដែលមិនអំពាវនាវដល់ព្រះនាមព្រះអង្គផង ដ្បិតគេបានត្របាក់លេបពួកយ៉ាកុប គេបានត្របាក់លេប ព្រមទាំងរំលីងអស់ ហើយបំផ្លាញទីលំនៅរបស់គេដែរ។ ពីព្រោះអស់ទាំងទំនៀមទម្លាប់របស់សាសន៍ដទៃ សុទ្ធតែអសារឥតការទទេ គេកាប់ដើមឈើនៅក្នុងព្រៃ គឺជាស្នាដៃរបស់មនុស្សកាន់ពូថៅ គេតាក់តែងដោយប្រាក់ និងមាស គេយកញញួរបោះជាប់ដោយដែកគោល ដើម្បីមិនឲ្យរើទៅឯណា។ រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
អ្នកមានការនឿយណាយចិត្ត ដោយគំនិតយោបល់គ្រូហោរជាច្រើនរបស់អ្នក ចូរឲ្យពួកគ្រូទាយ ពួកគ្រូជតារាសី និងពួកគ្រូថ្លែងទំនាយដោយខែពេញបូណ៌ ឈរឡើងឥឡូវ ហើយសង្គ្រោះអ្នកឲ្យរួចពីការដែលត្រូវមកលើអ្នកចុះ។ មើល៍ គេនឹងបានដូចជាជញ្ជ្រាំង ដូចជាភ្លើងឆេះគេ គេមិនអាចដោះខ្លួនឲ្យរួចពីអំណាចភ្លើងនោះបានឡើយ ភ្លើងនោះមិនមែនជារងើក ដែលគ្រាន់តែល្មមអាំងសាច់ ឬជាភ្លើងដែលអង្គុយកម្ដៅខ្លួនជុំវិញនោះទេ។ របស់ទាំងប៉ុន្មានដែលអ្នកបានខំតាមនោះ នឹងបានដូច្នោះ ហើយពួកអ្នកដែលបានខំតាមជាមួយអ្នកតាំងតែពីក្មេងមក គេនឹងងេងងោងទៅតាមផ្លូវរបស់គេរៀងខ្លួន ហើយគ្មានអ្នកណាសម្រាប់ជួយសង្គ្រោះអ្នកឡើយ។
មួយទៀត ព្រះបាទយ៉ូសៀសបានបំបាត់ពួកគ្រូខាប គ្រូគាថា ព្រមទាំងថេរ៉ាភីម និងរូបព្រះទាំងប៉ុន្មាន និងគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលឃើញមាននៅស្រុកយូដា និងនៅក្រុងយេរូសាឡិមទាំងអស់ ដើម្បីឲ្យបានសម្រេចតាមពាក្យនៃក្រឹត្យវិន័យដែលកត់ទុកក្នុងគម្ពីរ ដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃ បានប្រទះឃើញក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។
ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលយកកូនប្រុស ឬកូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើងជាតង្វាយ មិនត្រូវឲ្យឃើញមានគ្រូទស្សន៍ទាយ គ្រូគន់គូរក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់ គ្រូស្នេហ៍ គ្រូខាប គ្រូគាថា ឬគ្រូអន្ទងខ្មោចឡើយ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់ គឺដោយព្រោះអំពើគួរស្អប់ខ្ពើមយ៉ាងនោះហើយ បានជាព្រះយេហូវ៉ាជាព្រះរបស់អ្នក បណ្តេញគេចេញពីមុខអ្នក។
អ្នករាល់គ្នាមិនត្រូវបរិភោគសាច់ណាដែលជាប់មានទាំងឈាមផងនោះឡើយ មិនត្រូវប្រើរបៀនរបស់គ្រូអង្គុយធម៌ ឬមើលនក្ខត្តឫក្សផង។
ហេតុនេះបានជាព្រះអង្គបោះបង់ចោល ពួកវង្សយ៉ាកុបជាប្រជារាស្ត្ររបស់ព្រះអង្គ គឺពីព្រោះមានគ្រូមន្តអាគម ពីស្រុកខាងកើត បានចូលមកពេញទីហើយ គេធ្វើជាគ្រូអាបធ្មប់ដូចជាសាសន៍ភីលីស្ទីន ក៏ចងសម្ពន្ធមិត្តនឹងពួកសាសន៍ដទៃ។
អ្នករាល់គ្នាមិនត្រូវបែរទៅតាមពួកគ្រូខាប ឬគ្រូមន្តគាថាឡើយ កុំឲ្យពឹងរកគេឲ្យសោះ ក្រែងអ្នកទៅជាស្មោកគ្រោកដោយសារគេដែរ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
ដោយពាក្យថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា វេទនាដល់ពួកស្រីៗដែលធ្វើអំបោះពាក់នៅកដៃមនុស្ស ហើយធ្វើស្បៃបាំងមុខ សម្រាប់ក្បាលគ្រប់មនុស្ស ទោះទាំងធំទាំងតូច ដើម្បីនឹងចាប់ព្រលឹងគេ អ្នករាល់គ្នារកចាប់ព្រលឹងរបស់សាសន៍យើងដូច្នេះ តើអាចជួយសង្គ្រោះព្រលឹងគេដែលមកឯអ្នកឲ្យរស់នៅបានឬ? អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។ «កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងពួកហោរានៃសាសន៍អ៊ីស្រាអែលដែលធ្លាប់ទាយ ហើយប្រាប់ដល់ពួកអ្នកដែលថ្លែងទំនាយចេញពីចិត្តខ្លួនគេចុះ ដោយពាក្យថា ចូរស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ
រូបព្រះរបស់គេ ប្រៀបដូចជាទីងមោង នៅក្នុងចម្ការត្រសក់ រូបទាំងនោះមិនចេះនិយាយ ហើយត្រូវការឲ្យគេសែងទៅមក ព្រោះដើរមិនរួច កុំកោតខ្លាចចំពោះវាឡើយ ដ្បិតវាធ្វើអាក្រក់មិនបានទេ ក៏មិនអាចនឹងធ្វើល្អបានផង។
យើងនឹងកម្ចាត់អស់ទាំងរបៀនអាបធ្មប់ពីដៃឯងចេញ ឯងនឹងគ្មានគ្រូនក្ខត្តឫក្សតទៅទៀតទេ យើងនឹងបំផ្លាញរូបឆ្លាក់ និងបង្គោលគោរពចេញពីកណ្ដាលពួកឯង នោះឯងនឹងលែងថ្វាយបង្គំស្នាដៃរបស់ខ្លួនទៀត
ពីដើម កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះ អ្នករាល់គ្នានៅជាប់ជាបាវបម្រើដល់អស់ទាំងរបស់ដែលមិនមែនជាព្រះពិតប្រាកដ។ តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
គឺអ្នកបានប្រព្រឹត្តអាក្រក់នៅចំពោះយើង លើសជាងអស់អ្នកដែលនៅមុនអ្នកទៅទៀត ព្រមទាំងធ្វើព្រះដទៃ និងសិតរូបផង ជាការដែលបណ្ដាលឲ្យយើងខឹង ហើយអ្នកបានបោះបង់យើងទៅខាងក្រោយខ្នង។
នៅគ្រានោះ ព្រះអម្ចាស់នឹងដកសេចក្ដីលម្អនៃកងជើង សំណាញ់សក់ កងក ទំហូ កងដៃ ស្បៃ ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា
ប្រសិនបើអ្នករាល់គ្នាបានស្លាប់ជាមួយព្រះគ្រីស្ទ ខាងវិញ្ញាណបថមសិក្សារបស់លោកីយ៍នេះមែន ចុះហេតុអ្វីបានជាអ្នករាល់គ្នាធ្វើដូចជារស់នៅជាប់ក្នុងលោកីយ៍នៅឡើយដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាចុះចូលនឹងបញ្ញត្តិទាំងឡាយ ដូចជាថា «កុំកាន់ កុំភ្លក់ កុំប៉ះពាល់» ដូច្នេះ? បញ្ញត្តិទាំងនោះជាអ្វីៗដែលវិនាសបាត់ទៅដោយការប្រើប្រាស់ ជាបទបញ្ជា និងសេចក្តីបង្រៀនរបស់មនុស្ស។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
ពេលនោះ អ្នករាល់គ្នានឹងរាប់ប្រាក់ដែលស្រោបរូបឆ្លាក់របស់អ្នក និងមាសដែលស្រោបរូបសិត ទុកជារបស់ស្មោកគ្រោកវិញ អ្នកនឹងបោះរូបទាំងនោះចោលចេញ ដូចជាកំណាត់គគ្រក់ដោយពាក្យថា «ចូរចេញឲ្យផុតទៅ»។
អ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា ដែលផិតទៅតាមគេ នោះយើងនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយកាត់ចេញពីសាសន៍ខ្លួនទៅ។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
ត្រូវរំលំអាសនារបស់ពួកគេ កម្ទេចស្ដូបរបស់គេ ហើយដុតបង្គោលសក្ការៈ របស់គេនឹងភ្លើងទៅ។ ត្រូវកាប់រំលំរូបព្រះឆ្លាក់របស់គេ ហើយបំផ្លាញឈ្មោះព្រះទាំងនោះ ចេញពីទីនោះផង។
ស្រុកបានពេញដោយរូបព្រះ គេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើ។
ខាងក្រៅមានសុទ្ធតែពួកឆ្កែ ពួកមន្តអាគម ពួកសហាយស្មន់ ពួកកាប់សម្លាប់ ពួកថ្វាយបង្គំរូបព្រះ និងអស់អ្នកដែលស្រឡាញ់ ហើយប្រព្រឹត្តសេចក្ដីភូតភរ។
ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ
មានថ្ងៃមួយ ពេលយើងកំពុងធ្វើដំណើរទៅកន្លែងអធិស្ឋាន យើងបានជួបស្រីបម្រើម្នាក់ដែលមានអារក្សភីថង់ចូល ហើយធ្វើឲ្យពួកម្ចាស់របស់នាងរកកម្រៃបានយ៉ាងច្រើន ដោយការទាយ។ នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ នាងចេះតែធ្វើដូច្នេះជាច្រើនថ្ងៃ ទាល់តែលោកប៉ុលមានការរំខានចិត្ត ហើយបែរទៅបង្គាប់វិញ្ញាណនោះថា៖ «យើងបញ្ជាឯងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ ចូរចេញពីនាងនេះទៅ!» ហើយវាក៏ចេញនៅវេលានោះឯង។
ព្រះរបស់គេសុទ្ធតែជារូបសំណាក ធ្វើពីប្រាក់ និងមាស ជាស្នាដៃដែលមនុស្សធ្វើ។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ មានច្រមុះ តែធុំក្លិនមិនបាន មានដៃ តែចាប់កាន់មិនបាន មានជើង តែមិនចេះដើរ រូបទាំងនោះមិនចេះបញ្ចេញសំឡេង តាមបំពង់កឡើយ។ អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ចូរប្រយ័ត្ន ក្រែងមានអ្នកណាម្នាក់ចាប់អ្នករាល់គ្នាជារំពា ដោយប្រើទស្សនវិជ្ជា និងពាក្យបោកបញ្ឆោតឥតខ្លឹមសារ តាមទំនៀមទម្លាប់របស់មនុស្ស តាមវិញ្ញាណបថមសិក្សារបស់លោកីយ៍ គឺមិនតាមព្រះគ្រីស្ទទេ។
ព្រោះគេបានប្ដូរសេចក្តីពិតអំពីព្រះ យកសេចក្តីភូតភរ ហើយថ្វាយបង្គំ និងគោរពបម្រើរបស់ដែលកើតមក ជាជាងព្រះដែលបង្កើតរបស់ទាំងនោះ ជាព្រះដែលប្រកបដោយព្រះពរអស់កល្បជានិច្ច! អាម៉ែន។
៙ ព្រះរបស់សាសន៍ដទៃសុទ្ធតែជារូប ធ្វើពីប្រាក់ និងមាស ដែលជាស្នាដៃរបស់មនុស្ស។ រូបទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្តាប់មិនឮ ក៏គ្មានខ្យល់ដង្ហើមនៅក្នុងមាត់ដែរ។ អស់អ្នកដែលធ្វើរូបទាំងនោះ នឹងត្រឡប់ដូចជារូបនោះឯង ហើយអស់អ្នកដែលទុកចិត្តនឹងរូបទាំងនោះ ក៏នឹងត្រឡប់ដូចជារូបទាំងនោះដែរ។
ដូច្នេះ តើអ្នករាល់គ្នានឹងធៀបផ្ទឹមព្រះ ដូចជាអ្នកណា ឬប្រៀបព្រះអង្គទៅនឹងអ្វី? ឯរូបព្រះ គឺមានជាងម្នាក់បានសិតធ្វើទេ ហើយជាងទង គេស្រោបដោយមាស ក៏ធ្វើខ្សែប្រាក់ឲ្យផង។ ចូរលួងលោមចិត្តដល់ក្រុងយេរូសាឡិម ហើយស្រែកប្រាប់ក្រុងនោះថា គ្រាធ្វើសឹកសង្គ្រាមរបស់គេបានចប់សព្វគ្រប់ហើយ អំពើទុច្ចរិតរបស់គេក៏ទទួលបានការអត់ទោស ហើយគេបានទទួលមួយជាពីរពីព្រះហស្តនៃព្រះយេហូវ៉ា ស្នងនឹងអំពើបាបរបស់គេដែរ»។ ចំណែកអ្នកណាដែលខ្វះខាតគ្មានល្មមនឹងធ្វើដូច្នោះបាន គេក៏រើសយកឈើដែលមិនចេះពុកវិញ គេរកជាងមានស្នាដៃមកឆ្លាក់ធ្វើរូបមួយតម្កល់ឡើងជាប់ មិនឲ្យត្រូវរើចេញឡើយ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងទាស់នឹងខ្សែយ័ន្តរបស់អ្នករាល់គ្នា ដែលប្រើសម្រាប់ប្រមាញ់ព្រលឹងមនុស្ស ដូចប្រមាញ់សត្វស្លាប យើងនឹងហែកវាចេញពីដៃអ្នករាល់គ្នា ហើយនឹងដោះលែងព្រលឹងទាំងនោះឲ្យរួច គឺជាព្រលឹងដែលអ្នករាល់គ្នាបានតាមប្រមាញ់ ដូចប្រមាញ់សត្វស្លាបនោះ។
កាលបើអ្នកណាពោលដល់អ្នកថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្ដាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី ហើយយើងនឹងយកស្មរបន្ទាល់ស្មោះត្រង់ គឺអ៊ូរី ជាសង្ឃ និងសាការី ជាកូនបេរេគា ដើម្បីកត់សេចក្ដីទុក»។ ចូរទៅបើកគម្ពីរបញ្ញត្តិ និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។