Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 4:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ចូល​ទៅ​ក្នុង​ដំណាក់ ធ្វើ​ដូច​ជា​ចូល​ទៅ​យក​ស្រូវ​ភោជ្ជ‌សាលី ក៏​ចាក់​ទ្រង់​ត្រង់​ឧទរ​សម្លាប់​ទ្រង់​ទៅ រួច​នាំ​គ្នា​រត់​ទៅ​បាត់។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គាត់​មិន​ព្រម​បែរ​ចេញ​សោះ​ឡើយ បាន​ជា​អ័ប៊ី‌នើរ​កាន់​លំពែង​បុះ​ទៅ​ក្រោយ ត្រូវ​ត្រង់​ពោះ​គាត់ ដោយ​ចុង​ដង​លំពែង ធ្លុះ​ចេញ​មក​ក្រោយ ហើយ​គាត់​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង ឯ​អស់​អ្នក​ដែល​មក​តាម​ក្រោយ ដល់​កន្លែង​អេ‌សា‌អែល​ដួល​ស្លាប់​នោះ គេ​ក៏​ឈប់​នៅ។

ឯ​អ័ម៉ាសា​មិន​បាន​ចាប់​អារម្មណ៍​នឹង​ដាវ ដែល​នៅ​ដៃ​យ៉ូអាប់​ទេ ដូច្នេះ យ៉ូអាប់​ក៏​ចាក់​វះ​ពោះ​លោក​ឲ្យ​ធ្លាយ​ពោះ‌វៀន ចេញ​ទ្រេល​ដល់​ដី ឥត​មាន​ចាក់​ម្តង​ទៀត​ទេ ហើយ​លោក​ក៏​ស្លាប់​ទៅ។ បន្ទាប់​មក យ៉ូអាប់ និង​អ័ប៊ី‌សាយ​ជា​ប្អូន ក៏​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី​ទៀត។

កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក​ទៅ​កណ្ដាល​ទ្វារ​កំផែង​ក្រុង​ដោយ​ឡែក ដើម្បី​មាន​ប្រ‌សាសន៍​នឹង​លោក​ដោយ​សម្ងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេ‌សា‌អែល ជា​ប្អូន​ខ្លួន។

ព្រះបាទ​អ៊ីស-បូសែត​មាន​មេ‌ទ័ព​ពីរ​នាក់ មួយ​ឈ្មោះ​ប្អាណា ហើយ​មួយ​ទៀត​ឈ្មោះ​រេកាប ទាំង​ពីរ​នោះ​ជា​កូន​រីម៉ូន ដែល​ជា​ពួក​ប្អៀរ៉ុត ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន ដ្បិត​ស្រុក​ប្អៀរ៉ុត​ក៏​រាប់​ទុក​ជា​របស់​ពួក​បេនយ៉ាមីន​ដែរ។

អេហ៊ុឌ​បាន​ភៀស​ខ្លួន​ចេញ ក្នុង​ពេល​គេ​កំពុង​តែ​បង្អែ​បង្អង់ ហើយ​ឆ្លង​ហួស​ពី​កន្លែង​រូប​ចម្លាក់​ថ្ម រួច​ចូល​ទៅ​សៃរ៉ា។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម