ចង់ចែករំលែកពីរឿងមួយដែលខ្ញុំគិតថាសំខាន់ណាស់ គឺរឿងពីការគោរពនិងស្ដាប់បង្គាប់ឪពុកម្ដៃ។ ព្រះជាម្ចាស់ចង់ឲ្យយើងទាំងអស់គ្នា ទាំងក្មេងៗ យុវវ័យ និងសូម្បីតែមនុស្សពេញវ័យ រៀនគោរពនិងស្ដាប់បង្គាប់ឪពុកម្ដៃ ដើម្បីឲ្យយើងអាចរស់នៅដោយប្រាជ្ញា។
ដូចដែលបានសរសេរក្នុងព្រះគម្ពីរថា «ចូរគោរពឪពុកនិងម្ដាយរបស់អ្នក ដូចដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រាប់អ្នក ដើម្បីឲ្យអ្នកមានអាយុវែង និងចម្រើនឡើងនៅលើដែនដីដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នក» (ច្បាប់ទី៥:១៦)។ សម្រាប់ខ្ញុំ ខគម្ពីរនេះជាការរំលឹកដ៏មានអត្ថន័យ។
ពេលអានសៀរឿងព្រះយេស៊ូវក្នុងដំណឹងល្អ យើងឃើញថាទោះបីព្រះអង្គជាព្រះរាជបុត្រានៃព្រះក៏ដោយ កាលនៅក្មេងព្រះអង្គក៏បានស្ដាប់បង្គាប់ឪពុកម្ដៃនៅលើផែនដី ហើយរីកចម្រើនឡើងក្នុងប្រាជ្ញា។ នេះជាគំរូដ៏អស្ចារ្យសម្រាប់យើងទាំងអស់គ្នា។
ដូច្នេះ យើងក៏គួរតែតាមគំរូដ៏ល្អនៃការស្ដាប់បង្គាប់របស់ព្រះយេស៊ូវដែរ។ ខ្ញុំជឿជាក់ថាអ្នកដែលស្ដាប់បង្គាប់ឪពុកម្ដៃក្នុងគ្រប់បែបយ៉ាងនឹងទទួលបានពរ និងរង្វាន់ពីព្រះជាម្ចាស់ ព្រោះបានរក្សាព្រះបន្ទូល និងគោលការណ៍ដ៏អស់កល្បរបស់ព្រះអង្គ។
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដើម្បីឲ្យអ្នកបានអាយុវែងនៅក្នុងស្រុក ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ
ចូរឲ្យគោរពឪពុកម្តាយរបស់អ្នក ដូចព្រះយេហូវ៉ាជាព្រះរបស់អ្នកបានបង្គាប់អ្នក ដើម្បីឲ្យអ្នកមានអាយុវែង ហើយឲ្យបានសប្បាយនៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានដល់អ្នក។
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។
ដ្បិតលោកម៉ូសេបានផ្តាំថា "ចូរគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ អ្នកនោះត្រូវតែស្លាប់ "
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូន នោះឧស្សាហ៍វាយផ្ចាលវា។
ដ្បិតព្រះបានបង្គាប់ថា៖ "ចូរគោរពឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ នឹងត្រូវស្លាប់ជាមិនខាន" ។
អ្នករាល់គ្នាត្រូវកោតខ្លាចឪពុកម្តាយអ្នករៀងខ្លួន ហើយរក្សាថ្ងៃសប្ប័ទរបស់យើងដែរ យើងនេះហើយជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា។
អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
"ត្រូវបណ្ដាសាហើយ អ្នកណាដែលមើលងាយឪពុកម្តាយរបស់ខ្លួន"។ នោះប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា "អាម៉ែន!"។
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។ ចូរចងក្រៀកនៅនឹងចិត្តឯងជានិច្ច ហើយភ្ជាប់នៅកឯងផង
នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន។ កូនដែលមានប្រាជ្ញា រមែងធ្វើឲ្យឪពុកមានចិត្តរីករាយ តែកូនដែលល្ងីល្ងើ នោះនាំឲ្យម្តាយធ្ងន់ទ្រូងវិញ។
មនុស្សល្ងីល្ងើតែងតែស្អប់ សេចក្ដីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្ដីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ។
កូនដែលមានប្រាជ្ញារមែងធ្វើឲ្យឪពុកសប្បាយ តែមនុស្សល្ងីល្ងើ គេមើលងាយម្តាយខ្លួនវិញ។
អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
ចូរស្តាប់តាមឪពុកដែលបង្កើតឯងមក ហើយកុំឲ្យមើលងាយម្តាយ ក្នុងកាលដែលគាត់ចាស់ឡើយ។
ឪពុករបស់មនុស្សសុចរិត នឹងមានចិត្តរីករាយយ៉ាងខ្លាំង ហើយអ្នកណាដែលបង្កើតកូនមានប្រាជ្ញា នោះនឹងមានអំណរដោយសារកូននោះ។ ដូច្នេះ ចូរបើកឱកាសឲ្យឪពុកម្តាយឯង បានរីករាយចុះ ហើយឲ្យអ្នកដែលសម្រាលឯង មកនោះមានចិត្តសប្បាយផង។
អ្នកណាដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់ នោះជាកូនដែលមានប្រាជ្ញា តែអ្នកណាដែលភប់ប្រសព្វ នឹងមនុស្សល្មោភស៊ីផឹក នោះនាំឲ្យឪពុកមានសេចក្ដីខ្មាសវិញ។
ឯភ្នែកដែលចំអកឲ្យឪពុក ហើយប្រមាថមើលងាយមិនស្តាប់បង្គាប់ម្តាយ នោះក្អែកនៅច្រកភ្នំនឹងចឹកភ្នែកនោះចេញ ហើយត្មាតនឹងជញ្ជែងស៊ីទៅ។
ចូរនឹកចាំពីព្រះអាទិកររបស់អ្នក ក្នុងកាលដែលនៅក្មេងនៅឡើយ មុនថ្ងៃអាក្រក់មកដល់ ហើយអស់ទាំងឆ្នាំមកជិត ដែលឯងនឹងថា «ខ្ញុំអស់សប្បាយហើយ»
ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ។
នៅក្នុងអ្នក គេបានមើលងាយទាំងឪពុកម្តាយផង នៅកណ្ដាលអ្នក គេបានសង្កត់សង្កិនពួកអ្នកដែលស្នាក់នៅ ហើយនៅក្នុងអ្នក គេបានជិះជាន់ពួកកំព្រា និងស្ត្រីមេម៉ាយ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ
«តើអ្នករាល់គ្នាយល់យ៉ាងណា? បុរសម្នាក់មានកូនប្រុសពីរ គាត់ចូលទៅប្រាប់កូនទីមួយថា "កូនអើយ ថ្ងៃនេះ ចូរកូនទៅធ្វើការនៅចម្ការទំពាំងបាយជូរទៅ!" កូននោះតបថា៖ "ខ្ញុំមិនទៅទេ" ប៉ុន្តែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅ។ ប្រសិនបើមានអ្នកណាសួរអ្វីដល់អ្នក ចូរប្រាប់គេថា "ព្រះអម្ចាស់ត្រូវការវា" ហើយគេនឹងឲ្យវាមកភ្លាម»។ បន្ទាប់មក ឪពុកចូលទៅប្រាប់កូនទីពីរដូចគ្នា កូននោះតបថា "ខ្ញុំទៅ លោកឪពុក" តែមិនបានទៅទេ។ ក្នុងចំណោមកូនទាំងពីរ តើកូនណាមួយបានធ្វើតាមបំណងរបស់ឪពុក?» គេឆ្លើយថា៖ «កូនច្បង»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកទារពន្ធ និងពួកស្ត្រីពេស្យានឹងចូលទៅក្នុងព្រះរាជ្យរបស់ព្រះមុនអ្នករាល់គ្នា
អ្នកស្គាល់ព្រះឱវាទហើយថា "កុំសម្លាប់មនុស្ស កុំផិតក្បត់ កុំលួច កុំធ្វើបន្ទាល់ក្លែងក្លាយ កុំកេងបន្លំ ចូរគោរពឪពុកម្តាយរបស់អ្នក "»។
បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។
អ្នកបានស្គាល់ព្រះឱវាទទាំងប៉ុន្មានហើយ ដែលថា "កុំផិតឲ្យសោះ កុំសម្លាប់មនុស្សឲ្យសោះ កុំលួចឲ្យសោះ កុំធ្វើបន្ទាល់ក្លែងឲ្យសោះ ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយ"» ។
កាលព្រះយេស៊ូវឃើញមាតាព្រះអង្គ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់ កំពុងឈរនៅទីនោះ ព្រះអង្គមានព្រះបន្ទូលទៅមាតាថា៖ «មាតាអើយ ន៎ុះន៏ កូនរបស់មាតា»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅសិស្សនោះថា៖ «នេះហើយ ម្តាយរបស់អ្នក»។ តាំងពីនោះមក សិស្សនោះក៏យកគាត់ទៅនៅជាមួយ។
«ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
តែបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ត្រូវឲ្យកូនចៅទាំងនោះរៀនបំពេញករណីយកិច្ចដល់ក្រុមគ្រួសាររបស់ខ្លួន ហើយចេះសងគុណឪពុកម្តាយ ដ្បិតធ្វើដូច្នេះ ទើបព្រះសព្វព្រះហឫទ័យ។
បើអ្នកណាមិនផ្គត់ផ្គង់ញាតិសន្តានរបស់ខ្លួន ជាពិសេសក្រុមគ្រួសាររបស់ខ្លួន អ្នកនោះឈ្មោះថាបានបោះបង់ចោលជំនឿ ហើយអាក្រក់ជាងអ្នកមិនជឿទៅទៀត។
ប្រសិនបើស្ដ្រីណាជាអ្នកជឿ មានសាច់ញាតិដែលជាស្ត្រីមេម៉ាយ ត្រូវឲ្យនាងជួយទំនុកបម្រុងស្ត្រីមេម៉ាយទាំងនោះ មិនត្រូវឲ្យក្រុមជំនុំមានបន្ទុកឡើយ ធ្វើដូច្នេះ ដើម្បីឲ្យក្រុមជំនុំអាចជួយដល់អ្នកដែលជាស្ត្រីមេម៉ាយពិតប្រាកដ។
ដ្បិតមនុស្សនឹងស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ អួតអាង មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មិនមានចិត្តបរិសុទ្ធ
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ?
អ្នករាល់គ្នាដែលនៅក្មេងក៏ដូច្នោះដែរ ត្រូវចុះចូលនឹងពួកចាស់ទុំ។ គ្រប់គ្នាត្រូវប្រដាប់កាយដោយចិត្តសុភាពចំពោះគ្នាទៅវិញទៅមក ដ្បិត «ព្រះប្រឆាំងនឹងមនុស្សអួតខ្លួន តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលដាក់ខ្លួនវិញ» ។
អស់អ្នកណាដែលបង្អាប់ដល់ឪពុកម្តាយខ្លួន នោះត្រូវសម្លាប់ចោលជាមិនខាន ដ្បិតបានបង្អាប់ដល់ឪពុកម្តាយខ្លួនហើយ ដូច្នេះ ឈាមគេត្រូវធ្លាក់មកលើគេវិញ។
«បើអ្នកណាមានកូនដែលរឹងរូស ហើយបះបោរ មិនស្តាប់បង្គាប់ពាក្យរបស់ឪពុកម្តាយសោះ ហើយទោះបើឪពុកម្តាយវាយស្តីប្រដៅ ក៏វានៅតែមិនព្រមស្ដាប់ នោះឪពុកម្តាយត្រូវនាំយកទៅជួបពួកចាស់ទុំរបស់ទីក្រុងនោះ នៅត្រង់ទ្វារក្រុងរបស់ខ្លួនរស់នៅ នោះពួកចាស់ទុំ និងពួកចៅក្រមរបស់អ្នក ត្រូវចេញទៅវាស់ចម្ងាយទៅកាន់ទីក្រុងនានា ដែលនៅជុំវិញសាកសពនោះ។ រួចត្រូវជម្រាបពួកចាស់ទុំរបស់ក្រុងនោះថា "កូនយើងខ្ញុំនេះវារឹងរូស ហើយបះបោរ មិនព្រមស្តាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សល្មោភស៊ី ហើយជាមនុស្សប្រមឹក"។ នោះមនុស្សទាំងប៉ុន្មាននៅទីក្រុងនោះ ត្រូវចោលសម្លាប់កូននោះនឹងថ្មទៅ។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា ហើយអ៊ីស្រាអែលទាំងអស់នឹងឮ ហើយភ័យខ្លាច»។
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ឪពុក ហើយផ្ចង់ចិត្ត នោះឯងនឹងបានស្គាល់ការចេះដឹង
ដូច្នេះ ដាវីឌក៏ក្រោកពីព្រលឹម ប្រគល់ចៀមទុកឲ្យគង្វាលម្នាក់ រួចយកអីវ៉ាន់ចេញទៅ ដូចជាឪពុកបានបង្គាប់។ ពេលដាវីឌបានទៅដល់ទីបោះទ័ព នោះជាពេលដែលពួកពលកំពុងតែចេញទៅទីចម្បាំង ទាំងស្រែកសម្រែកសង្គ្រាម
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។
ដូច្នេះ បាតសេបាក៏ចូលទៅគាល់ព្រះបាទសាឡូម៉ូន ដើម្បីទូលទ្រង់ឲ្យអ័ដូនីយ៉ា ស្តេចបានក្រោកឡើងទទួល ដោយឱនគោរព រួចគង់ទ្រង់លើបល្ល័ង្កវិញ ហើយបង្គាប់ឲ្យគេយកបល្ល័ង្កមួយមកដាក់ថ្វាយមាតា ព្រះនាងក៏គង់ខាងស្តាំទ្រង់ ទូលថា៖
បន្ទាប់មក ហោរាយេរេមាថ្លែងទៅកាន់ពួកវង្សរេកាបថា៖ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលព្រះអង្គមានព្រះបន្ទូលថា ដោយព្រោះអ្នករាល់គ្នាបានស្តាប់តាមបង្គាប់យ៉ូណាដាប ជាបុព្វបុរសអ្នក ហើយរក្សាអស់ទាំងបញ្ញត្តិរបស់គាត់ ព្រមទាំងសម្រេចតាមអស់ទាំងពាក្យដែលគាត់បានផ្តាំមក ដូច្នេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលខានមានមនុស្សសម្រាប់ឈរនៅមុខយើងឡើយ។
មើល៍ នេះជាលើកទីបីហើយដែលខ្ញុំរៀបចំខ្លួនជាស្រេច ដើម្បីមកជួបអ្នករាល់គ្នា ហើយខ្ញុំមិនធ្វើជាបន្ទុកដល់អ្នករាល់គ្នាទេ ព្រោះខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នា ក្រៅពីអ្នករាល់គ្នានោះឡើយ ដ្បិតមិនគួរឲ្យកូនចៅប្រមូលទុកសម្រាប់ឪពុកម្តាយទេ គឺឪពុកម្តាយវិញទេតើ ដែលត្រូវប្រមូលទុកសម្រាប់កូន។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានគំនិតតែមួយ មានចិត្តអាណិតអាសូរ មានចិត្តស្រឡាញ់គ្នាជាបងប្អូន មានចិត្តទន់សន្តោស ហើយសុភាព។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «បើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យខ្ញុំ ព្រះវរបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ ក៏នឹងតាំងទីលំនៅជាមួយអ្នកនោះដែរ។
ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។
បីថ្ងៃក្រោយមក ពួកគាត់ឃើញព្រះអង្គគង់នៅក្នុងចំណោមពួកគ្រូ ក្នុងព្រះវិហារ កំពុងស្តាប់ និងសួរសំណួរដល់គេ។ អស់អ្នកដែលស្តាប់ព្រះអង្គ ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។
ដូច្នេះ គាត់ក៏ក្រោកឡើង ហើយទៅរកឪពុកវិញ។ កាលឪពុកឃើញពីចម្ងាយ គាត់ក៏មានចិត្តអាណិតមេត្តា ហើយរត់ទៅឱបថើបកូន។ កូនពៅនិយាយទៅឪពុកថា "លោកឪពុក កូនបានប្រព្រឹត្តអំពើបាបចំពោះព្រះ និងចំពោះលោកឪពុក កូនមិនសមឲ្យគេហៅជាកូនរបស់លោកឪពុកទៀតទេ"។ តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។ ចូរយកកូនគោដែលបានបំប៉នទុក មកកាប់ជប់លៀង ហើយបរិភោគឲ្យសប្បាយចុះ ដ្បិតកូនយើងនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ តែបានឃើញវិញហើយ"។ គេក៏ចាប់ផ្តើមជប់លៀងសប្បាយ។
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
សេចក្ដីចម្កួតរមែងនៅជាប់ក្នុងចិត្តរបស់កូនក្មេង ប៉ុន្តែ រំពាត់វាយផ្ចាលនឹងបណ្តេញសេចក្ដីនោះ ឲ្យបាត់ចេញបាន។
រំពាត់ និងសេចក្ដីប្រៀនប្រដៅ រមែងឲ្យកើតមានប្រាជ្ញា តែកូនណាដែលបណ្តោយឲ្យប្រព្រឹត្តតាមអំពើចិត្ត នោះតែងធ្វើឲ្យម្តាយមានសេចក្ដីខ្មាសវិញ។
ចូរស្តីប្រដៅកូនអ្នកចុះ ទោះគេនឹងឲ្យអ្នកបានសម្រាកចិត្ត គេនឹងឲ្យអ្នកមានចិត្តរីករាយផង។
យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង! គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ និងការអស្ចារ្យនៅទីវាលសូអានឡើយ។ ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។ ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ ហើយកង្កែបមកបំផ្លាញគេ។ ព្រះអង្គបានប្រគល់ដំណាំរបស់គេ ទៅឲ្យចង្រិតកាត់ ហើយភោគផលរបស់គេទៅឲ្យកណ្តូបស៊ី។ ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ របស់គេដោយព្រឹល ហើយដើមឧទុម្ពររបស់គេដោយសន្សើមកក។ ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។ ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនា រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ របស់ព្រះអង្គ ព្រះអង្គមិនបានប្រណីព្រលឹងគេ ឲ្យរួចពីស្លាប់ឡើយ គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។ ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។ ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។ ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។ ៙ ប៉ុន្តែ គេបានល្បងលព្រះដ៏ខ្ពស់បំផុត ហើយបះបោរទាស់នឹងព្រះអង្គ មិនបានកាន់តាមបញ្ញត្តិរបស់ព្រះអង្គឡើយ គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់ ដូចបុព្វបុរសរបស់គេ គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់។ គេបានធ្វើឲ្យព្រះអង្គខ្ញាល់ ដោយទីខ្ពស់របស់គេ គេបណ្ដាលឲ្យព្រះអង្គប្រចណ្ឌ ដោយរូបព្រះរបស់គេ។ កាលព្រះជ្រាប ព្រះអង្គក្រោធជាខ្លាំង ហើយព្រះអង្គមិនរវីរវល់ នឹងសាសន៍អ៊ីស្រាអែលសោះ។ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត ព្រះអង្គលះចោលព្រះដំណាក់ព្រះអង្គនៅស៊ីឡូរ ជារោងឧបោសថដែលព្រះអង្គធ្លាប់គង់នៅ កណ្ដាលមនុស្ស ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។ ព្រះអង្គបានប្រគល់ប្រជារាស្ត្រព្រះអង្គ ទៅឲ្យដាវ ហើយព្រះអង្គក្រោធនឹងមត៌ក របស់ព្រះអង្គ។ ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។ ពួកសង្ឃរបស់គេបានដួលស្លាប់ដោយដាវ តែប្រពន្ធរបស់គេមិនបានយំសោកឡើយ។ ពេលនោះ ព្រះអម្ចាស់តើនឡើង ដូចគេភ្ញាក់ពីដំណេក ដូចមនុស្សខ្លាំងពូកែដែលស្រែកឡើង ដោយអំណាចស្រាទំពាំងបាយជូរ។ ព្រះអង្គវាយបច្ចាមិត្តរបស់ព្រះអង្គ ឲ្យរត់ខ្ចាត់ខ្ចាយ ព្រះអង្គធ្វើឲ្យគេអាម៉ាស់អស់កល្បជានិច្ច។ ៙ ព្រះអង្គមិនរវីរវល់នឹងរោងឧបោសថ របស់ពួកយ៉ូសែបឡើយ ក៏មិនបានជ្រើសរើសកុលសម្ព័ន្ធអេប្រាអិមដែរ តែព្រះអង្គបានរើសកុលសម្ព័ន្ធយូដា និងភ្នំស៊ីយ៉ូនដែលព្រះអង្គស្រឡាញ់។ ព្រះអង្គបានសង់ទីបរិសុទ្ធរបស់ព្រះអង្គ ដូចជាផ្ទៃមេឃដ៏ខ្ពស់ ដូចជាផែនដី ដែលព្រះអង្គបានតាំងឲ្យនៅជាប់ រហូតតទៅ។ សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនពេញចិត្តនឹងគោរពបម្រើព្រះយេហូវ៉ាទេ ចូររើសយកព្រះណាដែលអ្នករាល់គ្នាចង់គោរពបម្រើនៅថ្ងៃនេះទៅ ទោះបើជាព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពបម្រើនៅខាងនាយទន្លេ ឬព្រះរបស់សាសន៍អាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាកំពុងរស់នៅនេះក្តី រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។
កូនអើយ កុំឲ្យភ្លេចឱវាទយើងឡើយ គួរឲ្យចិត្តឯងកាន់តាមបណ្ដាំ របស់យើងទាំងប៉ុន្មាន យ៉ាងនោះ អស់ទាំងជង្រុកឯង នឹងបានពេញបរិបូរ ឯអស់ទាំងធុងឯង នឹងបានទឹកទំពាំងបាយជូរហូរហៀរផង។ កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់ ដ្បិតការដែលបាន នោះវិសេសជាងបានប្រាក់ទៅទៀត ហើយកម្រៃអំពីនោះមក ក៏ប្រសើរជាងមាសសុទ្ធផង។ ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះ ក៏ជាសេចក្ដីសុខដែរ។ ប្រាជ្ញាជាដើមឈើនៃជីវិតដល់អស់អ្នកណា ដែលចាប់យកបាន ហើយអស់អ្នកណាដែលកាន់ខ្ជាប់ ក៏សប្បាយហើយ។ ព្រះយេហូវ៉ាបានប្រតិស្ឋានផែនដី ដោយសារប្រាជ្ញា ក៏បានតាំងផ្ទៃមេឃ ដោយសារយោបល់ដែរ ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់ឪពុក ហើយប្រមូលអស់ទាំងបណ្ដាំរបស់ឪពុក ទុកនៅនឹងឯងចុះ នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា ហើយមានចិត្តពេញដោយឧបាយ។ នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់ ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង។ គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា ក៏និយាយនឹងវាដោយមុខក្រាស់ថា «នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា ជាតង្វាយមេត្រី ក៏បានលាបំណន់នោះស្រេចហើយ ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ ព្រមទាំងសំពត់ពណ៌ ធ្វើពីអំបោះស្រុកអេស៊ីព្ទផង ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប គឺដោយជ័រល្វីងទេស ក្រឹស្នា និងសម្បុរល្វែង។ ចូរមក យើងនឹងបានឆ្អែតចិត្ត ដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ ចូរយើងមានចិត្តត្រេកត្រអាល ក្នុងសេចក្ដីស្រឡាញ់ចុះ។ ដ្បិតប្តីខ្ញុំមិននៅផ្ទះទេ គាត់បានធ្វើដំណើរទៅឆ្ងាយហើយ ត្រូវរក្សាបណ្ដាំឪពុកទាំងប៉ុន្មាន ដើម្បីឲ្យបានរស់នៅ ព្រមទាំងឱវាទរបស់ឪពុក ដូចរក្សាប្រស្រីភ្នែកឯងដែរ ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ ដល់ថ្ងៃពេញបូណ៌ទើបត្រឡប់មកវិញ»។ គឺដោយពាក្យផ្អែមល្ហែមជាច្រើន នាងបានបបួលឲ្យវាព្រមតាម ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង ក៏បង្ខំឲ្យវាទៅផង វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់ រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់ ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។ ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ហើយផ្ចង់ចិត្តចំពោះពាក្យ ដែលចេញពីមាត់យើងចុះ។ កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ របស់ស្រីយ៉ាងនោះឡើយ ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។ ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល ពួកអ្នកដែលវាបានសម្លាប់ នោះមានសន្ធឹកណាស់។ ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ ឯស្ថានឃុំព្រលឹងមនុស្សស្លាប់ គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។ ចូរចងភ្ជាប់នៅម្រាមដៃ ហើយចារឹកទុកក្នុងដួងចិត្តឯងផង។
ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ ដ្បិតអ្នកណាដែលរក្សាអស់ទាំងផ្លូវរបស់យើង នោះមានពរហើយ ចូរស្តាប់ដំបូន្មាន ហើយមានប្រាជ្ញាចុះ កុំឲ្យប្រកែកមិនព្រមទាំងទទួលឡើយ
អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន នោះនឹងគ្រងបានខ្យល់ជាមត៌ក ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ ដល់មនុស្សមានប្រាជ្ញា។
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង នោះប្រៀបដូចជាព្រួញ នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។ មានពរហើយអ្នកណា ដែលមានព្រួញពេញបំពង់! កាលណាអ្នកនោះនិយាយ នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង គេនឹងមិនត្រូវខ្មាសឡើយ។
ការដែលសង់ផ្ទះឡើងបាន ក៏ដោយសារប្រាជ្ញា និងដោយសារយោបល់ ដែលផ្ទះនោះបានតាំងនៅជាមាំមួន យើងបានដើរក្បែរចម្ការ របស់មនុស្សខ្ជិលច្រអូស ហើយក្បែរដំណាំទំពាំងបាយជូរ របស់មនុស្សដែលឥតមានប្រាជ្ញា នោះឃើញថា មានបន្លាដុះគ្របពេញហើយ ដីនោះដេរដាសដោយព្រៃទ្រុបទ្រុល ឯរបងក៏រលំដែរ។ នោះយើងបានរំពឹងមើល ហើយពិចារណាដោយល្អិត យើងយល់ឃើញ ហើយទទួលសេចក្ដីបង្រៀនថា ដេកបន្តិច ងោកបន្តិច ឱបដៃសម្រាកបន្តិច យ៉ាងនោះសេចក្ដីកម្សត់ទុគ៌តរបស់ឯង និងលោមកដល់ដូចជាចោរប្លន់ ព្រមទាំងសេចក្ដីខ្វះខាត ដូចជាមនុស្សកាន់គ្រឿងអាវុធផង។ ហើយដោយសារតម្រិះ នោះបន្ទប់ទាំងឡាយបានពេញ ដោយគ្រប់ទាំងទ្រព្យសម្បត្តិដ៏វិសេស ជារបស់ដែលគាប់ចិត្ត។
អ្នកណាដែលស្រឡាញ់ដល់ប្រាជ្ញា នោះរមែងនាំឲ្យឪពុករីករាយសប្បាយ តែអ្នកណាដែលវក់រកស្រីពេស្យា នោះស៊ីបង្ហិនទ្រព្យសម្បត្តិគាត់វិញ។
គាត់ត្រូវចេះគ្រប់គ្រងក្រុមគ្រួសាររបស់ខ្លួនបានល្អ ទាំងឲ្យកូនចៅចេះស្តាប់បង្គាប់ និងមានកិរិយាថ្លៃថ្នូរគ្រប់ជំពូក
អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ
ចូរសម្តែងខ្លួន ទុកជាគំរូពីអំពើល្អគ្រប់ជំពូក ទាំងបង្រៀនគេដោយចិត្តស្អាតស្អំ និងថ្លៃថ្នូរ ហើយនិយាយពាក្យត្រឹមត្រូវ ដែលរកចាប់ទោសមិនបាន ដើម្បីឲ្យអ្នកណាដែលទាស់ទទឹងមានសេចក្ដីខ្មាស ដោយរកហេតុនឹងនិយាយអាក្រក់ពីយើងមិនបាន។
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
ដ្បិតនេះហើយជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឯបទបញ្ជារបស់ព្រះអង្គ មិនមែនជាបន្ទុកធ្ងន់ទេ។
ឥឡូវនេះ ចូរស្តាប់ពុកសិន ពុកនឹងទូន្មានកូន ក៏សូមឲ្យព្រះគង់ជាមួយកូនផង! កូនត្រូវធ្វើជាតំណាងឲ្យប្រជាជននៅចំពោះព្រះ ហើយយករឿងរបស់គេទៅទូលថ្វាយព្រះ នោះលោកក៏នាំនាងសេផូរ៉ា ជាប្រពន្ធរបស់លោកម៉ូសេ ដែលលោកម៉ូសេបានឲ្យត្រឡប់ទៅផ្ទះវិញ ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។ កូនត្រូវរើសយកមនុស្សប៉ិនប្រសប់ ដែលមានចិត្តកោតខ្លាចព្រះក្នុងចំណោមប្រជាជន ជាមនុស្សទៀងត្រង់ ស្អប់ការស៊ីសំណូក ហើយត្រូវតែងតាំងមនុស្សយ៉ាងនោះឲ្យធ្វើជាមេលើប្រជាជន គឺជាមេលើមនុស្សមួយពាន់នាក់ ជាមេលើមនុស្សមួយរយនាក់ ជាមេលើមនុស្សហាសិបនាក់ និងជាមេលើមនុស្សដប់នាក់។ ត្រូវឲ្យអ្នកទាំងនោះកាត់ក្ដីឲ្យប្រជាជនគ្រប់ពេលវេលា ឯអស់ទាំងរឿងណាធំៗ នោះត្រូវឲ្យគេនាំមកដល់កូន តែបើរឿងតូចតាច ត្រូវឲ្យគេកាត់ក្ដីដោយខ្លួនគេទៅ។ ធ្វើដូច្នោះកូននឹងត្រូវបានស្រួលជាង ឯអ្នកទាំងនោះនឹងជួយរំលែកបន្ទុករបស់កូន។ ប្រសិនបើកូនព្រមធ្វើដូច្នេះ ហើយព្រះទ្រង់ក៏បង្គាប់កូនផង នោះកូនអាចនឹងស្ថិតស្ថេរបាន ហើយប្រជាជនទាំងនេះនឹងត្រឡប់ទៅកន្លែងរបស់គេវិញដោយសុខសាន្ត»។ លោកម៉ូសេក៏ស្តាប់តាមឪពុកក្មេក ហើយធ្វើតាមសេចក្ដីទាំងប៉ុន្មានដែលលោកមានប្រសាសន៍។
យើងនឹងធ្វើជាឪពុកដល់គេ ហើយគេនឹងបានជាកូនរបស់យើង បើកាលណាគេប្រព្រឹត្តការទុច្ចរិត នោះយើងនឹងផ្ចាញ់ផ្ចាលគេដោយដំបងរបស់មនុស្ស ហើយនិងស្នាមរំពាត់របស់ពួកមនុស្សជាតិ
កូនអើយ បើឯងទទួលពាក្យយើង ហើយប្រមូលពាក្យបណ្ដាំរបស់យើង ទុកនៅជាប់នឹងឯង ដ្បិតប្រាជ្ញានឹងចូលមកស្ថិតនៅក្នុងចិត្តឯង ហើយការចេះដឹងនឹងគាប់ចិត្តដល់ឯង គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច ជាអ្នកដែលបោះបង់ចោលផ្លូវទៀងត្រង់ ដើម្បីនឹងដើរតាមផ្លូវងងឹតវិញ ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។ ផ្លូវគេសុទ្ធតែក្ងិចក្ងក់ ហើយផ្លូវច្រករបស់គេក៏ទាសចេញ ដើម្បីនឹងជួយឲ្យឯងរួចពីស្រីអាវ៉ាសែ គឺឲ្យរួចពីស្រីផិតក្បត់ ដែលប្រលោមដោយពាក្យផ្អែមល្ហែម ជាអ្នកដែលលះចោលគូសម្លាញ់ ដែលបានគ្នាពីក្រមុំកំលោះ ក៏ភ្លេចសេចក្ដីសញ្ញានៃព្រះរបស់ខ្លួន ដ្បិតផ្ទះរបស់ស្ត្រីនោះ ទ្រេតទៅខាងសេចក្ដីស្លាប់ ហើយផ្លូវច្រករបស់នាង នាំទៅឯពួកមនុស្សស្លាប់។ ឯពួកអ្នកដែលដែលទៅវា នោះគ្មានអ្នកណាត្រឡប់មកវិញឡើយ ក៏មិនចាប់កាន់ផ្លូវច្រកនៃជីវិតដែរ។ ដើម្បីឲ្យបានប្រុងត្រចៀកស្តាប់តាមប្រាជ្ញា ហើយផ្ចង់ចិត្តឲ្យបានយោបល់
ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមាន សង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។ អ្នកណាដែលមានចិត្តក្រោធខ្លាំង នោះនឹងត្រូវទទួលទោស ដ្បិតបើអ្នកជួយគេឲ្យរួច នោះអ្នកនឹងត្រូវជួយតទៅទៀត។
ត្រូវបង្រៀនគេអំពីបញ្ញត្តិ និងច្បាប់ទាំងឡាយ ហើយបង្ហាញគេឲ្យស្គាល់ផ្លូវដែលគេត្រូវដើរ និងកិច្ចការដែលគេត្រូវធ្វើ។
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
ចូរឲ្យមនុស្សទាំងអស់ចុះចូលចំពោះអាជ្ញាធរ ដ្បិតបើមិនមកពីព្រះទេ នោះគ្មានអំណាចណាឡើយ គឺព្រះបានតាំងអស់លោកទាំងនោះឲ្យមានអំណាច។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ទ្រង់គង់ជាមួយខ្ញុំ ព្រះអង្គមិនទុកឲ្យខ្ញុំនៅតែឯងទេ ព្រោះខ្ញុំតែងតែធ្វើការដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច»។
ហេតុនេះ ត្រូវខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីបន្ថែមកិរិយាល្អពីលើជំនឿរបស់អ្នករាល់គ្នា ហើយបន្ថែមការស្គាល់ព្រះពីលើកិរិយាល្អ បន្ថែមការគ្រប់គ្រងចិត្តពីលើការស្គាល់ព្រះ បន្ថែមសេចក្ដីខ្ជាប់ខ្ជួនពីលើការគ្រប់គ្រងចិត្ត បន្ថែមការគោរពប្រតិបត្តិដល់ព្រះពីលើសេចក្ដីខ្ជាប់ខ្ជួន
លោកីយ៍នេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងតែរសាត់បាត់ទៅ តែអ្នកណាដែលធ្វើតាមព្រះហឫទ័យរបស់ព្រះ នោះនឹងនៅជាប់អស់កល្បជានិច្ច។
កូនអើយ កុំឲ្យមើលងាយសេចក្ដីប្រៀន របស់ព្រះយេហូវ៉ាឡើយ ក៏កុំឲ្យណាយចិត្តនឹងសេចក្ដីបន្ទោស របស់ព្រះអង្គដែរ។ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាស្រឡាញ់ ព្រះអង្គក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីគាប់ចិត្តដល់ខ្លួនដែរ ។
ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងមានឈ្មោះថាជាកូនរបស់ព្រះ។
បងប្អូនអើយ យើងសូមអង្វរអ្នករាល់គ្នាឲ្យគោរពអស់អ្នកដែលខំធ្វើការនឿយហត់ ក្នុងចំណោមអ្នករាល់គ្នា និងអ្នកនាំមុខអ្នករាល់គ្នាក្នុងព្រះអម្ចាស់ ហើយទូន្មានអ្នករាល់គ្នា ចូររាប់អានអ្នកទាំងនោះឲ្យខ្ពស់ ដោយសេចក្ដីស្រឡាញ់ ដោយព្រោះកិច្ចការរបស់គេ។ ចូរឲ្យបានសុខសាន្តជាមួយគ្នា។
ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។