ព្រះអង្គមិនបានទុកការណែនាំលម្អិតអំពីការបង្កើតរបស់ទ្រង់ទេ តែទ្រង់បានបង្កើតច្បាប់ធម្មជាតិដើម្បីគ្រប់គ្រងកម្លាំងធម្មជាតិ ដែលដំណើរការជាប់ជារឿយៗស្របតាមព្រះហឫទ័យដ៏ឧត្ដុង្គឧត្ដមរបស់ទ្រង់។
ធម្មជាតិខ្លួនឯងបង្ហាញយើងថាព្រះអង្គមានពិត ដូចដែលបទគម្ពីរទំនុកដំកើង ១៩:១ ចែងថា «ផ្ទៃមេឃប្រកាសពីសិរីល្អនៃព្រះជាម្ចាស់ ហើយលំហអាកាសប្រាប់ពីកិច្ចការដែលដៃទ្រង់បានធ្វើ»។ ជាអ្នកជឿ យើងត្រូវយល់ថា អ្វីដែលមើលមិនឃើញរបស់ព្រះអង្គ ដូចជាឫទ្ធានុភាព និងអំណាចរបស់ទ្រង់ ត្រូវបានបង្ហាញតាមរយៈការបង្កើតរបស់ទ្រង់។
ព្រះអង្គសព្វព្រះហឫទ័យណាស់ នៅពេលដែលកូនចៅរបស់ទ្រង់មានចិត្តអស្ចារ្យចំពោះកិច្ចការរបស់ទ្រង់ ព្រោះអ្វីៗទាំងអស់ដែលនៅជុំវិញយើងត្រូវបានបង្កើតឡើង ដើម្បីឲ្យយើងដឹងថាទ្រង់ស្រឡាញ់យើងខ្លាំងប៉ុណ្ណា និងដើម្បីឲ្យយើងមានគំនិតអំពីភាពអស្ចារ្យរបស់ទ្រង់ ដែលអនុញ្ញាតឲ្យយើងថ្វាយបង្គំទ្រង់ដោយអស់ពីចិត្ត។
យើងត្រូវតែឱ្យតម្លៃទៅលើធម្មជាតិ សញ្ជឹងគិតអំពីព្រះអង្គ និងថ្លែងអំណរគុណដល់ទ្រង់ ព្រោះព្រះហឫទ័យមេត្តាករុណារបស់ទ្រង់បានបង្ហាញនៅក្នុងជីវិតយើងជារៀងរាល់ថ្ងៃ នៅពេលដែលព្រះអាទិត្យរះឡើង។
កាលពួកគេបានឮដូច្នោះ គេក៏បន្លឺសំឡេងឡើងព្រមគ្នា ទូលព្រះថា «ឱព្រះជាម្ចាស់ដ៏ធំបំផុតអើយ ព្រះអង្គជាព្រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងអ្វីៗទាំងអស់នៅទីទាំងនោះ
ផ្ទៃមេឃជារបស់ព្រះអង្គ ផែនដីជារបស់ព្រះអង្គ ពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពលោក គឺព្រះអង្គបានបង្កើតមកទាំងអស់។
៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! ៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។
ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន
កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃក៏ជាស្នាព្រះហស្ត របស់ព្រះអង្គដែរ។
ចូរឲ្យផ្ទៃមេឃរីករាយឡើង ហើយឲ្យផែនដីបានត្រេកអរ ចូរឲ្យសមុទ្រលាន់ឮកងរំពង ព្រមទាំងអ្វីៗសព្វសារពើនៅទីនោះដែរ ចូរឲ្យស្រែចម្ការ និងអ្វីៗនៅទីនោះ សប្បាយរីករាយឡើង! នោះដើមឈើទាំងប៉ុន្មាននៅក្នុងព្រៃព្រឹក្សា នឹងច្រៀងដោយអំណរ
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ព្រះទ្រង់ទតអ្វីៗទាំងអស់ដែលព្រះអង្គបានបង្កើតមក ឃើញថាល្អប្រពៃណាស់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីប្រាំមួយ។
សូមឲ្យផ្ទៃមេឃ និងផែនដី សរសើរតម្កើងព្រះអង្គ រួមទាំងសមុទ្រ និងអ្វីៗដែលនៅក្នុងនោះ សរសើរតម្កើងព្រះអង្គដែរ។
យើងបានបង្កើតផែនដី មនុស្ស និងសត្វនៅលើផែនដីទាំងឡាយ ដោយសារឫទ្ធិអំណាចដ៏អស្ចារ្យរបស់យើង ហើយយើងចង់ប្រគល់ឲ្យអ្នកណា តាមតែយើងគិតថាត្រូវ។
ព្រះអង្គបានបង្កើតរបស់សព្វសារពើឲ្យល្អតាមរដូវកាល ព្រះអង្គក៏ធ្វើឲ្យចិត្តគេសង្ឃឹមអស់កល្បទៅមុខ យ៉ាងនោះមនុស្សនឹងរកយល់មិនបាន ពីកិច្ចការដែលព្រះបានធ្វើ តាំងពីដើមដរាបដល់ចុងនោះឡើយ។
ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។ សេចក្ដីទាំងនោះគួរប្រាថ្នា ចង់បានលើសជាងមាស អើ លើសជាងមាសសុទ្ធជាច្រើនទៅទៀត ក៏ផ្អែមជាងទឹកឃ្មុំ ហើយជាងដំណក់ ស្រក់ពីសំណុំផង។ មួយទៀត ទូលបង្គំជាអ្នកបម្រើព្រះអង្គ ក៏ចេះប្រយ័ត្ន ដោយសារសេចក្ដីទាំងនោះ ហើយដែលកាន់តាមនោះមានរង្វាន់យ៉ាងធំ។ តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។ សូមរាំងរាទូលបង្គំជាអ្នកបម្រើព្រះអង្គ ពីអំពើបាបដែលធ្វើដោយល្មើស ដែរ សូមកុំឲ្យអំពើបាបនោះ មានអំណាចលើទូលបង្គំឡើយ នោះទូលបង្គំនឹងបានឥតសៅហ្មង ហើយរួចផុតពីអំពើរំលងដ៏ធំ។ ឱព្រះយេហូវ៉ា ជាថ្មដា និងជាអ្នកប្រោសលោះនៃ ទូលបង្គំអើយ សូមឲ្យពាក្យសម្ដី ដែលចេញមកពីមាត់ទូលបង្គំ និងការរំពឹងគិតក្នុងចិត្តរបស់ទូលបង្គំ បានជាទីគាប់ព្រះហឫទ័យ នៅចំពោះព្រះនេត្រព្រះអង្គ។ ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត ហើយយប់មួយក៏សម្ដែងប្រាប់យប់មួយទៀត ឲ្យបានដឹង។ មិនមែនដោយភាសា ឬពាក្យសម្ដី ឬដោយឮសំឡេងនៃរបស់ទាំងនោះឡើយ។ ប៉ុន្តែ សំឡេង នៃរបស់ទាំងនោះ ចេញទៅពាសពេញលើផែនដី ហើយពាក្យនៃរបស់ទាំងនោះ លាន់ឮទៅដល់ជើងមេឃ។ នៅលើមេឃ ព្រះអង្គបានដំឡើងពន្លា សម្រាប់ព្រះអាទិត្យ
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
ផ្ទៃមេឃថ្លែងពីសិរីល្អនៃព្រះ ហើយលំហអាកាសប្រកាសពី ស្នាព្រះហស្តរបស់ព្រះអង្គ។
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។
ដ្បិតអ្នករាល់គ្នានឹងចេញទៅដោយអំណរ ហើយគេនាំអ្នកចេញទៅដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាន នឹងធ្លាយចេញជាចម្រៀងនៅមុខអ្នក ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃ។ នឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសម្រាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសម្រាប់ជាទីសម្គាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ។
វាលស្មៅនៅទីរហោស្ថានមានសំណើមហូរហៀរ ហើយភ្នំនានាក៏ហ៊ុមព័ទ្ធដោយអំណរដែរ
គឺភ្នំស៊ីយ៉ូន ជាទីដ៏ខ្ពស់ ហើយល្អក្រៃលែង នៅទិសខាងជើង គឺជាទីក្រុងរបស់ព្រះមហាក្សត្រដ៏ធំ ជាទីអំណរដល់ផែនដីទាំងមូល។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ? ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់អាចនឹងបន្ថែមអាយុរបស់ខ្លួនមួយម៉ោង ដោយសារសេចក្តីខ្វល់ខ្វាយបានឬ? ហេតុអ្វីបានជាអ្នករាល់គ្នាខ្វល់ខ្វាយនឹងសម្លៀកបំពាក់? ចូរពិចារណាមើលពីផ្កាដែលដុះនៅទីវាល វាដុះឡើងយ៉ាងណា វាមិនធ្វើការនឿយហត់ ឬស្រាវរវៃទេ តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែព្រះបាទសាឡូម៉ូន ក្នុងគ្រាដែលទ្រង់មានគ្រប់ទាំងសេចក្តីរុងរឿង ក៏មិនបានតែងកាយដូចជាផ្កាមួយទងនោះផង។
ផែនដីជារបស់ព្រះយេហូវ៉ា ហើយអ្វីៗសព្វសារពើនៅលើផែនដី ពិភពលោក ព្រមទាំងអស់អ្នក ដែលរស់នៅក្នុងពិភពលោក ក៏ជារបស់ព្រះយេហូវ៉ាដែរ តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គហើយជាមហាក្សត្រ ដ៏មានសិរីល្អ។ -បង្អង់ ដ្បិតព្រះអង្គបានចាក់គ្រឹះផែនដីនៅលើសមុទ្រ ហើយបានតាំងវាយ៉ាងមាំនៅលើទន្លេនានា។
ព្រះអង្គស្រឡាញ់សេចក្ដីសុចរិត និងយុត្តិធម៌ ផែនដីមានពេញដោយព្រះហឫទ័យសប្បុរស របស់ព្រះយេហូវ៉ា។
មើល៍ ផ្ទៃមេឃ ហើយអស់ទាំងជាន់ផ្ទៃមេឃខាងលើ និងផែនដី ព្រមទាំងរបស់សព្វសារពើដែលនៅស្ថានទាំងនោះ សុទ្ធតែជារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក
ការដែលអ្នករាល់គ្នាបានស៊ីស្មៅនៅទីវាលល្អ តើជាការតិចតួចដល់អ្នកឬ បានជាអ្នកជាន់ឈ្លីស្មៅដែលនៅសល់ ហើយដែលអ្នករាល់គ្នាបានផឹកទឹកថ្លានោះ បានជាអ្នកទៅកកូរឡើងឲ្យល្អក់ ដោយជើងដូច្នេះ?
លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។
មិនត្រូវលក់ដីណាឲ្យដាច់ទៅគេឡើយ ដ្បិតស្រុកនោះជារបស់អញ អ្នករាល់គ្នាជាអ្នកប្រទេសក្រៅដែលគ្រាន់តែសំណាក់នៅជាមួយអញប៉ុណ្ណោះទេ ហើយនៅក្នុងស្រុកដែលជាកេរអាករអ្នករាល់គ្នាទាំងប៉ុន្មាននោះ ត្រូវបើកច្បាប់ឲ្យលោះដីមកវិញបាន។
៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី
ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណា អស់ទាំងការអស្ចារ្យរបស់ព្រះសិន។ តើលោកជ្រាបពីព្រះដាក់កម្រិតរបស់ទាំងនោះ ជាយ៉ាងណា ពីព្រះអង្គធ្វើឲ្យផ្លេកបន្ទោរ នៃពពកព្រះអង្គភ្លឺផ្លេកៗដូចម្តេចឬទេ? តើលោកយល់ពីទម្ងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះ ដ៏មានតម្រិះសព្វគ្រប់ឬទេ?
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។ ព្រះអង្គប្រទានឲ្យសត្វពាហនៈមានអាហារ ហើយក៏ប្រទានឲ្យកូនក្អែកដែលយំដែរ។
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។ គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង រូងពស់វែកបាន។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
គឺដល់ព្រះអង្គដែលបានក្រាលផែនដីនៅលើទឹក ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺដល់ព្រះអង្គដែលបានបង្កើតតួពន្លឺៗធំ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច គឺព្រះអាទិត្យ ឲ្យគ្រប់គ្រងនៅពេលថ្ងៃ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះចន្ទ និងហ្វូងផ្កាយ ឲ្យគ្រប់គ្រងនៅពេលយប់ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ព្រះទ្រង់មានព្រះបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលយើងតាំងជាមួយអ្នករាល់គ្នា និងអ្វីៗទាំងអស់ដែលមានជីវិត ដែលនៅជាមួយអ្នករាល់គ្នា នៅគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ទធនូរបស់យើងនៅក្នុងពពក ហើយឥន្ទធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលយើងបានតាំងជាមួយផែនដី។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
ដូច្នេះ តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?»។:៚
យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។ ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។ យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។
ក្នុងរវាងប្រាំមួយឆ្នាំ អ្នកត្រូវសាបព្រោះលើដីរបស់អ្នក ហើយប្រមូលផលពីស្រែចម្ការចុះ តែដល់ឆ្នាំទីប្រាំពីរ ត្រូវទុកដីឲ្យនៅទំនេរ ហើយបន្សល់ផលដំណាំនៅទីនោះចុះ ដើម្បីឲ្យមនុស្សទ័លក្រក្នុងចំណោមប្រជាជនរបស់អ្នកបានបរិភោគផង ហើយអ្វីដែលនៅសេសសល់ នោះសត្វនៅវាលបានស៊ី។ ចម្ការទំពាំងបាយជូរ និងចម្ការអូលីវរបស់អ្នក ក៏ត្រូវធ្វើដូច្នោះដែរ។
អស់ទាំងទីជម្រៅនៃផែនដី នៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយកំពូលភ្នំទាំងប៉ុន្មាន ក៏ជារបស់ព្រះអង្គដែរ។ សមុទ្រជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតសមុទ្រ ហើយព្រះហស្តរបស់ព្រះអង្គ ក៏បានសូនធ្វើដីគោកដែរ។
ផែនដីកំពុងតែសោយសោក ហើយស្វិតក្រៀមទៅ ឯលោកីយក៏កំពុងតែរោយរៀវ ហើយស្វិតក្រៀមដែរ ពួកអ្នកជាន់ខ្ពស់នៅផែនដីគេរោយរៀវទៅ។ ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
ជាស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកទ្រង់ថែរក្សា។ ព្រះនេត្រព្រះយេហូវ៉ាជាព្រះរបស់អ្នក ចេះតែទតមើលស្រុកនោះជានិច្ច តាំងពីដើមឆ្នាំ រហូតដល់ចុងឆ្នាំ។
ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ ព្រះអង្គធ្វើឲ្យងងឹត ហើយនោះជារាត្រីកាល ជាពេលដែលសត្វនៅព្រៃទាំងប៉ុន្មាន សសៀរចេញមក។ សិង្ហស្ទាវគ្រហឹមរកចាប់រំពា វាស្វែងរកអាហាររបស់វាពីព្រះ។ កាលព្រះអាទិត្យរះឡើង វាក៏ដកខ្លួនថយ ចូលទៅដេកក្នុងរូងរបស់វាវិញ។ ឯមនុស្សចេញទៅធ្វើការរបស់ខ្លួន ហើយគេធ្វើការរហូតដល់ល្ងាច។ ៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។ ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជា សម្លៀកបំពាក់ដល់អ្នក ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ ហើយមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។
ចូរសរសើរតម្កើងព្រះយេហូវ៉ា ! ចូរសរសើរតម្កើងព្រះយេហូវ៉ាពីលើអាកាស ចូរសរសើរតម្កើងព្រះអង្គនៅតាមទីខ្ពស់! សត្វព្រៃ និងសត្វស្រុកទាំងប៉ុន្មាន សត្វលូនវារ ព្រមទាំងសត្វហើរដែរ។ ៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី យុវជន និងយុវនារី មនុស្សចាស់ ព្រមទាំងកូនក្មេងដែរ! ៙ ចូរឲ្យទាំងអស់សរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា ដ្បិតមានតែព្រះនាមព្រះអង្គប៉ុណ្ណោះ ត្រូវលើកតម្កើង តេជានុភាពរបស់ព្រះអង្គ ខ្ពស់ជាងផែនដី និងផ្ទៃមេឃ។ ព្រះអង្គបានលើកស្នែងឲ្យប្រជារាស្ត្រព្រះអង្គ ព្រះអង្គជាទីសរសើរដល់ អស់ទាំងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់ប្រជាអ៊ីស្រាអែល ដែលនៅជិតដិតនឹងព្រះអង្គ។ ហាលេលូយ៉ា ! អស់ទាំងពួកទេវតារបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងពួកពលបរិវាររបស់ព្រះអង្គអើយ ចូរសរសើរតម្កើងព្រះអង្គ! ៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ! ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះអង្គ ហើយឯងដែរ អស់ទាំងទឹក ដែលនៅពីលើមេឃអើយ! ៙ ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ដ្បិតព្រះអង្គបានចេញបង្គាប់ នោះអ្វីៗទាំងអស់ក៏បានកើតមក។
ដ្បិតមើល៍ យើងនឹងបង្កើតផ្ទៃមេឃថ្មី ផែនដីថ្មី ឯរបស់ពីមុន នោះគ្មានអ្នកណានឹងចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ។ ប៉ុន្តែ អ្នករាល់គ្នាត្រូវមានអំណរ ហើយរីករាយជាដរាបចំពោះការដែលយើងបង្កើតនោះ ដ្បិតមើល៍ យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមបានជាទីរីករាយ ហើយប្រជាជនទាំងឡាយជាអំណរ។
បន្ទាប់មក ខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅ ហើយក៏គ្មានសមុទ្រទៀតឡើយ។
ខ្ញុំងើបភ្នែកមើលទៅឯភ្នំ តើជំនួយរបស់ខ្ញុំមកពីណា? ជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី។
ព្រះដែលបង្កើតពិភពលោក និងអ្វីៗសព្វសារពើ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលធ្វើដោយដៃមនុស្សឡើយ ក៏មិនបាច់មានដៃមនុស្សបម្រើព្រះអង្គ ដូចជាទ្រង់ត្រូវការអ្វីនោះដែរ ព្រោះព្រះអង្គហ្នឹងហើយដែលប្រទានឲ្យមនុស្សទាំងអស់មានជីវិត មានដង្ហើម និងមានអ្វីៗសព្វសារពើ។
៙ ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាជាព្រះ គឺព្រះអង្គហើយដែលបានបង្កើតយើងមក ហើយយើងជារបស់ព្រះអង្គ យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ។
តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។ ភីលីព បារថូឡូមេ ថូម៉ាស ម៉ាថាយ ជាអ្នកទារពន្ធ យ៉ាកុប ជាកូនរបស់លោកអាល់ផាយ និង[លេបេ ដែលហៅថា] ថាដេ សូម្បីតែសក់របស់អ្នករាល់គ្នានៅលើក្បាល ក៏ព្រះអង្គរាប់ទាំងអស់ដែរ។ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃវិសេសជាងចាបជាច្រើនទៅទៀត»។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។ កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ ក្នុងទីជ្រៅនៃផែនដី នោះគ្រោងកាយរបស់ទូលបង្គំ មិនកំបាំងនឹងព្រះអង្គឡើយ។ ព្រះនេត្ររបស់ព្រះអង្គ បានឃើញធាតុនៃទូលបង្គំ តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។ គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក ក្នុងបញ្ជីរបស់ព្រះអង្គ គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ ឲ្យទូលបង្គំរស់នៅ មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។