ពីដើមមក គេតែងតែថ្វាយយញ្ញបូជាសត្វដល់ព្រះជាម្ចាស់ ដូចមានចែងក្នុងគម្ពីរសញ្ញាចាស់។ ប៉ុន្តែ មានខគម្ពីរជាច្រើនដែលបង្ហាញថា ព្រះជាម្ចាស់មិនពេញចិត្តនឹងយញ្ញបូជាទាំងនោះទេ ហើយទ្រង់ចង់ឲ្យយើងថែរក្សាសត្វ។
ឧទាហរណ៍ ក្នុងសុភាសិត ១២:១០ ចែងថា «មនុស្សសុចរិតយកចិត្តទុកដាក់ដល់ជីវិតសត្វរបស់ខ្លួន តែចិត្តមនុស្សទុច្ចរិតវិញឃោរឃៅណាស់»។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏រួមបញ្ចូលទាំងការការពារសត្វផងដែរ។ ប្រសិនបើយើងពិនិត្យមើលពាក្យពេជ្ញរបស់ព្យាការីនានា យើងនឹងឃើញមានការលើកឡើងជាច្រើនដែលជំរុញឲ្យយើងថែរក្សាសត្វ។
ក្នុងហូសេ ៨:១៣ ចែងថា «យញ្ញបូជាសត្វ និងការបរិភោគសាច់របស់អ្នករាល់គ្នា ជារឿងដែលខ្ញុំស្អប់ខ្ពើម ហើយព្រះជាម្ចាស់មិនពេញព្រះទ័យនឹងរឿងទាំងនេះទេ ផ្ទុយទៅវិញ ទ្រង់នឹងចងចាំអំពើទុច្ចរិតរបស់អ្នករាល់គ្នា ហើយនឹងដាក់ទោសអ្នករាល់គ្នាចំពោះអំពើបាបទាំងនោះ»។ ចូរយើងគិតពិចារណាអំពីរឿងនេះឲ្យបានច្បាស់។
ព្រះបានបង្កើតសត្វធំសម្បើមៗ និងជីវិតទាំងឡាយដែលកម្រើក កើតមានរវើករវ័ណ្ឌនៅក្នុងទឹកតាមពូជ និងអស់ទាំងសត្វស្លាបតាមពូជដែរ។ ព្រះទតឃើញថាល្អ។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
យើងក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស និងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ» នោះក៏កើតមានដូច្នោះមែន។
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យផែនដីកើតចេញជាពពួកសត្វចតុប្បាទតាមពូជ គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ» នោះក៏កើតមានដូច្នោះមែន។
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។
ព្រះមានព្រះបន្ទូលថា៖ «ចូរយើងបង្កើតមនុស្ស ឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយចូរឲ្យគេមានអំណាចលើត្រីសមុទ្រ លើសត្វហើរលើអាកាស លើសត្វជើងបួន និងលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារ ដែលវារនៅលើផែនដីផង»។ ព្រះបានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ព្រះអង្គបានបង្កើតគេ ជាប្រុសជាស្រី។ ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
គ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងកោតខ្លាច ហើយស្ញប់ស្ញែងដល់អ្នករាល់គ្នា។ យើងប្រគល់សត្វទាំងនោះមកក្នុងដៃរបស់អ្នកហើយ។ លោកណូអេបានចាប់ផ្ដើមភ្ជួររាស់ដីធ្វើចម្ការ ហើយដាំទំពាំងបាយជូរមុនគេបង្អស់។ លោកបានផឹកស្រាទំពាំងបាយជូរ ហើយក៏ស្រវឹង រួចដេកអាក្រាតនៅក្នុងជំរំរបស់លោក។ ឯហាំ ជាឪពុករបស់កាណាន បានឃើញឪពុកនៅអាក្រាតដូច្នេះ ក៏ទៅប្រាប់បងប្អូនពីរនាក់ទៀត ដែលនៅខាងក្រៅ។ ពេលនោះ សិម និងយ៉ាផែត នាំគ្នាយកអាវវែងមក ត្រដាងលើស្មារបស់ខ្លួនទាំងពីរនាក់ ដើរថយក្រោយ ទៅបាំងកេរខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរខ្មាសរបស់ឪពុកឡើយ។ កាលលោកណូអេស្វាងពីស្រា ហើយដឹងការដែលកូនពៅរបស់លោកបានធ្វើចំពោះលោក លោកក៏ពោលថា៖ «កាណានត្រូវបណ្ដាសាហើយ វានឹងត្រូវធ្វើជាបាវបម្រើដល់បងប្អូនរបស់វា»។ លោកពោលទៀតថា៖ «សូមថ្វាយព្រះពរព្រះយេហូវ៉ា ជាព្រះរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើ របស់សិមចុះ! សូមព្រះទ្រង់វាតទីឲ្យ យ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងជំរំរបស់សិម ហើយសូមឲ្យកាណានធ្វើជាបាវបម្រើរបស់វា»។ ក្រោយពីទឹកជំនន់មក លោកណូអេរស់នៅបាន បីរយហាសិបឆ្នាំទៀត។ អាយុរបស់លោកណូអេទាំងអស់បានប្រាំបួនរយហាសិបឆ្នាំ រួចលោកក៏ស្លាប់ទៅ។ បណ្ដាសត្វទាំងប៉ុន្មានដែលកម្រើក ហើយនៅរស់ នោះនឹងបានជាអាហារដល់អ្នក។ យើងឲ្យអ្វីៗដល់អ្នករាល់គ្នា ដូចយើងបានឲ្យជាតិណជាតិទាំងឡាយដល់អ្នករាល់គ្នាដែរ។
ព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់នៅក្នុងសួនច្បារអេដែន ឲ្យគាត់ធ្វើការ និងថែរក្សា។
បើប្រទះឃើញគោ ឬលារបស់សត្រូវដែលវង្វេង នោះត្រូវនាំវាទៅឲ្យម្ចាស់វាវិញ។ បើឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារផ្ទុកធ្ងន់ នោះប្រហែលជាអ្នកចង់ធ្វើព្រងើយមិនចង់ជួយ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយគេកុំខាន។
ឆ្កែព្រៃ និងកូនចៀមរកស៊ីជាមួយគ្នា សិង្ហនឹងស៊ីចំបើងដូចជាគោ ចំណែកពស់ នឹងមានធូលីដីជាអាហារ សត្វទាំងឡាយនឹងមិនបៀតបៀន ឬបំផ្លាញអ្វីនៅគ្រប់ក្នុងស្រុកភ្នំបរិសុទ្ធរបស់យើងទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
តែដល់ថ្ងៃទីប្រាំពីរ ជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នៅថ្ងៃនោះ មិនត្រូវធ្វើការអ្វីឡើយ ទោះខ្លួនអ្នក កូនប្រុស ឬកូនស្រីរបស់អ្នកក្តី ទោះបាវបម្រើប្រុស បាវបម្រើស្រី ទោះសត្វរបស់អ្នក ឬអ្នកដទៃដែលនៅក្នុងផ្ទះរបស់អ្នកក្ដី។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ មកុដស្តេចក៏មិននៅជាប់គ្រប់ជំនាន់ដែរ។ ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជា សម្លៀកបំពាក់ដល់អ្នក ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ ហើយមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។
ព្រះយេហូវ៉ាល្អដល់មនុស្សទាំងអស់ ហើយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ គ្របលើអ្វីៗទាំងអស់ ដែលព្រះអង្គបានបង្កើតមក។
ឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយ អ្នកត្រូវនាំយកសត្វមួយគូៗគ្រប់ទាំងពូជ ទាំងឈ្មោលទាំងញី ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយអ្នក។
ក្នុងប្រាំមួយថ្ងៃត្រូវធ្វើការរបស់អ្នក ហើយដល់ថ្ងៃទីប្រាំពីរត្រូវឈប់សម្រាក ដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យកូនបាវបម្រើស្រីរបស់អ្នក និងអ្នកប្រទេសក្រៅបានសម្រាកដកដង្ហើមផង។
ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់ សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
«ប្រសិនបើអ្នកឃើញគោ ឬចៀមបងប្អូនរបស់អ្នកវង្វេង នោះមិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ ត្រូវនាំវាទៅឲ្យម្ចាស់វិញកុំខាន។ មិនត្រូវភ្ជួរដោយទឹមគោ និងលាជាមួយគ្នាឡើយ។ មិនត្រូវស្លៀកពាក់សំពត់ត្បាញលាយដោយរោមចៀម និងអំបោះខ្លូតទេសជាមួយគ្នាឡើយ។ ត្រូវធ្វើរំយោលភ្ជាប់នឹងជាយទាំងបួននៃក្រណាត់ដែលអ្នកគ្របដណ្ដប់ខ្លួន» ។ «ប្រសិនបើបុរសណាយកប្រពន្ធ ហើយចូលទៅឯនាង រួចបែរជាស្អប់នាង ហើយចាប់តាំងនិយាយបរិហារកេរ្ដិ៍នាង នាំឲ្យនាងមានឈ្មោះអាក្រក់ ដោយពាក្យថា "ខ្ញុំបានយកស្ត្រីនេះ ហើយកាលខ្ញុំបានចូលទៅឯនាង ខ្ញុំឃើញថា នាងមិនមែនជាស្រ្ដីព្រហ្មចារីទេ" ពេលនោះ ឪពុកម្តាយរបស់នាង ត្រូវនាំយកភស្ដុតាងពីភាពព្រហ្មចារីរបស់នាង ទៅបង្ហាញពួកចាស់ទុំរបស់ទីក្រុង នៅត្រង់ទ្វារក្រុង។ ឪពុករបស់នាងត្រូវជម្រាបពួកចាស់ទុំថា "ខ្ញុំបានឲ្យកូនស្រីរបស់ខ្ញុំរៀបការជាមួយបុរសនេះ តែគេបែរជាស្អប់នាង ហើយមើល៍ គេបាននិយាយបរិហារកេរ្តិ៍ពីនាងថា "ខ្ញុំឃើញថាកូនស្រីរបស់លោកមិនមែនជាស្រ្ដីព្រហ្មចារីទេ"។ ប៉ុន្ដែ មើលចុះ នេះជាភស្ដុតាងពីភាពព្រហ្មចារីរបស់កូនស្រីខ្ញុំ"។ ពេលនោះ ឪពុកម្ដាយត្រូវលាសំពត់នោះនៅមុខចាស់ទុំរបស់ទីក្រុង។ ពេលនោះ ពួកចាស់ទុំរបស់ក្រុងនោះ ត្រូវចាប់បុរសនោះយកទៅវាយផ្ចាល ហើយត្រូវពិន័យអ្នកនោះជាប្រាក់ មួយរយសេកែល ហើយប្រគល់ប្រាក់នោះទៅឪពុករបស់នាង ដោយព្រោះបានបង្ខូចកេរ្ដិ៍ឈ្មោះស្រ្ដីព្រហ្មចារីម្នាក់នៃសាសន៍អ៊ីស្រាអែល ហើយនាងនឹងនៅតែជាប្រពន្ធរបស់អ្នកនោះតទៅ គ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។ ប្រសិនបើបងប្អូននោះនៅឆ្ងាយពីអ្នក ឬអ្នកមិនស្គាល់ម្ចាស់ ត្រូវនាំសត្វនោះទៅផ្ទះរបស់អ្នក ហើយទុកវានៅជាមួយអ្នក រហូតដល់ម្ចាស់រកឃើញ រួចត្រូវប្រគល់វាឲ្យគេវិញ។ ប៉ុន្ដែ ប្រសិនបើការនោះពិតមែន ហើយរកភស្ដុតាងពីភាពព្រហ្មចារីរបស់នាងមិនបាន នោះគេត្រូវនាំនាងចេញទៅមាត់ទ្វារផ្ទះឪពុករបស់នាង ហើយត្រូវឲ្យមនុស្សនៅក្រុងនោះចោលសម្លាប់នឹងថ្ម ដ្បិតនាងបានប្រព្រឹត្តអំពើដ៏ថោកទាបក្នុងស្រុកអ៊ីស្រាអែល ដោយបានបង្ខូចខ្លួននៅក្នុងផ្ទះរបស់ឪពុក។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ប្រសិនបើឃើញបុរសណាកំពុងតែរួមដំណេកជាមួយប្រពន្ធរបស់អ្នកដទៃ នោះអ្នកទាំងពីរត្រូវតែស្លាប់ គឺទាំងបុរសដែលរួមដំណេកជាមួយស្រ្ដីនោះ ទាំងស្រ្ដីដែលផិតក្បត់។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីសាសន៍អ៊ីស្រាអែល។ ប្រសិនបើមានស្ដ្រីព្រហ្មចារីម្នាក់មានគេដណ្ដឹងហើយ ហើយមានបុរសម្នាក់ផ្សេងជួបនាងនៅក្នុងទីក្រុង រួចរួមដំណេកជាមួយនាង នោះអ្នករាល់គ្នាត្រូវនាំអ្នកទាំងពីរចេញទៅទ្វារក្រុង ហើយចោលសម្លាប់នឹងថ្មទៅ នាងមានទោស ដោយព្រោះនៅក្នុងទីក្រុង ហើយមិនបានស្រែកឲ្យគេជួយ ឯបុរសនោះ ដោយព្រោះបានរំលោភប្រពន្ធរបស់អ្នកជិតខាងខ្លួន។ ធ្វើដូច្នេះ អ្នកនឹងបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ ប៉ុន្តែ ប្រសិនបើបុរសនោះបានជួបនាងក្រមុំដែលមានគេដណ្ដឹងហើយនៅឯទីវាល រួចចាប់បង្ខំរួមដំណេកជាមួយនាង នោះមានតែបុរសដែលរួមដំណេកជាមួយនាងប៉ុណ្ណោះដែលត្រូវស្លាប់។ តែឯនាងក្រមុំនោះវិញ មិនត្រូវឲ្យធ្វើទោសអ្វីដល់នាងឡើយ នាងគ្មានបាបណាដែលគួរឲ្យស្លាប់ទេ។ ដ្បិតករណីនេះប្រៀបដូចជាមនុស្សម្នាក់ ស្ទុះទៅសម្លាប់អ្នកជិតខាងខ្លួនដូច្នោះដែរ ព្រោះបុរសនោះឃើញនាងនៅឯទីវាល ហើយទោះបើនាងក្រមុំដែលមានគេដណ្ដឹងនោះស្រែកឡើង ក៏គ្មានអ្នកណាជួយនាងដែរ។ ប្រសិនបើបុរសណាប្រទះឃើញស្រ្ដីក្រមុំព្រហ្មចារី ដែលឥតមានអ្នកណាដណ្ដឹងនៅឡើយ ហើយចាប់នាងទៅរួមដំណេក រួចមានគេទាន់ នោះបុរសដែលបានរួមដំណេកជាមួយនាង ត្រូវបង់ជាប្រាក់ហាសិបសេកែលឲ្យឪពុករបស់នាង រួចនាងនឹងទៅជាប្រពន្ធរបស់អ្នកនោះ ព្រោះអ្នកនោះបានរំលោភនាង គេគ្មានច្បាប់នឹងលែងនាងឡើយ រហូតអស់មួយជីវិត។ ត្រូវប្រព្រឹត្តដូច្នោះចំពោះសត្វលា ឬសម្លៀកបំពាក់ ឬចំពោះអ្វីៗទាំងអស់ ដែលបងប្អូនរបស់អ្នកបានបាត់ ហើយអ្នករកឃើញ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ។ មិនត្រូវឲ្យអ្នកណាយកប្រពន្ធចុងរបស់ឪពុកខ្លួនឡើយ ធ្វើដូច្នេះ គេរំលោភសិទ្ធិរបស់ឪពុកខ្លួនហើយ »។ ប្រសិនបើអ្នកឃើញលា ឬគោរបស់បងប្អូនដែលដួលតាមផ្លូវ មិនត្រូវធ្វើពើដូចជាមិនឃើញនោះឡើយ គឺត្រូវជួយគាត់លើកសត្វនោះឡើង។
ព្រោះការដែលកើតដល់មនុស្សជាតិ ក៏កើតដល់សត្វតិរច្ឆានដែរ មានការដដែលកើតដល់ទាំងពីរពួក ពួកមួយស្លាប់យ៉ាងណា ពួកមួយទៀតក៏ស្លាប់យ៉ាងនោះ អើ គេមានដង្ហើមជីវិតដូចគ្នាទាំងអស់ ហើយមនុស្សមិនវិសេសជាងសត្វទេ ដ្បិតគ្រប់ទាំងអស់សុទ្ធតែឥតប្រយោជន៍ទទេ។ មានពេលសម្រាប់កើតមក ពេលសម្រាប់ស្លាប់ទៅ មានពេលសម្រាប់ដាំ និងពេលដករបស់ដែលបានដាំនោះ គ្រប់ទាំងអស់ទៅឯកន្លែងតែមួយប៉ុណ្ណោះ ទាំងអស់កើតមកពីធូលីដី ហើយត្រូវត្រឡប់ទៅឯធូលីដីវិញ។
ប្រសិនបើអ្នកប្រទះឃើញសម្បុកសត្វដែលមានកូន ឬមានពងនៅក្បែរផ្លូវ ទោះនៅលើដើមឈើណា ឬនៅលើដីក្តី ហើយមេកំពុងតែក្រាបនៅលើកូន ឬពីលើពង នោះមិនត្រូវយកទាំងមេ ទាំងកូនឡើយ។ ត្រូវលែងមេឲ្យហើរទៅចុះ តែកូនរបស់វាអ្នកអាចយកបាន ដើម្បីឲ្យអ្នកបានសប្បាយ ហើយមានអាយុយឺនយូរ។
បើឃើញលារបស់ជនដែលស្អប់អ្នកទន់ជង្គង់ដួលដោយសារផ្ទុកធ្ងន់ នោះប្រហែលជាអ្នកចង់ធ្វើព្រងើយមិនចង់ជួយ តែមិនត្រូវធ្វើដូច្នោះឡើយ គឺត្រូវជួយគេកុំខាន។
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។ គោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។ កូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុង រូងពស់វែកបាន។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នា នៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ដ្បិតគ្រប់ទាំងអស់នឹងស្គាល់ព្រះយេហូវ៉ា នៅពេញពាសលើផែនដី ដូចជាទឹកនៅពេញពាសក្នុងសមុទ្រដែរ។
បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។
ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។ យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។
ព្រះអង្គនឹងឃ្វាលហ្វូងរបស់ព្រះអង្គ ដូចជាគង្វាល ព្រះអង្គនឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា ក៏នឹងនាំពួកមេៗ ដែលមានកូនខ្ចី ទៅដោយថ្នម។
ព្រលឹងរបស់មនុស្សអាក្រក់ប្រាថ្នាតែការអាក្រក់ ទោះទាំងអ្នកជិតខាងក៏មិនប្រកបដោយ គុណអ្នកនោះដែរ។
តើគេមិនលក់ចាបពីរថ្លៃមួយសេនទេឬ? តែគ្មានចាបណាមួយធ្លាក់ដល់ដី ដែលព្រះវរបិតារបស់អ្នករាល់គ្នាមិនយល់ព្រមនោះឡើយ។
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានកូនប្រុស ឬគោ ធ្លាក់ចុះក្នុងរណ្តៅនៅថ្ងៃសប្ប័ទ តើអ្នកមិនស្រង់វាចេញភ្លាមៗនៅពេលនោះទេឬ?»
តើគេមិនលក់ចាបប្រាំថ្លៃពីរកាក់ទេឬ? តែគ្មានចាបណាមួយដែលព្រះភ្លេចទេ។ សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះ កុំខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងចាបខ្លាំងណាស់។
ដ្បិតអ្វីៗសព្វសារពើដែលព្រះបង្កើតមក កំពុងអន្ទះអន្ទែង រង់ចាំពួកកូនរបស់ព្រះលេចមក ដ្បិតច្បាប់របស់ព្រះវិញ្ញាណនៃជីវិត នៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រោសអ្នករាល់គ្នាឲ្យរួចពីច្បាប់របស់អំពើបាប និងសេចក្តីស្លាប់ហើយ។ ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។
ដូច្នេះ តើមិនគួរឲ្យយើងអាល័យចំពោះក្រុងនីនីវេ ជាទីក្រុងយ៉ាងធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ជាពួកអ្នកដែលមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?»។:៚
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
ទេវតារបស់ព្រះយេហូវ៉ាពោលទៅគាត់ថា៖ «ហេតុអ្វីបានជាលោកវាយលារបស់លោកដល់ទៅបីដងដូច្នេះ? មើល៍! ខ្ញុំបានចេញមកទាស់នឹងលោក ព្រោះចិត្តរបស់លោករឹងចចេសនៅចំពោះមុខខ្ញុំ។ លារបស់លោកបានឃើញខ្ញុំ ហើយបានងាកចេញពីខ្ញុំបីដងមកហើយ។ ប្រសិនបើវាមិនបានបែរចេញពីខ្ញុំទេ នោះប្រាកដជាខ្ញុំសម្លាប់លោក ហើយទុកជីវិតឲ្យវាវិញ»។
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
អ្វីៗសព្វសារពើដែលព្រះបង្កើតមក នឹងបានរួចពីចំណងនៃសេចក្តីពុករលួយ ហើយនឹងបានសេរីភាពនៃសិរីល្អរបស់ពួកកូនព្រះ។ យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ
តើឯងដឹងវេលាណាដែលពពែព្រៃ នៅភ្នំថ្មសម្រាលកូន ឬចំណាំបានពេលដែលក្តាន់ញីទម្លាក់កូនឬទេ? ឯងអាចនឹងចងគោព្រៃ ឲ្យភ្ជួរតាមគន្លងបានឬទេ? តើវានឹងព្រមរាស់វាលច្រកភ្នំតាមឯងទៅឬទេ? តើឯងនឹងទុកចិត្តដល់វា ដោយព្រោះមានកម្លាំងខ្លាំង ឬនឹងទុកការឯងឲ្យវាធ្វើបានឬទេ? តើឯងនឹងពឹងវាឲ្យដឹកស្រូវឯងចូលមក ព្រមទាំងប្រមូលស្រូវនៅលានឯងឬទេ? ឯស្លាបសត្វអូទ្រុសញី វាទទះដោយអំណរ តែចំអេង និងស្លាបវា តើជារបស់សត្វកុកឬ? វាពងចោលនៅលើដី ក៏បង្ហប់ពងឲ្យក្តៅដោយសារខ្សាច់ ដោយឥតនឹកថា ជើងគេនឹងជាន់បំបែកឡើយ ឬសត្វព្រៃណានឹងជាន់ឈ្លី។ វាតែងនៅជាមួយកូន ដូចជាមិនមែនរបស់ខ្លួនទេ ហើយដែលវាពងជាឥតប្រយោជន៍នោះ ក៏មិនរវល់ផង ព្រោះព្រះបង្អត់ប្រាជ្ញាដល់វា ក៏មិនបានប្រទានឲ្យវាមានយោបល់ដែរ។ វេលាណាដែលវាចំអើតខ្លួនខ្ពស់ឡើង នោះវាមើលងាយដល់ទាំងសេះ និងអ្នកជិះផង។ តើឯងឬ ដែលឲ្យសេះមានកម្លាំង? តើឯងឬ ដែលតាក់តែងឲ្យសេះមានសក់ ដែលរលាស់ដោយខ្យល់? តើឯងកំណត់ដឹងថាវាត្រូវមានទម្ងន់ប៉ុន្មានខែ ឬរដូវដែលនឹងកើតកូនមកឬទេ? តើឯងឬ ដែលធ្វើឲ្យវា អាចលោតដូចជាកណ្តូប? ឯអាការៈកំញើញរបស់វា នោះគួរស្ញែងខ្លាច វាកាយបូលដីនៅវាលច្រកភ្នំ ហើយក៏អរសប្បាយដោយកម្លាំងវា ក៏ចេញទៅប្រទល់នឹងមនុស្ស ដែលពាក់គ្រឿងសស្ត្រាវុធ។ វាមើលងាយសេចក្ដីភិតភ័យ ហើយមិនចេះរុញរាឡើយ ក៏មិនដែលគេចចេញពីដាវដែរ។ បំពង់ព្រួញក៏ឮក្រុកក្រាក់នៅលើវា ព្រមទាំងលំពែងដែលភ្លឺផ្លេកៗ និងដែកពួយផង។ វាកញ្ជ្រោលអន្ទះសាទាំងតន្ត្រំដី ហើយកាលឮសូរត្រែ នោះទប់វាមិនបានឡើយ។ វេលាណាដែលវាឮសូរត្រែ នោះវាស្រែកថា "ហេះហេ" វាស្រងក្លិនចម្បាំងពីចម្ងាយ ក៏ស្គាល់សម្រែកនៃពួកមេទ័ព និងសូរទ្រហឹងអឺងអាប់។ តើអកហើរសំកាំងស្លាប ហើយត្រដាងស្លាបវាទៅទិសខាងត្បូង ដោយប្រាជ្ញារបស់ឯងឬ? តើឥន្ទ្រីហើរទៅលើ ហើយធ្វើសម្បុកនៅទីខ្ពស់តាមបង្គាប់ឯងឬ? វានៅតាមក្រហែងថ្ម ក៏ធ្វើសម្បុកនៅទីនោះ គឺនៅតាមក្រហែងថ្មភ្នំជាទីមាំមួន។ ពីទីនោះ វាក្រឡេកគន់រករំពា ភ្នែកវាមើលទៅឃើញឆ្ងាយ។ ដឹងពេលវាចំកោងខ្លួនសម្រាលកូនមក រួចផុតពីសេចក្ដីឈឺចាប់របស់វាឬទេ? កូនវាក៏ជញ្ជក់ស៊ីឈាម ឯកន្លែងណាដែលមានគេសម្លាប់គ្នា ក៏មានវានៅទីនោះ»។ កូនវាត្រឡប់ជារឹងប៉ឹង ហើយក៏ធំឡើងនៅវាលស្រឡះ រួចឃ្លាតចេញពីមេទៅ ឥតត្រឡប់មកវិញឡើយ។
ព្រះអង្គបានតាំងគេឲ្យគ្រប់គ្រង លើស្នាព្រះហស្តរបស់ព្រះអង្គ ព្រះអង្គបានដាក់អ្វីៗទាំងអស់ ឲ្យនៅក្រោមជើងរបស់គេ គឺអស់ទាំងចៀម ទាំងគោ និងសត្វព្រៃ សត្វហើរលើអាកាស និងត្រីនៅក្នុងសមុទ្រ គឺសត្វផងទាំងពួងដែលហែលនៅបាតសមុទ្រ។