ព្រោះគ្រប់បញ្ញត្តិរបស់ព្រះអង្គ នៅចំពោះមុខទូលបង្គំ ហើយទូលបង្គំមិនបានងាកចេញពីក្រឹត្យ របស់ព្រះអង្គណាមួយសោះ។
ទូលបង្គំមិនបានបែរចេញ ពីវិន័យរបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ។
ហេតុនេះ ទូលបង្គំរាប់ថា ព្រះឱវាទទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែត្រឹមត្រូវទាំងអស់ ទូលបង្គំស្អប់គ្រប់ទាំងផ្លូវភូតភរ។
បបូរមាត់ទូលបង្គំប្រកាសពីគ្រប់ទាំងវិន័យ ដែលចេញមកពីព្រះឧស្ឋរបស់ព្រះអង្គ។
ទូលបង្គំបានរើសយកផ្លូវស្មោះត្រង់ ទូលបង្គំបានតាំងវិន័យរបស់ព្រះអង្គ នៅមុខទូលបង្គំ។
នោះទូលបង្គំនឹងមិនត្រូវខ្មាសឡើយ ដោយភ្នែកទូលបង្គំបានសម្លឹងមើល បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ។
បទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គ សុទ្ធតែពិតទាំងអស់ គេបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង!
អ្នកទាំងពីរនោះជាមនុស្សសុចរិតនៅចំពោះព្រះ បានកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអម្ចាស់ទាំងប៉ុន្មាន ឥតកន្លែងបន្ទោសបានឡើយ។
បើអ្នករាល់គ្នាធ្វើតាមអ្វីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាពិតជាមិត្តសម្លាញ់របស់ខ្ញុំមែន។
ហើយកុំឲ្យកើតមានចិត្តធំលើពួកបងប្អូនរបស់ខ្លួន ឬងាកបែរចេញពីបទបញ្ជា ទៅខាងស្តាំ ឬខាងឆ្វេងឡើយ ដើម្បីឲ្យរាជ្យរបស់ស្ដេច និងកូនចៅរបស់ស្ដេច បានស្ថិតស្ថេរយូរអង្វែងនៅក្នុងនគររបស់ខ្លួន នៅក្នុងសាសន៍អ៊ីស្រាអែលតទៅ»។
«ប្រសិនបើអ្នករាល់គ្នាស្តាប់តាមបញ្ញត្តិទាំងនេះ ទាំងកាន់ខ្ជាប់ ហើយប្រព្រឹត្តតាម នោះព្រះយេហូវ៉ាជាព្រះរបស់អ្នកក៏នឹងកាន់តាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរសចំពោះអ្នក ជាសេចក្ដីដែលព្រះអង្គបានស្បថនឹងបុព្វបុរសរបស់អ្នកដែរ។
ចូរប្រយ័ត្នក្រែងភ្លេចព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយមិនកាន់តាមអស់ទាំងបទបញ្ជា ច្បាប់ និងបញ្ញត្តិរបស់ព្រះអង្គ ដែលខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ។