កាលយ៉ូអាប់ និងពួកពលទាំងប៉ុន្មានដែលនៅជាមួយលោក បានមកដល់ហើយ នោះគេជម្រាបយ៉ូអាប់ថា៖ «អ័ប៊ីនើរជាកូននើរ បានឡើងមកគាល់ស្តេច ហើយទ្រង់បានឲ្យទៅវិញដោយសុខសាន្ត»។
ខណៈនោះ យ៉ូអាប់ និងពួកពលរបស់ដាវីឌ ត្រឡប់មកពីលុកលុយស្រុកក្រៅវិញ ក៏នាំយករបឹបជាច្រើនមកជាមួយដែរ តែចំណែកអ័ប៊ីនើរមិននៅជាមួយដាវីឌក្នុងក្រុងហេប្រុនទេ ដ្បិតទ្រង់បានឲ្យលោកទៅផុតហើយ លោកក៏បានទៅដោយសុខសាន្ត។
នោះយ៉ូអាប់លោកចូលទៅគាល់ស្តេច ទូលសួរថា៖ «តើទ្រង់បានធ្វើអ្វីដូច្នេះ? មើល៍ អ័ប៊ីនើរបានមកគាល់ទ្រង់ តើហេតុអ្វីបានជាទ្រង់ឲ្យចេញទៅ ហើយវាទៅបាត់ដូច្នេះ?
ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះ សេចក្ដីទៀងត្រង់របស់គេ នោះមិនល្អទេ។
ឯជាយារបស់ព្រះអង្គព្រះនាមថាអ័ហ៊ីណោម ជាកូនអ័ហ៊ីម៉ាស ហើយមេទ័ពរបស់ព្រះអង្គឈ្មោះអ័ប៊ីនើរ ជាកូននើរ ដែលជាមារបស់សូល។