Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



២ សាំ‌យូ‌អែល 20:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យ៉ូអាប់​ជា​មេបញ្ជា​ការ​លើ​ពួក​ពល​ទ័ព​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កង‌ទ័ព​របស់​យ៉ូអាប់ ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម និង​ពួក​ខ្លាំង​ពូកែ​ទាំង​អស់ ក៏​ចេញ​ទៅ​ជា‌មួយ​លោក គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ដេញ​តាម​សេបា​ជា​កូន​ប៊ីគ្រី។

បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ជា​កូនដែល​ខ្លាំង​ពូកែ​ម្នាក់ នៅ​កាប‌សៀល ជា​អ្នក​ដែល​មាន​ស្នា​ដៃ​ល្អៗ​ជា​ច្រើន។ លោក​បាន​សម្លាប់​កូន​ទាំង​ពីរ​របស់​អ័រាល សាសន៍​ម៉ូអាប់ ហើយ​បាន​ចុះ​ទៅ​ក្នុង​រណ្តៅ​សម្លាប់​សត្វ​សិង្ហ​មួយ នៅ​ថ្ងៃ​មាន​ធ្លាក់​ព្រឹល

ព្រះបាទ​ដាវីឌ​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​ប្រព្រឹត្ត​ទៅ​ចំពោះ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដោយ​សុចរិត​យុត្តិ‌ធម៌។

អ័ដូ‌នីយ៉ា​បាន​ពិគ្រោះ​ជា‌មួយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​អ័បៀ‌ថើរ​ជា​សង្ឃ ហើយ​គេ​ទាំង​ពីរ​នាក់​ក៏​បាន​គាំទ្រ​អ័ដូ‌នីយ៉ា។

ប៉ុន្តែ សាដុក​ជា​សង្ឃ បេ‌ណា‌យ៉ា​ជា​កូន​យេហូ‌យ៉ា‌ដា ហោរា​ណាថាន់ ស៊ីម៉ាយ រេអ៊ី និង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ព្រះបាទ​ដាវីឌ មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ។

ព្រះបាទ​សាឡូម៉ូន​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់

លុះ​ដល់​ឆ្នាំ​ទី​ប្រាំពីរ យេហូ‌យ៉ា‌ដា​ក៏​ចាត់​គេ​ឲ្យ​ទៅ​នាំ​ពួក​មេ‌ទ័ព ពួក​នាយ និង​ពួក​ថ្មើរ​ជើង មក​ឯ​លោក​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លោក​ក៏​តាំង​សញ្ញា​នឹង​គេ ហើយ​ឲ្យ​គេ​ស្បថ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​បង្ហាញ​ឲ្យ​គេ​ឃើញ​បុត្រា​របស់​ស្ដេច​នោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម