មានផ្សែងហុយចេញពីព្រះនាសារបស់ព្រះអង្គ ព្រះអង្គផ្លុំភ្លើងចេញពីព្រះឧស្ឋរបស់ព្រះអង្គ ហើយក៏មានរងើកភ្លើងព្រួសចេញពីព្រះឧស្ឋ របស់ព្រះអង្គមកដែរ។
មានផ្លេកបន្ទោរភ្លឺព្រាកៗនៅពីមុខព្រះអង្គ ហើយមានរងើកភ្លើងធ្លាក់ចុះមក។
ពេលនោះ បាតសមុទ្រក៏លេចឡើង ហើយឫសនៃលោកីយ៍ក៏បានលេចឲ្យឃើញដែរ ដោយសារព្រះយេហូវ៉ាបានគំរាម គឺមានខ្យល់បក់គំហុកចេញពីព្រះនាសា របស់ព្រះអង្គ។
គេត្រូវវិនាសទៅ ដោយខ្យល់របស់ព្រះ ហើយខ្យល់ចំហួលនៃសេចក្ដីក្រោធរបស់ព្រះអង្គ ក៏បញ្ឆេះគេអស់។
ពេលនោះ បាតសមុទ្រក៏លេចឲ្យឃើញ ហើយគ្រឹះផែនដីលេចចេញមក ដោយព្រះអង្គបន្ទោស ឱព្រះយេហូវ៉ាអើយ គឺដោយខ្យល់គំហុក ចេញមកពីព្រះនាសាព្រះអង្គ។
មានផ្សែងហុយចេញពីព្រះនាសាព្រះអង្គ ហើយមានភ្លើងបញ្ឆេះ ចេញពីព្រះឱស្ឋព្រះអង្គមក ក៏មានរងើកភ្លើងឆេះ ជាអណ្ដាតមកពីព្រះអង្គដែរ។
ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។
មើល៍ ព្រះនាមព្រះយេហូវ៉ាមកពីចម្ងាយ កំពុងតែឆេះ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយមានទាំងផ្សែងយ៉ាងក្រាស់ហុយឡើង ព្រះរឹមព្រះអង្គមានពេញដោយសេចក្ដីគ្នាន់ក្នាញ់ ហើយព្រះជិវ្ហារបស់ព្រះអង្គក៏ដូចជាភ្លើងឆេះបន្សុស
ដ្បិតគេបានរៀបចំកន្លែងបូជា តាំងពីយូរណាស់មកហើយ ដ្បិតទីនោះបានរៀបចំទុកសម្រាប់ស្តេច នោះឯង ជាទីយ៉ាងជ្រៅ ហើយធំទូលាយ មានឧសគរឡើងជាច្រើន ពេញដោយភ្លើង គឺជាខ្យល់ដង្ហើមនៃព្រះយេហូវ៉ា ដែលដូចជាជ្រោះស្ពាន់ធ័រហូរមកបង្កាត់ភ្លើងនោះ។
យើងនឹងឲ្យអ្នកឆ្លងទៅជាមួយពួកខ្មាំងសត្រូវអ្នក ដល់ស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតមានភ្លើងកាត់ឡើងក្នុងសេចក្ដីកំហឹងរបស់យើង ភ្លើងនោះនឹងឆេះដល់អ្នករាល់គ្នា។
ដូច្នេះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ ដោយព្រោះអ្នករាល់គ្នាបានពោលពាក្យយ៉ាងនេះ នោះមើល៍ យើងនឹងធ្វើឲ្យពាក្យ ដែលយើងដាក់នៅមាត់អ្នក បានដូចជាភ្លើង ហើយឲ្យជនជាតិនេះបានត្រឡប់ជាឧស ភ្លើងនោះនឹងឆេះបន្សុសគេអស់ទៅ
មានអាសន្នរោគចេញពីចំពោះព្រះអង្គ ក៏មានរន្ទះចេញពីដានព្រះបាទរបស់ព្រះអង្គ
ដ្បិតភ្លើងកំហឹងរបស់យើងបានឆួលឡើង ក៏ឆេះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏លេបត្របាក់ផែនដី និងសេចក្ដីចម្រើនរបស់ផែនដី ហើយបង្កាត់គ្រឹះភ្នំទាំងប៉ុន្មានឲ្យឆេះឡើង។
ដ្បិតព្រះរបស់យើង ទ្រង់ជាភ្លើងដែលឆេះបន្សុស។