នៅគ្រាដែលរាជវង្សស្តេចសូល និងរាជវង្សព្រះបាទដាវីឌកំពុងតែមានចម្បាំងនឹងគ្នា នោះអ័ប៊ីនើរក៏ចម្រើនកម្លាំងខាងរាជវង្សស្តេចសូល។
នៅគ្រានោះ មានចម្បាំងយ៉ាងយូររវាងរាជវង្សស្តេចសូល និងរាជវង្សព្រះបាទដាវីឌ តែព្រះបាទដាវីឌចេះតែមានកម្លាំងខ្លាំងឡើង ហើយរាជវង្សស្តេចសូលកាន់តែខ្សោយទៅ។
បុត្រទីប្រាំមួយ គឺយីតរាម ប្រសូត្រពីនាងអេកឡា ជាភរិយារបស់ព្រះបាទដាវីឌ បុត្រទាំងអស់នេះបានប្រសូត្រនៅក្រុងហេប្រុន។
រួចព្រះបាទយេហ៊ូវ និងយ៉ូណាដាប ជាកូនរេកាប ក៏ចូលទៅក្នុងវិហារព្រះបាលប្រាប់ដល់ពួកអ្នកដែលថ្វាយបង្គំថា៖ «ចូររកមើល កុំឲ្យមានអ្នកណាដែលថ្វាយបង្គំដល់ព្រះយេហូវ៉ានៅជាមួយនៅទីនេះឡើយ ឲ្យមានសុទ្ធតែពួកថ្វាយបង្គំព្រះបាលប៉ុណ្ណោះ»។
ប៉ុន្តែ បើទ្រង់នាំគេទៅ ស្រេចនឹងព្រះហឫទ័យចុះ ត្រូវខំប្រឹងឲ្យមានកម្លាំងឡើង សម្រាប់នឹងច្បាំង ព្រះនឹងធ្វើឲ្យទ្រង់ដួលនៅមុខពួកខ្មាំសត្រូវ ដ្បិតព្រះអាចនឹងជួយ ឬធ្វើឲ្យដួលក៏បាន»។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
អ្នកណាដែលមិននៅជាមួយខ្ញុំ អ្នកនោះប្រឆាំងនឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះជាអ្នកកម្ចាត់កម្ចាយ។
ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។