នោះអ៊ីស-បូសែតក៏ចាត់គេឲ្យទៅនាំនាងពីប៉ាលធាល ជាកូនឡាអ៊ីស ប្តីនាងមក
ឯអ័ប៊ីនើរ កូននើរ ជាមេទ័ពរបស់ស្តេចសូល បាននាំយកអ៊ីស-បូសែត ជាបុត្រារបស់ស្ដេចសូល ទៅក្រុងម៉ាហាណែម
ដាវីឌក៏ចាត់សារឲ្យទៅអ៊ីស-បូសែតបុត្រារបស់ស្តេចសូលថា៖ «ចូរឲ្យមីកាលជាប្រពន្ធខ្ញុំ ដែលខ្ញុំបានដណ្តឹង ដោយសារស្បែកចុងស្វាសពួកភីលីស្ទីនមួយរយនាក់នោះមកខ្ញុំវិញ»។
ឯប្តីនាង គាត់ដើរមកតាមនាងទាំងយំបណ្តើរ រហូតដល់ភូមិបាហ៊ូរីម ទើបអ័ប៊ីនើរបង្គាប់ទៅថា៖ «ចូរវិលទៅវិញចុះ» នោះគាត់ក៏ត្រឡប់ទៅវិញ។
ប៉ាលទាល ជាកូនរបស់អាស្សាន មេដឹកនាំពីកុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ។
ចំណែកនាងមីកាល ប្រពន្ធរបស់ដាវីឌនោះ ស្ដេចសូលជាបិតាបានលើកឲ្យទៅប៉ាលធី ជាកូនឡាអ៊ីសនៅកាលីមវិញ។