២ សាំយូអែល 6:14ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះបាទដាវីឌលោតកញ្ឆេងអស់ពីកម្លាំងនៅចំពោះព្រះយេហូវ៉ា ទ្រង់ពាក់អេផូឌធ្វើពីសំពត់ខ្លូតទេស។ សូមមើលជំពូក |
បន្ទាប់មក ព្រះបាទដាវីឌយាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីរបស់ស្ដេចសូលនាងចេញមកទទួលទ្រង់ ទូលថា៖ «នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែលមានសេចក្ដីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបម្រើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ»។
តើយើងមិនបានរើសយកគេ ពីកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន មកធ្វើជាសង្ឃរបស់យើង ឲ្យបានពាក់អេផូឌ ឡើងទៅអាសនារបស់យើង ដើម្បីដុតគ្រឿងក្រអូបនៅមុខយើង ព្រមទាំងចែកតង្វាយទាំងប៉ុន្មានដែលពួកកូនចៅអ៊ីស្រាអែលដុតថ្វាយ ឲ្យដល់គ្រួសារនៃបុព្វបុរសរបស់អ្នករាល់គ្នាទេឬ?