កូនៗម្នាក់ៗពិតជាអស្ចារ្យ ជាស្នាដៃដ៏ប្រណិតរបស់ព្រះ។ ព្រះអង្គទ្រង់ពេញចិត្តនឹងជីវិតរបស់ពួកគេណាស់។ ដូច្នេះ ចូរកុំគិតថាកូនៗជាបន្ទុក ឬជាទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរអ្វី។
កូនៗគឺជាពរជ័យ ជាមរតកពីព្រះ និងជាអំណោយដ៏មានតម្លៃក្នុងជីវិត។ វាពិតជាសំណាង និងកិត្តិយសណាស់ដែលបានឃើញពួកគេធំធាត់ និងបានដឹកនាំពួកគេនៅលើមាគ៌ារបស់ព្រះអង្គ។
ព្រះអង្គបានបង្កើតរូបរាងកាយរបស់ពួកគេយ៉ាងល្អិតល្អន់។ ចូរអធិស្ឋានសម្រាប់ពួកគេ។ ព្រះអង្គទ្រង់បានផ្តល់រូបរាងដល់ពួកគេតាមព្រះហឫទ័យរបស់ទ្រង់។ ចូរអរព្រះគុណចំពោះជីវិតរបស់ពួកគេ ព្រោះព្រះអង្គទ្រង់ពេញចិត្តនៅពេលឃើញពួកគេកើតមក លូតលាស់ និងប្រើប្រាស់ទេពកោសល្យ និងសក្តានុពលរបស់ពួកគេសម្រាប់ការល្អ។ ដូចដែលបានចែងនៅក្នុងបទគម្ពីរសញ្ញាចាស់ (ទំនុកដំកើង ១៣៩:១៣-១៤)ថា «ព្រះអង្គទ្រង់បានបង្កើតតម្រងនោមទូលបង្គំ ទ្រង់បានត្បាញទូលបង្គំនៅក្នុងផ្ទៃម្តាយទូលបង្គំ ទូលបង្គំសូមសរសើរព្រះអង្គ ដ្បិតទូលបង្គំត្រូវបានបង្កើតឡើងយ៉ាងអស្ចារ្យ ការប្រព្រឹត្តរបស់ព្រះអង្គគឺអស្ចារ្យ ហើយព្រលឹងទូលបង្គំស្គាល់សេចក្តីនោះច្បាស់ណាស់»។
តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
កាលព្រះយេស៊ូវឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យជាខ្លាំង ហើយមានព្រះបន្ទូលទៅគេថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង»។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។
សូម្បីតែកូនក្មេងក៏សម្ដែងខ្លួន ដោយសារកិរិយាប្រព្រឹត្តរបស់វាដែរ ឲ្យដឹងជាកិរិយានោះបរិសុទ្ធ ហើយត្រឹមត្រូវឬយ៉ាងណា។
ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ ដ្បិតសេចក្ដីនោះនឹងបានជាគុណ ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់ប្រែ ហើយត្រឡប់ដូចជាក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលព្រះរាជ្យនៃស្ថានសួគ៌បានឡើយ។
ព្រះអង្គហៅក្មេងតូចម្នាក់មកឲ្យឈរនៅកណ្តាលពួកគេ ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ។ ពេលនោះ ពេត្រុសចូលមកជិតព្រះអង្គ ហើយទូលថា៖ «ព្រះអម្ចាស់អើយ បើបងប្អូនរបស់ទូលបង្គំចេះតែប្រព្រឹត្តអំពើបាបមកលើទូលបង្គំ តើទូលបង្គំត្រូវអត់ទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?» ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដងប្រាំពីរដង។ ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលចង់គិតបញ្ជីជាមួយពួកអ្នកបម្រើ។ ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ ដែលជំពាក់ប្រាក់ពីរកោដិ មកជួបស្ដេច ហើយដោយព្រោះអ្នកនោះគ្មានអ្វីសង ចៅហ្វាយរបស់គាត់បញ្ជាឲ្យលក់ខ្លួនគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុលនោះ។ ដូច្នេះ អ្នកបម្រើនោះក៏លុតជង្គង់នៅចំពោះស្ដេច ទូលអង្វរថា "បពិត្រព្រះករុណា សូមទ្រង់មេត្តាពន្យាពេលឲ្យទូលបង្គំសិន ទូលបង្គំនឹងសងព្រះអង្គគ្រប់ចំនួន"។ ដោយព្រោះមានព្រះហឫទ័យអាណិតអាសូរដល់គាត់ ចៅហ្វាយក៏ដោះលែងគាត់ ទាំងលុបបំណុលរបស់គាត់ចោលទៀតផង។ ប៉ុន្តែ ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនរបស់ខ្លួនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដេណារី គាត់ក៏ចាប់ច្របាច់កអ្នកនោះ ទាំងពោលថា "សងប្រាក់ដែលជំពាក់ខ្ញុំនោះមក"។ ដូច្នេះ គូកនរបស់អ្នកនោះក៏ក្រាបចុះ ហើយអង្វរគាត់ថា "សូមមេត្តាពន្យាពេលឲ្យគ្នាផង គ្នានឹងសងឯង"។ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់ប្រែ ហើយត្រឡប់ដូចជាក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលព្រះរាជ្យនៃស្ថានសួគ៌បានឡើយ។ តែគាត់មិនព្រមទេ ផ្ទុយទៅវិញ គាត់បែរជាចាប់អ្នកនោះយកទៅដាក់គុក រហូតទាល់តែបានសងបំណុលរួច។ កាលពួកគូកនរបស់គាត់ឃើញដូច្នោះ គេមានចិត្តឈឺឆ្អាលជាខ្លាំង ហើយគេនាំគ្នាទៅទូលប្រាប់ចៅហ្វាយរបស់ខ្លួន ពីការទាំងប៉ុន្មានដែលបានកើតឡើង។ ពេលនោះ ចៅហ្វាយក៏ហៅអ្នកនោះមក ហើយសួរអ្នកនោះថា "នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលរបស់ឯងចោលទាំងអស់ ព្រោះឯងបានទទូចអង្វរយើង។ ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនរបស់ឯង ដូចយើងបានអាណិតមេត្តាដល់ឯងទេឬ?" ចៅហ្វាយរបស់អ្នកបម្រើនោះមានសេចក្តីក្រោធជាខ្លាំង ក៏បញ្ជូនអ្នកនោះទៅឲ្យគេធ្វើទារុណកម្ម រហូតទាល់តែអ្នកនោះបានសងបំណុលគ្រប់ចំនួន។ ដូច្នេះ ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ ក៏នឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូច្នោះដែរ ប្រសិនបើអ្នករាល់គ្នាមិនអត់ទោសឲ្យបងប្អូនរបស់ខ្លួន ដោយស្មោះពីចិត្តទេនោះ»។ អ្នកណាបន្ទាបខ្លួនដូចក្មេងតូចនេះ អ្នកនោះជាអ្នកធំជាងគេក្នុងព្រះរាជ្យនៃស្ថានសួគ៌។ អ្នកណាទទួលក្មេងតូចណាម្នាក់ ដូចក្មេងនេះ ក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំហើយ។
ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌ ទេវតារបស់ពួកគេឃើញព្រះភក្ត្រព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ជានិច្ច។
បន្ទាប់មក ព្រះអង្គយកក្មេងតូចម្នាក់មកដាក់នៅកណ្តាលពួកគេ ទ្រង់ឱបក្មេងនោះ ហើយមានព្រះបន្ទូលទៅគេថា៖ «អ្នកណាទទួលកូនក្មេងណាម្នាក់ ដូចក្មេងនេះក្នុងនាមខ្ញុំ អ្នកនោះទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំប៉ុណ្ណោះទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
មានមនុស្សនាំក្មេងតូចៗមកថ្វាយព្រះអង្គ ដើម្បីឲ្យព្រះអង្គពាល់ពួកគេ ប៉ុន្តែ ពួកសិស្សបន្ទោសអ្នកទាំងនោះ។ កាលព្រះយេស៊ូវឃើញដូច្នោះ ព្រះអង្គទាស់ព្រះហឫទ័យជាខ្លាំង ហើយមានព្រះបន្ទូលទៅគេថា៖ «ទុកឲ្យក្មេងៗមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះជារបស់មនុស្ស ដូចក្មេងៗទាំងនេះឯង»។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា៖ «អ្នកណាមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយនេះទេ អ្នកនោះមិនអាចចូលក្នុងព្រះរាជ្យរបស់ព្រះបានឡើយ»។ បន្ទាប់មក ព្រះអង្គលើកក្មេងទាំងនោះឡើង ដាក់ព្រះហស្តលើ ហើយប្រទានពរពួកគេ។
មនុស្សសុចរិតដើរតាមផ្លូវទៀងត្រង់របស់ខ្លួន កូនចៅរបស់អ្នកនោះមានពរតរៀងទៅ។
ប៉ុន្តែ ព្រះយេស៊ូវហៅពួកសិស្សមក ហើយមានព្រះបន្ទូលថា៖ «ទុកឲ្យកូនក្មេងមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមានសុទ្ធតែមនុស្សដូចក្មេងៗទាំងនេះ។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលមិនទទួលព្រះរាជ្យរបស់ព្រះ ដូចជាក្មេងតូចមួយទេ អ្នកនោះចូលទៅក្នុងព្រះរាជ្យរបស់ព្រះអង្គមិនបានឡើយ»។
សេចក្ដីទាំងនេះដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ត្រូវនៅជាប់ក្នុងចិត្តរបស់អ្នកជានិច្ច។ ត្រូវបង្រៀនសេចក្ដីទាំងនេះដល់កូនចៅរបស់អ្នក ហើយត្រូវដំណាលសេចក្ដីទាំងនេះ ពេលអ្នកអង្គុយនៅក្នុងផ្ទះ ពេលដើរតាមផ្លូវ ពេលដេក និងពេលក្រោកឡើងផង។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់មាតាបិតារបស់ខ្លួនក្នុងព្រះអម្ចាស់ ដ្បិតធ្វើដូច្នេះទើបត្រឹមត្រូវ។ លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។ ចូរពាក់គ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចឈរទាស់នឹងឧបាយកលរបស់អារក្សបាន។ ដ្បិតយើងមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺតយុទ្ធនឹងពួកគ្រប់គ្រង ពួកមានអំណាច ពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយ៍នេះ ហើយតយុទ្ធនឹងអំណាចអាក្រក់ខាងវិញ្ញាណនៅស្ថានសួគ៌ដែរ។ ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។ ដូច្នេះ ចូរឈរឲ្យមាំ ដោយក្រវាត់សេចក្តីពិតនៅចង្កេះ ហើយពាក់សេចក្តីសុចរិតជាអាវក្រោះ។ ចូរពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្តីសុខសាន្ត ទុកជាស្បែកជើង។ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ចូរទទួលការសង្គ្រោះទុកជាមួកសឹក និងដាវរបស់ព្រះវិញ្ញាណ ដែលជាព្រះបន្ទូលរបស់ព្រះ។ ចូរអធិស្ឋានដោយព្រះវិញ្ញាណគ្រប់ពេលវេលា ដោយពាក្យអធិស្ឋាន និងពាក្យទូលអង្វរគ្រប់យ៉ាង ហើយចាំយាមក្នុងសេចក្តីនោះឯង ដោយគ្រប់ទាំងសេចក្តីខ្ជាប់ខ្ជួន និងសេចក្តីទូលអង្វរឲ្យពួកបរិសុទ្ធទាំងអស់។ ចូរអធិស្ឋានឲ្យខ្ញុំផង សូមឲ្យព្រះបានប្រទានពាក្យសម្ដីមកខ្ញុំ ឲ្យខ្ញុំបានបើកមាត់ដោយក្លាហាន ដើម្បីប្រាប់គេពីអាថ៌កំបាំងនៃដំណឹងល្អ «ចូរគោរពឪពុកម្ដាយរបស់ខ្លួន (នេះជាព្រះឱវាទទីមួយ ដែលជាប់មានទាំងសេចក្តីសន្យាផង) ដែលខ្ញុំជាទូតជាប់ច្រវាក់ដោយព្រោះដំណឹងល្អនេះ ហើយឲ្យខ្ញុំប្រកាសដំណឹងល្អដោយក្លាហាន តាមដែលខ្ញុំត្រូវនិយាយ។ លោកទីឃីកុស ជាបងប្អូនស្ងួនភ្ងា និងជាអ្នកជំនួយដ៏ស្មោះត្រង់ក្នុងព្រះអម្ចាស់ នឹងប្រាប់អ្នករាល់គ្នាឲ្យដឹងពីគ្រប់ការទាំងអស់ អំពីដំណើររបស់ខ្ញុំ និងពីអ្វីៗដែលខ្ញុំកំពុងធ្វើ។ ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នា សម្រាប់គោលបំណងនេះឯង ដើម្បីឲ្យអ្នករាល់គ្នាបានដឹងអំពីដំណើររបស់យើង ហើយឲ្យគាត់បានលើកទឹកចិត្តអ្នករាល់គ្នាផង។ សូមឲ្យពួកបងប្អូនបានប្រកបដោយសេចក្តីសុខសាន្ត និងសេចក្តីស្រឡាញ់ ព្រមទាំងជំនឿពីព្រះ ជាព្រះវរបិតា និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខ ហើយមានអាយុវែងនៅផែនលើផែនដី ។»
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
ក្មេងរាល់គ្នាអើយ ចូរស្តាប់បង្គាប់ឪពុកម្តាយរបស់ខ្លួនក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាការដែលព្រះអម្ចាស់សព្វព្រះហឫទ័យ។
កាលខ្ញុំនៅក្មេង ខ្ញុំធ្លាប់និយាយដូចកូនក្មេង ធ្លាប់មានគំនិតដូចកូនក្មេង ហើយធ្លាប់ពិចារណាដូចកូនក្មេង លុះពេលខ្ញុំធំពេញវ័យ ខ្ញុំបានលះបង់អ្វីៗដែលជាលក្ខណៈរបស់កូនក្មេងចោល។
ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។
សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។
នៅគ្រានោះ ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិន នឹងដេកនៅជាមួយកូនពពែ ឯកូនគោ និងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់នឹងនៅជាមួយគ្នា ហើយក្មេងតូចៗជាគង្វាលវា។
ព្រះអង្គបានតាំងឲ្យមានពាក្យសរសើរ ដោយសារមាត់កូនក្មេង និងកូនដែលនៅបៅដោះ ដោយព្រោះបច្ចាមិត្តរបស់ព្រះអង្គ ដើម្បីធ្វើឲ្យខ្មាំងសត្រូវ ព្រមទាំងពួកសងសឹក បាននៅស្ងៀម។
ឱ កូនទាំងឡាយអើយ ចូរនាំគ្នាមក ហើយស្តាប់ខ្ញុំ ខ្ញុំនឹងបង្រៀនអ្នករាល់គ្នា ពីការកោតខ្លាចព្រះយេហូវ៉ា។
យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។
គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។
«មុនដែលយើងបានជបបង្កើតអ្នកនៅក្នុងពោះម្តាយ នោះយើងស្គាល់អ្នកហើយ កាលមុនដែលអ្នកសម្រាលចេញពីផ្ទៃមក នោះយើងបានញែកអ្នកជាបរិសុទ្ធផង ក៏បានតាំងអ្នកឡើងជាហោរា ដល់អស់ទាំងសាសន៍»។
កុំឲ្យអ្នកណាមើលងាយអ្នក ដោយព្រោះអ្នកនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសម្ដី កិរិយាប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងចិត្តបរិសុទ្ធ។
ចូរមានចិត្តសប្បុរសដល់គ្នាទៅវិញទៅមក ទាំងមានចិត្តទន់សន្តោស ហើយអត់ទោសគ្នាទៅវិញទៅមក ដូចជាព្រះបានអត់ទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទដែរ។
មើល៍! ព្រះវរបិតាបានប្រទានសេចក្ដីស្រឡាញ់យ៉ាងណាដល់យើង ដែលយើងមានឈ្មោះថាជាកូនរបស់ព្រះ ហើយយើងពិតជាកូនរបស់ព្រះអង្គមែន។ នេះហើយជាហេតុដែលលោកីយ៍មិនស្គាល់យើង ព្រោះលោកីយ៍មិនបានស្គាល់ព្រះអង្គទេ។
រីឯកូនវិញ គេនឹងហៅកូនថា ជាហោរារបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ
មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
"សូមព្រះយេហូវ៉ាប្រទានពរ និងថែរក្សាអ្នក សូមព្រះយេហូវ៉ាធ្វើឲ្យព្រះភក្ត្រព្រះអង្គភ្លឺមកលើអ្នក និងផ្តល់ព្រះគុណដល់អ្នក សូមព្រះយេហូវ៉ាងើបព្រះនេត្រមកលើអ្នក ហើយប្រទានឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត"។
នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ! ទូលបង្គំអរព្រះគុណព្រះអង្គ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះពីពួកអ្នកប្រាជ្ញ និងពួកអ្នកចេះដឹង តែបានសម្តែងសេចក្ដីទាំងនោះឲ្យពួកកូនក្មេងយល់វិញ។
ប៉ុន្តែ កាលព្រះយេស៊ូវជ្រាបគំនិតក្នុងចិត្តគេ ព្រះអង្គក៏យកក្មេងតូចមួយមកដាក់នៅជិតព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «អ្នកណាដែលទទួលក្មេងតូចនេះ ក្នុងនាមខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ខ្ញុំឲ្យមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំជាងគេ»។