២ សាំយូអែល 7:21ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះអង្គបានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គបានដឹង ដោយយល់ដល់ព្រះបន្ទូលរបស់ព្រះអង្គទេ ហើយក៏តាមព្រះហឫទ័យរបស់ព្រះអង្គដែរ។ សូមមើលជំពូក |
នៅវេលានោះ ព្រះវិញ្ញាណបរិសុទ្ធធ្វើឲ្យព្រះយេស៊ូវរីករាយ ហើយមានព្រះបន្ទូលថា៖ «ឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដីអើយ ទូលបង្គំសរសើរព្រះអង្គ ព្រោះព្រះអង្គបានលាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ និងពួកឈ្លាសវៃ តែបានសម្តែងឲ្យពួកកូនក្មេងយល់វិញ ពិតមែនហើយព្រះវរបិតាអើយ ដ្បិតព្រះអង្គសព្វព្រះហឫទ័យយ៉ាងដូច្នោះ។
មិនមែនដោយព្រោះសេចក្ដីសុចរិតរបស់អ្នក ឬដោយព្រោះចិត្តអ្នកទៀងត្រង់ ដែលអ្នកនឹងចូលទៅកាន់កាប់ស្រុករបស់គេនោះឡើយ គឺដោយព្រោះអំពើអាក្រក់របស់សាសន៍ទាំងនោះវិញទេតើ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបណ្តេញគេចេញពីមុខអ្នក ដើម្បីនឹងបញ្ជាក់សេចក្ដី ដែលព្រះយេហូវ៉ាបានស្បថនឹងបុព្វបុរសរបស់អ្នក គឺលោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។