Biblia Todo Logo
បទព្រះគម្ពីរ
- ការផ្សាយពាណិជ្ជកម្ម -

ប្រភេទ

រួសរាន់ឡើងស្នេហាមិត្តភាពការសរសើរ និងការថ្វាយបង្គំទារកឪពុកម្ដាយពរអាពាហ៍ពិពាហ៍ការលួងលោមថ្ងៃកំណើតក្តីសង្ឃឹមការប្រាស្រ័យទាក់ទងព្រះជំនឿកម្លាំងពិធីបុណ្យសពយុវជនអាពាហ៍ពិពាហ៍ស្ត្រីការស្លាប់កុមារការផ្តល់ជូនការអធិស្ឋានសុំទោសសេចក្ដីសង្រ្គោះសុខភាពភាពបរិសុទ្ធជីវិតអស់កល្បអាចព្រះព្រះយេស៊ូវការពិតខាងវិញ្ញាណពេលវេលានៃតម្រូវការប្រទានពរអង្វរការតមអាហារថ្ងៃពិសេសការដឹងគុណការគោរពប្រតិបត្តិឱកាសទាំងអស់។រឿងរបស់ព្រះធម្មជាតិសន្តិភាពល្បីស្រស់ស្អាតថ្ងៃអាទិត្យព្រឹត្តិការណ៍ពិសេសក្រសួងនានាអ្នកទស្សនាការឈឺចាប់និងការលំបាកភាពរីករាយការញៀននិងការញៀនទំនាយលុយប្រធានបទផ្លូវភេទអំពើបាបយុត្តិធម៌ខគម្ពីរពិបាកទន្ទេញចាំដំណាក់កាលនៃជីវិតការអធិស្ឋានសំណើការប្រុងប្រយ័ត្នការអញ្ជើញដង្ហើមបុណ្យណូអែលទុកចិត្តការសន្យាព្រះគម្ពីរការការពារព្រះវិញ្ញាណបរិសុទ្ធការថ្វាយបង្គំព្រះ

53 ខគម្ពីរសម្រាប់ថ្ងៃថ្មី អរព្រះគុណព្រះជាម្ចាស់

53 ខគម្ពីរសម្រាប់ថ្ងៃថ្មី អរព្រះគុណព្រះជាម្ចាស់

ចូរយើងបន្តដំណើរទៅមុខដោយមានជំនឿថា ជំហាននីមួយៗដែលយើងដើរនាំយើងខិតទៅជិតភាពជោគជ័យ។

ទោះបីជួបឧបសគ្គយ៉ាងណាក៏ដោយ ចូរចងចាំថា ជំនឿលើអនាគតដ៏ប្រសើរជំរុញឱ្យយើងតស៊ូ។

ចូរបណ្ដុះគុណធម៌នៃការដឹងគុណ ជាការរំលឹកជានិច្ចអំពីពរជ័យដែលយើងមាន ហើយរក្សាក្ដីសង្ឃឹមឱ្យនៅរស់រវើកជានិច្ច។

ទោះបីផ្លូវហាក់ដូចជាលំបាកយ៉ាងណាក៏ដោយ ចូរយើងជឿជាក់ថា ការសាកល្បងដែលយើងជួបប្រទះ គឺគ្រាន់តែធ្វើឱ្យយើងកាន់តែរឹងមាំដើម្បីទទួលបានជ័យជំនះ (យ៉ូហាន ១៦:៣៣)។


ទំនុកតម្កើង 90:14

ពេល​ព្រឹក សូម​ចម្អែត​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​ត្រេក​អរ ហើយ​សប្បាយ​រីករាយ​អស់​មួយ​ជីវិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 17:15

ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​រំពឹង​មើល​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ដោយ​សេចក្ដី​សុចរិត កាល​ណា​ទូល‌បង្គំ​ភ្ញាក់​ឡើង ទូល‌បង្គំ​នឹង​បាន​ស្កប់​ចិត្ត ដោយ​ឃើញ​រូប​អង្គ​ទ្រង់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 57:8

ឱព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ឱ​ពិណ និង​ស៊ុង​របស់​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង ខ្ញុំ​នឹង​ដាស់​អរុណឲ្យ​រះ​ឡើង!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:24

នេះ​គឺ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​បានបង្កើត ចូរ​យើង​មាន​អំណរ ហើយ​សប្បាយ​រីក‌រាយ​ក្នុង​ថ្ងៃ​នេះ ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 59:16

ឯ​ទូល‌បង្គំ​វិញ ទូល‌បង្គំ​នឹង​ច្រៀង ពី​ឫទ្ធានុ‌ភាព​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ស្រែក​ច្រៀងពី ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ព្រះ‌អង្គ​ជា​បន្ទាយ និង​ជា​ជម្រក​ដល់​ទូល‌បង្គំ នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​សេចក្ដី​វេទនា។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 143:8

សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ដ្បិត​ទូល‌បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ សូម​ប្រោស​ឲ្យ​ទូល‌បង្គំ ស្គាល់​ផ្លូវ​ដែល​ទូល‌បង្គំ​ត្រូវ​ដើរ ដ្បិត​ទូល‌បង្គំ​លើក​ព្រលឹង​ទូល‌បង្គំ ទៅ​រក​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 5:3

ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។

ជំពូក    |  កំណែ ចម្លង
សាស្តា 11:6

នៅ​ពេល​ព្រឹក ចូរ​ព្រោះ​ពូជ​របស់​ឯង​ចុះ ហើយ​នៅ​ពេល​ល្ងាច​កុំ​ទប់​ដៃ​ឯង​ឡើយ ដ្បិត​ឯង​មិន​ដឹង​ជា​ខាង​ណា​នឹង​ចម្រើន​ឡើង ទោះ​បើ​ខាង​នេះ ឬ​ខាង​នោះ​ក្តី ឬ​បើ​ទាំង​ពីរ​នឹង​ចម្រើន​បាន​ល្អ​ដូច​គ្នា។

ជំពូក    |  កំណែ ចម្លង
អេសាយ 33:2

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ផ្តល់​ព្រះ‌គុណ​ដល់​យើង​ខ្ញុំ​រាល់​គ្នា យើង​ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​ការពារ​យើង​ខ្ញុំ ដោយ​ព្រះ‌ពាហុ​រាល់ៗ​ព្រឹក ហើយ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​នៅ​ក្នុង​គ្រា​វេទនា​ដែរ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:1-2

នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! ៙ ប៉ុន្ដែ ព្រះ‌អង្គ​បាន​តម្កើង​ស្នែង របស់​ទូល‌បង្គំ​ឡើង ដូច​ស្នែង​គោ​ព្រៃ ព្រះ‌អង្គ​បាន​ចាក់​ប្រេង​ថ្មីមក​លើ​ទូល‌បង្គំ។ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ខ្មាំង​សត្រូវ របស់​ទូល‌បង្គំ​ធ្លាក់​ចុះ ហើយ​ត្រចៀក​ទូល‌បង្គំ​ក៏​បាន​ឮ​ពី​មហន្តរាយ របស់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ មក​លើ​ទូល‌បង្គំ​ដែរ។ ៙ មនុស្ស​សុចរិត​នឹង​លូត​លាស់​ឡើង ដូច​ដើម​លម៉ើ ក៏​ចម្រើន​ឡើង ដូច​ដើម​តា‌ត្រៅ នៅ​លើ​ភ្នំ​ល្បាណូន។ គេ​ដូច​ជា​ដើម​ឈើដែល​ដុះ នៅ​ក្នុង​ដំណាក់នៃ​ព្រះ‌យេហូវ៉ា គេ​លូត​លាស់​នៅ​ក្នុង​ទី‌លាន​របស់​ព្រះ​នៃ​យើង។ គេ​នឹង​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​វ័យ​ចាស់ គេ​នៅ​តែ​មាន​ជ័រ​ជា​បរិបូរ ហើយ​នៅ​តែ​ខៀវ​ខ្ចី​ជានិច្ច ដើម្បី​សម្ដែង​ឲ្យ​ឃើញ​ថា ព្រះ‌យេហូវ៉ា​ទៀង​ត្រង់ ព្រះ‌អង្គ​ជា​ថ្ម​ដា​របស់​ខ្ញុំ ហើយ​គ្មាន​អំពើ​ទុច្ចរិត​ណា នៅ​ក្នុង​ព្រះ‌អង្គ​ឡើយ។ ដើម្បី​ប្រកាស​អំពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ពេល​ព្រឹក និង​អំពីព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ​នៅពេល​យប់

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 9:1

ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត ទូល‌បង្គំ​នឹង​និទាន​ពី​អស់​ទាំង​ការ​អស្ចារ្យ របស់​ព្រះ‌អង្គ

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 88:13

ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ នៅ​ពេល​ព្រឹក ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ចូល​មក​ចំពោះ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 30:5

ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។

ជំពូក    |  កំណែ ចម្លង
បរិទេវ 3:22-23

គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 55:22

ចូរ​ផ្ទេរ​បន្ទុក​របស់​អ្នក​ទៅ​លើ​ព្រះ‌យេហូវ៉ា នោះ​ព្រះ‌អង្គ​នឹង​ជួយ​ទ្រទ្រង់​អ្នក ព្រះ‌អង្គ​នឹង​មិន​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​រង្គើ​ឡើយ។

ជំពូក    |  កំណែ ចម្លង
សេផានា 3:17

ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 100:4

៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 37:5

ចូរ​ទុក​ដាក់​ផ្លូវ​របស់​អ្នក​ដល់​ព្រះ‌យេហូវ៉ា ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ប្រោស​ឲ្យ​បាន​សម្រេច។

ជំពូក    |  កំណែ ចម្លង
អេសាយ 40:31

តែ​អស់​អ្នក​ណា​ដែល​សង្ឃឹម​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​នឹង​មាន​កម្លាំង​ចម្រើន​ជា‌និច្ច គេ​នឹង​ហើរ​ឡើង​ទៅ​លើ ដោយ​ស្លាប ដូច​ជា​ឥន្ទ្រី គេ​នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ»។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:9

នៅ​វេលា​យប់ ព្រលឹង​នៃ​ទូល‌បង្គំ​ប្រាថ្នា​ដល់​ព្រះ‌អង្គ​ហ្នឹង​ហើយ វិញ្ញាណ​នៅ​ក្នុង​ខ្លួន​ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​ដោយ​ខ្មីឃ្មាត​ដែរ ដ្បិត​កំពុង​ដែល​សេចក្ដី​យុត្តិ‌ធម៌​របស់​ព្រះ‌អង្គ​នៅ​លើ​ផែនដី នោះ​ពួក​មនុស្ស​នៅ​លោកីយ គេ​រៀន​តាម​សេចក្ដី​សុចរិត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:1

ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ រូប​សាច់​ទូល‌បង្គំ​រឭក​ចង់​បាន​ព្រះ‌អង្គ ដូច​ដី​ស្ងួតបែក​ក្រ‌ហែង​ដែល​គ្មាន​ទឹក។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 118:1

ឱ ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិតព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 136:1

សូម​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 3:5-6

ចូរ​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ ត្រូវ​ទទួល​ស្គាល់​ព្រះ‌អង្គ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ ព្រះ‌អង្គ​នឹង​តម្រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 139:14

ទូល‌បង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក គួរ​ឲ្យ​ស្ញប់​ស្ញែង ហើយ​អស្ចារ្យ ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​អស្ចារ្យ ព្រលឹង​ទូល‌បង្គំ​ដឹង​ច្បាស់​ណាស់។

ជំពូក    |  កំណែ ចម្លង
អេសាយ 26:3

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្ដី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:6-7

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។ នោះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​លើស​ពី​អស់​ទាំង​ការ​គិត នឹង​ជួយ​ការពារ​ចិត្ត​គំនិត​របស់​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 46:1

ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:105

៙ ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ជា​ចង្កៀង​ដល់​ជើង​ទូល‌បង្គំ ហើយ​ជា​ពន្លឺ​បំភ្លឺ​ផ្លូវ​របស់​ទូល‌បង្គំ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 92:1

នេះ​ជា​ការប្រពៃ​ណាស់ ដែល​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ច្រៀង​សរសើរតម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ឱ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 18:24

ហេតុ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ តាម​អំពើ​សុចរិត​របស់​ខ្ញុំ គឺ​តាម​អំពើ​បរិសុទ្ធ ដែល​ដៃ​ខ្ញុំ​ធ្វើ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
កូឡុស 3:17

ការ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​ការ​ប្រព្រឹត្ត​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា តាម​រយៈ​ព្រះ‌អង្គ​ផង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 121:1-2

ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តើ​ជំនួយ​របស់​ខ្ញុំ​មក​ពី​ណា? ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។

ជំពូក    |  កំណែ ចម្លង
អេភេសូរ 5:20

ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​ជា‌និច្ច ក្នុង​គ្រប់​ការ​ទាំង​អស់ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 150:6

គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ហាលេលូយ៉ា !៚

ជំពូក    |  កំណែ ចម្លង
១ ថែស្សាឡូនីច 5:16-18

ចូរ​អរ​សប្បាយ​ជា‌និច្ច ចូរ​អធិស្ឋាន​ឥត​ឈប់​ឈរ ចូរ​អរ​ព្រះ‌គុណ​ក្នុង​គ្រប់​កាលៈ​ទេសៈ​ទាំង​អស់ ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 86:12

ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះគុណ​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត ហើយ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ ជា​រៀង​រហូត។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 19:14

ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា និង​ជា​អ្នក​ប្រោស​លោះ​នៃ ទូល‌បង្គំ​អើយ សូម​ឲ្យ​ពាក្យ​សម្ដី ដែល​ចេញ​មក​ពី​មាត់​ទូល‌បង្គំ និង​ការ​រំពឹង​គិត​ក្នុង​ចិត្ត​របស់​ទូល‌បង្គំ បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 63:3-4

ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ វិសេស​ជាង​ជីវិត បបូរ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 68:19

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់

ជំពូក    |  កំណែ ចម្លង
សុភា‌សិត 20:13

កុំ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។

ជំពូក    |  កំណែ ចម្លង
ភីលីព 4:6

កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។

ជំពូក    |  កំណែ ចម្លង
រ៉ូម 15:13

សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ជំពូក    |  កំណែ ចម្លង
បរិទេវ 3:22-24

គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា «ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។

ជំពូក    |  កំណែ ចម្លង
២ កូរិនថូស 4:16

ហេតុ​នេះ យើង​មិន​រសាយ​ចិត្ត​ឡើយ ទោះ​បើ​មនុស្ស​ខាង​ក្រៅ​របស់​យើង​កំពុង​តែ​ពុក​រលួយ​ទៅ​ក៏​ដោយ តែ​មនុស្ស​ខាង​ក្នុង​កំពុង​តែ​កែ​ឡើង​ជា​ថ្មី ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ជំពូក    |  កំណែ ចម្លង
២ ពេត្រុស 3:18

ផ្ទុយ​ទៅ​វិញ សូម​អ្នក​រាល់​គ្នា​ចម្រើន​ឡើង​ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ សូម​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ និង​ដរាប​ដល់​អស់​កល្ប​ជា‌និច្ច។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
ម៉ាឡាគី 1:11

ដ្បិត​ចាប់​តាំង​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិច នោះ​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ ហើយ​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ឈ្មោះ​យើង ព្រម​ទាំង​តង្វាយ​បរិសុទ្ធ​ផង ដ្បិត​ឈ្មោះ​យើង​នឹង​បាន​ជា​ធំ នៅ​ក្នុង​សាសន៍​ដទៃ​វិញ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

ជំពូក    |  កំណែ ចម្លង
សាស្តា 3:11

ព្រះ‌អង្គ​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។

ជំពូក    |  កំណែ ចម្លង
យេរេមា 29:11

ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​ស្គាល់​សេចក្ដី​ដែល​យើង​គិត​ពី​ដំណើរ​អ្នក​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្ដី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្ដី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​សង្ឃឹម។

ជំពូក    |  កំណែ ចម្លង
ភីលេម៉ូន 1:25

សូម​ឲ្យ​វិញ្ញាណ​របស់​អ្នក​បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ អាម៉ែន។:៚

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 34:8

ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ! មាន​ពរ​ហើយ មនុស្ស​ណា ដែល​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ!

ជំពូក    |  កំណែ ចម្លង
ទំនុកតម្កើង 119:2

មាន​ពរ​ហើយ អស់​អ្នក​ដែល​កាន់​តាម សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ ជា​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ​ដោយ​អស់​ពី​ចិត្ត

ជំពូក    |  កំណែ ចម្លង
ភីលីព 4:19

ព្រះ​នៃ​ខ្ញុំ ព្រះ‌អង្គ​នឹង​បំពេញ​គ្រប់​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ។

ជំពូក    |  កំណែ ចម្លង

ការអធិស្ឋានដល់ព្រះ

ឱព្រះបិតាដ៏ល្អប្រពៃ និងស្មោះត្រង់ សូមថ្វាយសិរីល្អ និងកិត្តិយសដល់ព្រះអង្គ! ខ្ញុំបាទ/នាងខ្ញុំមករកព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដជាម្ចាស់របស់ខ្ញុំបាទ/នាងខ្ញុំ ដើម្បីថ្លែងអំណរគុណចំពោះថ្ងៃថ្មីនេះ ដែលព្រះអង្គបានអនុញ្ញាតឲ្យខ្ញុំបាទ/នាងខ្ញុំបើកភ្នែកឡើងវិញ ហើយអាចរីករាយនឹងស្នាដៃដ៏ស្រស់ស្អាតរបស់ព្រះអង្គ និងអាចថ្លែងអំណរគុណចំពោះព្រះគុណដែលបានប្រទានថ្ងៃរះថ្មីមួយនេះ។ អរគុណព្រះអង្គចំពោះសេចក្ដីស្រឡាញ់ដ៏ធំធេង និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ព្រោះព្រះអង្គបានប្រទានពរដល់ជីវិតរបស់ខ្ញុំបាទ/នាងខ្ញុំ ហើយបានប្រទានឱកាសឲ្យខ្ញុំបាទ/នាងខ្ញុំបានដកដង្ហើម និងបន្តរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ និងអ្នកដែលនៅជុំវិញខ្ញុំបាទ/នាងខ្ញុំ។ ខ្ញុំបាទ/នាងខ្ញុំសូមថ្លែងអំណរគុណព្រះអង្គ ពីព្រោះនៅក្នុងថ្ងៃដ៏ខ្មៅងងឹតបំផុត ព្រះអង្គបានបញ្ចេញពន្លឺនៃសេចក្ដីល្អរបស់ព្រះអង្គមកលើខ្ញុំបាទ/នាងខ្ញុំ ដោយប្រទានកម្លាំងឲ្យខ្ញុំបាទ/នាងខ្ញុំបន្តដំណើរទៅមុខដោយមិនបោះបង់។ ខ្ញុំបាទ/នាងខ្ញុំដឹងថា ដោយដើរតាមព្រះអង្គ ខ្ញុំបាទ/នាងខ្ញុំមានទំនុកចិត្តថានឹងទៅក្នុងទិសដៅត្រឹមត្រូវ។ ខ្ញុំបាទ/នាងខ្ញុំសូមថ្លែងអំណរគុណព្រះអង្គ ពីព្រោះគំនិតរបស់ព្រះអង្គគឺល្អជានិច្ចចំពោះខ្ញុំបាទ/នាងខ្ញុំ មិនមែនជាគំនិតអាក្រក់ដើម្បីបំផ្លាញខ្ញុំបាទ/នាងខ្ញុំទេ ដើម្បីឲ្យខ្ញុំបាទ/នាងខ្ញុំបានទទួលនូវអ្វីដែលព្រះអង្គបានសន្យា។ ព្រះអង្គបានមើលថែរក្សាខ្ញុំបាទ/នាងខ្ញុំ ព្រះអង្គជាអ្នកផ្គត់ផ្គង់ ជាអ្នកព្យាបាល និងជាអ្នកការពាររបស់ខ្ញុំបាទ/នាងខ្ញុំ។ ក្នុងព្រះនាមព្រះយេស៊ូវ។ អាម៉ែន!
តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម