Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា

98 ខគម្ពីរអំពីការជំនុំជំរះរូបព្រះ

98 ខគម្ពីរអំពីការជំនុំជំរះរូបព្រះ
និក្ខមនំ 20:3-5

មិន​ត្រូវ​មាន​ព្រះ​ណា​ផ្សេង​នៅ​ចំពោះ យើង​ឡើយ។ មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
យេរេមា 10:3-5

ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ គេ​តាក់‌តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា។ រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 16:11

នោះ​អ្នក​ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គឺ​ដោយ​ព្រោះ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​តាម​ព្រះ​ដទៃ ព្រម​ទាំង​គោរព ហើយ​ថ្វាយ‌បង្គំ​ដល់​វា​ផង គេ​បាន​បោះ‌បង់​យើង ឥត​ដែល​រក្សា​ច្បាប់​យើង​ឡើយ

ជំពូក    |  កំណែ ចម្លង
អេសាយ 57:8

អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:56-58

៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។ គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ហូសេ 8:4

គេ​បាន​តាំង​ស្តេច​ផ្សេងៗ​ឡើង តែ​មិន​មែន​ដោយ‌សារ​យើង​ទេ ក៏​បាន​តាំង​ពួក​មេដឹក​នាំ តែ​យើង​មិន​បាន​ដឹង​ឡើយ។ គេ​បាន​យក​ប្រាក់ និង​មាស​របស់​ខ្លួន​ធ្វើ​ជា​រូប​ព្រះ ជា​ការ​ដែល​នាំ​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:47

ហេតុ​នោះ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​សម្រេច​ទោស​ដល់​អស់​ទាំង​រូប​ឆ្លាក់ របស់​ស្រុក​បាប៊ីឡូន ហើយ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ជ្រប់​មុខ ឯ​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​ត្រូវ​គេ​សម្លាប់​នោះ នឹង​ដួល​នៅ​កណ្ដាល​វា។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:3-4

អ្នក​ណា​សម្លាប់​គោ នោះ​ដូច​ជា​បាន​ប្រហារ​ជីវិត​មនុស្ស អ្នក​ណា​ដែល​ថ្វាយ​កូន​ចៀម​ទុក​ជា​យញ្ញ‌បូជា នោះ​ដូច​ជា​បាន​បំបាក់​ក​ឆ្កែ អ្នក​ណា​ដែល​ថ្វាយ​តង្វាយ​ម្សៅ នោះ​ដូច​ជា​បាន​ថ្វាយ​ឈាម​ជ្រូក អ្នក​ណា​ដែល​ដុត​កំញាន​ថ្វាយ នោះ​ក៏​ដូច​ជា​អ្នក​ដែល​ថ្វាយ​បង្គំ​ដល់​រូប​ព្រះ​ដែរ អ្នក​ទាំង​នោះ​បាន​រើស​ផ្លូវ​របស់​ខ្លួន​គេ ព្រលឹង​របស់​គេ​ក៏​រីក‌រាយ​ចំពោះ ការ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន​គេ​ហើយ។ ឯយើង​ក៏​រើស​សេចក្ដី​ទំនាស់​ចិត្ត​ឲ្យ​គេ ហើយ​នឹង​នាំ​សេចក្ដី​ដែល​គេ​ស្ញែង‌ខ្លាច​មក​លើ​គេ​វិញ ដ្បិត​កាល​យើង​បាន​ហៅ គ្មាន​អ្នក​ណា​តប​ឆ្លើយ​សោះ កាល​យើង​បាន​និយាយ គេ​មិន​បាន​ស្តាប់​ឡើយ គឺ​គេ​បាន​ធ្វើ​អំពើ​ដែល​អាក្រក់​នៅ​ភ្នែក​យើង ហើយ​បាន​រើស​យក​របស់​ដែល​យើង​មិន​ចូល​ចិត្ត​វិញ។

ជំពូក    |  កំណែ ចម្លង
យេរេមា 19:4

ដ្បិត​គេ​បាន​បោះ‌បង់​យើង ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ បុព្វ‌បុរស​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ​ដោយ​ឈាម​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 7:20

ឯ​គ្រឿង​លម្អ​របស់​គេ បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​ពី​របស់​គួរ​ស្អប់​ខ្ពើម និង​របស់​គួរ​ឆ្អើម​របស់​គេ​នៅ​ក្នុង​នោះ​វិញ បាន​ជា​យើង​ធ្វើ​ឲ្យ​របស់​គេ​ទៅជា​របស់​មិន​ស្អាត។

ជំពូក    |  កំណែ ចម្លង
យេរេមា 32:29

ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល ហើយ​ច្រួច​តង្វាយ​ច្រូច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 7:5

ប៉ុន្ដែ អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​គេ​យ៉ាង​នេះ​វិញ គឺ​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​ស្ដូប​របស់​គេ ហើយ​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ ព្រម​ទាំង​ដុត​រូប​ឆ្លាក់​របស់​គេ​នឹង​ភ្លើង​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:10

តើ​អ្នក​ណា​សូន​ធ្វើ​ព្រះ ឬ​សិត​ធ្វើ​រូប​ដែល​ឥត​មាន​ប្រយោជន៍​ដូច្នេះ?

ជំពូក    |  កំណែ ចម្លង
អេសាយ 45:20

ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។

ជំពូក    |  កំណែ ចម្លង
យេរេមា 11:17

ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​ដាំ​អ្នក ព្រះ‌អង្គ​បាន​ប្រកាស​សេចក្ដី​អាក្រក់​ទាស់​នឹង​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ពួក​វង្ស​អ៊ីស្រា‌អែល និង​ពួក​វង្ស​យូដា ជា​ការ​ដែល​គេ​បាន​ប្រព្រឹត្ត​ដល់​ខ្លួន​គេ ដោយ​បណ្ដាល​ឲ្យ​យើង​ខឹង ព្រោះ​ការ​ដែល​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ‌បាល។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:17

មិន​ត្រូវ​សិត​ធ្វើ​រូប​ព្រះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 3:9

ហើយ​ស្រុក​បាន​អាប់‌ឱន​ទៅ ដោយឮ​រន្ទឺពី​ការ​កំផិត​របស់​គេ គេ​បាន​កំផិត​នឹង​ដុំ​ថ្ម ហើយ​ដុំ​ឈើ​ផង។

ជំពូក    |  កំណែ ចម្លង
អេសាយ 57:5

អ្នក​រាល់​គ្នាមាន​ចិត្តឆេះឆួល​នឹង​រូប​ព្រះ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី ហើយ​ក៏​សម្លាប់​កូន​ក្មេង​នៅ​តាម​ក្រហែង​ថ្ម​ច្រក​ភ្នំ​នានា។

ជំពូក    |  កំណែ ចម្លង
យេរេមា 2:27

ជា​ពួក​អ្នក​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា លោក​ជា​ឪពុក​ខ្ញុំ ហើយ​ដល់​ដុំ​ថ្ម​ថា លោក​បាន​បង្កើត​ខ្ញុំ ពី​ព្រោះ​គេ​បាន​បែរ​ខ្នង​ឲ្យ​យើង មិន​ហ៊ាន​បែរ​មុខ​ឡើយ ប៉ុន្តែ ដល់​គ្រា​ដែល​គេ​កើត​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​អំពាវ‌នាវ​ដល់​យើង​ថា សូម​ព្រះ‌អង្គ​ក្រោក​ឡើង ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 16:4

រីឯអស់​អ្នក​ដែល​បែរ​ទៅ​តាម​ព្រះ​ដទៃ ទុក្ខ​លំបាក​របស់​គេកាន់​តែ​កើន​ឡើង ទូល‌បង្គំ​មិន​ព្រម​ច្រួច​ឈាម ថ្វាយ​ដល់​ព្រះ​ទាំង​នោះ​ឡើយ ក៏​មិន​ព្រម​ទាំង​ចេញ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ ដោយ​បបូរ​មាត់​ទូល‌បង្គំ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 8:18

ដូច្នេះ យើង​នឹង​ប្រព្រឹត្ត​ដោយ​សេចក្ដី​ក្រោធ​ដែរ ភ្នែក​យើង​នឹង​មិន​ប្រណី​ឡើយ យើង​នឹង​មិន​អាណិត​មេត្តា​ទេ ទោះ​បើ​គេ​អំពាវ‌នាវ ដោយ​សំឡេង​យ៉ាង​ខ្លាំង​ដាក់​ត្រចៀក​យើង​ក៏​ដោយ គង់​តែ​យើង​មិន​ព្រម​ស្តាប់​ឡើយ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 1:29

ដ្បិត​គេ​នឹង​មាន​សេចក្ដី​ខ្មាស ចំពោះ​ដើម​ម៉ៃសាក់ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​យក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​អ្នក​រាល់​គ្នា​នឹង​ឡើង​មុខ​ក្រហម ដោយ​ព្រោះ​សួន‌ច្បារ​ដែល​អ្នក​រាល់​គ្នា បាន​រើស​យក​នោះ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:28

៙ បន្ទាប់​មក គេ​ទៅ​ភ្ជាប់​ខ្លួន នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិ‌ភោគ​សំណែន ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 16:36

ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អ្នក​បាន​ប្រព្រឹត្ត​អំពើ​អាស‌អាភាស​របស់​អ្នក​ជា​ហូរ‌ហែ ហើយ​បាន​បើក​កេរ‌ខ្មាស​អ្នក ដោយ​រួម‌បវេណី​នឹង​ពួក​សហាយ ដោយ​ព្រោះ​គ្រប់​ទាំង​រូប​ដំណាង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​របស់​អ្នក និង​ឈាម​របស់​កូន​ចៅ​អ្នក​ដែល​អ្នក​បាន​ថ្វាយ​ដល់​វា

ជំពូក    |  កំណែ ចម្លង
អេសាយ 57:6

នៅ​ចំណោម​ថ្ម​រលីង​ក្នុង​បាត​ជ្រោះ អ្នក​បាន​ច្រួច​តង្វាយ​ច្រូច និង​តង្វាយ​ម្សៅ​ថ្វាយ​ដល់​ថ្ម​ទាំង​នោះ ដូច្នេះ ថ្ម​ទាំង​នោះ​ជា​ចំណែក​របស់​អ្នក​ហើយ តើ​គួរ​ឲ្យ​យើង​រសាយ​កំហឹង​ចំពោះ​អំពើ​យ៉ាង​នោះ​ឬ?

ជំពូក    |  កំណែ ចម្លង
២ របា‌ក្សត្រ 33:7

ទ្រង់​យក​រូប​ឆ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តម្កល់​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​ទី​ដែល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ដាវីឌ ហើយ​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រា​ទ្រង់​ថា: "យើង​នឹង​តាំង​ឈ្មោះ​យើង​នៅ​ក្នុង​ព្រះ‌វិហារ​នេះ នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ដែល​យើង​បាន​រើស​ក្នុង​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជា​ដរាប​ត​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 66:17

ឯ​ពួក​អ្នក​ដែល​ញែក​ខ្លួន ជម្រះ​ខ្លួន​សម្រាប់​ការ​ថ្វាយ​បង្គំ​នៅ​ក្នុង​សួន‌ច្បារ គោរព​ដល់​រូប​ព្រះ​មួយ​នៅ​កណ្ដាល​នោះ ព្រម​ទាំង​ស៊ី​សាច់​ជ្រូក និង​កណ្តុរ​ជា​របស់​គួរ​ខ្ពើម​ឆ្អើម នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អ្នក​ទាំង​នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា‌មួយ​គ្នា​ទាំង​អស់។

ជំពូក    |  កំណែ ចម្លង
១ សាំ‌យូ‌អែល 5:4

លុះ​ស្អែកឡើង ពេល​គេ​ក្រោក​ពី​ព្រលឹម ក៏​ឃើញ​ព្រះ​ដាកុន​បាន​ដួល​ផ្កាប់​មុខ​ដល់​ដី​នៅ​ចំពោះ​ហិប​នៃ​ព្រះ‌យេហូវ៉ា​ទៀត ហើយ​ក្បាល និង​ដៃ​ទាំង​ពីរ​របស់​ព្រះ​ដាកុន ក៏​បាក់​ដាច់​នៅ​លើក្រប​ទ្វារ សល់​តែ​ដង​ខ្លួន​ព្រះ​ដាកុន​ប៉ុណ្ណោះ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 14:3

«កូន​មនុស្ស​អើយ ពួក​អ្នក​ទាំង​នេះ​បាន​តាំង​រូប​ព្រះ​របស់​គេ នៅ​ក្នុង​ចិត្ត​គេ ក៏​បាន​ដាក់​ហេតុ​ចំពប់​របស់​អំពើ​ទុច្ចរិត​ខ្លួន នៅ​ចំពោះ​មុខ​ហើយ ដូច្នេះ តើ​គួរ​ឲ្យ​គេ​មក​សួរ​យើង​ឬ?

ជំពូក    |  កំណែ ចម្លង
យេរេមា 50:2

ចូរ​ថ្លែង​ប្រាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ហើយ​ប្រកាស​ទៅ ចូរ​លើក​ទង់​ជ័យ​ឡើង ត្រូវ​ឲ្យ​ប្រកាស​ប្រាប់​ឥត​លាក់​ទុក​អ្វី​សោះ​ឡើយ ចូរ​ប្រាប់​ថា៖ គេ​ចាប់​យក​ក្រុង​បាប៊ីឡូន​ហើយ ព្រះ‌បាល​ត្រូវ​ខ្មាស ព្រះ‌ម្រដាក់​ត្រូវ​បាក់​រលំ​ចុះ រូប​ឆ្លាក់​របស់​គេ​បាន​ត្រូវ​ខ្មាស រូប​ព្រះ​របស់​គេ​បាន​បាក់​រំលំ​ចុះ​ហើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:20

គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 10:26

ក៏​យក​អស់​ទាំង​រូប​ព្រះ​ចេញ​ពី​វិហារ​ព្រះ‌បាល​មក​ដុត​ចោល

ជំពូក    |  កំណែ ចម្លង
មីកា 1:7

អស់​ទាំង​រូប​ឆ្លាក់​របស់​គេ នឹង​ត្រូវ​វាយ​បំបែក​ខ្ទេច‌ខ្ទី ឯ​អស់​ទាំង​រង្វាន់​ឈ្នួល​របស់​វា​នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង យើង​នឹង​បំផ្លាញ​របស់​គេ​ទាំង​អស់ ព្រោះ​គេ​បាន​សន្សំ​រូប​ទាំង​នោះ ដោយ‌សារ​រង្វាន់​ឈ្នួល​របស់​ស្រី​ពេស្យា ហើយ​វា​នឹង​ត្រឡប់​ជា​រង្វាន់​ឈ្នួល របស់​ស្រី​ពេស្យា​វិញ​ទៀត។

ជំពូក    |  កំណែ ចម្លង
យេរេមា 44:23

ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ក៏​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ព្រះ‌អង្គ ឬ​តាម​បញ្ញត្តិ​ច្បាប់ ឬ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ឡើយ បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ»។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:13

ត្រូវ​ប្រយ័ត្ន​នឹង​ប្រតិបត្តិ​តាម​អស់​ទាំង​សេចក្ដី​ដែល​យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា ហើយ​មិន​ត្រូវ​ចេញ​ឈ្មោះ​របស់​ព្រះ​ដទៃ​ណា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឈ្មោះ​របស់​ព្រះ​ទាំង​នោះ​ឮ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ផង។

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 17:12

គេ​គោរព​ប្រតិ‌បត្តិ​តាម​រូប​ព្រះ​ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​យ៉ាង​នោះ​ឡើយ

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 14:9

គឺ​អ្នក​បាន​ប្រព្រឹត្ត​អាក្រក់​នៅ​ចំពោះ​យើង លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​អ្នក​ទៅ​ទៀត ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​សិត​រូប​ផង ជា​ការ​ដែល​បណ្ដាល​ឲ្យ​យើង​ខឹង ហើយ​អ្នក​បាន​បោះ‌បង់​យើង​ទៅ​ខាង​ក្រោយ​ខ្នង។

ជំពូក    |  កំណែ ចម្លង
អេសាយ 30:22

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​អ្នក និង​មាស​ដែល​ស្រោប​រូប​សិត ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ អ្នក​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា «ចូរ​ចេញ​ឲ្យ​ផុត​ទៅ»។

ជំពូក    |  កំណែ ចម្លង
យេរេមា 17:5

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ត្រូវ​បណ្ដាសា​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​មនុស្ស ហើយ​យក​សាច់​ឈាម​ជា​ដៃ​របស់​ខ្លួន ជា​អ្នក​ដែល​មាន​ចិត្ត​ដក​ថយ​ចេញ​ពី​ព្រះ‌យេហូវ៉ា

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 31:6

ទូល‌បង្គំ​ស្អប់ អស់​អ្នក​ដែលយក​ចិត្ត​ទុក​ដាក់ នឹង​រូបព្រះ​ដែល​ឥត​បាន​ការ តែ​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
ហូសេ 14:3

ស្រុក​អាស‌ស៊ើរ​មិន​អាច​សង្គ្រោះ​យើង​ខ្ញុំ​បាន​ទេ យើង​ខ្ញុំ​ក៏​មិន​ព្រម​ជិះ​សេះ​ទៀត​ដែរ យើង​ខ្ញុំ​លែង​ពោល​ទៅ​ស្នាដៃ​របស់​យើង​ខ្ញុំ ថា​ជា "ព្រះ​របស់​យើង​ខ្ញុំ" ទៀត​ហើយ ដ្បិត​នៅ​ក្នុង​ព្រះ‌អង្គ កូនកំព្រា​រក​បាន​សេចក្ដី​មេត្តា‌ករុណា។

ជំពូក    |  កំណែ ចម្លង
អេសាយ 41:24

អ្នក​រាល់​គ្នា​មិន​មែន​ជា​អ្វី​ទេ ហើយ​ការ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ទទេ​សោះ អ្នក​ណា​ដែល​រើស​យក​អ្នក​រាល់​គ្នា នោះ​គួរ​ខ្ពើម​ឆ្អើម​ហើយ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 20:26

យើង​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:4-5

មិន​ត្រូវ​ឆ្លាក់​ធ្វើ​រូប​ណា​សម្រាប់​អ្នក ក៏​មិន​ត្រូវ​ធ្វើ​រូប​ណា​ឲ្យ​ដូច​ជា​អ្វី​នៅ​ស្ថាន‌សួគ៌​ខាង​លើ ឬ​នៅ​ផែន‌ដី​ខាង​ក្រោម ឬ​នៅ​ក្នុង​ទឹក​ដែល​ទាប​ជាង​ដី​ឡើយ។ មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង

ជំពូក    |  កំណែ ចម្លង
១ ពង្សាវ‌តារ‌ក្សត្រ 18:26-27

គេ​ក៏​ទទួល​យក​គោ​មួយ ដែល​បាន​ឲ្យ​ដល់​គេ រួច​គេ​រៀបចំ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌បាល ចាប់​តាំង​ពី​ព្រឹក​រហូត​ដល់​ថ្ងៃ​ត្រង់​ថា៖ «ឱ​ព្រះ‌បាល​អើយ សូម​ឆ្លើយ​មក​យើង​ខ្ញុំ​រាល់​គ្នា​ផង»។ ប៉ុន្តែ គ្មាន​ឮ​សំឡេង ឬ​ចម្លើយ​ណា​ឆ្លើយ​មក​សោះ គេ​ក៏​លោត​ព័ទ្ធ​ជុំ‌វិញ​អាស‌នា​ដែល​គេ​បាន​ធ្វើ​នោះ គ្រា​ដល់​ពេល​ថ្ងៃ​ត្រង់​ហើយ នោះ​លោក​អេលីយ៉ា​ពោល​ចំអក​ថា៖ «ចូរ​ស្រែក​ឲ្យ​ខ្លាំង​ឡើង ដ្បិត​លោក​ជា​ព្រះ ប្រហែល​ជា​កំពុង​រំពឹង​គិត ឬ​បាន​ថយ​ចេញ​មួយ​ភ្លែត ឬ​ធ្វើ​ដំណើរ ឬ​ប្រហែល​ជា​ដេក​លក់​ទេ​ដឹង ត្រូវ​ដាស់​លោក​ឡើង»។

ជំពូក    |  កំណែ ចម្លង
អេសាយ 45:16

ពួក​អ្នក​ដែល​ធ្វើ​រូប​ព្រះ គេ​នឹង​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ​ទាំង​អស់​គ្នា គេ​នឹង​ត្រូវ​បាក់មុខ ដោយ​សេចក្ដី​អៀន​ខ្មាស​ទាំង​អស់​គ្នា។

ជំពូក    |  កំណែ ចម្លង
យេរេមា 44:3-5

ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​អ្នក​រាល់​គ្នា ឬ​បុព្វ‌បុរស​អ្នក មិន​បាន​ស្គាល់​ផង។ គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា: យើង​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​យើង​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ"»។ ប៉ុន្តែ យើង​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង​ឲ្យ​មក​ឯ​អ្នក​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា "ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​យើង​ស្អប់​នេះ​ឡើយ"។ ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 78:58

គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
យេរេមា 11:12

ទី​ក្រុងនៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ទៅ​អំពាវ‌នាវ​ដល់​ព្រះ ដែល​គេ​បាន​ដុត​កំញាន​ថ្វាយ​នោះ តែ​ព្រះ​ទាំង​នោះ​នឹង​មិន​ជួយ​ដោះ​គេ​ឲ្យ​រួច ក្នុង​គ្រា​វេទនា​របស់​គេ​ឡើយ។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 34:13-14

អ្នក​រាល់​គ្នា​ត្រូវ​រំលំ​អាសនា​របស់​គេ បំបាក់​បំបែក​រូប​ព្រះ និង​បំផ្លាញ​បង្គោល​សក្ការៈ របស់​គេ​ចេញ។ (ដ្បិត​អ្នក​រាល់​គ្នា​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ណា​ទៀត​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ​នាម​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ជា​ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ)។

ជំពូក    |  កំណែ ចម្លង
ហូសេ 4:17

អេប្រាអិម​បាន​ភ្ជាប់​ខ្លួន​នឹង​រូប​ព្រះ​ហើយ តាម​តែ​គេ​ចុះ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:36

គេ​គោរព​ប្រតិ‌បត្តិ​រូប​ព្រះ របស់​សាសន៍​ទាំង​នោះ ជា​ការ​ដែល​ត្រឡប់​ជា​អន្ទាក់​ដល់​គេ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:7

គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។

ជំពូក    |  កំណែ ចម្លង
ហាបាគុក 2:18-19

ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា "សូម​តើន​ឡើង" ហើយ​ដល់​ដុំ​ថ្ម​គ​ថា "សូម​ក្រោក​ឡើង" តើ​រូប​នោះអាច​បង្រៀន​បាន​ឬ? មើល៍! គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់ តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 17:15

គេ​បោះ‌បង់​បញ្ញត្តិ​របស់​ព្រះ‌អង្គ និង​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​នឹង​បុព្វ‌បុរស​គេ ព្រម​ទាំង​សេចក្ដី​បន្ទាល់ ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​គេ​ផង គេ​ដើរ​តាម​តែ​ការឥត​ប្រយោជន៍ ហើយ​ខ្លួន​គេ​ក៏​ត្រឡប់​ជា​អសារ​ឥត​ការ​ដែរ គេ​ប្រព្រឹត្ត​តាម​ពួក​សាសន៍​ដទៃ​នៅ​ជុំ‌វិញ ដែល​ព្រះ‌យេហូវ៉ា​ហាម​ថា កុំ​ឲ្យ​ត្រាប់​តាម​អ្នក​ទាំង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 7:25

ត្រូវ​ដុត​កម្ទេច​អស់​ទាំង​រូប​ព្រះ​ឆ្លាក់​របស់​គេ មិន​ត្រូវ​នឹក​ស្តាយ​ប្រាក់ ឬ​មាស ដែល​ជាប់​នៅ​នឹង​រូប​នោះ​ឡើយ ក៏​មិន​ត្រូវ​យក​មក​ធ្វើ​ជា​របស់​ខ្លួន​ដែរ ក្រែងវា​ក្លាយ​ជា​អន្ទាក់​ដល់​អ្នក ដ្បិត​របស់​ទាំង​នោះ​ជា​ទី​ស្អប់​ខ្ពើម​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។

ជំពូក    |  កំណែ ចម្លង
លេវី‌វិន័យ 19:4

កុំ​ឲ្យ​អ្នក​រាល់​គ្នា​បែរ​ទៅ​តាម​រូប​ព្រះ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ព្រះ​សិត​សម្រាប់​អ្នក​រាល់​គ្នា​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:10-11

ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​ពិត ព្រះ‌អង្គ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ជា​មហា‌ក្សត្រ​ដ៏​នៅ​អស់‌កល្ប​ជា‌និច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន​ឡើយ។ ដូច្នេះ ត្រូវ​ប្រាប់​គេ​ថា៖ ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:4-8

ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។ អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 2:18

អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​អស់​រលីង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 23:24

អ្នក​មិន​ត្រូវ​ក្រាប​ថ្វាយ​បង្គំ ឬ​គោរព​ប្រតិ‌បត្តិ​ព្រះ​របស់​គេ​ឡើយ ក៏​កុំ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​នោះ​ដែរ គឺ​ត្រូវ​បំផ្លាញឲ្យ​អស់ ព្រម​ទាំង​បំបែក​រូប​ព្រះ​របស់​គេ​ឲ្យ​ខ្ទេច‌ខ្ទី​ផង។

ជំពូក    |  កំណែ ចម្លង
យេរេមា 51:17-18

គ្រប់​គ្នា​បាន​ត្រឡប់​ជា​មនុស្ស​ល្ងីល្ងើ ហើយ​ក៏​ឥត​មាន​តម្រិះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ឆ្លាក់​របស់​គេ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្ដី​ភូត‌ភរ គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​វា​ឡើយ។ វា​សុទ្ធ​តែ​ឥត​ប្រយោជន៍ ជា​របស់​ក្លែ​ង​បញ្ឆោត នៅ​គ្រា​ដែល​ធ្វើ​ទោស​វា នោះ​វា​នឹង​សូន្យ​បាត់​ទៅ។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:9

ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។

ជំពូក    |  កំណែ ចម្លង
យេរេមា 16:20

តើ​មាន​ទំនង​ឲ្យ​មនុស្ស​ធ្វើ​ព្រះ​សម្រាប់​ខ្លួន ដែល​មិន​មែន​ជា​ព្រះ​ពិត​ដែរ​ឬ?

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 23:24

មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
យេរេមា 10:14

មនុស្ស​គ្រប់​គ្នា​ទៅ​ជា​ល្ងីល្ងើ ហើយ​ឥត​មាន​ចំណេះ ជាង​ទង​គ្រប់​គ្នា​ត្រូវ​ខ្មាស ដោយ‌សារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​ការ​កុហក ឥត​មាន​ដង្ហើម​ឡើយ។

ជំពូក    |  កំណែ ចម្លង
ពួក​ចៅ‌ហ្វាយ 10:14

ចូរ​ទៅហៅ​រក​ព្រះ​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ជ្រើស​រើស​នោះ​ទៅ ទុក​ឲ្យ​ព្រះ​ទាំង​នោះ​សង្គ្រោះ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​សេចក្ដី​វេទនា​នេះ​ទៅ!»។

ជំពូក    |  កំណែ ចម្លង
១ កូរិន‌ថូស 8:4

ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 115:3-8

៙ ព្រះ​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។ ព្រះ​របស់​គេ​សុទ្ធ​តែ​ជា​រូបសំណាក ធ្វើ​ពី​ប្រាក់ និង​មាស ជា​ស្នាដៃ​ដែល​មនុស្ស​ធ្វើ។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ មាន​ច្រមុះ តែ​ធុំ​ក្លិន​មិន​បាន មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។ អស់​អ្នក​ដែល​ធ្វើ អស់​អ្នក​ដែល​ទុក​ចិត្ត នឹង​រូប​ទាំង​នោះ នឹង​បាន​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេ‌សេ‌គាល 14:6

ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​រូប​ព្រះ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ងាក​មុខ​ពី​អស់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក​រាល់​គ្នា​ចុះ

ជំពូក    |  កំណែ ចម្លង
យេរេមា 5:19

បើ​កាល​ណា​អ្នក​រាល់​គ្នា​សួរ​ថា៖ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ព្រះ‌អង្គ​ប្រព្រឹត្ត​ការ​យ៉ាង​នេះ​ដល់​យើង? នោះ​ព្រះ‌អង្គ​នឹង​ឆ្លើយ​ដល់​គេ​ថា៖ អ្នក​រាល់​គ្នា​បាន​បោះ‌បង់​យើង ទៅ​គោរព​ព្រះ​ដទៃ​នៅ​ក្នុង​ស្រុក​អ្នក​ជា​យ៉ាង​ណា អ្នក​រាល់​គ្នា​នឹង​ត្រូវ​គោរព​ដល់​សាសន៍​ដទៃ នៅ​ក្នុង​ស្រុក​មួយ​ដែល​មិន​មែន​ជា​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 31:7

ពី​ព្រោះ​នៅ​គ្រា​នោះ គ្រប់​មនុស្ស​ទាំង​អស់​នឹង​បោះ​ចោល​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ហើយ​ពី​មាស ដែល​ដៃ​អ្នក​រាល់​គ្នា​បាន​ធ្វើ​សម្រាប់​ខ្លួន ដែល​រាប់​ថា​ជា​អំពើ​បាប។

ជំពូក    |  កំណែ ចម្លង
យេរេមា 19:13

អស់​ទាំង​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម និង​ដំណាក់​នៃ​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ធ្វើ​ឲ្យ​ស្មោក‌គ្រោក​ហើយ នោះ​នឹង​បាន​ដូច​ជា​ទី​តូផែត​នេះ​ដែរ គឺ​អស់​ទាំង​ផ្ទះ​ណា​ដែល​គេ​បាន​ឡើង​ទៅ​លើ​ដំបូល ដើម្បី​ដុត​កំញាន​ថ្វាយ​ដល់​ពួក​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ច្រួច​តង្វាយ​ថ្វាយ​ដល់​ព្រះ​ដទៃ​នោះ។

ជំពូក    |  កំណែ ចម្លង
ហូសេ 2:13

យើង​នឹង​ដាក់​ទោស​នាង​សម្រាប់​អស់​ទាំង​ថ្ងៃ ដែល​នាង​បាន​ដុត​កំញាន​ថ្វាយ​ព្រះ​បាល គឺ​ពេល​ដែល​នាង​បាន​តែង​ខ្លួន ដោយ​ទំហូ និង​គ្រឿង​លម្អ​ផ្សេងៗ​របស់​នាង ហើយ​រត់​តាម​គូ​ស្នេហ៍​របស់​នាង រួច​បំភ្លេច​យើង​ចោល នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ជំពូក    |  កំណែ ចម្លង
អេសាយ 44:15-17

ទាំង​អស់​នេះ​មាន​ប្រយោជន៍​ដល់​មនុស្ស​សម្រាប់​ធ្វើ​ឧស​ដុត គេ​ក៏​យក​ខ្លះ​មក​ដុត​អាំង ក៏​យក​ខ្លះ​បង្កាត់​ភ្លើង​ដុត​នំបុ័ង ហើយក៏​ធ្វើ​ព្រះ​មួយ​ឡើង រួច​ក្រាប​ថ្វាយ​បង្គំ គឺ​គាត់​ឆ្លាក់​ធ្វើ​ជា​រូប ហើយ​ក្រាប​ចុះ​គោរព​ដល់​រូប​នោះ។ ដូច្នេះ គាត់​យក​ខ្លះ​ធ្វើ​ឧស​ដុត ខ្លះ​ទៀត​ដុត​ធ្វើ​ម្ហូប គឺ​គាត់​អាំង​សាច់ ហើយ​ស៊ី​ឆ្អែត។ គាត់​កម្ដៅ​ខ្លួន​ដែរ ដោយ​ពោល​ថា "អៃយ៉ា កក់ក្តៅ​ស្រួល​ណាស់ ពេល​ខ្ញុំ​អាំង​ភ្លើង"។ ឯ​ឈើ​ដែល​សល់ គាត់​យក​ទៅ​ធ្វើ​ជា​រូប​ឆ្លាក់​សម្រាប់​ក្រាប​ចុះ​ថ្វាយ​បង្គំ ហើយ​អធិ‌ស្ឋាន​ដល់​រូប​នោះ ដោយ​ពាក្យ​ថា "សូម​ជួយ​សង្គ្រោះ​ខ្ញុំ​ផង ពី​ព្រោះ​លោក​ជា​ព្រះ​នៃ​ខ្ញុំ"។

ជំពូក    |  កំណែ ចម្លង
អេសាយ 42:8

យើង​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​យើង យើង​មិន​ព្រម​ប្រគល់​សិរី‌ល្អ​របស់​យើង​ដល់​អ្នក​ណា​ទៀត ឬ​ឲ្យ​សេចក្ដី​សរសើរ​របស់​យើង ដល់​រូប​ឆ្លាក់​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 8:2

គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:21

គេ​បានធ្វើ​ឲ្យ​យើង​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជន​ណា​មួយ យើង​បណ្ដាល​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា។

ជំពូក    |  កំណែ ចម្លង
១ យ៉ូហាន 5:21

កូន​តូចៗ​អើយ ចូរ​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 97:7

អស់​អ្នក​ដែល​ថ្វាយ​ប​ង្គំ​រូប​ឆ្លាក់​នឹង​ត្រូវ​អាម៉ាស់ គឺ​ជា​អ្នក​ដែល​អួតអាង​ពី​រូប​ព្រះ ដែល​ឥត​ប្រយោជន៍​របស់​គេ។ នែ៎ ព្រះ​ទាំង‌ឡាយ​អើយ ចូរ​ថ្វាយ‌បង្គំ​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
២ ពង្សាវ‌តារ‌ក្សត្រ 21:11

«ដោយ​ព្រោះ​ម៉ាណា‌សេ​ជា​ស្តេច​យូដា​បាន​ធ្វើ​ការ​ដែល​គួរ​ស្អប់​ខ្ពើម​ទាំង​អស់​នេះ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ លើស​ជាង​គ្រប់​ទាំង​អំពើ​របស់​សាសន៍​អាម៉ូរី​ដែល​នៅ​មុន​គេ ព្រម​ទាំង​បណ្ដាល​ឲ្យ​ពួក​យូដា​ធ្វើ​បាប តាម​រូប​ព្រះ​ខ្លួន​ផង

ជំពូក    |  កំណែ ចម្លង
អេសាយ 57:13

កាល​ណា​អ្នក​អំពាវ‌នាវ នោះ​ឲ្យ​ពួក​ដែល​អ្នក​បាន​ប្រមូល​ជួយ​អ្នក​ឲ្យ​រួច​ចុះ តែ​ខ្យល់​នឹង​ផាត់​គេ​ទៅ​ទាំង​អស់ សេចក្ដី​ទទេៗ​នឹង​ចាប់​យក​គេ​ទៅ​អស់​រលីង ប៉ុន្តែ អស់​អ្នក​ណា​ដែល​ពឹង​ជ្រក​នឹង​យើង​វិញ គេ​នឹង​បាន​ស្រុក​ទុក​ជា​កេរ‌អាករ ហើយ​នឹង​បាន​ភ្នំ​បរិសុទ្ធ​របស់​យើង​ទុក​ជា​មត៌ក។

ជំពូក    |  កំណែ ចម្លង
យេរេមា 2:13

ដ្បិត​ប្រជា‌រាស្ត្រ​របស់​យើង​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ពីរ​យ៉ាង គឺ​បាន​ទាំង​បោះ‌បង់​ចោល​យើង ដែល​ជា​ក្បាល​ទឹក​រស់ ហើយ​បាន​ដាប់​ធ្វើ​អាង​វិញ ជា​អាង​ប្រេះ​បែក​ដែល​ទុក​ទឹក​មិន​បាន​ផង។

ជំពូក    |  កំណែ ចម្លង
និក្ខមនំ 20:23

អ្នក​រាល់​គ្នា​មិន​ត្រូវ​យក​ប្រាក់​មក​ធ្វើ​ជា​រូប​ព្រះ​ណា​ទៀត​អម​ជា‌មួយ​យើង ក៏​មិន​ត្រូវ​យក​មាស​ធ្វើ​ជា​ព្រះ​សម្រាប់​ខ្លួនឡើយ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 106:39

ដូច្នេះ គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​សៅ‌ហ្មង ដោយ‌សារ​អំពើ​ដែល​ប្រព្រឹត្ត ហើយ​បាន​ក្បត់​ព្រះដោយ​សារ​អំពើ​របស់​គេ។

ជំពូក    |  កំណែ ចម្លង
ហូសេ 13:2

ឥឡូវ​នេះ គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប គេ​សិត​ធ្វើ​រូប​សម្រាប់​ខ្លួន​គេ គឺ​គេ​យក​ប្រាក់​របស់​គេ​មក​សិត​ធ្វើ​រូប តាម​ទេព​កោសល្យ​របស់​ខ្លួន ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​ជា​ស្នាដៃ​របស់​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា "ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ទៅ!"។

ជំពូក    |  កំណែ ចម្លង
អេសាយ 48:5

ហេតុ​នោះ​បាន​ជា​យើង​ថ្លែង​ប្រាប់​សេចក្ដី​នោះ ដល់​អ្នក​តាំង​ពី​បុរាណ ហើយ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​មុន​ដែល​ការ​នោះ​កើត​មក ក្រែង​អ្នក​និយាយ​ថា គឺ​ជា​រូប​ព្រះ​របស់​អ្នក​ដែល​ធ្វើ​ការ​នោះ​វិញ ហើយ​រូប​ឆ្លាក់ និង​រូប​សិត​របស់​អ្នក ដែល​បង្គាប់​ការ​នោះ​ឡើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 135:15-18

៙ ព្រះ​របស់​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប ធ្វើ​ពី​ប្រាក់ និង​មាស ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស។ រូប​ទាំង​នោះ​មាន​មាត់ តែ​មិន​ចេះ​និយាយ មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក តែ​ស្តាប់​មិន​ឮ ក៏​គ្មាន​ខ្យល់​ដង្ហើម​នៅ​ក្នុង​មាត់​ដែរ។ អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

ជំពូក    |  កំណែ ចម្លង
មីកា 5:13

យើង​នឹង​បំផ្លាញ​រូប​ឆ្លាក់ និង​បង្គោល​គោរព​ចេញ​ពី​កណ្ដាល​ពួក​ឯង នោះ​ឯង​នឹង​លែង​ថ្វាយ‌បង្គំ​ស្នាដៃ​របស់​ខ្លួន​ទៀត

ជំពូក    |  កំណែ ចម្លង
សាការី 13:2

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។

ជំពូក    |  កំណែ ចម្លង
រ៉ូម 1:22-23

គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 21:8

ប៉ុន្តែ សម្រាប់​ពួក​កំសាក ពួក​មិន​ជឿ ពួក​គួរ​ខ្ពើម ពួក​សម្លាប់​គេ ពួក​សហាយ‌ស្មន់ ពួក​មន្ត​អាគម ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​គ្រប់​ទាំង​មនុស្ស​ភូត​កុហក គេ​នឹង​មាន​ចំណែក​នៅ​ក្នុង​បឹង​ដែល​ឆេះ​ជា​ភ្លើង និង​ស្ពាន់‌ធ័រ គឺ​ជា​សេចក្ដី​ស្លាប់​ទី​ពីរ»។

ជំពូក    |  កំណែ ចម្លង
វិវរណៈ 22:15

ខាង​ក្រៅ​មាន​សុទ្ធ​តែ​ពួក​ឆ្កែ ពួក​មន្ត​អាគម ពួក​សហាយ‌ស្មន់ ពួក​កាប់​សម្លាប់ ពួក​ថ្វាយ​បង្គំ​រូប​ព្រះ និង​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​ប្រព្រឹត្ត​សេចក្ដី​ភូតភរ។

ជំពូក    |  កំណែ ចម្លង
អេសាយ 46:1-2

ព្រះ‌បាល​ឱន​ចុះ​ហើយ ព្រះ‌នេបូរ​ក៏​កោង​ចុះ​ដែរ គេ​ផ្ទុក​រូប​ព្រះ​នោះ​លើ​សត្វ​ពាហនៈ និង​លើ​គោ របស់​ទាំង​នោះ​ដែល​អ្នក​ដឹក​ទៅ​មក ជា​បន្ទុក​សង្កត់​យ៉ាង​ធ្ងន់​លើ​សត្វ​នឿយ​ហត់។ តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។ យើង​បាន​ហៅ​ឥន្ទ្រី​មួយ​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើង ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ យើង​បាន​ចេញ​វាចា​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង យើង​បាន​គិត​ស្រេច​ហើយ យើង​នឹង​ធ្វើ​ការ​នោះ។ ឱ​ពួក​អ្នក​មាន​ចិត្ត​រឹង ដែល​ឃ្លាត​ឆ្ងាយ ពី​សេចក្ដី​សុចរិត​អើយ ចូរ​ស្តាប់​យើង​ចុះ យើង​នាំ​សេចក្ដី​សុចរិត​របស់​យើង​មក​ជិត សេចក្ដី​នោះ​នឹង​មិន​នៅ​ឆ្ងាយ​ឡើយ ឯ​សេចក្ដី​សង្គ្រោះ​របស់​យើង​ក៏​មិន​បង្អង់​ដែរ យើង​នឹង​តាំង​សេចក្ដី​សង្គ្រោះ​របស់​យើង​នៅ​ក្រុង​ស៊ីយ៉ូន សម្រាប់​ពួក​អ៊ីស្រា‌អែល ដែល​ជា​សិរី‌ល្អ​របស់​យើង។ វា​ឱន​ចុះ ក៏​កោង​ចុះ​ហើយ វា​មិន​អាច​ដោះ​បន្ទុក​របស់​វា​បានផង គឺ​ទាំង​ខ្លួន​វា​ក៏​ត្រូវ​ចាប់​នាំ​ទៅ​ជា​ឈ្លើយ​ដែរ។

ជំពូក    |  កំណែ ចម្លង
ចោទិយ‌កថា 32:16-17

គេ​បាន​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ​ដោយ‌សារ​ព្រះ​ដទៃ ក៏​បាន​ចាក់‌រុក​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ‌សារ​ការ​គួរ​ស្អប់​ខ្ពើម។ គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 81:9

មិន​ត្រូវ​ឲ្យ​មាន​ព្រះ​ដទៃ​ណា នៅ​ក្នុង​ចំណោម​អ្នក​ឡើយ ក៏​មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំព្រះ នៃ​សាសន៍​ដទៃ​ណា​មួយ​ដែរ។

ជំពូក    |  កំណែ ចម្លង
ម៉ាថាយ 12:30

អ្នក​ណា​ដែល​មិន​នៅ​ជា​មួយ​ខ្ញុំ អ្នក​នោះ​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ណា​ដែល​មិន​ប្រមូល​ជា​មួយ​ខ្ញុំ អ្នក​នោះ​ជា​អ្នក​កម្ចាត់​កម្ចាយ។

ជំពូក    |  កំណែ ចម្លង

ប្រភេទរង

មន្តអាគម និង​ការ​បោកប្រាស់​ខាង​វិញ្ញាណសាសនាយូរូបាហោរាសាស្ត្រ និង ការទស្សន៍ទាយរួចផុតពីអំពើអន្ធពិសាចព្រះបដិសេធរូបបដិមាអំណាចព្រះទេវៈ ទល់នឹង អំណាចមន្តអាគមគ្រោះថ្នាក់នៃវិជ្ជាខ្មៅវិញ្ញាណ និង​គ្រូ​ទាយ​ក្លែងក្លាយការហៅវិញ្ញាណបំផ្លាញរូបព្រះនិងទីសក្ការៈព្យាការីក្លែងក្លាយ និងល្បិចកលរបស់ពួកគេទប់ទល់នឹងអំណាចមន្តអាគមខ្មៅបដិសេធ​អំពើ​អន្តរាយ​ខាង​វិញ្ញាណរំដោះខ្លួនចេញពីភាពល្ងង់ខ្លៅនៃការគោរពបូជារូបព្រះមន្តអាគម និង វេទមន្តមិនពិតទុកចិត្តលើព្រះអង្គ មិនមែនរូបព្រះហាមឃាត់​ការ​ប្រព្រឹត្ត​អំពើ​អន្ធពាលការបោកប្រាស់ពីគ្រូទាយ និងហោរាសាស្ត្រការជំនុំជម្រះរបស់ព្រះអង្គទៅលើរូបព្រះព្រះបន្ទូល​ទល់​នឹង​មន្តអាគមជំនឿមិនពិត និងអបិយជំនឿការថ្វាយបង្គំរូបព្រះជំនឿប្រពៃណីខ្មែរបដិសេធរូបបដិមាករនិងព្រះក្លែងក្លាយវិជ្ជាខ្មៅរួចផុតពីចំណងវិញ្ញាណការបោកប្រាស់ពីអ្នកប្រាជ្ញវិញ្ញាណលាតត្រដាង​ព្រះ​ក្លែងក្លាយវិញ្ញាណក្លែងក្លាយ ឬ ការគោរពបូជាវិញ្ញាណមិនពិតគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងល័ក្ខណ៍បោះបង់​ចោល​អំពើ​អបិយជំនឿការទស្សន៍ទាយបោកប្រាស់ស្វែងយល់ពីទំនៀមទម្លាប់សាសនាសន្តេរីយ៉ា
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម