ពេលគាត់ប្រកួតនឹងសាសន៍អ៊ីស្រាអែល យ៉ូណាថានកូនសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌបានសម្លាប់គាត់ចោលទៅ។
ប៉ុន្តែ អាំណូនមានមិត្តម្នាក់ ឈ្មោះយ៉ូណាដាប ជាបុត្រាសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌ ជាមនុស្សឈ្លាសវៃណាស់។
មានចម្បាំងមួយទៀត នៅត្រង់ក្រុងកាថ នៅទីនោះ មានមនុស្សមាឌធំសម្បើមម្នាក់ មានម្រាមដៃប្រាំមួយទាំងសងខាង ហើយជើងទាំងសងខាងក៏មានម្រាមប្រាំមួយដែរ រួមទាំងអស់ម្ភៃបួន គាត់ក៏ជាកូនចៅរបស់អ្នកដែលមានមាឌធំនោះដែរ។
អ្នកទាំងបួននេះជាកូនចៅរបស់អ្នកមានមាឌធំសម្បើម ដែលនៅក្រុងកាថ ហើយបានស្លាប់ដោយដៃព្រះបាទដាវីឌ និងពួកទ័ពរបស់ទ្រង់។
តើស្តេចក្រុងហាម៉ាត ស្តេចក្រុងអើផាឌ ស្តេចក្រុងសេផាវែម ក្រុងហេណា និងស្ដេចក្រុងអ៊ីវ៉ានៅឯណា?"»
អ៊ីសាយបង្កើតអេលាប ជាកូនច្បង អ័ប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
យ៉ូណាថាន ជាមារបស់ព្រះបាទដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយពួកបុត្ររបស់ស្តេច។
នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា៖ «ព្រះយេហូវ៉ាក៏មិនរើសយកអ្នកនេះដែរ»។
ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។
ពួកភីលីស្ទីនគេឈរលើភ្នំម្ខាង ហើយពួកអ៊ីស្រាអែលក៏ឈរលើភ្នំម្ខាង មានវាលច្រកភ្នំនៅកណ្ដាល។
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។