២ សាំយូអែល 9:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ មេភីបូសែត បុត្រារបស់យ៉ូណាថាន ដែលជាបុត្រារបស់ស្ដេចសូល ក៏មកជួបព្រះបាទដាវីឌ ក្រាបចុះផ្កាប់មុខថ្វាយបង្គំ រួចដាវីឌមានរាជឱង្ការថា៖ «មេភីបូសែតអើយ» លោកទូលឆ្លើយថា៖ «បពិត្រព្រះករុណាវិសេស»។ សូមមើលជំពូក |
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។